ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ដំឡើងថ្នាក់បន្ថែមជូនបណ្ឌិត សុខ ទូច

សង្គម​និង​សេដ្ឋកិច្ច

អតីតបណ្ឌិតផ្នែកប្រវត្ដិសាស្ដ្រ និងនយោបាយនៅសាកលវិទ្យាល័យ Voronezh State University ពីប្រទេសរុស្ស៊ី លោក សុខ ទូច ត្រូវបានដំឡើងថ្នាក់ ពីឧត្តមមន្រ្តីថ្នាក់លេខ៤ មកជាថ្នាក់លេខ៣ ជាមួយនឹងមន្រ្តីរាជការចំនួន ១៥៤រូប ក្នុងលំដាប់លេខរៀងទី ១៦ នៃទីស្តីការគណៈរដ្ឋមន្រ្តី តាមសេចក្តីទូលថ្វាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នេះបើតាមព្រះរាជក្រឹត្យ ចុះហត្ថលេខាដោយប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បណ្ឌិត សុខ ទូច បច្ចុប្បន្នជាប្រធានរាជបណ្ឌិត្យសភាកម្ពុជា ដែលមានឋានៈស្មើ រដ្ឋមន្ត្រី ត្រូវបានតែងតាំងកាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ ២០២០កន្លងទៅ ជំនួស​លោកស្រីបណ្ឌិត ខ្លូត ធីតា ទៅ​តាម​ការ​ស្នើ​សុំ​របស់​សម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

បន្ថែមទៀតនោះ លោកជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ នៃក្រុមប្រឹក្សាជាតិភាសាខ្មែរ មានគោរមងារ «បណ្ឌិតសភាចារ្យ»

ថ្មីៗនេះ តាមទំព័រហ្វេសប៊ុកផ្លូវការ បណ្ឌិត សុខ ទូច បានចាត់ទុកឋានៈ និង តួនាទី ប្រធានរាជបណ្ឌិត្យសភាកម្ពុជា នេះ មិនមែនជាលាភសក្ការៈ ឬគ្រឿងលម្អនោះទេ ពោលវាគឺជាអម្រែក។ លោកថា ក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ លោកបានទទួលបានគ្រប់រសជាតិ គឺស្ទើរតែគ្មានពេលវេលាសម្រាប់ខ្លួនឯង គឺដើម្បីឱ្យស្ថាប័នមានដំណើរការ៕