លោក ហ៊ុន ម៉ាណែត គន្លឹះសំខាន់ ៤ ជាកត្តារួមផ្សំធ្វើឱ្យប្រទេសមានការអភិវឌ្ឍរីកចម្រើន

សង្គម​និង​សេដ្ឋកិច្ច

ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងក្នុងពិធី​ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) សាខាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៨ ខែកញ្ញានេះ បានគូសបញ្ជាក់នូវគន្លឹះ៤ ចំណុចដែលជាកត្តារួមផ្សំធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើន ខណៈរាជរដ្ឋាភិបាលមានការយកចិត្តទុកជាអាទិភាពចំពោះការអប់រំបណ្តុះបណ្តាលធនធានមនុស្ស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត គន្លឹះដែលធ្វើឱ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនតាមរយៈកត្តារួមផ្សំនោះរួមមាន៖ ១. កំណើនប្រកបដោយចីរភាព និងនិរន្តរភាព ២. សមត្ថភាពប្រកួតប្រជែងក្នុងទីផ្សាសាកលភាវូបនីយកម្ម ៣. ការកាត់បន្ថយឆាប់រហ័សនៃគម្លាតសេដ្ឋកិច្ច គម្លាតសមត្ថភាព និងគម្លាតខួរក្បាលជាមួយបណ្តាប្រទេសនានា និង ៤. ភាពឯករាជ្យម្ចាស់ការ។

អនាគតបេក្ខភាពនាយករដ្ឋមន្ត្រីរូបនេះថ្លែងបញ្ជាក់ថា ការអភិវឌ្ឍរីកចម្រើនទាមទារនូវការជម្រុញឱ្យធនធានមនុស្សយើង មានគុណវុឌ្ឍិទាំងលើចំណេះដឹងទូទៅ, ជំនាញវិជ្ជាជីវៈ, កាយសម្បទាខាងក្រៅ និងបញ្ញាសម្បទាខាងក្នុង ដែលរួមទាំងគុណធម៌ និងសីលធម៌ផងដែរ៕