កូនប្រុសច្បង រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បញ្ចប់ថ្នាក់បរិញ្ញាបត្រ នៅប្រទេសអង់គ្លេស

សង្គម​ និង​សេដ្ឋកិច្ច

កូនប្រុសច្បង ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកជំទាវ សុង ធីតា បានបញ្ចប់ការសិក្សាថ្នាក់​បរិញ្ញាបត្រ​ពីសាកលវិទ្យាល័យ University of Greenwich ចក្រភពអង់គ្លេស កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបង្ហោះសារអបអរសាទរដល់កូនប្រុស នៅលើបណ្តាញសង្គម​ហ្វេសប៊ុក កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦ បែបនេះថា៖ “ថ្ងៃដ៏មានន័យសម្រាប់គ្រួសារយើង។ អបអរសាទរ កូនប្រុសច្បង ក្នុងឱកាសទទួលបានសញ្ញាបត្របរិញ្ញាបត្រ (Bachelor’s Degree) ពី University of Greenwich, UK។ ប៉ាម៉ាក់សូមជូនពរឱ្យកូនបន្តខិតខំរៀនសូត្រ រក្សាភាពសុចរិត និងប្រើប្រាស់ចំណេះដឹង ដើម្បីរួមចំណែកជា​ប្រយោជន៍​ដល់សង្គម និងប្រទេសជាតិ”។

ឯកឧត្តមរដ្ឋមន្ត្រី និងភរិយា ព្រមទាំងក្រុមគ្រួសារ ក៏សូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបងប្អូន មិត្តភ័ក្ត្រទាំង​អស់​ដែលបានផ្ញើរសារអបអរសាទរយ៉ាងកក់ក្ដៅចំពោះកូនប្រុសរបស់ខ្លួន ក្នុងឱកាសទទួលសញ្ញាបត្រ​បញ្ចប់ការ​សិក្សានេះផងដែរ។

សូមជម្រាបថា ឯកឧត្តម ហួត ហាក់ មានស្រុកកំណើតនៅភូមិត្រពាំងគង ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។ លោក​មានភរិយាឈ្មោះ សុង ធីតា ព្រមទាំងមានកូនប្រុសស្រី ចំនួន ៣នាក់។ លោកត្រូវបាន រដ្ឋសភាបោះឆ្នោតផ្ដល់សេចក្ដីទុកចិត្ត ជារដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៤ ព្រមទាំងបានកាន់តំណែងនេះរហូតមក​ទល់​បច្ចុប្បន្ន៕