លោក យ៉ាន់ បូរិន ទទួលបានគោរមងារកិត្តិយស «កិត្តិឧទ្ទេសបណ្ឌិត» ពីព្រះមហាក្សត្រ

សង្គម​និង​សេដ្ឋកិច្ច

សាស្ត្រាចារ្យ និងអ្នកស្រាវជ្រាវផ្នែកកំណាព្យ លោក យ៉ាន់ បូរិន ត្រូវបានព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ត្រាស់បង្គាប់ផ្តល់គោរម្យងារកិត្តិយសនៃរាជបណ្ឌិត្យសភាកម្ពុជា ជា «កិត្តិឧទ្ទេសបណ្ឌិត» នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក យ៉ាន់ បូរិន ជាសាស្ត្រាចារ្យផ្នែកកំណាព្យខ្មែរដ៏ឆ្នើម ហើយជាអ្នកសិល្បៈបុរាណជាង ៤០ឆ្នាំ ដែលស្ទើតែលះបង់ជីវិតដើម្បីសិល្បៈក្នុងវិស័យ។ ការប្រទានគោរមងារកិត្តិយសនេះទៀតសោត គឺពិតជាស័ក្ដិសមនឹងការខិតខំ ពលិកម្ម របស់លោកចំពោះសិល្បៈវប្បធម៌ ផ្នែកល្ខោនយីកេ កំណាព្យ ចម្រៀងរបាំព្រះរាជទ្រព្យ ចម្រៀងមហោរី ព្រមទាំងការបណ្ដុះបណ្ដាលបច្ឆាជនជំនាន់ក្រោយពេញមួយជីវិត និងបានកំពុងបន្តនាពេលសព្វថ្ងៃបន្ថែមទៀត។

សូមជម្រាបជូនថា គោរមងារកិត្តិយស នៃរាជបណ្ឌិត្យសភាកម្ពុជា ធ្វើឡើងនឹងផ្ដល់ជូនដល់ឥស្សរជនជាតិខ្មែរ ដែលមានស្នាដៃ គុណវុឌ្ឍិ ផ្ដល់ជាប្រយោជន៍ច្រើនដល់ប្រទេសកម្ពុជា ក្នុងវិស័យផ្សេងៗ៕