សម្តេច ហ៊ុន សែន នឹងជួបសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតី អ៊ុយក្រែន

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នឹងជួបសន្ទនាតាមទូរសព្ទជាមួយលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី ប្រធានាធិបតី​អ៊ុយ​ក្រែន នៅប៉ុន្មានថ្ងៃខាងមុខ ប៉ុន្តែទាក់ទងប្រធានរឿងដែលត្រូវជជែកនោះមិនទាន់មានការបញ្ជាក់នៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមទំព័រហ្វេកប៊ុកផ្ទាល់ខ្លួននាព្រឹកថ្ងៃទី២៦ ខែតុលានេះ សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា បេសកកម្មជួយប្រជាជនដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងវគ្គទីមួយត្រូវបានបញ្ចប់ពីម្សិលមិញ។ មកដល់ផ្ទះវិញសម្តេចត្រូវមានភារកិច្ចសំខាន់ៗយ៉ាងច្រើននៅរង់ចាំដោយឯកសារត្រូវពិនិត្យសម្រេច និងចុះហត្ថលេខា។

ទន្ទឹមនឹងនោះ ការងារទាក់ទងនឹងការប្រជុំអាស៊ានក្នុងឋានៈជាប្រធានប្តូរវេនឆ្នាំ២០២២បូក ជាមួយនិងការចូលរួមប្រជុំG20និងការ ចូលរួមប្រជុំ APEC សម្តេចបានបញ្ជាក់ថាត្រូវបានដោះស្រាយមួយភាគធំ។

លើសពីនេះ សម្តេចគូសបញ្ជាក់ថា ប្រសិនគ្មានការប្រែប្រួលនិងការសម្របសម្រួលពេលវេលាតាមផ្លូវការទូតដែលកំពុងធ្វើនោះទេសម្តេចនឹងជួបប្រធានាធិបតីអ៊ុយក្រែនតាមទូរសព្វ័នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ការគ្រោងនឹងជួបសន្ទាការទូតតាមរយៈទូរសព្ទនេះដែរ ស្របដែលស្ថានការណ៍កំពុងតែតានតឹង និងលំបាកខ្លាំងណាស់ ដោយសារតែ​កងទ័ពអ៊ុយក្រែន និងទ័ពរុស្ស៊ី នៅតែប្រឈមមុខគ្នាដាក់នៅឡើយគិតមកទល់ពេលបច្ចុប្បន្ន ខណៈដែលប្រធានអាស៊ានក៏កំពុងស្ថិតក្នុងដៃកម្ពុជាផងដែរ៕