ថាមពលស្អាត

កាណាដា ប្រកាសផែនការវិនិយោគ ៥០ពាន់លានដុល្លារ ដើម្បីជំរុញថាមពលស្អាត
មន្ត្រីកាណាដាបានប្រកាសផែនការមួយ នៅថ្ងៃទី១៧ ខែសីហា ដើម្បីបង្កើនការផលិតថាមពលខ្យល់ និងវារីអគ្គិសនីក្នុងចំនួនដ៏ច្រើន នៅភាគខាងកើតនៃប្រទេស ជាគម្រោងមួយដែលទីក្រុងអូតាវ៉ាហៅថា “ការវិនិយោគថាមពលស្អាតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិកខាងជើង”។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ជុំវិញកិច្ចព្រមព្រៀងបណ្ដោះអាសន្នដ៏ធំនេះ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Mark Carney បានបង្ហាញខេត្ត Quebec ក៏ដូចជា Newfoundland និង Labrador នឹងក្លាយជាផ្នែកដ៏សំខាន់មួយ ដើម្បីបង្កើនការផលិតអគ្គិសនីស្អាត។

គម្រោងនេះ ក៏រួមបញ្ចូលទាំងផែនការធ្វើឱ្យប្រសើរឡើងនូវស្ថានីយ៍ផលិតថាមពល Churchill Falls ដែលកំពុងអភិវឌ្ឍលើគម្រោងវារីអគ្គិសនីថ្មីមួយនៅលើកោះ Gull។ បើតាមការិយាល័យរបស់លោក Carney បានប្រកាសថាទុនវិនិយោគសរុបនៅក្នុងគម្រោងនេះមានចំនួនរហូតដល់ជិត ៧០ពាន់លានដុល្លារកាណាដា (៥០,៥ពាន់លានដុល្លារ)។

គួរឲ្យដឹងថា ចាប់តាំងពីចូលកាន់តំណែងកាលពីឆ្នាំមុន លោក Carney ត្រូវបានរិះគន់ដោយក្រុមដែលមានស្មារតីបរិស្ថាន ដែលចោទប្រកាន់លោកថាបានក្បត់ការសន្យាអាកាសធាតុដែលគាំទ្រដោយអ្នកកាន់តំណែងមុន គឺលោក Justin Trudeau ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ជុំវិញការប្រកាសគម្រោងថ្មីចុងក្រោយនេះ​ហាក់ត្រូវបានទទួលស្វាគមន៍ដោយវិទ្យាស្ថានអាកាសធាតុកាណាដា ដែលបាននិយាយថា វាបានបង្ហាញពីកម្រិតនៃមហិច្ឆតាដែលត្រូវការ ដើម្បីសម្រេចគោលដៅរបស់ប្រទេសកាណាដា ក្នុងការបង្កើនទ្វេដងនៃបណ្តាញអគ្គិសនីជាមួយនឹងថាមពលស្អាត៕​

The post កាណាដា ប្រកាសផែនការវិនិយោគ ៥០ពាន់លានដុល្លារ ដើម្បីជំរុញថាមពលស្អាត appeared first on .

សិង្ហបុរី បង្កើនការនាំចូលថាមពលបៃតងបន្ថែមទៀតពីប្រទេសម៉ាឡេស៊ី
អាជ្ញាធរទីផ្សារថាមពលសិង្ហបុរី (EMA) បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌដល់ក្រុមហ៊ុនចំនួនពីរ ដើម្បីនាំចូលថាមពលអគ្គិសនីបៃតងចំនួន ៩០០ មេហ្គាវ៉ាត់ពីប្រទេសម៉ាឡេស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

យោងតាម ​​EMA គម្រោងទាំងនេះ ដែលត្រូវបានគេរំពឹងថានឹងចាប់ផ្តើមប្រតិបត្តិការពាណិជ្ជកម្មនៅប្រហែលឆ្នាំ២០២៩ នឹងផ្គត់ផ្គង់អគ្គិសនីដែលផលិតដោយកសិដ្ឋានថាមពលព្រះអាទិត្យ និងប្រព័ន្ធផ្ទុកថាមពលថ្មនៅរដ្ឋ Johor ភាគខាងត្បូងប្រទេសម៉ាឡេស៊ី។ ប្រព័ន្ធផ្ទុកថាមពលថ្ម គឺជាការរក្សាទុកអគ្គិសនីដែលផលិតចេញពីប្រភពដូចជាថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជាដើម។

យ៉ាងណាមិញ ជុំវិញ កិច្ចព្រមព្រៀងនេះ ត្រូវបានគេរំពឹងថានឹងជួយពង្រឹងបន្ថែមទៀតនូវការតភ្ជាប់ថាមពលឆ្លងដែនរវាងសិង្ហបុរី និងម៉ាឡេស៊ី។ ហើយមិនតែប៉ុណ្ណោះ វាក៏ស្របទៅនឹងលក្ខខណ្ឌពីមុនសម្រាប់សិង្ហបុរី ដើម្បីនាំចូលអគ្គិសនីកម្រិតកាបូនទាបចំនួន ១ GW ពីរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ីផងដែរ។

