បារាំង

លោក ត្រាំ ថាបារាំងគួរដល់ពេលត្រូវបិទព្រំដែនរបស់ខ្លួនហើយ ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំ
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថា រលកនៃការតវ៉ា និងអំពើហិង្សានៅប្រទេសបារាំង គឺជាផលវិបាកនៃគោលនយោបាយអន្តោប្រវេសន៍ ហើយបានអំពាវនាវឱ្យប្រទេសបារាំង និងបណ្តាប្រទេសតំបន់អឺរ៉ុបផ្សេងទៀត រឹតបន្តឹងព្រំដែនរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ បានថ្លែងកាលពីថ្ងៃទី១៩ ខែតុលា ថា៖ “អ្វីដែលកំពុងកើតឡើងនៅប្រទេសបារាំង គឺទាក់ទងនឹងបញ្ហាអន្តោប្រវេសន៍ មិនមែនរឿងសាលារៀន ឬរឿងអ្វីផ្សេងទៀតនោះទេ។ ខ្ញុំធ្លាប់បានប្រាប់ប្រធានាធិបតី លោក Emmanuel Macron រួចហើយថា បារាំងគួរតែបិទព្រំដែនរបស់ពួកគេ”។

មិនតែប៉ុណ្ណោះ នៅក្នុងការបង្ហោះមួយផ្សេងទៀតនៅលើបណ្តាញសង្គម Truth Social នៅថ្ងៃដដែលនោះ លោក ត្រាំ បានពណ៌នាប្រទេសបារាំងថាកំពុងឆេះរោលរាល ដោយបានអះអាងថា ជនអន្តោប្រវេសន៍ដែលពោរពេញដោយភាពស្អប់ខ្ពស់ កំពុងបំផ្លិចបំផ្លាញប្រទេសនៅអឺរ៉ុបមួយនេះ។

ជម្រាបជូនថា ការអត្ថាធិប្បាយរបស់លោក ត្រាំ នេះ បានកើតឡើងស្របពេលដែលប្រទេសបារាំង កាលពីចុងសប្តាហ៍មុន ត្រូវរង្គោះរង្គើដោយការតវ៉ាទូទាំងប្រទេសដែលមានមនុស្សចន្លោះពី ៥៥០ ០០០ ទៅ ៨០០ ០០០ នាក់ បានចេញមកប្រឆាំងនឹងការឡើងថ្លៃទំនិញ និងការធ្លាក់ចុះនៃសេវាសាធារណៈ។ ខណៈពេលដែលអ្នកតវ៉ាភាគច្រើនបានដើរក្បួនដោយសន្តិវិធីតាមដងផ្លូវ ទីតាំងមួយចំនួនបានធ្លាក់ចេញពីការគ្រប់គ្រង ហើយបានប្រែក្លាយទៅជាអំពើចលាចល៕​

The post លោក ត្រាំ ថាបារាំងគួរដល់ពេលត្រូវបិទព្រំដែនរបស់ខ្លួនហើយ ក្រោយផ្ទុះបាតុកម្មទ្រង់ទ្រាយធំ appeared first on .

ប្រធានាធិបតី លោក Macron ច្រឡោតខឹងខ្លាំង ចំពោះអំពើហិង្សាកំពុងផ្ទុះឡើងស្ទើទូទាំងប្រទេសបារាំង
ប្រធានាធិបតីបារាំងលោក Emmanuel Macron បានថ្កោលទោសអំពើហិង្សាក្នុងអំឡុងពេលបាតុកម្មប្រឆាំងនឹងការឡើងថ្លៃជីវភាពរស់នៅ ដោយបានបញ្ជាក់ថា អ្នកដែលសង្ស័យថាបានញុះញង់ឱ្យមានអំពើហិង្សានេះនឹងត្រូវផ្តន្ទាទោសយ៉ាងធ្ងន់ធ្ងរបំផុត។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Macron បានថ្លែងនៅក្នុងសុន្ទរកថាមួយកាលពីល្ងាចថ្ងៃទី១៨ ខែតុលា ដោយសំដៅទៅលើការខូចខាតពីបាតុកម្មហិង្សានៅទីក្រុងប៉ារីស និងទីក្រុងធំៗជាច្រើនទៀតថា ៖ “ពួកយើងទាំងអស់គ្នាមានអារម្មណ៍ខឹងសម្បារ និងខ្មាសអៀនយ៉ាងខ្លាំង។ នៅពេលមើលរូបភាពទាំងនេះ មនុស្សគ្រប់គ្នាកំពុងសួរខ្លួនឯងថា តើមានអ្វីកើតឡើងនៅក្នុងក្បាលរបស់ពួកគេ? ហេតុអ្វីបានជាជនជាតិបារាំងធ្វើបែបនេះចំពោះប្រទេសបារាំងខ្លួនឯង?”។

