កំណើនសេដ្ឋកិច្ច

ថៃ មានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងចំណោមប្រទេសធំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃក្នុងត្រីមាសទីពីរជាប់ចំណាត់ថ្នាក់ទាបបំផុត ក្នុងចំណោមប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងប្រាំមួយ នៅអាស៊ីអាគ្នេយ៍ ដោយសារតម្លៃថាមពលខ្ពស់បានរំខានសម្រាប់ការវិនិយោគ និងការជំរុញសេដ្ឋកិច្ចរបស់រដ្ឋាភិបាលប្រទេសនេះកាន់តែខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ បាននិយាយកាលពីថ្ងៃទី១៧ សីហាថា ផលិតផលក្នុងស្រុកសរុប (GDP) ក្នុងរយៈពេលបីខែ ដែលគិតចាប់ពីខែមេសា ដល់ខែមិថុនាបានកើនឡើង ១,៩% ពីមួយឆ្នាំមុន ខណៈនៅក្នុងត្រីមាសទីមួយ កំណើនសេដ្ឋកិច្ចរបស់ថៃ បានកើនឡើង ២,៨%។

យ៉ាងណាមិញ បើគិតក្នុងត្រីមាសចុងក្រោយ កំណើនរបស់ប្រទេសថៃ កើនឡើងយឺតយ៉ាវជាងប្រទេសមានសេដ្ឋកិច្ចធំៗរបស់អាស៊ានផ្សេងទៀត។ ក្នុងនោះ វៀតណាមនាំមុខគេនៅក្នុងតំបន់ ជាមួយកំណើន ៨,៣៩% បន្ទាប់មកគឺសិង្ហបុរី (៥,៩%) ម៉ាឡេស៊ី (៥,៨%) ឥណ្ឌូណេស៊ី (៥,២៩%) ហ្វីលីពីន (២,៣%) និងថៃ (១,៩%) ។

ជុំវិញកំណើនដ៏យឺតនេះ បានកើតឡើង បើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Anutin Charnvirakul បានប្រើប្រាស់ប្រាក់កម្ចីសង្គ្រោះបន្ទាន់ចំនួន ៤០០ពាន់លានបាត ដើម្បីផ្តល់មូលនិធិដល់ការចែកលុយពលរដ្ឋ និងគម្រោងផ្លាស់ប្តូរថាមពលក៏ដោយ។

ជម្រាបជូនថា ប្រទេសថៃ ដែលនាំចូលតម្រូវការប្រេង និងឧស្ម័នភាគច្រើនរបស់ខ្លួនពីមជ្ឈិមបូព៌ា ត្រូវបានប៉ះពាល់នឹងការរំខានយ៉ាងខ្លាំងដល់ការផ្គត់ផ្គង់ដែលបណ្តាលមកពីសង្គ្រាមអ៊ីរ៉ង់។ ទន្ទឹមនឹងនេះ តម្រូវការក្នុងស្រុក និងទេសចរណ៍ ដែលជាកត្តារួមចំណែកចម្បងដល់ផលិតផលក្នុងស្រុកសរុបរបស់ថៃ ត្រូវបានថយចុះក្នុងអំឡុងត្រីមាសនេះផងដែរ ដោយសារថ្លៃថាមពលខ្ពស់បានធ្វើឱ្យការចំណាយរបស់គ្រួសារ និងសកម្មភាពអាជីវកម្មមានកម្រិត៕​

The post ថៃ មានកំណើនសេដ្ឋកិច្ចទាបបំផុតក្នុងចំណោមប្រទេសធំៗ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

សេដ្ឋកិច្ចរបស់មហាយក្សចិន មានកំណើនយឺតបំផុត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ
ការវិនិយោគ និងការប្រើប្រាស់ខ្សោយកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រទេសមានសេដ្ឋកិច្ចធំជាងគេបំផុតទី២ លើលោក ដែលបណ្តាលឲ្យមានកំណើនត្រឹមតែ ៤,៣% ប៉ុណ្ណោះ នៅក្នុងត្រីមាសទី៤ នៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅថ្ងៃទី១៥ ខែកក្កដា ការិយាល័យស្ថិតិជាតិចិនបានប្រកាសថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសនេះ បានកើនឡើង ៤,៣% នៅក្នុងត្រីមាសទីពីរ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អត្រានេះគឺទាបជាងត្រីមាសទីមួយ (៥%) ដែលមានកំណើនយឺតជាងការព្យាកររបស់អ្នកវិភាគ ហើយក៏ជាអត្រាយឺតបំផុតមិនធ្លាប់មាន គិតចាប់តាំងពីឆ្នាំ២០២២ មកផងដែរ។

