សម្ដេចតេជោ៖ ខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាចស្វាគមន៍ទីម័រឡេស្តេ មកកាន់គ្រួសារអាស៊ាននៅឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

ថ្លែងក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ កាលពីព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន ដាក់ក្ដីសង្ឃឹមថា ឆាប់ៗនេះ យ៉ាងយូរត្រឹមឆ្នាំ២០២៣ អាស៊ាននឹងអនុញ្ញាតឱ្យប្រទេសទីម័រឡេស្តេចូលជាសមាជិកទី១១។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រមុខរដ្ឋកម្ពុជា សម្ដេចតេជោ ថ្លែងថា៖ ដំណើរការនៃការចូលជាសមាជិកអាស៊ានរបស់ទីម័រឡេស្តេ កំពុងមានវឌ្ឍនភាពយ៉ាងល្អ ហើយខ្ញុំមានសុទិដ្ឋិនិយមថា យើងនឹងអាច ស្វាគមន៍ប្រទេសនេះមកកាន់គ្រួសារអាស៊ានបានយ៉ាងយូរនៅត្រឹមឆ្នាំក្រោយ”។

សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត បានដាក់ស្នើសុំចូលជាសមាជិកភាពរបស់អាស៊ានតាំងពីឆ្នាំ ២០១១ មកម៉្លេះ ហើយសមាជិកភាពប្រទេសអាស៊ានទាំងអស់ ក៏បាននឹងកំពុងពិភាក្សា និងរងចាំការសម្រេចរួម។  

ទីម័រឡេស្តេ មានផ្ទៃ ក្រឡាសរុប ១៥,៤១០គីឡូម៉ែត្រ និងប្រជាជន ១,១៦៧,២៤២នាក់ (តួលេខឆ្នាំ២០១៥) ព្រមទាំងមានរដ្ឋធានីឈ្មោះ ឌីលី៕