ប្រកាសបិទជាផ្លូវការ! បេសកកម្មជិះកង់ដើម្បីកុមារកម្ពុជារបស់លោក ទិវ តារារិទ្ធិ បានបញ្ចប់ទៅដោយជោគជ័យ ក្រោយការឧបត្ថម្ភបង្គ្រប់ចុងក្រោយពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស

សង្គម​ និង​សេដ្ឋកិច្ច

(ភ្នំពេញ)៖ ក្រោយរយៈពេល ២ ឆ្នាំ នៃការជិះកង់ឆ្លងទ្វីបដើម្បីកុមារកម្ពុជា លោក ទិវ តារារិទ្ធ បានបិទបញ្ចប់បេសកកម្មរបស់ខ្លួនជាផ្លូវការ ក្រោយការឧបត្ថម្ភបង្គ្រប់ចំនួន ៣៥,០០០ ដុល្លារអាមេរិកពីក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដើម្បីសម្រេចគោលដៅក្នុងការរៃអង្គាសថវិកាឱ្យបាន ២៥០,០០០ ដុល្លារអាមេរិក ជួយទៅដល់មន្ទីរពេទ្យកុមារអង្គរ និងមន្ទីរពេទ្យគន្ធបុប្ជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សន្និសីទសារព័ត៌មានស្តីពីការបិទបញ្ចប់បេសកកម្ម «ជិះកង់ដើម្បីកុមារកម្ពុជា» របស់លោក ទិវ តារារិទ្ធ ត្រូវបានសម្របសម្រួលរៀបចំដោយក្រសួងព័ត៌មាន ក្រោយអធិបតីភាពរបស់ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស, លោក ទិវ តារារិទ្ធ អ្នកជិះកង់ជុំវិញពិភពលោក, ព្រមទាំងតំណាងមូលនិធិគន្ធបុប្ជា និងតំណាងមន្ទីរពទ្យកុមារអង្គរ នៅទីស្តីការក្រសួងព័ត៌មាន។

ដើម្បីគាំទ្រការពិនិត្យព្យាបាល និងថែទាំសុខភាពកុមារកម្ពុជា លោក ទិវ តារារិទ្ធ បានចំណាយពេលជាង ២ ឆ្នាំ ធ្វើដំណើរជិះកង់ឆ្លងកាត់ ៤០ ប្រទេសលើចម្ងាយផ្លូវជាង ៥០,០០០ គីឡូម៉ែត្រ ពីទ្វីអាស៊ីរហូតដល់ទ្វីបអាហ្វ្រិក។ ក្រោយត្រឡប់មកដល់កម្ពុជាវិញដោយសុវត្ថិភាព ថវិកាដែលលោករៃអង្គាសបានមានចំនួន ២១៥,០០០ ដុល្លារអាមេរិក ហើយក៏ត្រូវបង្គ្រប់ឱ្យគ្រប់គោលដៅដោយភេសជ្ជៈប៉ូវកម្លាំង វើក និង ទឹកពិសាកម្ពុជារបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។ ខ្មែរ ប៊ែវើរីជីស តែងតែប្តេជ្ញាចិត្តខ្ពស់ក្នុងការឧបត្ថម្ភគាំទ្ររាល់សកម្មភាពមនុស្សធម៌ជាច្រើន ហើយការចូលរួមក្នុងបេសកកម្មនេះ បង្ហាញពីការគិតគូរដិតដល់ ធ្វើយ៉ាងឱ្យកុមារកម្ពុជាទទួលបានសិទ្ធិគ្រប់គ្រាន់ ជាពិសេសលើការថែទាំ និងព្យាបាលសុខភាពប្រកបដោយគុណភាព។

បន្ទាប់ពីបញ្ចប់បេសកកម្មនេះ លោក ទិវ តារារិទ្ធ នឹងមានគម្រោងរៀបចំពិព័រណ៍ដាក់តាំងរូបថត និងសម្ភារៈដែលបានប្រើប្រាស់ក្នុងដំណើរបេសកកម្ម ព្រមទាំងផលិតខ្សែភាពយន្ត ជាមួយសៀវភៅស្តីពីដំណើរជីវិតរបស់លោក​ ដើម្បីចែករំលែកបទពិសោធន៍និងជំរុញស្មារតីសប្បុរសធម៌ដល់សាធារណជនជំនាន់ក្រោយ៕

កម្ពុជា ដើម្បី​ កម្ពុជា!

វើក រួមស្មារតីគ្នា ជិះកង់ដើម្បីកុមារកម្ពុជា!

ទឹកពិសាកម្ពុជា រួមគ្នាផ្តល់ក្តីសង្ឃឹម ចែករំលែកក្តីស្រលាញ់គ្រប់ជំហានសម្រាប់កុមារកម្ពុជា!