គួរឲ្យដឹងថា ក្នុងឆមាសទីមួយនៃឆ្នាំនេះ ការវិនិយោគលើទ្រព្យសកម្មថេរក្នុងទីក្រុង ដូចជាអចលនទ្រព្យ និងហេដ្ឋារចនាសម្ព័ន្ធ បានធ្លាក់ចុះ ៥,៧% បើប្រៀបធៀបទៅនឹងពេលដូចគ្នាកាលពីឆ្នាំមុន។ ស្របពេលអត្រាគ្មានការងារធ្វើរបស់ប្រទេសចិន ក្នុងខែមិថុនា គឺស្ថិតនៅកម្រិត ៥%។

សេដ្ឋកិច្ចចិនកំពុងប្រឈមមុខនឹងអតុល្យភាពនៃការផ្គត់ផ្គង់-តម្រូវការ កាន់តែខ្លាំងឡើង។ ផលិតកម្មឧស្សាហកម្ម និងការនាំចេញដែលទាក់ទងនឹងបញ្ញាសិប្បនិម្មិតសកល នៅតែបន្តជាម៉ាស៊ីននៃកំណើន។ ប៉ុន្តែទន្ទឹមនឹងនេះ ការប្រើប្រាស់ និងការវិនិយោគឯកជនកំពុងចុះខ្សោយខ្លាំង ដោយសារតែតម្លៃថាមពលប្រែប្រួល និងវិបត្តិអចលនទ្រព្យអូសបន្លាយ។

ជម្រាបជូនផងដែរថា ទីក្រុងប៉េកាំង បានបន្ថយគោលដៅកំណើនរបស់ខ្លួននៅឆ្នាំនេះ មកត្រឹម ៤,៥-៥%ប៉ុណ្ណោះ។ នេះគឺជាគោលដៅទាបបំផុតចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ មក ដោយសារតែតម្រូវការក្នុងស្រុកថយចុះ និងភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្តជាមួយដៃគូជំនួញធំៗដូចជាសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប (EU) ៕​

The post សេដ្ឋកិច្ចរបស់មហាយក្សចិន មានកំណើនយឺតបំផុត ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយ appeared first on .

ADB កាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ ដោយសារវិបត្តិថាមពលសកល
ធនាគារអភិវឌ្ឍអាស៊ី (ADB) បានកាត់បន្ថយការព្យាកររបស់ខ្លួនសម្រាប់កំណើនសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍មកនៅត្រឹមតែ ៤,៥% ប៉ុន្តែនៅតែរក្សាកំណើនសម្រាប់ប្រទេសវៀតណាម ចំពេលកំពុងតែមានការរំខានផ្នែកថាមពលយូរអង្វែងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

នៅថ្ងៃទី៩ ខែកក្កដា ADB បានធ្វើបច្ចុប្បន្នភាពនៃការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីប៉ាស៊ីហ្វិក ដោយបន្ថយការរំពឹងទុកចំពោះកំណើនសម្រាប់តំបន់ និងអនុតំបន់ភាគច្រើន។

យ៉ាងណាមិញ ក្នុងចំណោមជម្លោះដែលកំពុងបន្ត ធនាគារអភិវឌ្ឍអាស៊ី (ADB) បានបន្ថយការព្យាករកំណើនសេដ្ឋកិច្ចរបស់ខ្លួនសម្រាប់តំបន់អាស៊ីអាគ្នេយ៍មកត្រឹម ៤.៥% ដែលជាការថយចុះ ០.១% បើប្រៀបធៀបទៅនឹងរបាយការណ៍របស់ខ្លួនកាលពីបីខែមុន។ ក្នុងពេលជាមួយគ្នានេះ អតិផរណានៅក្នុងតំបន់ត្រូវបានគេរំពឹងថានឹងកើនឡើងដល់ ៣.៨% ពោលគឺបានកើនឡើង ០.៧% បន្ថែមទៀត។

ទន្ទឹមនឹងនេះ អ្នកជំនាញមកពី ADB ជឿជាក់ថា ការរំខានថាមពលយូរអង្វែងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ាកំពុងមានផលប៉ះពាល់ធ្ងន់ធ្ងរជាងការរំពឹងទុកទៅលើសេដ្ឋកិច្ចរបស់តំបន់នេះ។ មិនតែប៉ុណ្ណោះ ផលប៉ះពាល់ទាំងនេះក៏កំពុងរីករាលដាលពីវិស័យថាមពលរហូតដល់ជី ទំនិញផ្សេងៗទៀត និងខ្សែសង្វាក់ផ្គត់ផ្គង់ទាំងមូលផងដែរ។

