កម្ពុជាបង្កើត​យុទ្ធសាស្ត្រកាបូន ឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅឆ្នាំ ២០៥០

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃចន្ទ ទី២៥ ខែមេសា ឆ្នាំ២០២២ លោក ទិន ពន្លក អនុប្រធានទី២នៃក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា កម្ពុជា​កំពុង​រៀបចំយុទ្ធសាស្ត្រអភិវឌ្ឍន៍រយៈពេលវែងប្រកបដោយអព្យាក្រឹតកាបូន ដើម្បីចូលរួមឆ្លើយតបការប្រែប្រួលអាកាសធាតុសកល និងឆ្ពោះទៅរកការបញ្ចេញឧស្ម័នស្មើសូន្យនៅកម្ពុជានៅឆ្នាំ២០៥០។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក​រដ្ឋលេខាធិការ​បាន​ឲ្យ​ដឹង​ថា ប្រទេសកម្ពុជាតែងតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ខ្លួនយ៉ាងសកម្មក្រោមអនុសញ្ញាសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុ (UNFCCC) បើទោះបីជាកម្ពុជាជាប្រទេសដែលអភិវឌ្ឍន៍តិចតួចរួមចំណែកតិចបំផុតដែលបណ្ដាលឲ្យមានការប្រែប្រួលអាកាសធាតុក្ដី។ តែនេះកម្ពុជាចង់បង្ហាញអំពីភាពជាអ្នកដឹកនំាតាមរយៈការអនុវត្តជាក់ស្តែងនូវសកម្មភាពអាកាសធាតុ ស្របទៅតាមយុទ្ធសាស្រ្តពហុភាគីរបស់រដ្ឋាភិបាល​។

លោក ទិន ពន្លក ក៏បានផ្ដល់នៅអនុសាសន៍៥ដើម្បីទទួលបានជោគជ័យការអនុវត្ត LTS4CN៖

១)ការសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធ
២) ការប្រើប្រាស់ព័ត៌មានវិទ្យាសាស្ត្រក្នុងការវិភាគដើម្បីធ្វើផែនការ
៣) ការញ្ជ្រាបការប្រែប្រួលអាកាសធាតុទៅក្នុងផែនការតាមវិស័យ
៤) ការកៀរគរថវិកា (ទាំងមូលនិធិ/ម្ចាស់ជំនួយ និងវិស័យឯកជន
៥) ការលើកកម្ពស់ការយល់ដឹងនិងការអប់រំផ្សព្វផ្សាយ៕