ក្រុមហ៊ុន RBR CAMBODIA ដែលជាក្រុមហ៊ុននាំចូល និងចែកចាយសំបកកង់រថយន្ត CROSSLEADER កម្រិតស្តង់ដារអន្តរជាតិ នឹងរៀបចំស្តង់តាំងបង្ហាញសំបកកង់ CROSSLEADER នៅក្នុងវេទិកានិងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ ដោយមានការផ្តល់ជូននូវកាប៉ុងបញ្ចុះតម្លៃរហូតដល់ ៥០% ក្នុងរយៈពេល ៣ថ្ងៃពេញ ចាប់ពីថ្ងៃទី២៣-២៥ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ រាជធានីភ្នំពេញ។

កម្មវិធីផ្តល់កាប៉ុងបញ្ចុះតម្លៃរហូតដល់ ៥០% ក្នុងរយៈពេល ៣ថ្ងៃនេះ គឺនឹងផ្តល់ជូនសម្រាប់អតិថិជន ដែលអញ្ជើញទៅទស្សនា ពិគ្រោះយោបល់ និងជ្រើសរើសសំបកកង់គុណភាពខ្ពស់ដោយផ្ទាល់ពី RBR CAMBODIA នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦។ កាប៉ុងបញ្ចុះតម្លៃនេះ អតិថិជនអាចយកទៅដូរនៅដេប៉ូលក់សំបកកង់ CROSSLEADER នៅទូទាំង ២៥ រាជធានី ខេត្ត។ នេះជាលើកទី១ ដែលក្រុមហ៊ុន RBR CAMBODIA ចូលរួមតាំងបង្ហាញសំបកកង់ CROSSLEADER នៅស្តង់វេទិកានិងពិព័រណ៍កសិកម្មកម្ពុជា។
នេះជាឱកាសដ៏ល្អមួយសម្រាប់បងប្អូនដែលមានតម្រូវការផ្លាស់ប្តូរសំបកកង់រថយន្ត និងម្ចាស់ដេប៉ូដៃគូលក់សំបកកង់ CROSSLEADER ដែលនឹងទទួលបានផលចំណេញពីការបញ្ចុះតម្លៃរហូតដល់ ៥០% ដោយគ្រាន់តែអញ្ជើញទៅស្តង់ពិព័រណ៍របស់ក្រុមហ៊ុន RBR CAMBODIA នាថ្ងៃទី២៣-២៥ ខែតុលា។ បន្ថែមពីនេះ បងប្អូនក៏នឹងមានឱកាសចាប់ឆ្នោតផ្សងសំណាងយកវត្ថុអនុស្សាវរីយ៍ នៅរៀងរាល់ម៉ោង ៥ល្ងាចក្នុងថ្ងៃពិព័រណ៍៣ថ្ងៃនោះផងដែរ។
សូមជម្រាបថា RBR Cambodia ជាក្រុមហ៊ុនកូនខ្មែរ ហើយបានទទួលសិទ្ធចែកចាយសំបកកង់ខ្មែរ CROSSLEADER ពិសេសគឺប្រើជ័រកៅស៊ូខ្មែរសុទ្ធ ១០០% ដែលមានរោងចក្រស្ថិតនៅខេត្តក្រចេះ នៅក្នុងប្រទេសកម្ពុជា។ RBR បានត្រៀមរួចជាស្រេចក្នុងការផ្គត់ផ្គង់ទាំងគុណភាពនៃសំបកកង់ និងសំបកកង់ខ្មែរ Crossleader លក់ជូននូវសុវត្ថិភាព និងទំនុកចិត្តជូនប្រជាពលរដ្ឋខ្មែរគ្រប់ៗរូប។ រោងចក្រ Newbustar ក៏សូមអរគុណបងប្អូនខ្មែរដែលចូលរួមគាំទ្រសំបកកង់ Crossleader ដើម្បីឱ្យកម្ពុជារីកចម្រើនគ្រប់វិស័យ៕