គួរជម្រាបជូនថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីន និងកម្ពុជាបានឃើញការធ្លាក់ចុះធំបំផុតនៃការព្យាករនៃកំណើនសេដ្ឋកិច្ច។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសហ្វីលីពីនឥឡូវនេះត្រូវបានព្យាករថានឹងមានចំនួន ៣,៨% និងប្រទេសកម្ពុជាមានចំនួន ៤,១% ពោលគឺបានធ្លាក់ចុះ ០,៦% និង ០,៥% រៀងៗខ្លួនពីការព្យាករពីមុន។ ចំណែកឯវៀតណាមនៅតែជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចលឿនបំផុតនៅក្នុងតំបន់ ដោយកំណើនផលិតផលក្នុងស្រុកសរុប (GDP) ត្រូវបានព្យាករថានឹងនៅតែមាន ៧,២% ក្នុងឆ្នាំ២០២៦ និង ៧% ក្នុងឆ្នាំបន្ទាប់៕​

The post ADB កាត់បន្ថយអត្រាកំណើនសេដ្ឋកិច្ចរបស់អាស៊ីអាគ្នេយ៍ ដោយសារវិបត្តិថាមពលសកល appeared first on .

ចិន កាត់បន្ថយគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹម ៥% សម្រាប់ឆ្នាំនេះ
ប្រទេសចិន កាលពីពេលថ្មីៗនេះ បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនចន្លោះពី ៤,៥%-៥% សម្រាប់ឆ្នាំ២០២៦ នេះ ពោលគឺទាបជាងឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua ។

នៅក្នុងរបាយការណ៍ការងាររបស់រដ្ឋាភិបាលដែលបានបង្ហាញនៅក្នុងសម័យប្រជុំបើកនៃសមាជប្រជាជនជាតិ នៅថ្ងៃទី៥ ខែមីនា មន្ត្រីចិន បានកំណត់គោលដៅកំណើនសេដ្ឋកិច្ចពី ៤,៥%-៥% នៅឆ្នាំនេះ។ អត្រានេះគឺទាបជាងគោលដៅឆ្នាំ២០២៥ បន្តិច ហើយក៏ជាកម្រិតទាបបំផុត គិតចាប់តាំងពីដើមទសវត្សឆ្នាំ១៩៩០ មក។

យ៉ាងណាមិញ ចំពោះគោលដៅអតិផរណានៅតែមានកម្រិតប្រហែល ២% ខណៈអត្រាគ្មានការងារធ្វើនៅក្នុងទីក្រុងត្រូវបានគេរំពឹងថានឹងធ្លាក់មកនៅត្រឹម ៥,៥% នៅឆ្នាំនេះ។ ប្រទេសចិន ក៏មានគោលបំណងសម្រាប់ឱនភាពថវិកាប្រហែល ៤% នៃផលិតផលក្នុងស្រុកសរុប ស្រដៀងគ្នាទៅនឹងឆ្នាំ២០២៥ ផងដែរ។

ជម្រាបជូនថា ប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទីពីររបស់ពិភពលោក បានសន្យាថានឹងដំឡើងប្រាក់សោធននិវត្តន៍អប្បបរមាប្រចាំខែចំនួន ២០ យ៉ន់ក្នុងម្នាក់ៗ និង ២៤យ៉ន់សម្រាប់ការឧបត្ថម្ភធនធានារ៉ាប់រងសុខភាពជាមូលដ្ឋានសម្រាប់អ្នកអត់ការងារធ្វើនៅជនបទ។ ចិនក៏បាននិយាយផងដែរថា ខ្លួនចង់បង្កើនការចំណាយលើការអប់រំ ការឧបត្ថម្ភធនថែទាំកុមារ និងការកែទម្រង់ប្រព័ន្ធមន្ទីរពេទ្យសាធារណៈរបស់ខ្លួន៕​

The post ចិន កាត់បន្ថយគោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួនមកនៅត្រឹម ៥% សម្រាប់ឆ្នាំនេះ appeared first on .

