រដ្ឋ និងក្រុមហ៊ុន ឯកភាពលើកិច្ចព្រមព្រៀងក្របខណ្ឌសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត

សង្គម​និង​សេដ្ឋកិច្ច

នៅទីបំផុតគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានគណៈកម្មការអន្តរក្រសួង និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC) បានឯកភាពគ្នាហើយ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំដឹកនាំដោយរដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល និងក្រុមហ៊ុន បានឯកភាពគ្នាលើកិច្ចព្រមព្រៀងក្របខណ្ឌដើម្បីសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ខណៈកិច្ចព្រមព្រៀងសម្បទានរវាងរដ្ឋាភិបាល និងក្រុមហ៊ុន CRBC នឹងត្រូវពិភាក្សាបន្ដ។

បើតាមក្រសួងសាធារណការ គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងឱ្យបញ្ចប់ការសិក្សាក្នុងពេលឆាប់ៗខាងមុខនេះ ដើម្បីឈានទៅបើកការដ្ឋានសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងបាវិត។

គួរជម្រាបថា ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីជំរុញការអនុវត្តគម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ដែលស្នើសុំវិនិយោគដោយក្រុមហ៊ុន CBRC។ គម្រោងផ្លូវល្បឿនលឿននេះ មានប្រវែងសរុបប្រហែល ១៣៥ គីឡូម៉ែត្រ ទទឹង ២៥.៥ ម៉ែត្រ ដែលមាន ៤គន្លង។ ផ្លូវនេះ នឹងសាងសង់ចាប់ពីភ្នំពេញនៅចំណុចផ្លូវក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ព្រៃវែង និងខេត្តស្វាយរៀង ទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម៕