រដ្ឋ​បើក​ភ្លើង​ខៀវ​​លើ​គម្រោង​វិនិយោគ​មួយ​បន្ថែម​ទៀត​ ក្នុង​ទំហំ​ទឹក​ប្រាក់​ ៥,៣ លាន​ដុល្លារ​អាមេរិក

សង្គម​និង​សេដ្ឋកិច្ច

បន្ទាប់​​ពី​ក្រុម​ប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​គម្រោង​វិនិយោគ ២ រួច​មក​ហើយ​ ថ្មី​ៗ​នេះ​ ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ក៏​បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​លើ​គម្រោង​វិនិយោគ​​មួយ​បន្ថែម​ទៀត​ ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រមាណ ៥,៣ លាន​ដុល្លារ​អាមេរិក និង បង្កើត​ការងារ​បាន​ចំនួន​ប្រមាណ ១ ៧៨៦ កន្លែង​បន្ថែម​ទៀត ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើ​តាម​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា CDC នា​ពេល​ថ្មីៗ​នេះ បាន​បញ្ជាក់​ពីគម្រោង​វិនិយោគ​មួយ​បន្ថែម​ទៀត​របស់​ក្រុម​ហ៊ុន​នោះ​គឺ​ គម្រោង​​បង្កើត​រោង​ចក្រ​ចាក់​សម្លៀក​បំពាក់​របស់​ក្រុម​ហ៊ុន​ RUNSING KNITERNATIONAL CO, LTD មាន​ទី​តាំង​ស្ថិត​នៅ​ផ្លូវ​ជាតិ​លេខ​ ១១០ អគារ​លេខ​ ៥-៦-៧-៨ ភូមិ​ព្រែក​ដូង​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​ ខេត្ត​កណ្តាល​ ក្នុង​ទុន​វិនិយោគ​ប្រមាណ​ ៥,៣លាន​ដុល្លារ​អាមេរិក​ និង​អាច​បង្កើត​ការងារ​បាន​ចំនួន​ ១ ៧៨៦ កន្លែង​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ គម្រោង​វិនិយោគ​ ២​ដែល​បាន​ចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​រួច​រាល់​ហើយ​នោះ​រួម​មាន​៖ ១.“NEW SHUI YAT (CAMBODIA) CO., LTD” គម្រោង​បង្កើត​រោង​ចក្រ​ផលិត​កេស​កា​តុង ថង់​ប្លា​ស្ទិក​ និងអេ​ប៉ុង ស្ថិត​នៅ​ភូមិ​បូរី​កម្មករ សង្កាត់​ច្បារ​មន ខេត្ត​កំពង់​ស្ពឺ ដែល​មាន​ទុន​វិនិយោគ ប្រមាណ ៨.៥លានដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៥៨កន្លែង។ ២.“KANJIN (CAMBODIA) LUGGAGE CO., LTD” គម្រោង​បង្កើត​រោង​ចក្រ​ផលិត​កាបូប​គ្រប់​ប្រភេទ មាន​ទុន​វិនិយោគ​ប្រមាណ ៥.៥លាន​ដុល្លារ​អាមេរិក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១ ៧៧០កន្លែង ស្ថិត នៅ​ផ្លូវ​ជាតិ​លេខ ២១B ភូមិ​អន្លង់​សាន្ត ឃុំ​ព្រែក​ស្តី ស្រុក​កោះ​ធំ ខេត្ត​កណ្តាល។

គួររម្លឹកបន្តិចថា នៅ​ក្នុងរយៈពេល ១០ខែ ចាប់ពីខែមករា ដល់ខែតុលា កម្ពុជា​បាន​អនុម័ត​គម្រោង​វិនិយោគ​សរុប​ចំនួន ១៦១គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ៣,៥ពាន់​លាន​ដុល្លារ​អាមេរិក៕ ​​