រដ្ឋមន្ត្រីរតនាគារអាមេរិក ព្យាករថាកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងកើនឡើងដល់ ៣%​
រដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា សហរដ្ឋអាមរិក កំពុងមានកំណើនសេដ្ឋកិច្ចដ៏រឹងមាំបំផុតមួយនៅឆ្នាំនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

នៅក្នុងអំឡុងពេលនិយាយទៅកាន់បទសម្ភាសមួយនៅថ្ងៃទី៧ ខែធ្នូកន្លងទៅ លោក Bessent បានលើកឡើងថា៖”​សេដ្ឋកិច្ចអាមេរិកកំពុងដំណើរការល្អជាងអ្វីដែលបានរំពឹងទុក។ ផលិតផលក្នុងស្រុកសរុប (GDP) បានកើនឡើង ៤% ក្នុងត្រីមាសថ្មីៗនេះ។ ទោះបីជាមានការបិទដំណើរការរដ្ឋាភិបាលក៏ដោយ តែសហរដ្ឋអាមេរិកនឹងបញ្ចប់ឆ្នាំជាមួយនឹងកំណើនសេដ្ឋកិច្ចពិតប្រាកដ ៣%។ ចំនួននេះគឺខ្ពស់ជាងការព្យាករ ២% ដោយមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីខែតុលាកន្លងទៅ”។

គួរឲ្យដឹងថាGDP របស់សហរដ្ឋអាមេរិក បានធ្លាក់ចុះ ០,៦% ក្នុងត្រីមាសទីមួយនៃឆ្នាំនេះ។ បន្ទាប់មកស្ថានភាពបានផ្លាស់ប្តូរ ដោយសេដ្ឋកិច្ចកើនឡើង ៣,៨% វិញ។

ទន្ទឹមនឹងនេះ អតិផរណារបស់សហរដ្ឋអាមេរិក បានកើនឡើង ២% ក្នុងខែកញ្ញា។ ការកើនឡើងនៃតម្លៃទំនិញនៅតែបន្តធ្វើឱ្យអ្នកប្រើប្រាស់មានសម្ពាធ ប៉ុន្តែទោះជាយ៉ាងណា ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បដិសេធថាប្រជាជនមិនបានប្រទះទៅនឹងការលំបាកផ្នែកហិរញ្ញវត្ថុ នោះឡើយ។

ដោយឡែក លោក Bessent ទទូចថារដ្ឋាភិបាលរបស់លោក ត្រាំ នៅតែកំពុងធ្វើការយ៉ាងខ្លាំងដើម្បីទប់ស្កាត់អតិផរណាដែលបានធ្វើឲ្យរដ្ឋបាលរបស់អតីតប្រធានាធីបតី ចូ បៃដិន មានបញ្ហា។ លោកបានបន្តសង្កត់ធ្ងន់ថាសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកនៅឆ្នាំនេះ នឹងមានកំណើនដ៏រឹងមាំ និងឆ្ពោះទៅរកភាពរុងរឿងនៅឆ្នាំក្រោយ៕​

The post រដ្ឋមន្ត្រីរតនាគារអាមេរិក ព្យាករថាកំណើនសេដ្ឋកិច្ចនៅឆ្នាំនេះ នឹងកើនឡើងដល់ ៣%​ appeared first on .

វៀតណាម ដាក់គោលដៅកំណើនសេដ្ឋកិច្ច ១០% នៅឆ្នាំក្រោយ
នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បាននិយាយនៅថ្ងៃទី២០ ខែតុលាថា រដ្ឋាភិបាលនឹងកំណត់គោលដៅសម្រាប់កំណើន GDP ដល់ទៅ ១០%​ នៅក្នុងឆ្នាំ២០២៦ ខាងមុខ ដោយអះអាងថាប្រទេសរបស់ខ្លួនបានបង្ហាញពីភាពធន់ បើទោះបីជាមានសម្ពាធពីខាងក្រៅក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជាមួយនឹងកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២៥ នេះ ត្រូវបានប៉ាន់ប្រមាណថានឹងមាន ៨% លោក Chinh បានប្រាប់ទៅក្នុងការបើកសម័យប្រជុំសភា ដោយបន្ថែមថា រដ្ឋាភិបាលវៀតណាម នឹងប្រកាន់ខ្ជាប់នូវគោលដៅជាក់លាក់របស់ខ្លួន ក្នុងគោលបំណងសម្រេចបានកំណើនលើសពី ៨% សម្រាប់ឆ្នាំក្រោយៗ។

គួរឲ្យដឹងថា នៅក្នុងរយៈពេល ៩ខែដំបូងឆ្នាំនេះ GDP របស់វៀតណាម បានកើនឡើងដល់ ៧,៨៥% ស្របពេលធនគារពិភពលោក បានព្យាករថានឹងមានកំណើនត្រឹមតែ ៦,៦% ប៉ុណ្ណោះ នៅឆ្នាំនេះ ខណៈមូលនិធិរូបិយវត្ថុអន្តរជាតិ បានប៉ាន់ប្រមាណថានឹងមាន ៦,៥%។

