ទីក្រុងហុងកុង

ហុងកុង ទិញចូលមាសពីរុស្ស៊ីក្នុងចំនួនច្រើនជាង ១០០ តោន ត្រឹមរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ
ទីក្រុងហុងកុងបាននាំចូលមាសក្នុងកម្រិតកំណត់ត្រាជាប្រវត្តិសាស្ត្រ ពីប្រទេសរុស្ស៊ី ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ ខណៈពេលដែលណ្ឌកម្មរបស់លោកខាងលិចបានបង្វែរលំហូរនៃការនាំចេញលោហធាតុដ៏មានតម្លៃនេះ មកកាន់តំបន់អាស៊ីវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

ផ្អែកលើទិន្នន័យពីនាយកដ្ឋានព័ត៌មានវិទ្យានិងស្ថិតិហុងកុង បានបង្ហាញថាក្រុមហ៊ុនវិនិយោគលោហធាតុមានតម្លៃ BullionVault បានគណនាថា ទីក្រុងហុងកុង បាននាំចូលមាសចំនួន ១១២,៧ តោនពីរុស្ស៊ីក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ។ តួលេខនេះបានកើនលើសកំណត់ត្រាកាលពីឆ្នាំមុនដែលមានចំនួនត្រឹម ៩២,១ តោន។ កាលពីមុនពេលមានជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន ហុងកុងបាននាំចូលមាសពីរុស្ស៊ីត្រឹមតែ ៣,៣ តោនប៉ុណ្ណោះក្នុងឆ្នាំ២០២១។

យ៉ាងណាមិញ ជុំការវិវឌ្ឍនេះបង្ហាញថា មាសរុស្ស៊ីបានផ្លាស់ប្តូរទិសដៅការនាំចេញរបស់ខ្លួន បន្ទាប់ពីទីផ្សារលោកខាងលិចបានបញ្ឈប់ការទិញ។ ហុងកុងបានក្លាយជាមជ្ឈមណ្ឌលដ៏សំខាន់សម្រាប់ទំនាក់ទំនងពាណិជ្ជកម្មរវាងរុស្ស៊ីនិងចិនចាប់តាំងពីមានជម្លោះមក។

គួរជម្រាបជូនផងដែរថា នៅមុនពេលមានជម្លោះ ឧស្សាហកម្មមាសរុស្ស៊ីបានពឹងផ្អែកយ៉ាងខ្លាំងលើទីក្រុងឡុងដ៍ របស់ចក្រភពអង់គ្លេស។ យោងតាមទិន្នន័យពី BullionVault ការនាំចេញមាសរុស្ស៊ីទៅកាន់ចក្រភពអង់គ្លេសចន្លោះឆ្នាំ២០១៩ និង ២០២១ មានទំហំច្រើនជាង ៧០% នៃផលិតកម្មមាសសរុបរបស់ប្រទេសរុស្ស៊ី៕​

The post ហុងកុង ទិញចូលមាសពីរុស្ស៊ីក្នុងចំនួនច្រើនជាង ១០០ តោន ត្រឹមរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ appeared first on .

មហាសេដ្ឋីកាស៊ីណូ Angela Leong ដាក់លក់ភូមិគ្រឹះតម្លៃជិត ៩លានដុល្លារ នៅក្នុងទីផ្សារអចលនទ្រព្យថ្លៃបំផុតលើលោក
លោកស្រី Angela Leong On-kei ដែលជាមហាសេដ្ឋីកាស៊ីណូ បានដាក់លក់ផ្ទះវីឡាទោលដ៏ទំនើបរបស់លោកស្រី នៅទីក្រុងហុងកុង ដែលត្រូវបានគេស្គាល់ថាជាទីផ្សារអចលនទ្រព្យលំនៅឋានដ៏មានតម្លៃថ្លៃបំផុតលើលោក ក្នុងតម្លៃ ៧០លានដុល្លារហុងកុង (ឬប្រហែល ៨,៩លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Forbes ។

