បិទផ្សារបឹងត្របែកផ្លាហ្សា អាជ្ញាធរអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សាររួសរាន់ទៅយកសំណាកជាបន្ទាន់

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់ពីមានអាជីវករ និងសន្តិសុខផ្សារមួយចំនួនបានឆ្លងជំងឺកូវីដ១៩ អាជ្ញាធររាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការផ្សារបឹងត្របែក ផ្លាហ្សា ជាបណ្តោះអាសន្នរយៈពេល១៤ថ្ងៃ គឺគិតចាប់ពីថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២១នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សូមចុច Subscribe Telegram https://t.me/oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រដ្ឋបាលខណ្ឌចំការមន ក៏សូមអំពាវនាវដល់បងប្អូនអាជីវករ សន្តិសុខ បុគ្គលិក បម្រើការងារ កម្មករក្នុងផ្សារ ព្រមទាំងប្រជាពលរដ្ឋដែលបានចេញ-ចូលផ្សារចាប់ពីថ្ងៃទី ០៣ ខែមេសា ត្រូវរួសរាន់ទៅយកសំណាក ជាបន្ទាន់ នៅវិទ្យាល័យបឹងត្របែក ព្រមទាំងអនុវត្តវិធានការចត្តាឡីស័ក។

គិតត្រឹមរយៈពេល​២៤​ម៉ោង ប៉ុណ្ណោះរាជធានី​ភ្នំពេញ​បាន​ប្រកាស​រក​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន៤៩២នាក់។ នៅទូទាំង​ប្រទេសកម្ពុជា​បាន​​រក​​​ឃើញ​អ្នក​ឆ្លងកូវីដ១៩ ចំនួន ៦១៨​នាក់ ខណៈអ្នក​ជាសះស្បើយ​មាន​ចំនួន​៦០​នាក់ គិត​ត្រឹម​ថ្ងៃទី១៨ ខែមេសានេះ៕

សូមចុចអាន