ការនាំចូលអគ្គិសនីកម្រិតកាបូនទាប គឺជាសសរស្តម្ភសំខាន់នៃយុទ្ធសាស្ត្ររបស់សិង្ហបុរី ក្នុងការកាត់បន្ថយឧស្ម័នកាបូនក្នុងវិស័យថាមពលរបស់ខ្លួន ដែលមានប្រហែល ៤០% នៃការបំភាយកាបូនរបស់ប្រទេស។

គួរជម្រាបជូនថា រហូតមកដល់បច្ចុប្បន្ន EMA បានផ្តល់ការយល់ព្រមតាមលក្ខខណ្ឌ និងអាជ្ញាប័ណ្ណតាមលក្ខខណ្ឌដល់គម្រោងនាំចូលអគ្គិសនីចំនួន ១៣ ដែលពាក់ព័ន្ធនឹងប្រទេសអូស្ត្រាលី កម្ពុជា ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងវៀតណាម ដោយមានគោលបំណងកសាងបណ្តាញផ្គត់ផ្គង់ថាមពលស្អាតក្នុងតំបន់ និងបង្កើនសន្តិសុខថាមពលរយៈពេលវែង៕​

The post សិង្ហបុរី បង្កើនការនាំចូលថាមពលបៃតងបន្ថែមទៀតពីប្រទេសម៉ាឡេស៊ី appeared first on .

កម្ពុជា បើកផ្លូវទាក់ទាញវិនិយោគិនក្នុងគម្រោងថាមពលស្អាត BESS ក្រោមជំនួយជាង ១០០លានដុល្លារ ពីធនាគារពិភពលោក
អគ្គិសនីកម្ពុជា (EDC) សហការជាមួយធនាគារពិភពលោក បានរៀបចំសិក្ខាសាលាស្តីពី ការផ្សព្វផ្សាយបឋមពីទីផ្សារ និងលទ្ធភាពនៃការចូលរួមរបស់គម្រោង Early Market Engagement (EME) សម្រាប់គម្រោងប្រព័ន្ធស្តុកថាមពលអគ្គិសនី (BESS) ខ្សែបណ្តាញបញ្ជូនអគ្គិសនី និងអនុស្ថានីយ ក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយនិរន្តរភាពនៅកម្ពុជា Cambodia Sustainable Energy Transition (CSET) កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៦ ដែលជាជំហានថ្មីមួយក្នុងការធ្វើអន្តរកាលថាមពលនៅកម្ពុជា។។

អគ្គិសនីកម្ពុជា បានឱ្យដឹងថា គម្រោងដ៏មានសក្តានុពលនេះស្ថិតនៅក្រោមគម្រោងអន្តរកាលថាមពលប្រកបដោយចីរភាពនៅកម្ពុជា (CSET) ដោយទទួលបានការគាំទ្រថវិកាសរុបចំនួន ១១៥លានដុល្លារអាមេរិកពីធនាគារពិភពលោក។ ថវិកាទាំងនោះរួមមានឥណទានសម្បទានចំនួន ១១០លានដុល្លារអាមេរិក និងជំនួយឥតសំណងចំនួន ៥លានដុល្លារអាមេរិកសម្រាប់ជំហានដំបូងនេះ។

សូមបញ្ជាក់ដែរថា គម្រោងនេះនឹងអនុវត្តគម្រោងដោយក្រសួងរ៉ែ និងថាមពល និងអគ្គិសនីកម្ពុជា (EDC) ដែលមានទំហំការងារស្ថិតក្នុងក្របខ័ណ្ឌរបស់ អគ្គិសនីកម្ពុជាមានដូចជា៖
១. សាងសង់ខ្សែបញ្ជូនអគ្គិសនី និងអនុស្ថានីយអគ្គិសនី
២- ប្រព័ន្ធអាគុយស្តុកថាមពល Battery Energy Storage System (BESS)
៣- ការពង្រីកបណ្តាញចែកចាយ និងការពង្រឹងបណ្តាញចែកចាយ រួមមានការរៀបចំហេដ្ឋារចនាសម្ព័ន្ធរថយន្ត អគ្គិសនី ការរៀបចំពង្រីកបណ្តាញចែកចាយ និងការរៀបចំហេដ្ឋារចនាសម្ព័ន្ធនាឡិកាស្ទង់ទំនើប (Advanced Metering Infrastructure)