ផ្ទះមួយខ្នងនេះត្រូវបានដាក់លក់ជាលើកដំបូងកាលពីប៉ុន្មានឆ្នាំមុនក្នុងតម្លៃប្រមាណ ១៦៨លានដុល្លារហុងកុង មុនពេលមានការបញ្ចុះតម្លៃជាបន្តបន្ទាប់។ លោកស្រី Leong បានទិញផ្ទះនេះតាមរយៈក្រុមហ៊ុនមួយកាលពីដើមឆ្នាំ២០១២ ក្នុងតម្លៃ ៦៨,៨លានដុល្លារហុងកុង។ បន្ទាប់ពីកាន់កាប់អស់រយៈពេល ១៤ឆ្នាំ លោកស្រីទទួលបានប្រាក់ចំណេញចំនួន ១,២លានដុល្លារហុងកុងពីអចលនទ្រព្យនេះ។

គួរឲ្យដឹងថា លោកស្រី Leong គឺជាប្រធានក្រុមប្រឹក្សាអភិបាល និងជាភាគទុនិកបុគ្គលធំបំផុតនៃក្រុមហ៊ុនកាស៊ីណូ SJM Holdings ដែលប្រតិបត្តិការកាស៊ីណូចំនួន ៥ នៅម៉ាកាវ។ យោងតាមទស្សនាវដ្តី Forbes លោកស្រីមានទ្រព្យសម្បត្តិសរុបប្រមាណ ២ពាន់លានដុល្លារអាមេរិក។

ជម្រាបជូនថាទីក្រុងហុងកុងត្រូវបានចាត់ថ្នាក់ជាទីផ្សារអចលនទ្រព្យលំនៅឋានថ្លៃបំផុតលើពិភពលោកនាឆ្នាំនេះដោយធនាគារ Deutsche Bank។ ទីក្រុងនេះក៏ជាទីផ្សារអចលនទ្រព្យកម្រិតកំពូល (super prime) ធំជាងគេទីពីរលើពិភពលោកបន្ទាប់ពីទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួមផងដែរ។ នៅក្នុងត្រីមាសទីពីរ ប្រតិបត្តិការទិញលក់ផ្ទះដែលមានតម្លៃចាប់ពី ១០លានដុល្លារឡើងទៅនៅហុងកុងបានកើនឡើង ៧៥% រហូតដល់ ១,៦៧ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីកាស៊ីណូ Angela Leong ដាក់លក់ភូមិគ្រឹះតម្លៃជិត ៩លានដុល្លារ នៅក្នុងទីផ្សារអចលនទ្រព្យថ្លៃបំផុតលើលោក appeared first on .

ហុងកុង បន្តជាប់ជាមជ្ឈមណ្ឌលមហាសេដ្ឋីកំពូលៗ នៅអាស៊ី ទោះថយចុះសមាជិក ២ នាក់
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយបានឱ្យដឹងថា ហុងកុងមានមហាសេដ្ឋីចំនួន ១០៦ រូបនៅក្នុងឆ្នាំ២០២៥ ពោលគឺថយចុះអស់ ២ រូបបើធៀបនឹងឆ្នាំ២០២៤ ដោយសារតែវិស័យអចលនទ្រព្យទន់ខ្សោយ និងការទទួលបានផលប្រយោជន៍តិចតួចពីកំណើនទ្រព្យសម្បត្តិដែលជំរុញដោយបច្ចេកវិទ្យា AI ។

យោងតាមរបាយការណ៍ Billionaire Census 2026 ដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវទ្រព្យសម្បត្តិ Altrata បានឱ្យដឹងថា ហុងកុងឈរនៅចំណាត់ថ្នាក់លេខ២ លើពិភពលោក បន្ទាប់ពីទីក្រុងញូវយ៉ក ដែលមានចំនួនមហាសេដ្ឋីសរុប ១៦៤ រូប។

ទន្ទឹមនឹងនេះ​ ទីក្រុងសានហ្វ្រាន់ស៊ីស្កូឈរនៅចំណាត់ថ្នាក់លេខ៣ មានមហាសេដ្ឋី ៩៩ រូប និងបន្ទាប់មកគឺទីក្រុងឡុងដ៍ សិង្ហបុរី និងឡូសអាន់ជឺឡេស។

