ភោជនីយដ្ឋានគ្រឿងសមុទ្រល្បីបំផុតនៅអាស៊ី នឹងបើកដំណើរការនៅផ្សារទំនើបជីបម៉ុង២៧១

សង្គម​និង​សេដ្ឋកិច្ច

Chip Mong Retail បានចុះអនុស្សារណៈនៃការយោគយល់ជាផ្លូវការ ជាមួយ ក្រមហ៊ុនJumbo Seafood នាថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២ នៅសណ្ឋាគារ Hyatt Regency Phnom Penh។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការចុះហត្ថលេខា ត្រូវបានធ្វើឡើងរវាងលោក Ang Kiem Meng អគ្គនាយក និងក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុនJumbo Seafood និង លោក Arnaud Dufresne អគ្គនាយកនៃក្រុមហ៊ុន Chip Mong Retail។

Jumbo seafood គឺជាភោជនីយដ្ឋានគ្រឿងសមុទ្រដែលល្បីឈ្មោះបំផុតនៅប្រទេសសិង្ហបុរី និង នៅអាស៊ី នឹងបើកដំណើរការភោជនីយដ្ឋានដំបូងរបស់ខ្លួននៅផ្សារទំនើបជីបម៉ុង ២៧១ មេហ្គាម៉ល។

បើតាមប្រសាសន៍ អគ្គនាយកក្រុមហ៊ុន Jumbo Seafood លោក Ang Kiem Meng «ខ្ញុំ ជឿជាក់យ៉ាងមុតមាំ ទៅលើ ក្រុមហ៊ុន Chip Mong Retail ចំពោះ ចក្ខុវិស័យ យុទ្ធសាស្រ្តទីផ្សារ ការគ្រប់គ្រង និង ការយល់ច្បាស់​នៃតម្រូវ​ការ​អតិថិជន។ ខ្ញុំប្រាកដ និងមានទស្សនៈវិជ្ជមានយ៉ាងខ្លាំង ក្នុងការជ្រើសរើស ក្រុមហ៊ុន Chip Mong Retail ជាដៃគូពាណិជ្ជកម្ម នឹងធ្វើអោយ Jumbo seafood ជោគជ័យនៅប្រទេសកម្ពុជា»។

គួរបញ្ជាក់ថា ការចុះអនុស្សារណៈនៃការយោគយល់នេះ មានការចូលរួមពីក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុនជីបម៉ុង​គ្រុប ថ្នាក់ដឹកនាំនៃក្រុមហ៊ុនជីបម៉ុងរីថែល ថ្នាក់ដឹកនាំនៃក្រុមហ៊ុន Jumbo Seafood និងអ្នកតំណាងពីស្ថានទូត​សិង្ហបុរី​ផងដែរ។