ការពង្រីកបណ្តាញបញ្ជូន អនុស្ថានីយអគ្គិសនី និងខ្សែបណ្តាញចែកចាយ នឹងបង្កើនសមត្ថភាពនៃការផ្គត់ ផ្គង់ថាមពល ក៏ដូចជាកែលម្អគុណភាព និងការផ្គត់ផ្គង់អគ្គិសនីប្រកបដោយចីរភាពទៅកាន់តំបន់ដែលមានតម្រូវការ កើនឡើង ព្រមទាំងបង្កើននូវអត្រាផ្គត់ផ្គង់អគ្គិសនីនៅជនបទ ជាពិសេសអ្នកនៅសេសសល់តិចតួចដែលបានដាក់បញ្ចូល ក្នុងកម្មវិធីតភ្ជាប់ចុងក្រោយ។ហេដ្ឋារចនាសម្ព័ន្ធរថយន្តអគ្គិសនីជួយកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈ ដែលជួយ ដល់វិស័យដឹកជញ្ជូន។

លើសពីនេះ ប្រព័ន្ធនាឡិកាស្ទង់ទំនើប (AMI) ធ្វើឱ្យមានបណ្តាញអគ្គិសនីឆ្លាតវៃ កាត់បន្ថយថ្លៃចំណាយប្រតិបត្តិការនិងជួយបង្កើន ទំនុកចិត្តបន្ថែម និងប្រសិទ្ធភាពនៃការប្រើប្រាស់ថាមពលរបស់អតិថិជនតាមរយៈ ការរក្សាទុកទិន្នន័យ។ ជារួម គម្រោងនេះនឹងរួមចំណែកដល់ការកែលម្អគុណភាពជីវិត និងរក្សាភពផែនដីរបស់យើង ឱ្យបៃតង និងចីរភាពបរិស្ថាន៕

The post កម្ពុជា បើកផ្លូវទាក់ទាញវិនិយោគិនក្នុងគម្រោងថាមពលស្អាត BESS ក្រោមជំនួយជាង ១០០លានដុល្លារ ពីធនាគារពិភពលោក appeared first on .

បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលស្អាត ជាង ៦៣% ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន
បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង ៦៣%ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន។ នេះបើយោងតាមការលើកឡើងពី ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងជំនួបជាមួយគណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ កាលថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៦។

ក្នុងឱកាសនេះ គណៈប្រតិភូធុរកិច្ចនៃសាធារណរដ្ឋកូរ៉េ បានជម្រាបពីសាវតា និងបច្ចុប្បន្នភាពនៃសកម្មភាពវិនិយោគរបស់ខ្លួន ទាំងនៅក្នុងប្រទេសកម្ពុជា និងនៅក្នុងបណ្តាប្រទេសជិតខាងក្នុងតំបន់ ព្រមទាំងចក្ខុវិស័យលើការពង្រីកវិសាលភាពវិនិយោគ ក៏ដូចជាផែនការវិនិយោគរបស់ខ្លួន ដែលគិតថាស័ក្តិសមទៅនឹងសក្តានុពលជាក់ស្តែងរបស់កម្ពុជា។ ទន្ទឹមនឹងគ្នានេះ វិនិយោគិនកូរ៉េ ក៏បានបង្ហាញពីផែនការវិនិយោគ ភាគីកូរ៉េក៏បានយកឱកាសនេះលើកឡើងនូវចំណុចមួយចំនួន និងសំណូមពរចាំបាច់នានា ដើម្បីជាប្រយោជន៍ដល់ការប្រតិបត្តិការអាជីវកម្មឱ្យកាន់តែរលូន។

ជាការឆ្លើយតប ឧបនាយករដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្វាគមន៍ និងអំណរគុណចំពោះគណៈប្រតិភូធុរកិច្ចកូរ៉េ ដែលបានសម្លឹងឃើញពីសក្តានុពលជាវិជ្ជមានរបស់កម្ពុជា។ ឯកឧត្តម បានទទួលស្តាប់នូវរាល់ការលើកឡើងរបស់វិនិយោគិនកូរ៉េដោយយកចិត្តទុកដាក់ និងបានជម្រាបជូននូវព័ត៌មានបច្ចុប្បន្នភាពពាក់ព័ន្ធសំខាន់ៗ ដើម្បីស្រាយនូវចម្ងល់ និងបានជាមូលដ្ឋានបន្ថែមសម្រាប់ការសម្រេចចិត្ត ក្នុងនោះរួមមាន៖ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ, ផែនការពង្រីកវិសាលភាពកំពង់ផែទឹកជ្រៅ, ផែនការមេភស្តុភារកម្ម ២០២៣-២០៣៣, និងការប្រើប្រាស់ថាមពលបៃតង ដែលបច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីចេញពីប្រភពថាមពលកកើតឡើងវិញ ដែលជាថាមពលស្អាត ប្រមាណជាង ៦៣% នៃអានុភាពតម្លើងក្នុងស្រុកសរុប ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន បន្ទាប់ពីប្រទេសឡាវ។

តាមរយៈជំនួបខាងលើ ឯកឧត្តម ស៊ុន ចាន់ថុល និងវិនិយោគិនកូរ៉េ ក៏បានពិភាក្សាពីការជំរុញ និងទាក់ទាញលំហូរទុនវិនិយោគពីសាធារណរដ្ឋកូរ៉េមកកាន់កម្ពុជាឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀតផងដែរ៕អត្ថបទ៖ហ្សាលីន

The post បច្ចុប្បន្ន កម្ពុជាមានអានុភាពនៃការផ្គត់ផ្គង់ថាមពលស្អាត ជាង ៦៣% ឈរលំដាប់ទី២ ក្នុងតំបន់អាស៊ាន appeared first on .