ប៉ុន្តែទោះជាយ៉ាងណាហុងកុង គឺជាទីក្រុងមួយក្នុងចំណោមទីក្រុងតែពីរប៉ុណ្ណោះ ដែលជាមជ្ឈមណ្ឌលមហាសេដ្ឋីធំបំផុតទាំង១៥ លើពិភពលោក ដែលបានកត់ត្រាអំពីការធ្លាក់ចុះនៃចំនួនមហាសេដ្ឋី រួមជាមួយទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស។

តែទោះបីជាមានការធ្លាក់ចុះនៃចំនួនមហាសេដ្ឋីក៏ដោយ ប៉ុន្តែទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីហុងកុង នៅតែបន្តកើនឡើងដល់ ៣១៩ពាន់លានដុល្លារ។

មិនតែប៉ុណ្ណោះ ក្រុមហ៊ុន Altrata បានបញ្ជាក់ថា ការធ្លាក់ចុះនេះគឺដោយសារតែភាពទន់ខ្សោយជាប់លាប់នៅក្នុងវិស័យអចលនទ្រព្យរបស់ហុងកុង និងការវិនិយោគតិចតួចនៅក្នុងបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)៕​

The post ហុងកុង បន្តជាប់ជាមជ្ឈមណ្ឌលមហាសេដ្ឋីកំពូលៗ នៅអាស៊ី ទោះថយចុះសមាជិក ២ នាក់ appeared first on .

ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់ហុងកុង កំពុងទាមទារសំណង ១,៥ពាន់លានដុល្លារពីប្រទេសប៉ាណាម៉ា ជុំវិញការទិញយកកំពង់ផែ
ក្រុមហ៊ុន CK Hutchison Holdings ដែលគ្រប់គ្រងដោយក្រុមគ្រួសាររបស់មហាសេដ្ឋីមានដាច់គេនៅហុងកុង លោក Li Ka-shing បានចាប់ផ្តើមដំណើរការជួលអ្នកផ្លូវច្បាប់ ដើម្បីប្រឆាំងនឹងប្រទេសប៉ាណាម៉ា ដោយទាមទារសំណងជាង ១១,៧ពាន់លានដុល្លារហុងកុង (១,៥ពាន់លានដុល្លារអាមេរិក) ជុំវិញការទិញយកកំពង់ផែយុទ្ធសាស្ត្រចំនួនពីររបស់រដ្ឋាភិបាល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ក្រុមហ៊ុន CK Hutchison បាននិយាយកាលពីថ្ងៃទី២០ ខែសីហាថា ប្រទេសប៉ាណាម៉ា បានរំលោភលើសន្ធិសញ្ញាការពារការវិនិយោគ បន្ទាប់ពីមានវិធានការជាបន្តបន្ទាប់ក្នុងរយៈពេលពីរឆ្នាំកន្លងមក ដែលឈានដល់ការបំផ្លាញកិច្ចសន្យាសម្បទានសម្រាប់កំពង់ផែ Balboa និង Cristobal នៅក្នុងព្រែកជីកប៉ាណាម៉ា។

យ៉ាងណាមិញ ជុំវិញការតវ៉ានេះ បានកើតឡើង បន្ទាប់ពីតុលាការកំពូលរបស់ប្រទេសប៉ាណាម៉ា បានសម្រេចកាលពីខែមករាថា សម្បទានរបស់ Panama (PPC) ដែលជាបុត្រសម្ព័ន្ធរបស់ CK Hutchison ដើម្បីដំណើរការកំពង់ផែទាំងពីរនោះ គឺផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយតម្រូវឲ្យមានការលុបចោលកិច្ចសន្យា។ រដ្ឋាភិបាល បានគ្រប់គ្រងកំពង់ផែទាំងនោះ នៅថ្ងៃទី២៣ ខែកុម្ភៈ។