លោកប្រធានាធិបតី Macron បានបញ្ជាក់ពីជំហរយ៉ាងម៉ឺងម៉ាត់ប្រឆាំងនឹងអ្នកដែលសង្ស័យថាបានញុះញង់ឱ្យមានអំពើហិង្សាដ៏ធំនេះកើតឡើង ដោយសន្យាថានឹងមិនចាត់វិធានការសន្តិវិធី ចំពោះក្រុមបាតុករដែលចូលរួមក្នុងការធ្វើកុបកម្ម និងការលួច ប្លន់នោះទេ។

ជម្រាបជូនថា មនុស្សចន្លោះពី ៥៥០ ០០០ នាក់ ទៅ ៨០០ ០០០ នាក់ បានចូលរួមក្នុងការតវ៉ានៅទូទាំងប្រទេសបារាំងកាលពីថ្ងៃទី១៧ ខែតុលា ដើម្បីប្រឆាំងនឹងការឡើងថ្លៃនៃជីវភាពរស់នៅ និងការធ្លាក់ចុះនៃសេវាសាធារណៈ។ បាតុករភាគច្រើនបានដើរក្បួនដោយសន្តិវិធីតាមដងផ្លូវ ប៉ុន្តែទីតាំងមួយចំនួនបានបាត់បង់ការគ្រប់គ្រង និងប្លែងទៅជាអំពើកុបកម្ម។

សាលាក្រុងអាយុកាល ១៤៣ឆ្នាំ ដែលមានប៉មជួងនៅទីក្រុង Limoges ត្រូវបានគេដុតបំផ្លាញ។ ហាងលក់ទំនិញប្រណីត និងផ្សារទំនើបជាច្រើន នៅទីក្រុងប៉ារីស និងទីក្រុងនានាដូចជា Marseille, Bordeaux, Nice និង Strasbourg ត្រូវបានបំផ្លាញ និងប្លន់។ យោងតាមសហព័ន្ធពាណិជ្ជកម្ម និងលក់រាយបារាំង Businesses បានប៉ាន់ប្រមាណថា អាជីវកម្មប្រហែល ១ ៥០០ ត្រូវបានខូចខាត ដោយខាតបង់ទឹកប្រាក់អស់រាប់រយលានអឺរ៉ូ៕​

The post ប្រធានាធិបតី លោក Macron ច្រឡោតខឹងខ្លាំង ចំពោះអំពើហិង្សាកំពុងផ្ទុះឡើងស្ទើទូទាំងប្រទេសបារាំង appeared first on .

ស្ថានភាពនៅប្រទេសបារាំងកាន់តែអាក្រក់ខ្លាំង ខណៈបាតុកម្មរីករាលដាល ឈានដល់ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ
ការតវ៉ាជាច្រើនសំណាក់ក្រុមបាតុករប្រឆាំងទៅនឹងការឡើងថ្លៃនៃទំនិញ និងតម្លៃជីវភាពរស់នៅក្នុងប្រទេសបារាំង បានឈានដល់ការគ្រប់គ្រងលែងបាន ដែលបណ្តាលឲ្យមានការបំផ្លិចបំផ្លាញ និងធ្វើឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់រចនាហេដ្ឋារចនាសម្ព័ន្ធ។

យោងតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Laurent Nunez បានឱ្យដឹងថា មានមនុស្សប្រហែល ៥៥០ ០០០ នាក់បានចូលរួមក្នុងការតវ៉ាទូទាំងប្រទេសបារាំងកាលពីថ្ងៃទី១៧ ខែតុលា ខណៈពេលដែលសហជីព CGT ដែលជាអ្នករៀបចំការប្រមូលផ្តុំនេះ បានប៉ាន់ប្រមាណចំនួនអ្នកចូលរួមអាចមានរហូតដល់ ៨០០ ០០០ នាក់។

ក្រុមអ្នកតវ៉ាភាគច្រើនបានដើរក្បួនដោយសន្តិវិធីតាមដងផ្លូវ។ តែទោះជាយ៉ាងណាក៏ដោយ មន្ត្រីបានរាយការណ៍ថា ពួកជ្រុលនិយមមួយចំនួនបានកំណត់គោលដៅលើអគាររដ្ឋាភិបាល វាយប្រហារលើយានយន្តរបស់រដ្ឋាភិបាល និងកងកម្លាំងប៉ូលិស ព្រមទាំងបានលួចប្លន់យករបស់របរពីហាងលក់ទំនិញប្រណីតៗ និងផ្សារទំនើបធំៗផងដែរ។

មិនតែប៉ុណ្ណោះ សាលាក្រុង Limoges ដែលមានអាយុកាលរាប់រយឆ្នាំស្ថិតនៅភាគកណ្តាលប្រទេសបារាំង ត្រូវបានគេដុតបំផ្លាញ និងរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្រុមអ្នកតវ៉ាដែលស្លៀកពាក់ឈុតខ្មៅបានសម្រុកចូលសាលាក្រុង Marseille និងបំផ្លិចបំផ្លាញអគារនោះ ខណៈពេលដែលមជ្ឈមណ្ឌលព័ត៌មានទេសចរណ៍នៅទីក្រុង Lyon ក៏ត្រូវអគ្គិភ័យឆាបឆេះបំផ្លាញចោលផងដែរ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters បានពិពណ៌នាហេតុការណ៍នេះថាជា “រលកអំពើហិង្សាដ៏អាក្រក់បំផុតមួយ” ដែលប្រទេសបារាំងបានជួបប្រទះក្នុងរយៈពេលជាច្រើនទសវត្សមកនេះ។

ទន្ទឹមនឹងនេះ​ ប្រធានាធិបតី លោក Emmanuel Macron បានប្រកាសថា លោកនឹងចាត់វិធានការផ្លូវច្បាប់ និងដាក់ទោសចំពោះអ្នកដែលប្រព្រឹត្តសកម្មភាពបំផ្លិចបំផ្លាញទាំងនោះ។ លោកបានមានប្រសាសន៍ទៀតថា៖ “ពួកយើងទាំងអស់គ្នានឹងឈរជើងរួមគ្នាប្រឆាំងនឹងអ្នកដែលបង្កភាពចលាចល ដែលមានបំណងបំផ្លិចបំផ្លាញស្ថាប័ន”៕​

The post ស្ថានភាពនៅប្រទេសបារាំងកាន់តែអាក្រក់ខ្លាំង ខណៈបាតុកម្មរីករាលដាល ឈានដល់ការបំផ្លិចបំផ្លាញទ្រង់ទ្រាយធំ appeared first on .

រុស្ស៊ី​ រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយចំនួនដែលជាកម្មសិទ្ធិរបស់បារាំង និងស្វីស
ប្រទេសរុស្ស៊ី បានប្រកាសរឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនស្វីសចំនួនមួយ និងអាជីវកម្មរបស់បារាំងចំនួនបីផ្សេងទៀត ដោយចាត់ទុកថាប្រទេសដែលមិនរាក់ទាក់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញក្រឹត្យមួយដែលត្រូវបានចុះហត្ថលេខាដោយប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កាលពីពេលថ្មីៗនេះ ដោយនឹងផ្ទេររាល់ប្រតិបត្តិការអាជីវកម្មនៅក្នុងប្រទេសរុស្ស៊ីរបស់ក្រុមហ៊ុនម្ហូបអាហារខ្នាតយក្សស្វ៊ីស Nestle, ក្រុមហ៊ុនលក់រាយបារាំង Auchan, និងខ្សែសង្វាក់ផ្សារទំនើប Lemana Proទៅឲ្យក្រុមហ៊ុន LEV Management ជាអ្នកកាន់កាប់ជំនួសវិញ។ ច្បាប់នេះក៏អនុវត្តចំពោះក្រុមហ៊ុនទំនិញចម្រុះបារាំង FM Logistic ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរុស្ស៊ីផងដែរ។