វៀតណាម ពិចារណាសង់រោងចក្រថាមពលធ្យូងថ្មបន្ថែម ក្រោយរងសម្ពាធពីជម្លោះជម្ឈិមបូព៌ា
រដ្ឋាភិបាលវៀតណាម កំពុងពិចារណាសាងសង់រោងចក្រថាមពលដើរដោយធ្យូងថ្មបន្ថែមទៀត ដើម្បីធានាថាខ្លួនអាចបំពេញតម្រូវការថាមពលបាន ចំពេលសង្គ្រាមនៅអ៊ីរ៉ង់កាន់តែធ្វើឱ្យស្មុគស្មាញដល់ការអភិវឌ្ឍនៃហេដ្ឋារចនាសម្ព័ន្ធឧស័្មនធម្មជាតិរាវ (LNG) របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

វៀតណាមដែលត្រូវបានចាត់ទុកថាជាមជ្ឈមណ្ឌលផលិតកម្មនៅអាស៊ីអាគ្នេយ៍ កំពុងស្វែងរកការបង្កើនសមត្ថភាពផលិតថាមពលរបស់ខ្លួន ដើម្បីគាំទ្រដល់សេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ដោយផ្តោតលើថាមពលកកើតឡើងវិញ និងឧស្ម័ន LNG។

យ៉ាងណាមិញ រដ្ឋាភិបាលវៀតណាម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅថ្ងៃទី៨ ខែកក្កដាថា៖”នាពេលថ្មីៗនេះ ជម្លោះដែលកំពុងកើតឡើងនៅមជ្ឈិមបូព៌ាបានជះឥទ្ធិពលដល់សន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័ន LNG ដែលបង្កើតឱ្យមានតម្រូវការក្នុងការពង្រឹងសន្តិសុខថាមពលបន្ថែមទៀត”។

រដ្ឋាភិបាលបានបន្តថា ខ្លួនអាចនឹងកែសម្រួលផែនការថាមពលជាតិ ដើម្បីបន្ថែមថាមពលដែលផលិតចេញពីធ្យូងថ្មទៅក្នុងល្បាយថាមពលរួមមួយ។ កន្លងមក វៀតណាមបានកំណត់គោលដៅមានបណ្តុំរោងចក្រថាមពលដើរដោយឧស្ម័ន LNG ដែលមានសមត្ថភាពសរុប ២២,៥ ហ្គីហ្គាវ៉ាត់ (GW) ត្រឹមឆ្នាំ២០៣០។

ប៉ុន្តែទោះជាយ៉ាងណា រហូតមកដល់ពេលនេះ វៀតណាមសម្រេចបានត្រឹមតែ ៧,៣% នៃគោលដៅនោះប៉ុណ្ណោះ ដែលភាគច្រើនបណ្តាលមកពីឧបសគ្គផ្នែកបទប្បញ្ញត្តិ និងការខ្វះការចាប់អារម្មណ៍ពីអ្នកវិនិយោគ ចំពេលសង្គ្រាមអ៊ីរ៉ង់ក៏បានបង្កើតជាក្តីបារម្ភអំពីសន្តិសុខនៃការផ្គត់ផ្គង់ឧស្ម័ន LNG ផងដែរ៕​

The post វៀតណាម ពិចារណាសង់រោងចក្រថាមពលធ្យូងថ្មបន្ថែម ក្រោយរងសម្ពាធពីជម្លោះជម្ឈិមបូព៌ា appeared first on .

ប្រទេសចំនួន៦០ ជួបពិភាក្សាគ្នាអំពីវិធីរំដោះខ្លួនចេញពីការពឹងផ្អែកលើប្រេង ឧស្ម័ន និងធ្យូងថ្ម
ប្រេស៊ីល អាល្លឺម៉ង់ កាណាដា និងប្រទេសរាប់សិបផ្សេងទៀត កំពុងជួបប្រជុំគ្នាដើម្បីពិភាក្សាអំពីការបញ្ចប់ការប្រើប្រាស់ឥន្ធនៈហ្វូស៊ីល ចំពេលមានវិបត្តិថាមពលដែលបណ្តាលមកពីជម្លោះនៅអ៊ីរ៉ង់។