គួរឲ្យដឹងថាជម្លោះផលប្រយោជន៍នេះ បានកើតឡើងបន្ទាប់ពីការប៉ុនប៉ងរបស់ CK Hutchison កាលពីឆ្នាំមុន ដើម្បីលក់កំពង់ផែចំនួន ៤៣ នៅក្នុងប្រទេសចំនួន ២៣ ក្នុងកិច្ចព្រមព្រៀងដែលមានតម្លៃរហូតដល់ ២២,៨ពាន់លានដុល្លារអាមេរិក ដែលបង្កឱ្យមានការប្រឈមមុខដាក់គ្នាខាងភូមិសាស្ត្រនយោបាយរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងប៉េកាំង លើការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធពាណិជ្ជកម្មនៅជុំវិញពិភពលោក។

ជម្រាបជូនថា យោងតាមលោកស្រី Sandra Marco Colino សាស្ត្រាចារ្យរងនៅសាលាច្បាប់នៃសាកលវិទ្យាល័យចិននៃទីក្រុងហុងកុង បាននិយាយថា ការទាមទារចុងក្រោយរបស់ CK Hutchison នេះ គឺជាការទាមទារដោះស្រាយជម្លោះរវាងវិនិយោគិន និងរដ្ឋ ដោយផ្អែកលើច្បាប់អន្តរជាតិសាធារណៈ​ ជាសំខាន់៕​

The post ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេរបស់ហុងកុង កំពុងទាមទារសំណង ១,៥ពាន់លានដុល្លារពីប្រទេសប៉ាណាម៉ា ជុំវិញការទិញយកកំពង់ផែ appeared first on .

ហុងកុង បន្តវ៉ាដាច់សិង្ហបុរី ជាទីក្រុងដែលមានទីផ្សារលំនៅឋានថ្លៃបំផុតនៅលើពិភពលោក
យោងតាមរបាយការណ៍ថ្មីចុងក្រោយមួយរបស់ធនាគារ Deutsche Bank បានបង្ហាញថាហុងកុងនៅតែបន្តជាប់ចំណាត់ថ្នាក់ជាទីផ្សារអចលនទ្រព្យលំនៅឋានថ្លៃបំផុតរបស់ពិភពលោក ខណៈពេលដែលសិង្ហបុរីបានធ្លាក់ពីចំណាត់ថ្នាក់ទីបីមកចំណាត់ថ្នាក់ទីបួន។

យោងតាមរបាយការណ៍ Mapping the World’s Prices របស់ធនាគារអាល្លឺម៉ង់ Deutsche Bank ដែលបានចេញផ្សាយកាលពីដើមសប្តាហ៍នេះបានបង្ហាញថា តម្លៃជាមធ្យមសម្រាប់អាផាតមិនកណ្តាលទីក្រុងនៅហុងកុងគឺ ២៧ ៧៥៣ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ក្នុងឆ្នាំ២០២៦ នេះ ពោលគឺបានកើនឡើងពី ២៦ ៧៤៩ដុល្លារកាលពីមួយឆ្នាំមុន។

ទន្ទឹមនឹងនេះ តម្លៃអាផាតមិនជាមធ្យមនៅកណ្តាលទីក្រុងរបស់ប្រទេសសិង្ហបុរីមានតម្លៃ ២២ ៩៣៣ដុល្លារក្នុងមួយម៉ែត្រការ៉េ បានធ្លាក់ចុះពី ២៣ ៥៩៥ដុល្លារ នៅក្នុងឆ្នាំ២០២៥។

យ៉ាងណាមិញ ទីក្រុងសេអ៊ូលបានឡើងមួយចំណាត់ថ្នាក់ដល់លេខបី ដោយវ៉ាដាច់ទីក្រុងសិង្ហបុរីដោយមានតម្លៃអាផាតមិនជាមធ្យម ២៣ ៥៤៥ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈទីក្រុងហ្ស៊ូរីច និងទីក្រុងហ្សឺណែវរបស់ប្រទេសស្វីស ជាប់នៅចំណាត់ថ្នាក់លេខ២ និងលេខ៥ រៀងៗគ្នា៕​

The post ហុងកុង បន្តវ៉ាដាច់សិង្ហបុរី ជាទីក្រុងដែលមានទីផ្សារលំនៅឋានថ្លៃបំផុតនៅលើពិភពលោក appeared first on .

