សហរដ្ឋអាមេរិក ចាប់អារម្មណ៍លើការវិនិយោគវិស័យរ៉ែ និងថាមពលនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សភាអាមេរិក នៅចំពោះមុខមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា បង្ហាញចំណាប់អារម្មណ៍លើការវិនិយោគវិស័យរ៉ែ និងថាមពលនៅកម្ពុជា។ នេះបើតាមជំនួបពិភាក្សាការងាររវាងលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល និងគណ:ប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក ដឹកនាំដោយលោកស្រី Beth Van Duyne​ នៅថ្ងៃអង្គា ទី៣០ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងជំនួបពិភាក្សានេះ​ លោកស្រី Beth Van Duynr តំណាងសមាជិកសភា បានស្វែងយល់កាន់តែច្បាស់អំពីបរិយាកាសធុរកិច្ចទាក់ទងនឹងវិស័យរ៉ែ និងថាមពល និងបានផ្លាស់ប្ដូរយោបល់ លេីវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យរ៉ែ វិស័យថាមពល និងប្រេងកាតនៅកម្ពុជា។

ទន្ទឹមនឹងនោះ នៅក្នុងជំនួបពិភាក្សាការងារនេះ​ ក៏ជំរុញការវិនិយោគ និងពាណិជ្ជកម្ម រវាងកម្ពុជា និងសហរដ្ឋអាមេរិក ក៏ដូចជាជម្នះនូវឧបសគ្គភូមិសាស្ត្រនយោបាយដែលរារាំងដល់ការធ្វេីពាណិជ្ជកម្ម និងការវិនិយោគ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យរ៉ែ ថាមពល និងប្រេងកាត។

​ក្រសួង​រ៉ែ​និង​ថាមពល កាល​ពី​ពេលកន្លងទៅ បាន​ឲ្យ​ដឹង​ថា វិស័យ​រ៉ែ​និង​ថាមពល​​កម្ពុជា បាន​សម្រេច​សមិទ្ធផល និង​មាន​គម្រោង​អភិវឌ្ឍ​ធំៗ​សំខាន់ៗ​ជា​ច្រើនរួចមកហើយ។ ​

យ៉ាង​ណា វិស័យ​នេះ​នៅតែ​កំពុង​មាន​វិសាលភាព​នៃ​តម្រូវការ​បន្ថែម​ទៀត ពិសេស គឺ​ថាមពល​អគ្គិសនី​សម្រាប់​ប្រើ​ប្រាស់ ខណៈ​ដែល​ម្ចាស់​រោងចក្រ​សហគ្រាស​ជាច្រើន​តែងតែ​ត្អូញ​ត្អែរ​ពី​តម្លៃ​អគ្គិសនី​ក្នុង​ស្រុក ថា នៅ​មាន​ខ្ពស់​ជាង​ប្រទេស​ជិត​ខាង ដែល​ធ្វើ​ឲ្យ​ថ្លៃ​ដើម​ផលិត​មាន​ខ្ពស់៕