យ៉ាងណាមិញ លោក Chinh បាន​ប្រាប់​សភា​ថា​៖ “សេដ្ឋកិច្ច​វៀតណាម​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​មាន​ភាព​រឹងមាំ​គ្រប់គ្រាន់​ដើម្បី​ទប់ទល់​នឹង​ការ​ប៉ះទង្គិច​ពី​ខាង​ក្រៅ ដោយ​ស្ថិត​នៅ​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដែល​មាន​កំណើន​លឿនសេដ្ឋកិច្ច​បំផុត​ក្នុង​ពិភពលោក”។

មិនតែប៉ុណ្ណោះ លោក Chinh ក៏បាននិយាយផងដែរថា តម្លៃនៃពាណិជ្ជកម្មទំនិញរបស់វៀតណាមត្រូវបានគេរំពឹងថានឹងឈានដល់ ៩០០ពាន់លានដុល្លារក្នុងឆ្នាំ២០២៥ បើទោះបីជាពន្ធ ២០% របស់សហរដ្ឋអាមេរិកធ្វើឲ្យមានភាពយឺតយ៉ាវលើការនាំចេញ ជាពិសេសស្បែកជើង និងវាយនភណ្ឌក៏ដោយ៕

The post វៀតណាម ដាក់គោលដៅកំណើនសេដ្ឋកិច្ច ១០% នៅឆ្នាំក្រោយ appeared first on .

ធនាគារពិភពលោក បន្ទាបកំណើនសេដ្ឋកិច្ចរបស់ថៃ មកនៅត្រឹម ១,៨% ចំពេលមានវិបត្តិផ្ទៃក្នុង
ធនាគារពិភពលោក បាននិយាយនៅថ្ងៃទី៣ ខែកក្កដានេះថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសថៃ ត្រូវបានព្យាករថានឹងធ្លាក់ចុះមកនៅត្រឹម ១,៨% សម្រាប់ឆ្នាំនេះ និង ១,៧% នៅឆ្នាំក្រោយ ចំពេលកំពុងមានការកើនឡើងនៃភាពតានតឹងនៅក្នុងពិភពលោក និងក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

ជុំវិញការព្យាករអំពីកំណើនលើកចុងក្រោយនេះ ត្រូវបានកាត់បន្ថយយ៉ាងច្រើន បើធៀបទៅនឹងអត្រា ២,៩% សម្រាប់ឆ្នាំនេះ និង ២,៧% សម្រាប់ឆ្នាំក្រោយ ដែលត្រូវបានព្យាករ នៅក្នុងខែមីនា កន្លងទៅ។

ធនាគារពិភពលោក បាននិយាយនៅក្នុងរបាយការណ៍តាមដានសេដ្ឋកិច្ចរបស់ប្រទេសថៃ ដោយបង្ហាញថា ការធ្លាក់ចុះនេះ គឺបានឆ្លុះបញ្ចាំងពីការចុះខ្សោយនៃការនាំចេញ និងទេសចរណ៍ ជាពិសេសដោយសារតែការធ្លាក់ចុះនៃការមកដល់របស់ភ្ញៀវទេសចរចិន ក៏ដូចជាតម្រូវការក្នុងស្រុក ដែលចុះខ្សោយ ផងដែរ។

ជាងនេះទៅទៀត ភាពមិនច្បាស់លាស់នៅក្នុងផ្នែកនយោបាយ អាចពន្យារពេលថវិកាសារពើពន្ធឆ្នាំ២០២៦ និងរារាំងដល់ការវិនិយោគក្នុងហេដ្ឋរចនាសម្ព័ន្ធសាធារណ: ដែលបណ្តាលឲ្យប៉ះពាល់ដល់ការវិនិយោគឯកជន និងកំណើនទាំងមូល។

ទន្ទឹមនឹងនេះ រដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុថៃ លោក Pichai Chunhavajira បាននិយាយកាលពីពេលថ្មីៗនេះថា សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចកើនឡើងត្រឹមតែជាង ១% ប៉ុណ្ណោះ នៅឆ្នាំនេះ ដោយសារតែផលប៉ះពាល់នៃពន្ធគយរបស់សហរដ្ឋអាមេរិក៕

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ធនាគារពិភពលោក បាននិយាយថា ទោះបីជាមានបញ្ហាប្រឈមទាំងអស់ដែលប្រទេសថៃកំពុងជួបប្រទះក៏ដោយ កំណើនសេដ្ឋកិច្ចរបស់ប្រទេសនេះ អាចឈានដល់ ២,២% នៅឆ្នាំនេះ ប្រសិនបើភាពតានតឹងពាណិជ្ជកម្មចុះត្រជាក់ ហើយការវិនិយោគឯកជន អាចកើនឡើងក្នុងកម្រិតមធ្យម៕

The post ធនាគារពិភពលោក បន្ទាបកំណើនសេដ្ឋកិច្ចរបស់ថៃ មកនៅត្រឹម ១,៨% ចំពេលមានវិបត្តិផ្ទៃក្នុង appeared first on .

