ព្រៃលិចទឹក​មួយ​លើកោះរ៉ុង ត្រូវ​​គេ​ប្រៀបធៀប​ទៅ​​ព្រៃអាម៉ាហ្សូន ធំជាងគេបំផុតនៅលើភពផែនដី

សង្គម​និង​សេដ្ឋកិច្ច

ព្រែកតាសុខនៅ​លើកោះរ៉ុង ត្រូវ​បានគេ​យកទៅប្រៀបធៀប​ទៅព្រៃ​លិចទឹកនៅទន្លេអាម៉ាហ្សូននៅ​ទ្វីបអាមេរិក​ខាងត្បូង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រែកតាសុខនៅលើ​កោះរ៉ុង ជា​ទីកម្សាន្តបែបទេសចរធម្មជាតិ គ្រប់ដណ្តប់​ដោយ​ដើមឈើ​ដុះ​ច្រូងច្រាំងអមតាមមាត់ព្រែក ដែលទាក់ទាញអារម្មណ៍របស់ភ្ញៀវទេសចរខ្លាំងបំផុត ហើយ​ព្រែកដ៏ស្អាតបំផុតមួយនេះ ក៏​មានរាងដូចទៅនឹងទន្លេអាម៉ាហ្សូនដ៏ល្បីល្បាញនៅទូទាំងពិភពលលោករបស់ប្រទេសនៅតំបន់ទ្វីបអាមេរិកខាងត្បូង។

ព្រែកតាសុខនៅកោះរ៉ុង
ព្រៃអាម៉ាហ្សូននៅទ្វីបអាមេរិកខាងត្បូង

ព្រៃអាម៉ាហ្សូនគឺជាព្រៃត្រូពិច (Tropical Rainforest) ធំជាងគេបំផុតនៅលើភពផែនដីស្ថិតនៅទ្វីបអាមេរិកខាងត្បូងគ្រប់ដណ្តប់លើប្រទេសចំនួន ៩ ដែលក្នុងនោះរួមមាន ប្រេស៊ីល បូលីវី ប៉េរូ អេក្វាឌ័រ កូឡុំប៊ី វេណេហ្ស៊ុយអេឡា ហ្គីអាណា ស៊ូរីណាម និង French Guiana។ ទន្លេអាម៉ាហ្សូននៅក្នុងព្រៃអាម៉ាហ្សូន ក៏​ជាទន្លេវែងជាងគេបំផុតលំដាប់ពី២នៅលើពិភពលោកដែលមានប្រវែង ប្រមាណ ៦ ៤០០គីឡូម៉ែត្របន្ទាប់ពីទន្លេនីលនៅទ្វីបអាហ្រ្វិក ដែលជាទន្លេវែងជាងគេបំផុតនៅលើពិភពលោកមានប្រវែង ៦ ៦៥០គីឡូម៉ែត្រ៕