ទឹកដីទល់ដែន​ថៃលេច​មុខ​ត្រដែត អគារច្រកទ្វារ​បោយប៉ែត​ថ្មីតម្លៃ​ជាង ១ លាន​ដុល្លារ ដាក់​ឲ្យ​ប្រើប្រាស់ជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

អគារច្រកទ្វារ​ប៉ោយប៉ែត​ ដែល​ចំណាយ​ពេលជិត​ ២ ឆ្នាំ​លើ​ការ​សាងសង់​បាន​ដាក់​ឲ្យដំណើរការ ជា​មុខមាត់​ថ្មីនៃទឹកដីទល់ដែនថែ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារ​ទីស្នាក់ការ​ច្រកទ្វារ​អន្តរជាតិប៉ោយប៉ែត​ថ្មី​នេះ កម្ពស់ ៣ ជាន់ (​ជាន់​ផ្ទាល់​ដី ជាន់​ទី​១ និង​ជាន់​ទី​២)​ រចនាបទ​ស្ថាបត្យកម្ម​ខ្មែរ មាន​ស្តង់ដារ ប្រកប​ដោយ​ភាពប្រណិត​ តម្លៃ​ថវិកាសាងសង់​​ជាង ១ លាន​ដុល្លារ​អាមេរិក​។​

អគារ​ថ្មី​នៃ​រដ្ឋបាល នៅ​ច្រក​អន្តរជាតិ ប៉ោយប៉ែត ត្រូវបាន​សែន​ក្រុង​ពាលីសាងសង់​កាលពី​ខែតុលា ឆ្នាំ​២០១៧ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ។​

​ក្នុង​អគារ​នោះ ក៏មាន​ប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ (​នគរបាល​ច្រកទ្វារ​អន្តរជាតិ​, នគរបាល​ទិដ្ឋាការ​) បំពេញការងារជូន​ភ្ញៀវ​ជាតិ អន្តរជាតិ នៅ​សងខាង​ផ្លូវ និង​មាន​ការិយាល័យ ធ្វើការ​របស់​អង្គភាពពាក់ព័ន្ធ​មាន​គយ​និង​រដ្ឋាករ , ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រកទ្វារ, នគរបាល​អន្តរជាតិ​, នគរបាល​ទេសចរណ៍​ អាច​បម្រើសេវាបំពេញបែបបទឆ្លងកាត់ព្រំដែន ក៏ដូចជាកែលំអរនូវមុខមាត់ថ្មីរបស់ប្រទេសជាតិ សម្រួលការធ្វើដំណើរ និងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស៕