ឆ្នាំ២០២១ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស សម្អាតផ្លូវបានជាង ១ម៉ឺន គីឡូម៉ែត្រ

សង្គម​និង​សេដ្ឋកិច្ច

រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស បានសម្អាតផ្លូវបានជាង ១៥,៣៨៣គីឡូម៉ែត្រ នៅទូទាំងរាជធានីភ្នំពេញ និងតាមបណ្តាខេត្ត ក្នុងឆ្នាំ ២០២១  ក្នុងបេសកកម្មលើកកម្ពស់បរិស្ថានស្អាត និងសោភ័ណភាពក្នុងទីក្រុងភ្នំពេញ ក៏ដូចជាបន្តកិច្ចទំនួលខុសត្រូវ​ចំពោះសង្គម និងបរិស្ថាន​។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​​បណ្ឌិត​ អ៊ឹម សុធារិទ្ធ ​នាយក​​​ទំនាក់​​ទំនង​​​សាធារណៈ​​ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ​មាន​​ប្រសាសន៍ថា៖ “បន្ថែមពីកិច្ចការសង្គមជាច្រើនរបស់ ខ្មែរ ប៊ែវើរីជីស រថយន្តសម្អាតផ្លូវ បានប្រតិបត្តិការជាប្រចាំលាងសម្អាតផ្លូវ ដែលជាផ្នែកមួយនៃការទទួលខុសត្រូវថែរក្សាបរិស្ថានស្អាត និងការពារផលប៉ះពាល់ចំពោះសុខភាពផ្លូវដង្ហើមរបស់សាធារណជនរាល់ពេលបើកបរតាមដងផ្លូវ។”

គួរបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២២ រថយន្តសម្អាតផ្លូវ ខ្មែរ ប៊ែវើរីជីស ទាំង៤គ្រឿង នឹងនៅតែបន្តភារកិច្ចលើកកម្ពស់បរិស្ថានស្អាតយ៉ាងសកម្មនៅតាមទីសាធារណៈ និងដងវិថីសំខាន់ៗក្នុងរាជធានីភ្នំពេញ ក៏ដូចជាបណ្តាខេត្តមួយចំនួនផងដែរ។