កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញាថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍដើម្បីប្រយោជន៍ជូនប្រជាជន

សង្គម​ និង​សេដ្ឋកិច្ច

កម្ពុជា-វៀតណាម-ឡាវ ប្តេជ្ញាថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍដើម្បីប្រយោជន៍ជូនប្រជាជននៃប្រទេសទាំងបីឱ្យកាន់តែប្រសើរឡើងបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនៅក្នុងឱកាសអញ្ជើញរៀបចំទទួលអាហារពេលព្រឹករបស់ សម្តេចហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា លោក ថងលូន ស៊ីស៊ូលីត ប្រធានរដ្ឋនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក តូ ឡឹម ប្រធានរដ្ឋនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងបរិយាកាសប្រកបដោយភាពស្និទ្ធស្នាល និងមនោសញ្ចេតនាមិត្តភាព កាលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

តាមរយៈជំនួបដ៏មានអត្ថន័យនេះ កម្ពុជា-វៀតណាម-ឡាវ ថាបានឆ្លុះបញ្ចាំងពីចំណងមិត្តភាព សាមគ្គីភាព ការជឿទុកចិត្ត និងការរាប់អានគ្នាយ៉ាងជិតស្និទ្ធរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងបី ដែលជាប្រទេសជិតខាង និងមានទំនាក់ទំនងប្រវត្តិសាស្ត្រដ៏យូរអង្វែង។

ជាមួយគ្នានេះដែរ ថ្នាក់ដឹកនាំនៃប្រទេសកម្ពុជា-វៀតណាម-ឡាវ ក៏ជាការបង្ហាញពីឆន្ទៈរួមក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងជំរុញការអភិវឌ្ឍ ព្រមទាំងនាំមកនូវផលប្រយោជន៍ជាក់ស្តែងជូនប្រជាជននៃប្រទេសទាំងបី។

សូមជម្រាបដែរថា កម្ពុជា-វៀតណាម-ឡាវ ក៏បានចាត់ទុកដែរថា ជំនួបនេះជាសក្ខីភាពមួយបញ្ជាក់ថា មិត្តភាពល្អ និងការយោគយល់គ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងយូរអង្វែង៕ អត្ថបទ៖ហ្សាលីន