ហុងកុង ថយចំណាត់ថ្នាក់មកលេខ៤ ជាទីក្រុងរស់នៅថ្លៃបំផុតលើលោក សម្រាប់អ្នកមានៗ
យោងតាមធនាគារឯកជនស្វីស Julius Baer បានរាយការណ៍ថា ហុងកុងបានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៤ ក្នុងចំណោមទីក្រុងរស់នៅថ្លៃបំផុតរបស់ពិភពលោក សម្រាប់ពលរដ្ឋដែលមានទ្រព្យសម្បត្តិច្រើន ខណៈពេលដែលសិង្ហបុរីរក្សាបានចំណាត់ថ្នាក់កំពូលរបស់ខ្លួន សម្រាប់រយៈពេលបួនឆ្នាំជាប់ៗគ្នា។

ទីក្រុងហុងកុងបានធ្លាក់ចុះពីចំណាត់ថ្នាក់លេខ៣ កាលពីឆ្នាំមុនមកកាន់ចំណាត់ថ្នាក់លេខ៤ វិញ ដោយសារតែពាក់កណ្តាលនៃទំនិញ និងសេវាកម្មត្រូវបានកត់ត្រាថាមានតម្លៃថោកជាងមុន។ នេះបើយោងតាមរបាយការណ៍ Global Wealth and Lifestyle របស់ធនាគារ Julius Baer ។

គួរឲ្យដឹងថា របាយការណ៍ Global Wealth and Lifestyle នេះ បានធ្វើការវាយតម្លៃទៅលើតម្លៃនៃការរស់នៅកម្រិតខ្ពស់ នៅក្នុងទីក្រុងធំៗចំនួន២៥ សម្រាប់បុគ្គលដែលមានទ្រព្យសម្បត្តិច្រើន ដែលអាចចំណាយយ៉ាងហោចណាស់ ១លានដុល្លារ។ ចំណាត់ថ្នាក់នេះគឺផ្អែកលើតម្លៃសម្រាប់ទំនិញប្រើប្រាស់ប្រណីតៗ និងសេវាកម្មលំដាប់ខ្ពស់ ដែលត្រូវបានកត់ត្រានៅចន្លោះខែវិច្ឆិកា ដល់ខែមីនាឆ្នាំនេះ។

ហុងកុង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​គោលដៅ​ទិញ​ទំនិញ​ដ៏​មាន​តម្លៃ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ក្នុងរយៈពេលប៉ុន្តែខែចុងក្រោយ ការ​លក់​រាយ​ទំនិញ​ប្រណីតរបស់ទីក្រុងនេះ បាន​ស្ថិត​ក្រោម​សម្ពាធ ខណៈ​ពេលដែល​អ្នក​ទេសចរ​ចិន​កំពុង​ងាក​ចេញ​ពី​ម៉ាក​យីហោ​ប្រណីត​បែប​ប្រពៃណី​របស់​អឺរ៉ុប ហើយ​ងាក​មក​ប្រើ​ម៉ាក​យីហោ​ក្នុង​ស្រុកជំនួស​វិញ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ ទោះបីជា​មាន​ការ​ធ្លាក់​ចុះ​នៃទីផ្សារ​អចលនទ្រព្យ​ថ្មីៗ​នេះ​ក៏​ដោយ ទីក្រុង​ហុងកុង​នៅ​តែ​ជា​ទីផ្សារ​លំនៅឋាន​ថ្លៃ​បំផុត​ទីពីរ​របស់​ពិភពលោក ដោយតាមពីក្រោយតែប្រទេស​ម៉ូណាកូ​។

