ក្រសួងកសិកម្មពិភាក្សាលើប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យដើម្បីជំរុញការនាំចេញ-ចូលជាមួយចិន

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទលោក ឌិត ទីណា ចាប់ផ្តើមដឹកនាំកិច្ចប្រជុំពិភាក្សាលើប៉ូលសេដ្ឋកិច្ចថ្មីភាគពាយ័ព្យ ដើម្បីជួយសម្រួលដល់ដល់ទីផ្សារក្នុងការការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំប្រមូលធាតុចូលនៅថ្ងៃទី១០មីនាឆ្នំា២០២៣នេះ ដើម្បីប៉ូលសេដ្ឋកិច្ចថ្មីប្រសូត្រឡើងតាមការគ្រោងទុក និងអាចជួយសម្រួលដល់ដល់ទីផ្សារ ក្នុងការការនាំចេញនិងនាំចូលផលិតផលរវាងកម្ពុជានិងចិន សំដៅជំរុញកំណើនសេដ្ឋកិច្ចជាគោល ដោយគោរពទៅតាមអនាម័យនិងភូតគាមអនាម័យ ព្រមទាំងនិរន្តរភាពសេដ្ឋកិច្ចនិងបរិស្ថាន។

ក្នុងកិច្ចប្រជុំនេះ លោក ឌិត ទីណា បានណែនាំដល់អនុវិស័យនីមួយៗ ត្រូវពិនិត្យលើសក្តានុពល ប្រភពអត្តសញ្ញាណផលិតផល (GI) ព្រមទាំងបែបបទពាណិជ្ជកម្មនៃប្រទេសសមាជិក WTO ដោយសហការវិនិយោគជាមួយក្រុមហ៊ុន ដើម្បីទទួលបានប្រាក់ចំណូលបន្ថែម។

តាមរយៈកិច្ចប្រជុំនេះ ក្រុមការងារនៅតាមអនុវិស័យនីមួយៗ ត្រូវរៀបចំគម្រោងសំណើនៃប៉ូលសេដ្ឋកិច្ចទី៤ ទាំងរយៈពេលខ្លី មធ្យម និងវែង ដោយភ្ជាប់ជាមួយច្រករបៀង «មច្ឆា និងអង្ករ» សម្រាប់ដាក់ជូនរដ្ឋាភិបាលពិនិត្យសម្រេច ដោយត្រូវគិតពីប្រសិទ្ធភាពសេដ្ឋកិច្ចយ៉ាងហោចណាស់ឱ្យបានរយៈពេល១ទសវត្សរ៍។

ពាក់ព័ន្ធនិងការនាំចេញនិងនាំចូលឬការធ្វើពាណិជ្ជកម្មជាមួយប្រទេសចិន បើយោងតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី ១០ ខែ មីនា ឆ្នាំ ២០២៣ បានបង្ហាញរបាយកាណ៍រយៈពេល២ខែនៃការធ្វើពាណិជ្ជកម្មអន្តរជាតិជាមួយនិងបណ្តាប្រទេសជាដៃនៅលើពិភពលោកក្នុងនោះគេសង្កេតឃើញថា ការនាំចេញនិងចូលទំនិញរវាងកម្ពុជានិងចិនមានទំហំទឹកប្រាក់ប្រមាណ១.៧០៥លានដុល្លារអាមេរិក ពោលគឺមានការធ្លាក់ចុះប្រមាណ១៥%បើប្រៀបធៀបទៅនិងរយៈពេលដូចគ្នានិងឆ្នំា២០២២កន្លងទៅ។

បើតាមរបាយការណ៍ដដែលគូសបញ្ជាក់ថា​ «ក្នុងរយៈពេល២ខែដំបូងនៃឆ្នំា២០២៣នេះកម្ពុជានាំចេញទំនិញទៅប្រទេសចិនមានទឹកប្រាក់ជាង១៩៨លានដុល្លារអាមេរិកធ្លាក់ចុះ៥% ខណៈការនាំចូលមានទឹកប្រាក់ជាង១.៥០៧លានដុល្លារអាមេរិក ពោលធ្លាក់ចុះ១៦%បើប្រៀបធៀបនិងពេលដូចគ្នាឆ្នំា២០២២»៕
អត្ថបទ៖សារេត