យោងតាម Reuters នៅថ្ងៃទី២៨ ខែមេសា ប្រទេសចំនួន ៦០ បានជួបប្រជុំគ្នានៅ ទីក្រុង Santa Marta ប្រទេសកូឡុំប៊ី ដើម្បីពិភាក្សាអំពីសកម្មភាពដើម្បីស្វែងរកដំណោះស្រាយ រួមទាំងការលើកទឹកចិត្ត និងការគាំទ្រផ្នែកហិរញ្ញវត្ថុ សម្រាប់ការផ្លាស់ប្តូរថាមពល។ ប្រទេសទាំងនោះក៏បានពិភាក្សាអំពីការបង្កើតបរិយាកាសវិនិយោគសម្រាប់ឧស្សាហកម្មផ្លាស់ប្តូរឧស្ម័នទៅជាអគ្គិសនី និងការកែលម្អការឧបត្ថម្ភធនសម្រាប់វិស័យឥន្ធនៈហ្វូស៊ីល ផងដែរ។

ទន្ទឹមនឹងនេះ សហរដ្ឋអាមេរិក និងចិន ដែលជាប្រទេសពីរក្នុងចំណោមប្រទេសដែលបំពុលបរិស្ថានឈានមុខគេលើពិភពលោក មិនបានចូលរួមក្នុងកិច្ចប្រជុំនោះទេ។ អារ៉ាប៊ីសាអូឌីត និងក្រុមប្រទេសផលិតប្រេង និងឧស្ម័នសំខាន់ៗនៅមជ្ឈិមបូព៌ាក៏អវត្តមានផងដែរ។

គួរឲ្យដឹងថា ជម្លោះនៅមជ្ឈិមបូព៌ាមានរយៈពេលពីរខែកន្លងមកនេះ បានបង្ហាញពីការពឹងផ្អែកយ៉ាងខ្លាំងរបស់ប្រទេសជាច្រើន លើការនាំចូលប្រេង និងឧស្ម័ន។ ស្របពេលសេដ្ឋកិច្ចអាស៊ី កំពុងប្រឈមមុខនឹងបញ្ហាប្រឈម ដោយសារតែកង្វះខាតឥន្ធនៈ ដែលបណ្តាលមកពីការបិទច្រកសមុទ្រ Hormuz ដ៏សំខាន់។

យោងតាមរដ្ឋមន្ត្រីអាកាសធាតុហូឡង់ លោក Van Veldhoven បានឲ្យដឹងថា វិបត្តិថាមពលនេះ បានពង្រឹងទស្សនៈដែលនិយាយថាការបញ្ឈប់ការប្រើប្រាស់ប្រេង និងឧស្ម័នជាបណ្តើរៗ គឺមានភាពចាំបាច់ដើម្បីបង្កើនសន្តិសុខសេដ្ឋកិច្ច និងថាមពល មិនមែនគ្រាន់តែដើម្បីដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុប៉ុណ្ណោះនោះទេ។

ជម្រាបជូនថា ផែនការផ្លាស់ប្តូរចេញពីការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល ត្រូវបានព្រមព្រៀងគ្នាដោយប្រទេសជិត ២០០ នៅក្នុងកិច្ចប្រជុំកំពូលអាកាសធាតុ COP28 ក្នុងឆ្នាំ២០២៣ មកម្លេះ។ តែទោះជាយ៉ាងណាក៏ដោយ កិច្ចប្រជុំ COP ជាបន្តបន្ទាប់បានបរាជ័យក្នុងការជំរុញការប្តេជ្ញាចិត្តនេះ ដោយសារតែការរារាំង និងកង្វះកិច្ចសហប្រតិបត្តិការពីក្រុមប្រទេសផលិតប្រេងនៅមជ្ឈិមបូព៌ា ជាពិសេសអារ៉ាប៊ីសាអូឌីត៕​

The post ប្រទេសចំនួន៦០ ជួបពិភាក្សាគ្នាអំពីវិធីរំដោះខ្លួនចេញពីការពឹងផ្អែកលើប្រេង ឧស្ម័ន និងធ្យូងថ្ម appeared first on .

អូស្ត្រាលី និងកម្ពុជា សហការគ្នាដើម្បីអនាគតថាមពលស្អាត
ថាមពលស្អាតគឺជាផ្នែកដ៏សំខាន់មួយនៃការប្តេជ្ញាខាងអាកាសធាតុរបស់ប្រទេសអូស្ត្រាលីនៅក្នុងស្រុក និងក្នុងភាពជាដៃគូជាមួយប្រទេសកម្ពុជា និងតំបន់។

ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា បានឱ្យដឹងតាមរយៈបណ្តាញសង្គមនាថ្ងៃទី៦ ខែតុលាថា អ្នកជំនាញពីកម្មវិធី CAPRED បានចូលរួមក្នុងសប្តាហ៍ថាមពលស្អាត ឆ្នាំ ២០២៥ ដើម្បីពិភាក្សាអំពីរបៀបដែលថាមពលស្អាតអាចគាំទ្រដល់កំណើនរបស់ប្រទេសកម្ពុជា ពង្រឹងតំបន់សេដ្ឋកិច្ចពិសេស និងបង្កើនប្រសិទ្ធភាពក្នុងការប្រើប្រាស់ថាមពល។