មិនតែប៉ុណ្ណោះរបាយការណ៍​នេះ​ ក៏​បាន​រក​ឃើញទៀត​ថា ហុងកុង​នៅ​តែ​ជា​ទីក្រុង​ដែល​ថ្លៃ​បំផុត​សម្រាប់​សេវាកម្ម​ផ្នែក​ច្បាប់ និង​ជាប់​ចំណាត់​ថ្នាក់​ក្នុង​ចំណោម​កន្លែង​ដែល​ថ្លៃ​បំផុត​ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ផ្នែក​រដ្ឋបាល​ពាណិជ្ជកម្ម៕​

The post ហុងកុង ថយចំណាត់ថ្នាក់មកលេខ៤ ជាទីក្រុងរស់នៅថ្លៃបំផុតលើលោក សម្រាប់អ្នកមានៗ appeared first on .

ហុងកុង វ៉ាដាច់ញូវយ៉ក និងតូក្យូ ជាទីក្រុងដែលមានចំនួនសេដ្ឋីៗ កើនឡើងលឿនបំផុត
យោងតាមការសិក្សាថ្មីចុងក្រោយមួយ បានបង្ហាញឲ្យដឹងថា ហុងកុង បានកាត់ត្រាអំពីអត្រាកើនឡើងលឿនបំផុតនៃពលរដ្ឋដែលមានចំនួនទ្រព្យសម្បត្តិច្រើន កាលពីឆ្នាំមុន ដោយវ៉ាដាច់ទីក្រុងកំពូលៗដូចជា ទីក្រុងឡុងដ៍ ញូវយ៉ក និងតូក្យូជាដើម។

យោងតាមក្រុមហ៊ុនទិន្នន័យ Altrata ដែលមានទីស្នាក់ការកណ្តាលនៅទីក្រុងញូវយ៉ក បានបង្ហាញឲ្យដឹងថា ហុងកុង មានចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសរុប ៣០លានដុល្លារ ឬខ្ពស់ជាងនេះ បានកើនឡើង ២៦,៤% ក្នុងឆ្នាំ២០២៥ ដល់ ១៨ ២៩០ នាក់។

ការកើនឡើងនេះគឺខ្ពស់បំផុតក្នុងចំណោមទីក្រុងកំពូលទាំង១០ លើពិភពលោកដែលត្រូវបានចាត់ថ្នាក់ថាទីក្រុងមានចំនួនប្រជាជនដែលមានទ្រព្យសម្បត្តិសរុបខ្ពស់ៗបំផុត។នៅក្នុងនោះកំណើនប្រជាជនមានទ្រព្យសម្បត្តិច្រើនរបស់ទីក្រុងឡុងដ៍បានកើនឡើង ១៨,៣% ទីក្រុងញូវយ៉ក ១៦,៩% និងទីក្រុងតូក្យូ ១៥,៨%។

យ៉ាងណាមិញ បើគិតតាមចំនួនជាក់ស្តែង ទីក្រុងហុងកុងជាប់ចំណាត់ថ្នាក់លេខពីរ ខណៈទីក្រុងញូវយ៉កជាប់ចំណាត់ថ្នាក់លេខមួយ ដែលមានពលរដ្ឋមានទ្រព្យសម្បត្តិច្រើនបំផុត ចំនួន ២៣ ៧៨៥ នាក់។ ទីក្រុងឡូសអាន់ជឺឡេស ជាប់ចំណាត់ថ្នាក់លេខបី ដោយមានចំនួន ១២ ៩៩៥ នាក់ ខណៈទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូ ជាប់ចំណាត់ថ្នាក់លេខបួន មានចំនួនចំនួន ៩ ២១០ នាក់ និងទីក្រុងឈីកាហ្គោ ជាប់ចំណាត់ថ្នាក់លេខប្រាំ មានចំនួន ៨ ៣៧៥ នាក់៕​

The post ហុងកុង វ៉ាដាច់ញូវយ៉ក និងតូក្យូ ជាទីក្រុងដែលមានចំនួនសេដ្ឋីៗ កើនឡើងលឿនបំផុត appeared first on .