យ៉ាងណាមិញ បើតាមអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា៖ “កត្តាមួយក្នុងចំណោមកត្តាដែលត្រូវបានពិចារណានៅពេលធ្វើការសម្រេចចិត្តនេះ គឺថាពួកគេជាប្រទេសមិនរាប់អាន ពួកគេចូលរួមយ៉ាងសកម្មបំផុតនៅក្នុងប្រតិបត្តិការយោធាប្រឆាំងនឹងរុស្ស៊ី”។

តែទោះជាយ៉ាងណាក ក្រសួងការបរទេសបារាំង និងក្រសួងសេដ្ឋកិច្ចបានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយថ្កោលទោសការសម្រេចចិត្តរបស់រុស្ស៊ី និងបានអំពាវនាវឱ្យលុបចោលការសម្រេចចិត្តនេះវិញ។

ការរឹបអូសទ្រព្យសម្បត្តិនេះ គឺជាចំណាត់ការចុងក្រោយបង្អស់របស់រុស្ស៊ី ដែលតម្រង់ទិសដៅលើអាជីវកម្មលោកខាងលិច ដើម្បីជាការសងសឹកចំពោះវិធានការទណ្ឌកម្មជាបន្តបន្ទាប់ដែលខ្លួនបានជួបប្រទះពាក់ព័ន្ធនឹងជម្លោះនៅអ៊ុយក្រែន។

ជម្រាបជូនថា ក្រុមហ៊ុនលោកខាងលិចភាគច្រើនបានលក់ចេញនូវអាជីវកម្ម និងទ្រព្យសម្បត្តិរបស់ពួកគេនៅក្នុងប្រទេសរុស្ស៊ី បន្ទាប់ពីមានការផ្ទុះឡើងនៃជម្លោះក្នុងឆ្នាំ២០២២ ដោយសារតែទណ្ឌកម្មបានធ្វើឱ្យការជួញដូរទំនិញភាគច្រើនជួបការលំបាក។ អាជីវកម្មមួយចំនួនបានជ្រើសរើសបន្តនៅ ប៉ុន្តែជាទូទៅបានកាត់បន្ថយទំហំប្រតិបត្តិការរបស់ពួកគេយ៉ាងខ្លាំង៕​

The post រុស្ស៊ី​ រឹបអូសទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនមួយចំនួនដែលជាកម្មសិទ្ធិរបស់បារាំង និងស្វីស appeared first on .

ក្រុមហ៊ុននាំចេញធំបំផុតលើលោក Aramco ចុះកុងត្រាតម្លៃជិត ៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនធំៗរបស់បារាំង
ក្រុមហ៊ុននាំចេញប្រេងកំពូលរបស់ពិភពលោក Saudi Aramco កាលពីពេលថ្មីៗនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនរបស់ប្រទេសបារាំងមួយចំនួន ដែលអាចមានតម្លៃសរុបរហូតដល់ជាង ៣,៧ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញកិច្ចព្រមព្រៀងដ៏ធំទាំងនេះ គ្របដណ្តប់លើកិច្ចសន្យាបញ្ជាទិញឧបករណ៍ខួង និងបំពង់ប្រេងកាត (OCTG) ព្រមទាំងអនុស្សរណៈនៃការយោគយល់គ្នាមួយចំនួនដែលផ្តោតលើបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ក្នុងវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យាពាក់ព័ន្ធផ្សេងទៀតផងដែរ។

យោងតាមរបាយការណ៍ ក្រុមហ៊ុន Aramco មិនបានបញ្ជាក់ពីអត្តសញ្ញាណក្រុមហ៊ុនបារាំងដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងទាំងនេះនោះឡើយ។

