ក្រុង-ខណ្ឌចំនួន​៧ទទួល​បានរង្វាន់​ផ្ការំដួល​បីទងពី​​ការប្រឡង​ប្រណាំង​ទីក្រុង​ស្អាត​លើក​ទី៣

សង្គម​និង​សេដ្ឋកិច្ច

ក្រុង-ខណ្ឌចំនួន៧ ទទួលបានជ័យលាភីផ្ការំដួលបីទងពីការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ ឆ្នាំ២០២២-២០២៥ ខណៈដែលក្រុង-ខណ្ឌ១៣ទៀត ទទួលបានជ័យលាភីផ្ការំដួលពីរទង។ នេះបើតាមការឱ្យដឹងពី គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត ប្រកាសលទ្ធផលនៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងលើបញ្ជីរាយឈ្មោះក្រុង-ខណ្ឌដែលជាប់ជ័យលាភីទីក្រុងស្អាតនេះ ក្រុង-ខណ្ឌចំនួន៧ដែលទទួលបានផ្ការំដួល៣ទងរួមមាន ក្រុងព្រះសីហនុ ក្រុងបាត់ដំបង ក្រុងសៀមរាប ខណ្ឌដូនពេញ ក្រុងកែប ក្រុងកំពត និងក្រុងកំពង់ចាម។

ដោយឡែកសម្រាប់ក្រុង-ខណ្ឌដែលជាប់ជ័យលាភីទីក្រុងស្អាតផ្ការំដួលពីទងរួមមាន ក្រុងកំពង់ឆ្នាំង ក្រុងបានលុង ក្រុងពោធិ៍សាត់ ក្រុងប៉ោយប៉ែត ក្រុងច្បារមន ក្រុងក្រចេះ ក្រុងសួង ក្រុងសិរីសោភ័ណ ក្រុងស្ទឹងសែន ខណ្ឌទួលគោក ខណ្ឌ៧មករា ក្រុងព្រៃវែង និងក្រុងស្វាយរៀង។

គួរឱ្យដឹងផងដែរថា សម្រាប់ជ័យលាភីផ្ការំដួលបីទងនេះ សម្រាប់ក្រុង ខណ្ឌដែលទទួលបានលុះត្រាតែធ្វើគ្រប់លក្ខខណ្ឌ៧សូចនាករគោល ចែក ជា៣៣ សូចនាករលម្អិត  និងត្រូវបានកំណត់ធ្វើការវាយតម្លៃ ដោយផ្អែកលើ  ៧៧លក្ខណវិនិច្ឆ័យ ។

សម្រាប់ក្រុង-ខណ្ឌ ជ័យលាភី មាន២កម្រិតរួមមាន៖ ផ្ការំដួល ៣ទង សម្រាប់ក្រុង-ខណ្ឌណាដែលទទួលបានពិន្ទុចាប់ពី ៥៨ ដល់ ៧៧, ផ្ការំដួល ២ទង សម្រាប់ក្រុង-ខណ្ឌណាដែលទទួលបានពិន្ទុចាប់ពី ៤៦ ដល់ ៥៧ ៕