ហុងកុងវ៉ាដាច់ស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក
យោងតាមរបាយការណ៍ទ្រព្យសម្បត្តិសកលឆ្នាំ២០២៦ របស់ក្រុមហ៊ុនប្រឹក្សាយោបល់ Boston Consulting Group (BCG) បានបង្ហាញឲ្យដឹងថា ទីក្រុងហុងកុង បានវ៉ាដាច់ប្រទេសស្វីសជាលើកដំបូង ដើម្បីក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក។

បច្ចុប្បន្នទ្រព្យសម្បត្តិឆ្លងដែនដែលគ្រប់គ្រងដោយហុងកុង បានកនើឡើងដល់ប្រមាណ ២,៩៥ពាន់លានដុល្លារ ពោលគឺលើសប្រទេសស្វីសបន្តិចដែលមានចំនួនគ្រប់គ្រងប្រមាណ ២,៩៤ពាន់លានដុល្លារ។

ជុំវិញការកើនឡើងរបស់ទីក្រុងហុងកុងនេះ បានកើតឡើង ដោយសារតែទទួលបានទ្រព្យសម្បត្តិយ៉ាងច្រើនពីប្រទេសចិន និងការរីកចម្រើននៃ IPO កាលពីឆ្នាំ២០២៥។

យោងតាមអ្នកជំនាញរបស់ BCG បាននិយាយថា ហុងកុងកំពុងពង្រឹងតួនាទីរបស់ខ្លួនជាច្រកទ្វារដ៏សំខាន់បំផុតរបស់ប្រទេសចិនទៅកាន់ទីផ្សារពិភពលោក។

គួរជម្រាបជូនថា យោងតាម BCG ទាំងហុងកុង និងសិង្ហបុរីត្រូវបានគេព្យាករថានឹងបន្តកើនឡើងជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនប្រហែល ៩% ជារៀងរាល់ឆ្នាំរហូតដល់ឆ្នាំ២០៣០ ខណៈប្រទេសស្វីសមានអត្រាំកើនឡើងត្រឹម ៦% ប៉ុណ្ណោះ ក្នុងរយៈពេលដូចគ្នា៕​

The post ហុងកុងវ៉ាដាច់ស្វីស ក្លាយជាមជ្ឈមណ្ឌលគ្រប់គ្រងទ្រព្យសម្បត្តិឆ្លងដែនធំបំផុតរបស់ពិភពលោក appeared first on .

តម្លៃផ្ទះឯកជននៅហុងកុង ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣០ខែចុងក្រោយ
តម្លៃផ្ទះឯកជននៅទីក្រុងហុងកុង បានកើនឡើង ១០,៥១% ដែលជាការកើនឡើងរយៈពេល ១១ខែជាប់ៗគ្នាហើយ និងឈានដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៣០ខែចុងក្រោយ ខណៈថ្លៃជួលផ្ទះក៏បានកើនឡើងដល់កំណត់ត្រាថ្មីផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន SCMP។

យោងតាមទិន្នន័យពីនាយករដ្ឋានដាក់ពិន្ទុ និងវាយតម្លៃបានបង្ហាញឲ្យដឹងថា សន្ទស្សន៍តម្លៃផ្ទះឯកជនរបស់ទីក្រុងនេះ បានកើនឡើងដល់ ៣១៦,៦​ ពិន្ទុ ក្នុងខែមេសា ឬកើនឡើង ១០,៥១% ខណៈតម្លៃជួលបានកើនឡើង ៤,៩% ផងដែរ បើធៀបទៅនឹងឆ្នាំមុន។

លោក Eddie Kwok នាយកប្រតិបត្តិក្រុមហ៊ុនវាយតម្លៃ និងប្រឹក្សាយោបល់របស់ CBRE នៅទីក្រុងហុងកុងបានមានប្រសាសន៍ថា សន្ទុះហក់ឡើងខ្លាំងនៅក្នុងទីផ្សារផ្ទះកំពុងជំរុញការងើបឡើងវិញកាន់តែទូលំទូលាយនៅទូទាំងវិស័យនេះ។

