ឧកញ៉ា អ៊ឹង ឃាង ប្តឹងឧកញ៉ា ឡាយ លន់ ទៅតុលាការ ក្រោយមិនបំពេញកាតព្វកិច្ច​ ចំពោះឧប្បករណ៍​អាចជួញ​ដូរបាន

សង្គម​និង​សេដ្ឋកិច្ច

លោកឧកញ៉ាបណ្ឌិត អ៊ឹង ឃាង បានដាក់ពាក្យបណ្តឹងចូលទៅ​កាន់សាលា​ដំបូងរាជធានីភ្នំពេញ ​ដោយប្តឹងឧកញ៉ា ឡាយ លន់ អគ្គនាយកក្រុមហ៊ុន ស៊ី.ធី.ស៊ី ម៉ីហ្គល អ៊ិនធើណេ​សិនណល ពីបទ“មិនបំពេញកាតព្វកិច្ច ចំពោះឧប្បករណ៍អាចជួញដូរបាន” ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពាក្យបណ្តឹង លោកឧកញ៉ា អ៊ឹង ឃាង បាន​ឲ្យ​ដឹងថា ឧកញ៉ា​ ឡាយ លន់ បាន​ទិញដី​ពីលោកឧកញ៉ា ដោយបាន ចេញមូលប្បទានប័ត្រចំនួនពីរដើម្បីទូទាត់ប្រាក់ ដោយមូលប្បទានប័ត្រមួយ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២១ និងមួយទៀតចុះថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ របស់ធនាគារABA។ លុះដល់ថ្ងៃកំណត់លោកឧកញ៉ា បានយក​មូលប្បទានប័ត្រនេះទៅបើកប្រាក់នៅធនាគារ តែមិនអាចបើកប្រាក់បានឡើយ ព្រោះគណនីយរបស់ឧកញ៉ា ឡាយ លន់ ពុំមាន​ទឹកប្រាក់​គ្រប់គ្រាន់សម្រាប់ទូរទាត់ថ្លៃដីជូនបានឡើយ។

លោកឧកញ៉ា អ៊ឹង ឃាង ឲ្យ​ដឹងបន្ត​ទៀតថា ក្រោយមកបានទាក់ទងទៅឧកញ៉ា ឡាយ លន់ ឲ្យចូល​មក​ដោះស្រាយតែឧកញ៉ា ឡាយ លន់ បានគេចវេសមិនព្រមដោះស្រាយឡើយ រហូតមកដល់បច្ចុប្បន្នធ្វើ​ឲ្យឧកញ៉ា​មានការ​​ខាតបង់យ៉ាងធ្ងន់ធ្ងរ។

ភ្ជាប់ជាមួយគ្នានេះ លោកឧកញ៉ា អ៊ឹង ឃាង  ស្នើសុំតុលាការចាប់ខ្លួន​ជនល្មើស​មកផ្ដន្ទាទោស​តាមផ្លូវច្បាប់៕