៨ខែ ឆ្នាំ២០២៦ ពាណិជ្ជកម្មកម្ពុជា និងចិន កើនជាង ២២% មានតម្លៃជាង ១៥ពាន់លានដុល្លារ

សង្គម​ និង​សេដ្ឋកិច្ច

ក្នុងរយៈពេល ៨ខែ នៃឆ្នាំ២០២៦ ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន មានទំហំទឹកប្រាក់ជាង ១៥ពាន់លានដុល្លារអាមេរិក ពោលគឺមានការកើនឡើងជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំ២០២៥។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមយោងតាមរបាយការណ៍អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជុំវិញការដោះដូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន ក្នុងរយៈពេល  បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន ដែលមានទំហំទឹកប្រាក់ជាង ១២,៦ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ។

ក្នុងនោះ កម្ពុជាបាននាំចេញទំនិញ និងកសិផលសំខាន់ៗទៅកាន់ប្រទេសចិន មានទឹកប្រាក់ប្រមាណជាង ១,៣ពាន់លានដុល្លារអាមេរិក កើនឡើងជាង ២៣ភាគរយ ខណៈការនាំចូលពីប្រទេសចិនមកកម្ពុជា មានទឹកប្រាក់ជាង ១៤ពាន់លានដុល្លារអាមេរិក កើនជាង ២២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា នៃឆ្នាំមុន។

ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិន បង្ហាញឱ្យឃើញថា នៅមានឱនភាពជញ្ជីងពាណិជ្ជកម្ម ប៉ុន្តែទោះបីយ៉ាងណា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ បានរួមចំណែកដល់កំណើនសេដ្ឋកិច្ច ការបង្កើតការងារ ជាពិសេសការជំរុញការនាំចេញកសិផលរបស់កម្ពុជា។

សូមជម្រាបដែរថា កម្ពុជាបាននាំចេញទំនិញ និងផលិតផលចូលទីផ្សារចិន ចាប់ពីដើមឆ្នាំ២០២៦ មកដល់ពេលនេះ ដោយកំពុងបន្តនិន្នាការកើនឡើងល្អប្រសើរ ស្របតាមការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន ជាពិសេសការជំរុញការនាំចេញកសិផលរបស់កម្ពុជា តាមពិធីសារយល់ព្រមរវាងប្រទេសទាំងពីរ។

ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅកាន់ប្រទេសចិន រួមមាន អង្ករ ផ្លែចេកស្រស់ ដំឡូងមី កៅស៊ូ ផ្លែមៀនស្រស់ និងផលិតផលផ្សេងៗទៀត។ ចំណែកការនាំចូលពីប្រទេសចិនមកកម្ពុជាវិញ មានដូចជា វាយនភណ្ឌ ដែក រថយន្តគ្រប់ប្រភេទ និងគ្រឿងបន្លាស់ជាដើម៕ អត្ថបទ៖ហ្សាលីន