អូស្ត្រាលីគឺជាអ្នកឧបត្ថម្ភធំសម្រាប់សប្តាហ៍ថាមពលស្អាត ដែលជាវេទិការប្រមូលផ្តុំមន្ត្រីរាជរដ្ឋាភិបាល អាជីវកម្ម សង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ ដើម្បីរូមគ្នាជំរុញឲ្យកម្ពុជាមានបរិស្ថានស្អាត បៃតង និងសេដ្ឋកិច្ចរីកចម្រើន។

សូមបញ្ជាក់ថា ប្រទេសកម្ពុជាកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងលើអន្តរកាលថាមពលស្អាត ដោយមានគោលដៅបង្កើនថាមពលកកើតឡើងវិញឱ្យបានរហូតដល់៧០ភាគរយ នៃសមត្ថភាពផលិតថាមពលក្នុងស្រុកទាំងអស់នៅត្រឹមឆ្នាំ ២០៣០។

អូស្ត្រាលីគឺជាប្រទេសនាំមុខគេផ្នែកថាមពលកកើតឡើងវិញ ដែលមានសមត្ថភាពផលិតថាមពលសូឡាតាមមនុស្សម្នាក់បានយ៉ាងខ្ពស់ ពោលគឺស្ថិតនៅក្នុងចំណោមប្រទេសដែលផលិតថាមពលសូឡាខ្ពស់បំផុតក្នុងពិភពលោក។

គួរឱ្យដឹងដែរថា ថាមពលស្អាត សំដៅលើការបង្កើតថាមពលតាមរយៈឧបករណ៍ដែលបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួចបំផុត ឬគ្មានកាបូនឌីអុកស៊ីត ក្នុងអំឡុងពេលដំណើរការផលិតថាមពល។ នៅក្នុងប្រទេសកម្ពុជា ប្រភពថាមពលស្អាតរួមមាន ថាមពលព្រះអាទិត្យ ថាមពលរហាត់ខ្យល់ និងថាមពលឡ​ជីវឧស្ម័នធម្មជាតិជាដើម៕

The post អូស្ត្រាលី និងកម្ពុជា សហការគ្នាដើម្បីអនាគតថាមពលស្អាត appeared first on .

វៀតណាម យល់ព្រមនាំចេញថាមពលស្អាត ទៅផ្គត់ផ្គង់ឲ្យម៉ាឡេស៊ី និងសិង្ហបុរី
ក្រុមហ៊ុនសាជីវកម្មថាមពលនាំមុខគេនៃប្រទេសណាម ម៉ាឡេស៊ី និងសិង្ហបុរី បានឈានដល់ការយល់ព្រមយល់សហការគ្នាលើការនាំចេញថាមពលអគ្គិសនីស្អាត និងការផ្គត់ផ្គង់អគ្គិសនីឆ្លងព្រំដែនរវាងគ្នានិងគ្នា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

កាលពីរសៀលថ្ងៃទី២៦ ខែឧសភា នាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim និងនាយករដ្ឋមន្ត្រីសិង្ហបុរី លោក Lawrence Wong បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការលើការនាំចេញថាមពលកកើតឡើងវិញ ពីវៀតណាម ទៅកាន់ម៉ាឡេស៊ី និងសិង្ហបុរី។ កិច្ចព្រមព្រៀងនេះត្រូវបានចុះហត្ថលេខារវាងក្រុរមហ៊ុនសាជីវកម្មថាមពលឈានមុខគេនៃប្រទេសទាំងបី។

នាយក​រដ្ឋមន្ត្រី​ទាំង​បី​រូប​ បាន​ធ្វើ​ជា​សាក្សី​ក្នុង​ពិធី​នេះ ​ក្នុង​ឱកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ នៅ​ឯទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។ ព្រឹត្តិការណ៍នេះផងដែររ ត្រូវបានកត់សម្គាល់ថា ជាការចាប់ផ្តើមដ៏សំខាន់មួយចំពោះកិច្ចសហប្រតិបត្តិការត្រីភាគី ក៏ដូចជាការប្តេជ្ញាចិត្តរួមគ្នាដើម្បីបង្កើនពាណិជ្ជកម្មអគ្គិសនីស្អាតឆ្លងកាត់ព្រំដែន ចក្ខុវិស័យនៃបណ្តាញថាមពលអាស៊ាន និងការតភ្ជាប់ថាមពល ក្នុងតំបន់ប្រកបដោយនិរន្តរភាព។