ចិន កំពុងបន្តចាក់លុយរាប់សិបពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចជាតិ
ធនាគារកណ្តាលរបស់ចិន (PBOC) បានបន្តចាក់លុយប្រមាណជិត ៧០ពាន់លានដុល្លារ ទៅក្នុងធនាគារនានា នៅក្នុងខែនេះ ដែលជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតមិនធ្លាប់មាន គិតចាប់តាំងពីចុងឆ្នាំ២០២៣ មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី២៤ ខែមេសាកន្លងទៅ PBOC បានប្រកាសថាខ្លួននឹងបន្តចាក់បញ្ចូលទឹកប្រាក់បន្ថែមចំនួន ៦០០ពាន់លានយ៉ន់ (៨៣,២ពាន់លានដុល្លារ) ចូលទៅក្នុងធនាគារពាណិជ្ជកម្មនានា តាមរយ:ការផ្តល់ប្រាក់កម្ចីរយ:ពេលមធ្យមមួយឆ្នាំ (MLF) របស់ខ្លួន។

យ៉ាងណាមិញ គិតនៅក្នុងខែនេះ PBOC បានចាក់បញ្ចូលទឹកប្រាក់សុទ្ធចំនួន ៥០០ពាន់លានយ៉ន់ (៦៨ពាន់លានដុល្លារ) តាមរយ:កម្មវិធី MLF ដែលមានទំហំធំជាងខែមុនជាច្រើនដង ហើយក៏ជាចំនួនដ៏ធំបំផុតមិនធ្លាប់មាន គិតចាប់តាំងពីខែធ្នូ ឆ្នាំ២០២៣ មកផងដែរ។

បើតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក Xinhua បានបង្ហាញឲ្យដឹងថា លោក Wang Qing ប្រធានអ្នកយុទ្ធសាស្រ្តប្រចាំនៅស្ថាប័ន Golden Credit Rating បានបញ្ចេញមតិថា ការបន្តចាក់បញ្ចូលចំនួនទឹកប្រាក់ដ៏ច្រើននេះ គឺជាសញ្ញាមួយដែល PBOC កំពុងរក្សាស្ថិរភាពនយោបាយ តាមរយ:ការផ្តល់កំណើនសេដ្ឋកិច្ចរបស់ខ្លួន។

ទន្ទឹមនឹងនេះ ក្រុមវិនិយោគិន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវចំណាត់ការរបស់អាជ្ញាធរចិន ដើម្បីបន្ធូរបន្ថយផលប៉ះពាល់នៃពន្ធនាំចូលរបស់សហរដ្ឋអាមេរិក។ រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិក បានដាក់ពន្ធនាំចូលដល់ទៅ ១៤៥% លើផលិតផលទាំងអស់ពីប្រទេសចិន ដោយទំនិញមួយចំនួនត្រូវជាប់ពន្ធគយរហូតដល់ ២៤៥% ឯណោះ ខណ:ប្រទេសចិន ក៏បានសងសឹកវិញ ជាមួយនឹងការដាក់ពន្ធនាំចូល ១២៥% លើទំនិញរបស់សហរដ្ឋអាមេរិក ផងដែរ។

គួរឲ្យដឹងថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេ​ទាំង​ពីរ​របស់​ពិភពលោក ​អាច​នឹងទាញទម្លាក់​កំណើន​សេដ្ឋកិច្ចរវាងប្រទេស​ទាំង​សងខាង។ នៅក្នុងការធ្វើបច្ចុប្បន្នភាពចុងក្រោយចំពោះទស្សនវិស័យសេដ្ឋកិច្ចរបស់ខ្លួនកាលពីដើមសប្តាហ៍នេះ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បាននិយាយថា GDP របស់សហរដ្ឋអាមេរិក អាចនឹងកើនឡើងត្រឹមតែ ១,៨% ប៉ុណ្ណោះ នៅឆ្នាំនេះ ពោលគឺធ្លាក់ចុះពី ២,៨% កាលពីឆ្នាំមុន ស្របពេលការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​របស់​ប្រទេស​ចិន ​សម្រាប់​ឆ្នាំ​នេះគឺ​មាន​ត្រឹម​តែ ៤% ប៉ុណ្ណោះ​ពោលគឺពី​ចំនួន ៤,៦% ដែលត្រូវបានព្យាករកាលពីខែមករា។

ជុំវិញបញ្ហានេះ ការិយាល័យនយោបាយរបស់ប្រទេសចិន គ្រោងនឹងជួបប្រជុំគ្នានៅក្នុងអំឡុងខែនេះ។ ហើយបញ្ហាមួយក្នុងចំណោមបញ្ហាផ្សេងៗដែលទំនងជាត្រូវបានពិភាក្សា គឺគោលនយោបាយគាំទ្រ ដល់អាជីវកម្មផ្លាស់ប្តូរទៅកាន់ទីផ្សារក្នុងស្រុក៕

The post ចិន កំពុងបន្តចាក់លុយរាប់សិបពាន់លានដុល្លារ ចូលទៅក្នុងសេដ្ឋកិច្ចជាតិ appeared first on .

