អនុប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ឡើងជា «អនុរដ្ឋលេខាធិការ» ក្រសួងរៀបចំដែនដី

សង្គម​និង​សេដ្ឋកិច្ច

លោក ទ្រី សុភី អនុប្រធានសាខាពន្ធដារខណ្ឌពោធិ៍សែនជ័យ ​​​​ត្រូវ​បាន​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រកម្ពុជា ​​​ឡាយ​ព្រះហស្ថលេខា​ចេញ​ព្រះរាជក្រឹត្យ​តែង​​តាំង​មុខ​តំណែង​ជា «អនុរដ្ឋលេខាធិការ» នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និងសំណង់ កាល​ពី​ថ្ងៃទី​២៨ ខែ​តុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក ទ្រី សុភី (ឆ្វេងដៃ)

​សម្រាប់​ប្រវត្តិសិក្សា​ ​​​លោក ទ្រី សុភី ​​បាន​បញ្ចប់​​បរិញ្ញាបត្រ ​ផ្នែក​គ្រប់គ្រង​ធនធានមនុស្ស ​នៅ​សាកលវិទ្យាល័យ​ជាស៊ីម​កំចាយមារ ​​នៅ​ឆ្នាំ​២០០៥, បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ជាន់ខ្ពស់​ ផ្នែក​គ្រប់គ្រង​ហិរញ្ញវត្ថុ ​ពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅ​ឆ្នាំ២០០៩ និង​ទើប​បាន​ទទួល​បាន​សញ្ញាបត្រ​បណ្ឌិត ​ផ្នែក​ច្បាប់ ​​ពីសាកលវិទ្យាល័យឥន្ទ្រវិជ្ជា កាល​ពី​ខែ​កញ្ញា ឆ្នាំ២០២២នេះ។ រីឯ​បទ​ពិសោធន៍​ការងារ​ លោក​បាន​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ពន្ធដារ តាំងពីឆ្នាំ២០០៧។ ចំពោះ​តួនាទី​ក្នុង​បក្ស​វិញ លោក ទ្រី សុភី គឺជា​អនុប្រធាន​ក្រុមការងារ​រៀបចំ​អង្គការ​ចាត់តាំង​យុវជន​គណបក្ស​ប្រជាជនកម្ពុជា ប្រចាំរដ្ឋ​ខូឡូរ៉ាដូ នៃ​តំបន់​ឆ្នេរខាងលិច នៅ​សហរដ្ឋអាមេរិក។

​លោក ទ្រី សុភី ជា​មន្ត្រី​​ជាន់ខ្ពស់​មួយ​រូប​ ដែល​មាន​ស្នាដៃ​ជូនជាតិ​ជា​ច្រើន​ផង​ដែរ ខណៈ​ដែល​លោក​​បាន​ទទួល​​​​​គ្រឿង​ឥស្សរិយយស «ជាតូបការ» កាលពី​ថ្ងៃទី​១១ ខែមិថុនា ឆ្នាំ២០២០៕