មកដឹងអត្តលេខស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ជិះរថយន្តពីភ្នំពេញទៅរត់ប្រណាំងបណ្ដាក់គ្នាជាមួយអភិបាលខេត្តកំពង់ធំ

សង្គម​និង​សេដ្ឋកិច្ច

ក្រុមហ៊ុនស្រាបៀរ វឌ្ឍនៈ សហការជាមួយអាជ្ញាធររៀបចំព្រឹត្តិការណ៍រត់ប្រណាំងបណ្ដាក់គ្នា V-Active FUN RUN ដ៏ធំលើកទី៣ នាសួនទីរួមខេត្តកំពង់ធំដែលមានអ្នកចូលរួមរាប់ពាន់នាក់ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រឹត្តិការណ៍កីឡាដ៏ធំមួយនេះ ក៏មានអញ្ជើញចូលរួមរត់ប្រណាំងបណ្ដាក់គ្នាពីអភិបាលខេត្តកំពង់ធំ លោក ងួន រតនៈ មានអត្តលេខ V074 ចំណែកថ្នាក់ដឹកនាំកំពូលៗរបស់ក្រមហ៊ុន វឌ្ឍនៈ ប្រូវើរី គឺអ្នកឧកញ៉ា សំ អាង មានអត្តលេខ V001 អ្នកឧកញ៉ា ឈុន លាង V002 សហស្ថាបនិកក្រុមហ៊ុន វឌ្ឍនៈ គ្រុប ហើយកូនប្រុសបង្កើតម្នាក់ទៀតក៏បានបង្ហាញវត្តមានចូលរួមរត់ប្រណាំងបណ្ដាក់គ្នា V-Active FUN RUN អ្នកឧកញ៉ា សំអាង វឌ្ឍនៈ នាយកប្រតិបត្តិក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូវើរី មានអត្តលេខ V1-1 ។

ជាមួយគ្នានេះ ក្នុងព្រឹត្តិការណ៍កីឡាដើម្បីអបអរព្រឹត្តិការណ៍កីឡា ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាជាម្ចាស់ផ្ទះ នាខែកក្កដាខាងមុខនេះ V-Active FUN RUN នេះដែរក៏ឃើញមានវត្តមានលោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានអត្តលេខ V007 និងសិល្បៈករ សិល្បៈការិនី អ្នកកីឡាករអាជីពជាច្រើនរូបទៀតផង។

សូមជម្រាបថា ព្រឹត្តិការណ៍រត់ ឬដើរប្រណាំងបណ្ដាក់គ្នា V-Active FUN RUN នេះអ្នកចូលរួមទាំងអស់រត់បណ្តាក់ក្នុងចម្ងាយចាប់ពី ៥គីឡូម៉ែត្រ រហូតដល់ ១៩គីឡូម៉ែត្រ ទៅតាមទីតាំង Stations នីមួយៗ។ ក្នុងនោះគណៈកម្មការក៏បានរកឃើញក្រុមម្ចាស់ជ័យលាភី ក្រុមលេខ១ ក្រុមលេខ២ និងក្រុមលេខ៣ ហើយក៏បានប្រគល់ប្រាក់រង្វាន់ និងកាដូលើកទឹកចិត្តដល់សមាជិកក្រុមឈ្នះផងដែរ៕