តើអចលនទ្រព្យមានតម្លៃប៉ុន្មានជាប់ពន្ធ?

សង្គម​និង​សេដ្ឋកិច្ច

នៅកម្ពុជា អចលនទ្រព្យដែលជាប់ពន្ធ លុះត្រា​តែ​​​អចលនទ្រព្យ​នោះ​មាន​តម្លៃ​លើស​ពី ១០០​លាន​រៀល​ ឬប្រហែល ២ ម៉ឺន ៥ ពាន់ដុល្លារអាមេរិក ដូចជា៖ ដី ផ្ទះ និងអគារ។ ដោយឡែក អចលនទ្រព្យដែលត្រូវបានលើកលែងពន្ធ គឺមានតម្លៃត្រឹម ១០០ លានរៀល ឬតិចជាងនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមមាត្រា ១៤ នៃច្បាប់ស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុឆ្នាំ ២០១០ បានបញ្ជាក់ថា មិនជាប់ពន្ធនោះទេ ប្រភេទអចលនទ្រព្យ ​ជាទ្រព្យសម្បត្តិរដ្ឋ ចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ និង ដីកសិកម្ម (ដី​ស្រែ ដី​ចម្ការ​ ដី​កសិដ្ឋាន​ចិញ្ចឹម​សត្វ ឬ​ដីស្រែអំបិល ជាដើម។

សរុបមក ការកំណត់ប្រភេទអចលនទ្រព្យ ជាប់ពន្ធនៅកម្ពុជា គឺអាស្រ័យទៅតាមទំហំតម្លៃនៃអចលនទ្រព្យនោះ និងទៅតាមប្រភេទកម្មសិទ្ធិ និងការប្រើប្រាស់នៃអចលនទ្រព្យ។ សម្រាប់អ្នកដែលមានអចលនទ្រព្យលើសពី ១០០ លានរៀល មិនសុទ្ធតែត្រូវជាប់ពន្ធលើទ្រព្យនោះទាំងអស់នោះទេ។

សូមជម្រាបថា អចលនទ្រព្យដែលទុកចោលមិនប្រើប្រាស់ ក៏ត្រូវជាប់ពន្ធដែរ ជាពិសេសដីធ្លី ក្នុងករណីដែលដីនោះ ជាដីដែលគ្មានសំណង់ និងដីដែលមានសំណង់ដែរ តែត្រូវបានបោះបង់ស្ថិតក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់៕