ថៃ អាចខាតបង់សេដ្ឋកិច្ច ៤,៦ពាន់លានដុល្លារ បើសិនផែនការដំឡើងពន្ធរបស់លោក ត្រាំ ត្រូវបានដាក់ចេញ
ប្រទេសថៃ អាចនឹងប្រឈមមុខទៅនឹងការបាត់បង់គោលដៅកំណើនសេដ្ឋកិច្ចរបស់ខ្លួននៅឆ្នាំក្រោយ ប្រសិនបើប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ធ្វើតាមការសន្យារបស់លោក ក្នុងការដំឡើងពន្ធថ្មី ដែលនឹងផ្តល់ផលប៉ះពាល់យ៉ាងខ្លាំង ដល់ការនាំចេញរបស់ប្រទេសថៃ និងធ្វើឲ្យតម្លៃប្រាក់បាតកាន់តែធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post។

សេដ្ឋកិច្ចរបស់ប្រទេសថៃ អាចនឹងទទួលរងការបាត់បង់ជាទឹកប្រាក់ប្រហែល ១៦០ពាន់លានបាត (៤,៦ពាន់លានដុល្លារ) ដោយកាត់បន្ថយប្រហែល ០,៩% ពីអត្រាកំណើន ៣% ដែលត្រូវបានព្យាករទុកនៅឆ្នាំក្រោយ។ នេះបើតាមលោក Thanavath Phonvichai ប្រធានសាកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានប្រាប់ទៅកាន់សន្និសីទសារព័ត៌មានខ្លីមួយ នៅទីក្រុងបាងកក កាលពីថ្ងៃពុធ។

ទន្ទឹមនឹងនេះ លោក Thanavath ក៏បានសង្កត់ធ្ងន់ចំពោះផែនការពន្ធដែលបានប្រកាសពីមុនរបស់លោក ត្រាំ ថា៖ “នេះគឺជាផលប៉ះពាល់ដែលមិនអាចចៀសវាងបានចំពោះសេដ្ឋកិច្ចរបស់យើង។ គោលដៅរបស់យើងដើម្បីឈានដល់កំណើន ៣% នៅឆ្នាំក្រោយ អាចនឹងប្រឈមមុខនិងហានិភ័យ” ។

ជុំវិញបញ្ហានេះ អាជ្ញាធររបស់ប្រទេសថៃ កំពុងរៀបចំវិធានការដើម្បីការពារសេដ្ឋកិច្ចរបស់ខ្លួន ពីភាពតានតឹងលើផ្នែកពាណិជ្ជកម្មដែលអាចកើតមាន ក្រោមការដឹកនាំរបស់លោក ត្រាំ និងរក្សាការស្ទុះងើបឡើងវិញនៅក្នុងកំណើនតាមរយៈការលាយបញ្ចូលគ្នានៃការទូទាត់សាច់ប្រាក់ និងវិធានការបន្ធូរបន្ថយបំណុល។

គួរឲ្យដឹងថា ប្រទេសថៃស្ថិតក្នុងចំណោមអ្នកដែលទទួលបានផលប្រយោជន៍ច្រើនពីសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងប្រទេសចិន ក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក ត្រាំ នៅពេលដែលក្រុមហ៊ុននានា បានផ្លាស់ប្តូរទីតាំងអាជីវកម្មពីប្រទេសចិន ដើម្បីគេចពីវេសពីការជាប់ពន្ធពិន័យ និងការទប់ស្កាត់ពាណិជ្ជកម្ម។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ យោងតាមការសិក្សាមួយ បានបង្ហាញថា វានៅតែមានផលប៉ះពាល់ខ្លាំងដល់សេដ្ឋកិច្ចរបស់ថៃ ដោយសារតែការនាំចេញទៅកាន់សហរដ្ឋអាមេរិក ដែលជាទីផ្សារដ៏ធំបំផុតរបស់ខ្លួននោះ នឹងត្រូវកាត់បន្ថយ ក៏ដូចជាផលប៉ះពាល់ដោយប្រយោលផ្សេងទៀត ដែលកើតចេញពីការរំខាននៃខ្សែសង្វាក់ផ្គត់ផ្គង់។ លោក Thanavath បានបន្ថែមទៀតថា គោលនយោបាយដំឡើងពន្ធរបស់លោក ត្រាំ ក៏នឹងធ្វើឲ្យរូបិយប័ណ្ណក្នុងស្រុកចុះខ្សោយ និងកាត់បន្ថយការវិនិយោគរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសថៃផងដែរ៕

