ក្រុមហ៊ុន​ដឹក​ជញ្ជូន​ទំនិញ​ពី​ចិន​មក​ខ្មែរ ប្រកាស​កកស្ទះ​ឥវ៉ាន់តាម​ព្រំដែន​វៀតណាម ស្នើ​អតិថិជន​យោគយល់

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុន​ដឹកជញ្ជូន​ទំនិញពីចិន​ LODA ជា​ក្រុមហ៊ុន​ផ្តល់​សេវា​ដឹក​ជញ្ជូនមាន​ការ​គាំទ្រច្រើនពី​អ្នក​រកស៊ីអនឡាញក្នុងស្រុក បាន​ជូនព័ត៌មាន​​ថា​ ឥវ៉ាន់កំពុង​មាន​ការ​កកស្ទះនៅច្រកព្រំដែន​វៀតណាម អាច​យឺតយ៉ាវក្នង​ទទួលបាន​ឥវ៉ាន់របស់​អតិថិជន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​សេចក្តីជូនដំណឹង​របស់​ក្រុមហ៊ុន​បាន​បញ្ជាក់ថា បច្ចុប្បន្ននេះនៅតាមច្រកចេញចូលយានយន្តនៅប្រទេសវៀតណាមមានការរឹតបណ្តឹងក្នុងការត្រួតពិនិត្យទំនិញនាំចេញនាំចូល ដើ់ម្បីទប់ស្កាត់នឹងការផ្ទុះឡើ់ងនៃមេរោគឆ្លងប្រភេទថ្មី។ ហេតុនេះហើយបណ្តាល​ឲ្យ​ទំនិញ មានការជាប់គាំង​បណ្តោះអាសន្ន។

ក្រៅពី​ការ​ស្នើការ​យោគយល់ ក្រុមហ៊ុន​បានផ្តល់ជម្រើស​ចំពោះអតិថិជនដែលត្រូវការទំនិញប្រញាប់ អាចជ្រើសរើសដឹក​ជញ្ជូន​តាមផ្លូវអាកាស។ ក្នុង​លក្ខខណ្ឌ​ពេល​នេះ ក្រុមហ៊ុន​ក៏មាន Promotion តម្លៃ​ពិសេសសម្រាប់ការផ្ញើរទំនិញតាមផ្លូវអាកាស ក្នុងពេល​ដែល​កា​រដឹកតាម​ផ្លូវគោក​ អាចពន្យាពេល​គ្មានពេលកំណត់​ជាក់លាក់នោះ៕