សម្តេចតេជោ ហ៊ុន សែន មិនផ្លាស់ប្តូរការសម្រេចចិត្តទោះជា VOD សុំទោស

សង្គម​និង​សេដ្ឋកិច្ច

«យើងពិតជាមិនមែនកូនក្មេងបៀមដៃនោះឡើយ។ ហេតុអ្វីមិនសូមទោសពីល្ងាចនិងមកសូមទោសពេលយប់ជ្រៅក្រោយម៉ោង១២យប់ទៅវិញ។ តើឈឺណាស់ទៅឬក្រោយត្រូវមួយកំភ្លៀង?» នេះជាការបញ្ជាក់លើទំព័រទំហ្វេសប៊ុករបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅកណ្តាលអាធ្រាត្រថ្ងៃទី១៣ទៀបភ្លឺ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមសម្តេចតេជោ ហ៊ុន សែន ថ្លែងថា មុនត្រូវមួយកំភ្លៀងគិតណាស់រឿងកិត្តិយស សូម្បីពាក្យសូមទោសមួយម៉ាត់មិនហ៊ាននិយាយផងតែក្រោយត្រូវមួយកំភ្លៀងបែរជាភ្លេចអស់កិត្តិយសមកសូមទោសជាងពាក់កណ្តាលអាធ្រាតទៅវិញ។

សម្តេចតេជោថ្លែងថា «ខ្ញុំហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាមិនផ្លាស់ប្តូរការសម្រេចចិត្តបិទចោលវិទ្យុវីអូឌីនោះឡើយ។ ស្ថាបន័មានសមត្ថកិច្ចត្រូវអនុវត្តភារកិច្ចដូច ដែលបានប្រគល់កាលពីល្ងាចថ្ងៃ១២កុម្ភ​ៈ ២០២៣ដោយគ្មានការកែប្រែ។ សម្រាប់បងប្អូនដែលបាត់បង់ការងារត្រូវបន្ទោសមេដឹកនាំបងប្អូនឬប្រទេសម្ចាស់ លុយដែលកសាងកំហុសតាំងពីការផ្សាយព័ត៌មានមូលបង្កាច់រហូតដល់ល្ងង់មិនចេះទទួលខុសត្រូវលើការសូមទោសធ្វើឲ្យបងប្អូនបាត់បង់ការងារធ្វើ»។

សូមជម្រាបជូនថា នៅពាក់កណ្តាលអាទ្រាធនាថ្ងៃទី១៣ កុម្ភៈ ឆ្នា​ំ២០២៣ សារលិខិតរបស់វីដេអូ VOD បានថ្លែងក្នុងន័យដើមយ៉ាងដូច្នេះថា «វីអូឌី ពិតជាមានការសោកស្ដាយជាពន់ពេកចំពោះការផ្សព្វផ្សាយព័ត៌មានរបស់ វីអូឌី ដែលបានធ្វើឱ្យប៉ះ ពាល់ដល់កិត្តិយសរបស់ ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត និងរាជរដ្ឋាភិបាលដែលមានសម្ដេច ជាប្រមុខដឹកនាំ។ វីអូឌី សូមទោសសម្តេចផ្ទាល់ក៏ដូចជា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ចំពោះការផ្សាយអត្ថបទ ព័ត៌មាននោះ។ សូមសម្តេចនាយករដ្ឋមន្ត្រីមេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់ពីយើងខ្ញុំ»។