រដ្ឋមន្រ្តីការបរទេសចំនួន ៦ប្រទេសមកដល់ទឹកដីកម្ពុជាត្រៀមប្រជុំថ្ងៃស្អែកនៅសណ្ឋាគារអ្នកឧកញ៉ា សុខ គង់

សង្គម​និង​សេដ្ឋកិច្ច

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅរាជធានីភ្នំពេញ នឹងបើកជាផ្លូវការនាថ្ងៃពុធទី៣ សីហាស្អែកនេះ ដែលមានរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃប្រទេសចំនួន៣៨ ត្រូវបានអញ្ជើញចូលរួម​ក្នុង​កិច្ច​​ប្រជុំ​រដ្ឋមន្រ្តី​​ការ​បរទេសអាស៊ាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ត្រឹមរសៀលថ្ងៃនេះ មានរដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ការបរទេស ព្រមទាំងភ្ញៀវដែលកម្ពុជាអញ្ជើញមកចូលរួមកិច្ចប្រជុំដោយផ្ទាល់ចំនួន ៦រូប បានអញ្ជើញមកដល់ ក្នុងនោះរួមមាន៖

១.រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការនៃប្រទេសទីម័រខាងកើត លោកស្រី អាដាល់ជីហ្សា អាល់ប៊ែរទីណា ហ្សាវីយេ រៃយ៍ ម៉ាកណូ

២.លោក ដាតូ អ៉ីរីវ៉ាន់ ពើហ៊ីន យូស៊ូហ៍ រដ្ឋមន្ត្រីការបរទេសទី២ របស់ព្រុយណេដារ៉ូស្សាឡាម

៣.លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសវៀតណាម

៤.លោក Nikolaos Dendias រដ្ឋមន្រ្តីការបរទេសក្រិក

៥.លោក វីវៀន បាឡាគ្រីស្ហ្សណាន់ រដ្ឋមន្រ្តីការបរទេសសឹង្ហបុរី

៦.លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី រដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ី

ជាមួយគ្នានេះ លោក លឹម ចុក ហ៊ុយ អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញមកដល់ផងដែរ កាលពីរសៀលថ្ងៃទី០១ ខែសីហា។

គួររម្លឹកថា រដ្ឋមន្ត្រីការបរទេស និងមន្ត្រីជាន់ខ្ពស់ការបរទេសនៃប្រទេសចំនួន៣៨ ត្រូវបានអញ្ជើញចូលរួម​ក្នុង​កិច្ច​​ប្រជុំ​រដ្ឋមន្រ្តី​​ការ​បរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២។ ប្រទេសទាំងនោះ មានដូចជា៖ សមាជិកអាស៊ានទាំង១០ប្រទេស អូស្ត្រា លី ប៉ាគីស្ថាន សហ​​ភាព​អារ៉ាប់អីមីរ៉េត ម៉ារ៉ុក ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ​​(កូរ៉េខាងជើង) សហភាពអឺរ៉ុប សហរដ្ឋអាម៉េរិក ចក្រភពអង់គ្លេស ឥណ្ឌា សហព័ន្ធរុស្ស៊ី ជាដើម៕