ឈ្ងុយឆ្ងាញ់ ស្រស់ថ្មី និងមិនផ្អែមខ្លាំង! សណ្ឋាគារ សាន់ & មូន ចាប់ផ្ដើមបើកលក់«នំសែនព្រះខែ»ហើយ ដោយធ្វើពីដៃចុងភៅភ្លាមៗ ប្រកបដោយអនាម័យ និងគុណភាពខ្ពស់

សង្គម​ និង​សេដ្ឋកិច្ច

អបអរសាទររដូវកាលសែននំព្រះខែដែលនឹងចូលមកដល់ឆាប់ៗខាងមុខនេះ,  សណ្ឋាគារ សាន់ & មូន បានរៀបចំធ្វើនំសែនព្រះខែដោយដៃចុងភៅក្នុងសណ្ឋាគារផ្ទាល់ ដោយធ្វើនំយ៉ាងផ្ចិតផ្ចង់ជូនអតិថិជន។«នំសែនព្រះខែ» ពីសណ្ឋាគារ សាន់ & មូន មិនមែនជាផលិតផលផលិតចេញពីរោងចក្រឡើយ នំនីមួយៗត្រូវបានច្នៃប្រឌិតឡើងដោយមេចុងភៅជំនាញ ដើម្បីធានាបាននូវរសជាតិ និងមានអនាម័យខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព


 

ចំណុចពិសេសដែលមិនអាចរំលងបាន គឺរសជាតិឈ្ងុយឆ្ងាញ់ មិនផ្អែមខ្លាំង ត្រូវមាត់ត្រូវចិត្តគ្រប់វ័យ និងកាន់តែឆ្ងាញ់ពិសេស បើទទួលទានជាមួយតែ ឬកាហ្វេក្ដៅ។ លោកអ្នកអាចរីករាយជាមួយរសជាតិចម្រុះជាច្រើនដូចជា គ្រាប់ឈូក, សណ្ដែកលឿង, សណ្ដែកក្រហម, ល្ងខ្មៅ, ង៉ូវយីង, និងរសជាតិស្លឹកតយ។
 
បន្ថែមពីនោះ សម្រស់ប្រអប់ក៏ត្រូវបានរៀបចំឡើងយ៉ាងប្រណិត ជាមួយនឹងតម្លៃសមរម្យផងដែរ ដោយប្រអប់ Classic (មាន ៦ នំ) តម្លៃ ៤៨ ដុល្លារ, ប្រអប់ Classic (មាន ៤ នំ) តម្លៃ ៣៨ ដុល្លារ និងទិញរាយ (១ នំ) មានតម្លៃ ៨ ដុល្លារ។
 
ជាមួយគ្នានោះ លោកអ្នកអាចទទួលបាន ការបញ្ចុះតម្លៃ ១៥% ភ្លាមៗ រាល់ការកម្ម៉ង់ចាប់ពីថ្ងៃនេះ រហូតដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦។ រីករាយជាមួយគ្នា និងទទួលបាននូវលាភជ័យទាំងអស់គ្នា!
 
សូមទំនាក់ទំនងកម្ម៉ង់ឥឡូវនេះតាមរយៈលេខទូរស័ព្ទ៖ +855 81 888 274 / +855 81 888 580