គួរឲ្យដឹងផងដែរថា ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះ សម្ព័ន្ធថាមពលម៉ាឡេស៊ី Tenaga Nasional Berhad និង Petroliam Nasional Berhad នឹងចាប់ដៃគូជាមួយក្រុមហ៊ុនសាជីវកម្មសេវាកម្មបច្ចេកទេសវៀតណាម PetroVietnam និង Sembcorp Utilities Pte Ltd របស់ប្រទេសសិង្ហបុរី។ ក្រុមហ៊ុនទាំងបី នឹងធ្វើការរួមគ្នាដើម្បីទាញយកសក្តានុពលថាមពលកកើតឡើងវិញរបស់វៀតណាម ជាពិសេសថាមពលខ្យល់នៅតាមបណ្តោយឆ្នេរសមុទ្រ ដើម្បីបង្កើតជាអគ្គិសនីស្អាត ដើម្បីផ្គត់ផ្គង់ទៅកាន់ប្រទេសក្នុងតំបន់ទាំងពីរ។

ជម្រាបជូនផងដែរថា ក្រោមកិច្ចព្រមព្រៀងនេះ វៀតណាម មានបំណងក្លាយជាមជ្ឈមណ្ឌលថាមពលកកើតឡើងវិញធំបំផុតមួយនៅក្នុងតំបន់ ដោយមានការប្តេជ្ញាចិត្តក្នុងការអភិវឌ្ឍន៍ថាមពលស្អាត កាត់បន្ថយការបំភាយឧស្ម័នកាបូនពុល និងបំពេញតម្រូវការថាមពលដែលកំពុងកើនឡើង នៅក្នុងតំបន់អាស៊ីអាគ្នេយ៍៕

The post វៀតណាម យល់ព្រមនាំចេញថាមពលស្អាត ទៅផ្គត់ផ្គង់ឲ្យម៉ាឡេស៊ី និងសិង្ហបុរី appeared first on .

កម្ពុជា អូស្ត្រាលី និង UNDP បើកសម្ពោធព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុត
តំណាងរាជរដ្ឋាភិបាលកម្ពុជា ប្រទេសអូស្ត្រាលី និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នៅថ្ងៃទី៣១ ខែតុលា បានប្រារព្ធពិធីបើកសម្ពោធព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុតរបស់កម្ពុជា គឺសប្តាហ៍ថាមពលស្អាត (CEW) ឆ្នាំ២០២៤ ។

ព្រឹត្តិការណ៍ដែលមានរយៈពេលមួយសប្តាហ៍ ក្រោមប្រធានបទ “វឌ្ឍភាព និងអនាគតនៃថាមពលស្អាតរបស់កម្ពុជា”  នេះ រួមមានការពិភាក្សា និងការតាំងពិព័រណ៍ នឹងបង្ហាញពីភាពជាអ្នកដឹកនាំដែលកំពុងបន្ដកើនឡើងរបស់កម្ពុជា នៅក្នុងនវានុវត្តន៍ក្នុងវិស័យថាមពលស្អាត កំណើនសេដ្ឋកិច្ច និងការប្រែប្រួលអាកាសធាតុ។

លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជាបានកត់សម្គាល់ថា៖ “អូស្ត្រាលីមានមោទនភាពក្នុងនាមជាដៃគូស្ថាបនិកនៃកម្មវិធីសប្តាហ៍ថាមពលស្អាត ដោយបានគាំទ្រព្រឹត្តិការណ៍នេះតាំងពីការចាប់ផ្តើមដំបូងក្នុងឆ្នាំ២០១៨ មកម្ល៉េះ។ ក្នុងពេលបច្ចុប្បន្ននេះ បញ្ហាប្រឈមក្នុងការទាញយកថាមពលស្អាតនាពេលអនាគតនៅអាស៊ីអាគ្នេយ៍មានទំហំធំណាស់ ប៉ុន្តែសព្វថ្ងៃនេះ ថាមពលស្អាតមិនគ្រាន់តែជាប្រធានបទនៃការពិភាក្សាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភសំខាន់នៃចក្ខុវិស័យរបស់កម្ពុជាសម្រាប់កំណើនសេដ្ឋកិច្ច សន្តិសុខថាមពល និងការថែរក្សា បរិស្ថាន។”

ថាមពលស្អាតកំពុងត្រូវបានសាងសង់នៅទូទាំងពិភពលោកក្នុងសន្ទុះដែលមិនធ្លាប់មានពីមុនមក។ នៅឆ្នាំ២០២៣ ពិភពលោកសម្រេចបានល្បឿនលឿនបំផុតក្នុងការដាក់ពង្រាយថាមពលកកើតឡើងវិញ ដោយបានបង្កើនសមត្ថភាពថាមពលកកើតឡើងវិញទ្វេដង ខណៈការលក់រថយន្តអគ្គិសនីទូទាំងពិភពលោកក៏បានកើនឡើង៣៥% ដល់ប្រមាណ១៤លានគ្រឿងផងដែរ។