The post ថៃ អាចខាតបង់សេដ្ឋកិច្ច ៤,៦ពាន់លានដុល្លារ បើសិនផែនការដំឡើងពន្ធរបស់លោក ត្រាំ ត្រូវបានដាក់ចេញ appeared first on .

ចិន គ្រោងបញ្ចេញទឹកប្រាក់ ១,៤ទ្រីលានដុល្លារបន្ថែម ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច
រដ្ឋាភិបាលចិន កំពុងពិចារណាលើការអនុម័តទឹកប្រាក់បន្ថែមជាង ១០ទ្រីលានយ៉ន់ (១,៤ទ្រីលានដុល្លារ) ពីការបោះផ្សាយលក់មូលបត្របំណុល នៅក្នុងរយ:ពេលប៉ុន្មានឆ្នាំខាងមុខ ដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ច និងដោះស្រាយបំណុលរដ្ឋាភិបាលក្នុងតំបន់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញថវិកាជំរុញសារពើពន្ធចុងក្រោយនេះ អាចនឹងត្រូវអនុម័តជាផ្លូវការ នៅក្នុងកិច្ចប្រជុំមួយរៀបចំធ្វើឡើងដោយស្ថាប័ននីតិប្បញ្ញត្តិកំពូលរបស់ប្រទេសចិន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី៤-៨ ខែវិច្ឆិកា ខាងមុខ។ នេះបើយោងតាមរបាយការណ៍ព័ត៌មានក្នុងស្រុកមួយ ចេញផ្សាយកាលពីថ្ងៃអង្គារ។

កញ្ចប់ថវិកាទាំងនេះ នឹងរួមបញ្ចូលទាំងទឹកប្រាក់ ៦ទ្រីលានយ៉ន់ ដែលនឹងត្រូវប្រមូលក្នុងរយៈពេល ៣ឆ្នាំ គិតចាប់ពីឆ្នាំ២០២៤នេះ ដើម្បីជួយអាជ្ញាធរក្នុងតំបន់ដោះស្រាយបំណុលបច្ចុប្បន្ន ក៏ដូចជាមូលបត្របំណុលដែលមានតម្លៃ ៤ទ្រីលានយ៉ន់ ផ្សេងទៀត ដើម្បីផ្តល់មូលនិធិដល់ការទិញដីទំនេរ និងអចលនទ្រព្យត្រលប់មកវិញរបស់រដ្ឋាភិបាលក្នុងតំបន់ នៅរយ:ពេល ៥ឆ្នាំខាងមុខ។

យោងតាមរបាយការណ៍ខាងលើបានឲ្យដឹងទៀតថា កញ្ចប់ថវិកាជំនួយ អាចនឹងមានទំហំធំជាងនេះ ប្រសិនបើលោក ដូណាល់ ត្រាំ ប្រជែងឈ្នះតំណែងប្រធានាធិបតីអាមេរិកឡើងវិញ ក្នុងការបោះឆ្នោតនៅសប្តាហ៍ក្រោយ ដោយសារតែអតីតប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ត្រូវបានគេរំពឹងថានឹងបង្កើនការប្រកួតប្រជែងផ្នែកសេដ្ឋកិច្ចកាន់តែខ្លាំងសម្រាប់ប្រទេសចិន។

ទន្ទឹមនឹងនេះ សារព័ត៌មាន Reuters បានរាយការណ៍ទៀតថា ប្រទេសចិន គ្រោងនឹងបន្ថែមទឹកប្រាក់រាប់ពាន់លានយ៉ន់ផ្សេងទៀត ដើម្បីចាក់បញ្ចូលដើមទុនទៅក្នុងធនាគាររដ្ឋធំៗ ខណ:កាលពីខែមុន រដ្ឋាភិបាលទីក្រុងប៉េកាំង កំពុងពិចារណាលើផែនការនេះដើម្បីបង្កើនសមត្ថភាពធនាគាររបស់ខ្លួន ក្នុងការគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងជួបប្រះការលំបាក៕

The post ចិន គ្រោងបញ្ចេញទឹកប្រាក់ ១,៤ទ្រីលានដុល្លារបន្ថែម ដើម្បីជំរុញដល់កំណើនសេដ្ឋកិច្ច appeared first on .