សម្តេចតេជោ ហ៊ុន សែន ចុះងូតទឹកសមុទ្រលេងជាមួយប្រជាពលរដ្ឋ យ៉ាងសាមញ្ញ

សង្គម​និង​សេដ្ឋកិច្ច

នៅរសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ​​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​ព្រះសីហនុ ​​និង​បាន​ងូត​ទឹក​សមុទ្រ​លេង​កម្សាន្ត​ជាមួយ​នឹង​ប្រជាពលរដ្ឋ​​​យ៉ាង​សាមញ្ញ ដ៏​សប្បាយរីករាយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្តេចតេជោ​នាយករដ្ឋមន្ត្រី បាន​គូស​បញ្ជាក់​ជាមួយ​នឹង​រូបភាព​​ងូត​ទឹក​លេង​នៅ​ខេត្ត​ព្រះសីហនុ ជាមួយ​នឹង​ការ​អម​ដំណើរ​ដោយ​លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ និង​​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​ទៀត​ យ៉ាង​ដូច្នេះ​ថា៖ “ខ្មែរធ្វើបាន ប្រទេសមាន​សន្តិភាព​មិនលំបាករឿង ការពារសន្តិសុខនោះឡើយ។ មុជទឹកជាមួយប្រជាជន​បង្រៀន​ក្មេង ហែលទឹក ជារឿង​សប្បាយសម្រាប់ខ្ញុំ។ បុណ្យសមុទ្រឆ្នាំនេះសប្បាយ បន្ទាប់ពីគ្រប់គ្រងកូវីដ១៩ បាន”។

កាលពី​ព្រឹក​មិញ​នេះ សម្តេចតេជោ ​​​បាន​បង្ហាញ​ឱ្យ​​ដឹង​ថា សម្តេច​​​កំពុង​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ-ព្រះ​សីហនុ។ សម្តេចតេជោ ក៏​បាន​​ឆ្លៀត​បង្ហើប​ឱ្យ​ដឹង​ផង​ដែរ​ថា កម្ពុជា​កំពុង​ខិត​ខំ​កសាង​ផ្លូវ​ល្បឿន​លឿន​មួយ​ខ្សែ​ទៀត ​តភ្ជាប់​ពី​រាជធានីភ្នំពេញ ទៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង ជាប់​ព្រំដែន​វៀតណាម។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន កំពុងមានវត្តមាននៅខេត្តព្រះសីហនុ ដើម្បីអញ្ជើញជា​អធិបតី​បើកមហា​សន្និបាតក្លឹបកមហាសន្និបាតលើកទី១៦ របស់ក្លឹបឆ្នេរសមុទ្រស្អាតបំផុតលើសាកលលោក និងពិធីបុណ្យសមុទ្រ​លើកទី៩ ជុំទី៣ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី១០ ខែធ្នូ ស្អែក​នេះ៕