អ្នកដឹកនាំរឿង ២រូប ទទួលការតែងតាំងជាទីប្រឹក្សាសម្តេចតេជោ មានឋានៈស្មើ «អនុរដ្ឋលេខាធិការ»

សង្គម​និង​សេដ្ឋកិច្ច

កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២២ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី ​​បាន​ចេញ​ព្រះរាជក្រឹត្យ តែងតាំង​​អ្នក​ដឹកនាំ​រឿង​២​រូប ជា​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាម​រយៈ​ព្រះរាជក្រឹត្យ​ខាង​លើ ​​បាន​សម្រេច​តែងតាំង​លោក ហ៊ុយ វាសនា ​ប្រធាន​គណៈកម្មការ​ដឹកនាំ​ការ​ផលិតភាព​យន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះចន្ទពេញបូណ៌មី» ជា​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន មាន​ឋានៈស្មើ «អនុរដ្ឋលេខាធិការ»។ ​ស្របពេល​ជាមួយ​គ្នា​នោះ ​​លោក ហ្វៃ សំអាង ​​អ្នកដឹកនាំ​​ភាព​យន្ត​ចម្រៀង​​បទ «ជីវិតក្មេងវត្ត» ក៏​ទទួល​បាន​ការតែងតាំង​​ជា​​ទីប្រឹក្សា​ផ្ទាល់​សម្តេច​តេជោ ហ៊ុន សែន មាន​ឋានៈស្មើ «អនុរដ្ឋលេខាធិការ» ដូច​គ្នា​ផងដែរ។

សូមជម្រាបជូន​ថា ​​ភាព​យន្ត​ចម្រៀង​​បទ «ជីវិតក្មេងវត្ត» ​​ទើប​តែ​សម្ពោធ​​​​ផ្សព្វផ្សាយ​ជា​សាធារណៈ កាល​ពី​ថ្ងៃ​ទី​២៨ ខែកញ្ញា​ ឆ្នាំ២០២២​ម្សិល​មិញ​នេះ ​​ខណៈ​ដែល​​​ភាគយន្ត​ភាគ​រឿង​ «កូនប្រុសក្រោមពន្លឺ​ព្រះចន្ទ​ពេញ​បូណ៌មី» ដែលសុទ្ធតែ​ជា​សាច់រឿង​ពិត​ជា​ប្រវត្តិសាស្ត្រ​របស់​សម្តេច​តេជោ ហ៊ុន សែន ​​​នាយករដ្ឋមន្ត្រី ​​កំពុង​តែ​ដំណើរការ​ថត​នៅ​ឡើយ និង​រំពឹង​ថា​នឹង​អាច​ថត​ចប់​នៅ​ឆ្នាំ២០២៣៕

លោក ហ៊ុយ វាសនា (ឆ្វេង)
​​លោក ហ្វៃ សំអាង (ស្តាំ) ទទួលមេដាយ កាលពីម្សិលមិញ