មិនតែប៉ុណ្ណោះ លោក Kwok បានបន្ថែមទៀតថា ដោយសារមានការគាំទ្រពីការរួមបញ្ចូលគ្នានៃតម្រូវការមានស្ថេរភាព អារម្មណ៍ប្រសើរឡើង និងសាច់ប្រាក់ងាយស្រួលកាន់តែច្រើន តម្លៃអចលនទ្រព្យលំនៅដ្ឋានទាំងមូលនៅហុងកុង នឹងកត់ត្រាការកើនឡើងប្រហែល ៨% ទៅ ១០% សម្រាប់រយៈពេលមួយឆ្នាំពេញ ជាមួយនឹងនិន្នាការកំណើនស្ថិរភាព និងវិជ្ជមាន៕​

The post តម្លៃផ្ទះឯកជននៅហុងកុង ហក់ឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេល ៣០ខែចុងក្រោយ appeared first on .

ក្រុមហ៊ុនហុងកុងមួយ ចេញលក់សំបកការពារកាស AirPods មាសតម្លៃជាង ១០ម៉ឺនដុល្លារ សម្រាប់អ្នកមាននៅចិន
ក្រុមហ៊ុនអលង្ការ Chow Tai Fook Jewelry Group ដែលមានមូលដ្ឋាននៅទីក្រុងហុងកុង បានដាក់បង្ហាញផលិតផលថ្មី ដែលជាសំបកការពារកាស AirPods ធ្វើឡើងពីមាសសុទ្ធតុបតែងដោយគ្រាប់ពេជ្រ មានតម្លៃរហូតដល់ទៅ ៧៨៨ ៨០០យ៉ន់ (១១៥ ០០០ដុល្លារ) សម្រាប់លក់ឲ្យអ្នកមានៗ នៅក្នុងប្រទេសចិន។

យោងតាមការចុះផ្សាយពីសារព័ត៌មានក្នុងស្រុក South China Morning Post បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនលក់គ្រឿងអលង្ការដ៏ធំមួយនេះ បានបង្ហាញផលិតផលថ្មីរបស់ខ្លួន នៅលើគណនី Weibo ផ្លូវការ កាលពីសប្តាហ៍មុន។ ​​

យ៉ាងណាមិញ​ ចំពោះសំបកការពារកាស AirPods ដែលផលិតពីមាសទម្ងន់ប្រហែល ៣៥០ ក្រាមនេះ ត្រូវបានផលិតឡើងដោយមានចំនួនកំណត់ប៉ុណ្ណោះ ហើយត្រូវបានដាក់លក់ជាលើកដំបូងនៅក្នុងខែកុម្ភៈ ក្នុងហាងមួយកន្លែងរបស់ក្រុមហ៊ុន ស្ថិតនៅទីក្រុងសៀងហៃ។

បើតាមក្រុមហ៊ុន Chow Tai Fook បាននិយាយថា ខ្លួនក៏ទទួលយកការបញ្ជាទិញតាមតម្រូវការសម្រាប់ផលិតផលនេះផងដែរ ដោយតម្លៃត្រូវបានភ្ជាប់ទៅនឹងអត្រាមាសបច្ចុប្បន្ន ខណៈការផលិតជាធម្មតាចំណាយពេលពីរ ទៅបីខែ។

ទន្ទឹមនឹងនេះ លោកស្រី Annie Wong ប្រធានផ្នែកប្រតិបត្តិការនៃក្រុមហ៊ុន Chow Tai Fook Jewelry បាននិយាយផងដែរថា ការបង្កើតរបស់ប្លែកៗដូចជាសំបកខេស AirPods ធ្វើពីមាស អាចទាក់ទាញអ្នកទិញជនជាតិចិនដែលមានទ្រព្យសម្បត្តិច្រើន សម្រាប់ការប្រើប្រាស់បានផង និងជាវត្ថុប្រណីតដែលអាចសន្សំទុកបានផង៕

The post ក្រុមហ៊ុនហុងកុងមួយ ចេញលក់សំបកការពារកាស AirPods មាសតម្លៃជាង ១០ម៉ឺនដុល្លារ សម្រាប់អ្នកមាននៅចិន appeared first on .