សំបកកង់ឡានខ្មែរ Crossleader ចូលស្តុកថ្មីក្តៅៗ មានច្រើនទំហំ ច្រើនជម្រើស!

សង្គម​ និង​សេដ្ឋកិច្ច

ក្រុមហ៊ុន RBR ដែលជាក្រុមហ៊ុនផលិត និងលក់ចែកចាយសំបកកង់ឡានខ្មែរម៉ាក Crossleader បន្តនាំយកសំបកកង់ Crossleader ចូលស្តុកថ្មីៗទៀតហើយ ដោយមានច្រើនទំហំ និងច្រើនជម្រើស​សម្រាប់​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់បងប្អូនមានតម្រូវការកម្មង់បន្ថែម សូមទាក់ទងទៅកាន់ Hotline: 098 522 578។ Crossleader លក់ជូននូវសុវត្ថិភាព នឹងទំនុកចិត្តដល់ប្រជាជនខ្មែរគ្រប់ៗរូប។

សំបកកង់ឡានខ្មែរម៉ាក Crossleader ត្រូវបានផលិតដោយរោងចក្រ Newbustar ដែលជារោងចក្រទី២ មានទីតាំងនៅខេត្តក្រចេះ ដោយប្រើប្រាស់ជ័រកៅស៊ូខ្មែរ ១០០% ជាមួយនឹងគុណភាពស្តង់ដា​នាំចេញទៅកាន់​ប្រទេសមហាអំណាច សហរដ្ឋអាមេរិក។ រោងចក្រនេះ បានចំណាយលើទុនវិយោគប្រមាណ ១៤០លានដុល្លារ និងមានសមត្ថភាពអាចផលិតបានចំនួន ៨,៥លានកង់ឡាន ក្នុងរយៈពេលមួយឆ្នាំ។

សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេស​កម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណ​បងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