កម្ពុជាបានត្រៀមលក្ខណៈល្អប្រសើរណាស់ក្នុងការទាញយកផលប្រយោជន៍ពីសន្ទុះនេះ ដោយមានសក្តានុពលថាមពលពន្លឺព្រះអាទិត្យយ៉ាងតិច ៦៥ជីហ្គាវ៉ាត់ និងសក្តានុពលថាមពលខ្យល់ ៥ជីហ្គាវ៉ាត់។ តាមរយៈគោលនយោបាយនានា ដូចជាការបង្កើនទ្វេដងនូវមហិច្ឆតាថាមពលពន្លឺព្រះអាទិត្យរបស់ជាតិ ការលុបចោលគម្រោងថាមពលធ្យូងថ្មនៅខេត្តកោះកុង និងការដាក់ចេញនូវផែនទីបង្ហាញផ្លូវយានយន្តអគ្គិសនីរបស់កម្ពុជា ប្រទេសយើងអាចដើរតួជាអ្នកដឹកនាំផ្នែកថាមពលស្អាតក្នុងតំបន់បាន។

លោក ណត្តារុណ ង៉ោ សឺន នាយកប្រចាំប្រទេសរបស់អង្គការអេននឺជីឡេប  បានឱ្យដឹងថាថា៖ “ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការកសាងថាមពលពន្លឺព្រះអាទិត្យ ថាមពលខ្យល់ និងយានយន្តអគ្គិសនី បង្ហាញពីការប្តេជ្ញាចិត្តដ៏ច្បាស់លាស់ក្នុងការកាត់បន្ថយការពឹងផ្អែករបស់កម្ពុជាលើឥន្ធនៈហ្វូស៊ីល និងការដោះស្រាយការប្រែប្រួលអាកាសធាតុ។”

លោកបានបន្ដទៀតថា៖ “បញ្ហាប្រឈមបន្ទាប់ គឺត្រូវធានាថាយើងអាចទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការផ្លាស់ប្តូរឆ្ពោះទៅរកថាមពលកកើតឡើងវិញសម្រាប់កម្ពុជា ដោយធ្វើឱ្យប្រាកដថាយើងអាចបង្កើតការងាររាប់ពាន់កន្លែង គាំទ្រអាជីវកម្មក្នុងស្រុក និងធានាថាសំឡេងរបស់ សហគមន៍ត្រូវបានស្តាប់ឮនៅពេលដែលគម្រោងត្រូវបានអភិវឌ្ឍ។”

សប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងជំរុញវឌ្ឍនភាពនេះ ដោយអនុញ្ញាតឱ្យភាគីពាក់ព័ន្ធចែករំលែកគំនិតថ្មីៗ ពិភាក្សាដំណោះស្រាយគោលនយោបាយ និងបង្កើតភាពជាដៃគូ។ កម្មវិធីមួយសប្តាហ៍នឹងផ្តោតលើបញ្ហាសំខាន់ៗ ក្នុងអន្តរកាលថាមពលស្អាតរបស់កម្ពុជា ដូចជាការជម្រុញឲ្យមានភាពប្រសើរឡើងនូវលទ្ធភាពទទួលបានអគ្គិសនីប្រើប្រាស់ ការជំរុញកំណើនសេដ្ឋកិច្ច និងការសម្រេចគោលដៅអាកាសធាតុថ្នាក់ជាតិជាដើម។

លោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា (UNDP) បានលើកឡើងថា៖ “ការទទួលយកថាមពលស្អាតមិនមែនគ្រាន់តែជាគោលជំហរមនោគមវិជ្ជាប៉ុណ្ណោះទេ។ វាគឺជាកត្តាជំរុញសម្រាប់សន្តិសុខថាមពល ភាគលាភពាណិជ្ជកម្ម និងការបង្កើតការងារបៃតង ការទទួលបានហិរញ្ញប្បទានបៃតង និងការកាត់បន្ថយការបំពុល។ ដៃគូអភិវឌ្ឍន៍ដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជម្រុញមហិច្ឆិតាថាមពលស្អាតរបស់កម្ពុជា ហើយនឹងការធ្វើឱ្យគោលដៅទាំងនោះក្លាយជាការពិត។

ការប្រារព្ធឡើងនៃកម្មវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៤ នឹងបន្តដាក់កម្ពុជា ជាអ្នកដឹកនាំផ្នែកថាមពលស្អាត នៅថ្នាក់តំបន់។ ជាមួយការគាំទ្រគ្រប់ជ្រុងជ្រោយពីដៃគូអន្តរជាតិ ដូចជាប្រទេសអូស្ត្រាលី ដែលបានផ្តល់ទាំងជំនាញបច្ចេកទេស និងជំនួយហិរញ្ញវត្ថុ កម្ពុជាស្ថិតនៅក្នុងស្ថានភាពសមស្របក្នុងការកែប្រែទ្រង់ទ្រាយថាមពល របស់ខ្លួនក្នុងលក្ខណៈដែលផ្ដល់ផលប្រយោជន៍មិនមែនតែសម្រាប់ប្រទេសរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ទាំងតំបន់ផងដែរ៕

The post កម្ពុជា អូស្ត្រាលី និង UNDP បើកសម្ពោធព្រឹត្តិការណ៍ថាមពលស្អាតដ៏ធំបំផុត appeared first on .