លោក ឡុង ឌីម៉ង់៖ សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីខេត្តព្រះសីហនុចូលរួមទាក់ទាញអ្នកវិនិយោគបន្ថែមទៀតមកកាន់ខេត្ត

សង្គម​និង​សេដ្ឋកិច្ច

សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨ ដែលមានជា៧ផ្នែកនិងមានឧបសម័្ពន្ធចំនួណ៣ត្រូវបានសម្តេចឯកភាពដោយអង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រីកាលថ្ងៃទី១៣មករាកន្លមកនេះនិងចូលរួមទាក់ទងអ្នកវិនិយោគក៏ដូចជាផ្តល់ទំនុកទុកចិត្តដល់វិនិយោគិនបន្ថែមទៀតខណៈខេត្តព្រះសីហនុបច្ចុប្បន្នបាននិងកំពុងរៀបចំផែនមេតម្រង់ទិសសម្រាប់អភិវឌ្ឍន៍ខេត្តក្នុងពេលខាងមុខ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុមានប្រសាសន៍ថាសេចក្តីព្រាងគោលនយោយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នំា២០២២-២០៣៨នេះវាស្របទៅនិងផែនការមេសម្រាប់អភិវឌ្ឍន៍និងតម្រង់ទិសខេត្តព្រះសីហនុឱ្យទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូបពហុបំណងនេះ បច្ចុប្បន្ននេះក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកំពុងតែធ្វើការងារសម្របសម្រួលជាមួយស្ថាប័នទូទៅហើយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ទទួលការងារផ្នែកគ្រប់គ្រងដីធ្លី។អីចឹងវាពិតណាស់ផែនការមេអភិវឌ្ឍន៍ខេត្តព្រះសីហនុពេលធ្វើចប់សព្វគ្រប់នឹងក្លាយជាឯកសារមួយសម្រាប់រកប្រាក់ចំណូលថវិកាជាតិ។

លោកឡុងឌីម៉ង់សង្កត់ធ្ងន់ថា«សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លីដើម្បីអភិវឌ្ឍន៍ខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណងឆ្នំា២០២២-២០៣៨នេះវា បានចូលរួមការទាក់ទាញនិងបង្កលក្ខណៈផ្តល់ជំនឿទុកចិត្តទៅដល់អ្នកវិនិយោគទៅតាមរយៈគោលនយោបាយទំាងអស់ហ្នឹង»។

យោងតាមសេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ឆ្នាំ២០២២-២០៣៨សេចក្តីព្រាងគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង «គ.ប.ដ.ស.»គឺជាការរៀបចំគោលនយោបាយគ្រប់គ្រងវិស័យដីធ្លី ដែលរួមមានអនុវិស័យរដ្ឋបាលដីធ្លី អនុវិស័យរៀបចំដែនដី អនុវិស័យបែងចែកដីធ្លីនិងលំនៅឋាន ការគ្រប់គ្រងនិងអភិវឌ្ឍវិស័យសំណង់ និងការគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរសមុទកម្ពុជាក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមយ៉ាងសកម្មពីវិស័យពាក់ព័ន្ធនឹងការគ្រប់គ្រងនិងការប្រើប្រាស់ដីធ្លីនិងធនធានធម្មជាតិ និងការធ្វើសមាហរណកម្មវិស័យពាក់ព័ន្ធដីធ្លី ផ្អែកលើមូលដ្ឋាននៃគោលនយោបាយដីធ្លី «សៀវភៅសដីធ្លី» និងគោលនយោបាយជាតិស្តីពីការរៀបចំដែនដីនៃព្រះរាជាណាចក្រកម្ពុជា។
សេចក្តីព្រាង គ.ប.ដ.ស. ត្រូវបានរៀបចំឡើងដោយមានចក្ខុវិស័យវែងឆ្ងាយក្នុងការគ្រប់គ្រង
និងប្រើប្រាស់ដី ដើម្បីគាំទ្រដល់ការអភិវឌ្ឍរូបវន្ត សេដ្ឋកិច្ច សង្គមកិច្ច ការការពារបរិស្ថាន និងការ
គ្រប់គ្រងធនធានធម្មជាតិប្រកបដោយចីរភាព ជវភាព សុខភាព និងសុភមង្គលនៅតំបន់ឆ្នេរសមុទ
កម្ពុជា។

សេចក្តីព្រាង គ.ប.ដ.ស. មានគោលដៅតម្រង់ទិសនិងកំណត់ការគ្រប់គ្រងដីធ្លីនិងប្រើប្រាស់
ដីធ្លីខេត្តព្រះសីហនុតាមគន្លងគំរូអភិវឌ្ឍថ្មី ដោយផ្អែកលើកត្តាភូមិសាស្ត្រនៃតំបន់ឆ្នេរសមុទ្រកម្ពុជា
កត្តាធនធានធម្មជាតិ បរិស្ថាន វប្បធម៌ និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច សង្គម ស្របតាម
គោលនយោបាយ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

សេចក្តីព្រាងគោលនយោបាយនេះមានវិសាលភាពគ្របដណ្តប់លើដែនដីក្នុងព្រំប្រទល់នៃរដ្ឋបាលខេត្តព្រះសីហនុនិងតំបន់ដែលមានលក្ខណៈអំណោយផលនិងការប្រកួតប្រជែងខ្ពស់ ដោយផ្ដល់អាទិភាពខ្ពស់លើតំបន់ឆ្នេរសមុទកម្ពុជា និងតំបន់តាមបណ្តោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ផ្លូវជាតិលេខ៤ ក្នុងរយៈចម្ងាយ១០០គីឡូម៉ែត្រពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