១០ខែ កម្ពុជាទទួលបានភ្ញៀវតាមផ្លូវអាកាសចំនួន ១.៦៦លាននាក់

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១០ខែ ឆ្នាំ២០២២នេះ កម្ពុជាទទួលបានភ្ញៀវតាមផ្លូវអាកាសចំនួន ១.៦៧លាននាក់ និង កំណើនជើងហោះហើរ បានកើនឡើងដល់ជាង២ម៉ឺនជើង កើនឡើងជាង១០០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ខណៈការដឹកជញ្ជូនទំនិញមានចំនួនជាង៤៧០០០តោន។ នេះបើតាមរបាយការណ៍រដ្ឋលេខាធិការអាកាសចរស៊ីវិល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ដដែល បង្ហាញថា សម្រាប់ ខែតុលា ឆ្នាំ ២០២២ នេះ ចំនួន ភ្ញៀវ ដែល ហោះហើរ ចេញ – ចូល អាកាសយានដ្ឋាន ទាំងបី របស់ កម្ពុ ជាមាន ចំនួន សរុប ជាង ២៧ ម៉ឺន ៥ ពាន់ នាក់ កើនឡើង ចំនួន ១.៦៣៥% បើ គិត ក្នុង រយៈពេល ដូចគ្នា នៃ ឆ្ឆ្នាំមុនដែលមាន ចំនួន តែ ជាង ១ ម៉ឺន ៥ ពាន់ នាក់ តែប៉ុណ្ណោះ ។ ក្នុងចំណោម អាកាសយានដ្ឋាន ទាំងបី នេះ អាកាសយានដ្ឋាន អន្ដរជាតិភ្នំពេញ ទទួលបានចំនួនភ្ញៀវ ច្រើនជាងគេ ។

ចំណែកឯជើងហោះហើរ មាន ចំនួន ៣.១៥៥ ជើង មាន កំណើន ២៦៤% បើ ធៀប នឹង រយៈពេល ដូចគ្នា នៃ ឆ្នាំ ២០២១ ដែលមាន ត្រឹមតែ ៨៦៧ ជើង ។ រយៈពេល១០ ខែចំនួន ជើងហោះហើរដែលកម្ពុជាទទួលបានសរុបមាន ចំនួនជាង ២ ម៉ឺន ជើង កើនឡើងជាងនៅ ឆ្នាំ ២០២១ ដែលមានត្រឹមតែជាង ៨ ពាន់ ជើងតែប៉ុណ្ណោះ ។

ទន្ទឹមនឹងនោះ ការដឹកជញ្ជូន ទំនិញ តាមផ្លូវ អាកាស សម្រាប់ ខែតុលា ឆ្នាំ ២០២២ នេះ មាន ចំនួន ៤១៥៤ តោន ធ្លាក់ចុះ ៤១% បើ ធៀប នឹង ការដឹកជញ្ជូន ទំនិញ តាមផ្លូវ អាកាស កាលពី ឆ្នាំ ២០២១ ដែលមាន រហូតដល់ ៧.១១៣ តោន ៕