មិនធម្មតា! ប្រវត្តិការងារលោក ប្រាក់ សុខុន

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សុខុន ជា​មន្រ្តីជាន់ខ្ពស់មួយ​រូប​ដែលមានភាពលេចធ្លោ និង​មាន​បទពិសោធន៍ការងារ​​ជោកជាំ បច្ចុប្បន្នជាឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្រ្តី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ជាប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ និងប្រធាន​ក្រុម​ស្រាវជ្រាវ និង​វិភាគ​ព័ត៌មាន​ខុទ្ទកាល័យ​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី (IRAG)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជា​បញ្ញវន្ត​ខ្មែរមួយ​រូប​ដែល​ទទួល​ការ​សិក្សា​ជ្រៅជ្រះនៅ​បណ្តា​ប្រទេស​នៅ​អឺរ៉ុបមួយចំនួន ដូចជា សញ្ញាបត្រ​នៃ​មជ្ឈមណ្ឌល​សិក្សា​ផ្នែក​ការទូត​ និង​យុទ្ធសាស្ត្រ​ ក្រុង​ប៉ារីស, សញ្ញាបត្រ​វិទ្យាស្ថាន​អន្តរជាតិ​ផ្នែក​រដ្ឋបាល​សាធារណៈក្រុង​ប៉ារីស ជំនាញទំនាក់ទំនង​អន្តរជាតិ, វិញ្ញាបនបត្រ​នៃ​សាលា​អន្តរជាតិ ផ្នែក​សារព័ត៌មាន​ ក្រុង​ប៊ុយដាប៉ែស​ ប្រទេស​ហុងគ្រី និងជានិស្សិត​នៅ​មហាវិទ្យាល័យ​ច្បាប់​រាជធានី​ភ្នំពេញ។

នៅក្នុងឆ្នាំ១៩៧៩ លោក ប្រាក់ សុខុន ធ្លាប់ធ្វើជាមន្ត្រីយោធា, ឆ្នាំ១៩៧៩-១៩៨៦ ប្រធាន​ផ្នែក​និពន្ធ​កាសែត​កងទ័ព, ១៩៨៦-១៩៩២ ជានិពន្ធ​នាយក​រង​កាសែត​កងទ័ព, ឆ្នាំ១៩៩៣ អ្នក​នាំពាក្យ​អគ្គសេនាធិការ​កង​យោធពល​ខេមរភូមិន្ទ, ឆ្នាំ១៩៩៣-១៩៩៨ ជាទីប្រឹក្សា​នាយករដ្ឋមន្ត្រី​ទទួល​បន្ទុក​កិច្ចការ​ព័ត៌មាន និង​ទំនាក់ទំនង​អន្តរជាតិ។

បន្ទាប់មកទៀត ដំណែងរបស់លោក ប្រាក់ សុខុន ចេះតែបន្តឡើងជាបន្តបន្ទាប់ ដោយនៅក្នុងឆ្នាំ១៩៩៩ ត្រូវបានព្រះមហាក្សត្រ តែងតាំងជាឯកអគ្គរាជទូត​ប្រចាំ​ប្រទេស​បារាំង បែលហ្ស៊ិក ហូឡង់ អូទ្រីស ដាណឺម៉ាក ស៊ុយអែត ហ្វាំងឡង់ សហគមន៍​អឺរ៉ុប និង​ការិយាល័យ អ.ស.ប ប្រចាំ​ក្រុង​ហ្សឺណែវ។

នៅឆ្នាំ២០០៣ លោកជាទីប្រឹក្សា​នាយករដ្ឋមន្ត្រី និងអគ្គលេខាធិការ​រង​រាជរដ្ឋាភិបាល។ ឆ្នាំ២០០៤ ជារដ្ឋលេខាធិការ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី, អនុប្រធានទី២ អាជ្ញាធរ​មីន​កម្ពុជា (CMAA), ប្រធាន​គណៈកម្មាធិការ​ជាតិ​សម្របសម្រួល​កិច្ចការ​បញ្ជូន​កងកម្លាំង​ចូលរួម​បេសកកម្ម​ថែរក្សា​សន្តិភា​របស់​អង្គការ​សហប្រជាជាតិ។

ឆ្នាំ២០០៩-២០១៣ ជារដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី និងប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មានន ឧទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី (IRAG)។

ឆ្នាំ២០១១-២០១២ ប្រធាន​កិច្ចប្រជុំ​លើក​ទី១១ នៃ​បណ្ដា​រដ្ឋ​ភាគី​នៃ​អនុសញ្ញា​ស្តី​ពី​ការ​ហាម​ប្រើប្រាស់​គ្រាប់មីន​ប្រឆាំង មនុស្ស (11-MSP)។ ២០១៣-២០១៦ រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ និងអនុប្រធានទី១ អាជ្ញាធរ​មីន​កម្ពុជា (CMAA)។ ឆ្នាំ២០១៦-២០១៩ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ៕