គួរឲ្យដឹងថាកិច្ចសន្យាបញ្ជាទិញទាំងនេះត្រូវបានរំពឹងថានឹងគាំទ្រដល់សកម្មភាពរុករក និងផលិត (Upstream) របស់ក្រុមហ៊ុន ខណៈពេលដែលកិច្ចព្រមព្រៀងផ្នែក AI បង្ហាញពីការផ្តោតអារម្មណ៍កាន់តែទូលំទូលាយលើការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន នៅទូទាំងប្រតិបត្តិការឧស្សាហកម្ម។

ជម្រាបជូនថា កិច្ចព្រមព្រៀងចុងក្រោយនេះ បានពង្រីកបន្ថែមទៀតនូវដៃគូផ្គត់ផ្គង់ និងបច្ចេកវិទ្យាអន្តរជាតិរបស់ Aramco ក្នុងពេលដែលក្រុមហ៊ុនបាននិងកំពុងបន្តវិនិយោគលើការខួង គ្រឿងបរិក្ខារ និងសមត្ថភាពឌីជីថល ពាក់ព័ន្ធនឹងវិស័យប្រេងរបស់ខ្លួន៕​

The post ក្រុមហ៊ុននាំចេញធំបំផុតលើលោក Aramco ចុះកុងត្រាតម្លៃជិត ៤ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនធំៗរបស់បារាំង appeared first on .

សារមន្ទីរ Louvre នឹងបើកជាសាធារណៈឡើងវិញ​ ក្រោយចោរចូលលួចគ្រឿងអលង្ការអស់ ១០០លានដុល្លារ
វិចិត្រសាល Apollo នៃសារមន្ទីរ Louvre ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង ជាកន្លែងដែលគ្រឿងអលង្ការមកុដមានតម្លៃជាង ៨៨លានអឺរ៉ូ (១០០លានដុល្លារ) ត្រូវបានគេលួចយកទៅកាលពីឆ្នាំ២០២៥ នឹងបើកឡើងវិញជាសាធារណៈ ចាប់ពីថ្ងៃទី២២ ខែកក្កដា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ប្រភពដដែលនេះ​ បានរាយការណ៍ឲ្យដឹងទៀតថា បើទោះបីជាបើកដំណើរការឡើងវិញដ៏ដោយ គ្រឿងអលង្ការមានតម្លៃ និងបុរាណៗ នឹងមិនត្រូវបានដាក់តាំងបង្ហាញទៀតនោះឡើយ ហើយនឹងត្រូវដាក់ជំនួសដោយរូបគំនូរវិញ។

រំឮកផងដែរថា នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៥ ចោរប្លន់ដែលក្លែងខ្លួនជាកម្មករសំណង់បានចូលទៅក្នុងវិចិត្រសាលនៃសារមន្ទីរ Louvre ដោយប្រើជណ្តើរយន្តដែលដាក់លើឡានដឹកទំនិញនៅពេលព្រឹក ហើយបានលួចគ្រឿងអលង្ការមកុដចំនួនប្រាំបី មានតម្លៃរាប់រយលានដុល្លារ ហើយរហូតមកដល់ពេលនេះ នៅមិនទាន់រកឃើញវិញនៅឡើយទេ។

ជម្រាបជូនថា ការលួចចូលសារមន្ទីរ Louvre បានធ្វើឱ្យពិភពលោកភ្ញាក់ផ្អើល និងបានបង្ហាញពីកំហុសសន្តិសុខដ៏សំខាន់នៅសារមន្ទីរដែលមានអ្នកទស្សនាច្រើនបំផុតរបស់ពិភពលោកមួយនេះ ដោយមួយឆ្នាំៗ មានមនុស្សប្រហែលប្រាំបួនលាននាក់ឯណោះបានទៅទស្សនា៕​

The post សារមន្ទីរ Louvre នឹងបើកជាសាធារណៈឡើងវិញ​ ក្រោយចោរចូលលួចគ្រឿងអលង្ការអស់ ១០០លានដុល្លារ appeared first on .

អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ រិះគន់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងថាមិនសូវមានកីឡាករសញ្ជាតិដើម
អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ លោក Mariano Rajoy ថ្មីៗនេះបានធ្វើឲ្យមហាជនហាក់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបាននិយាយរិះគន់ចំៗថា បារាំងមានក្រុមជម្រើសជាតិបាល់ទាត់លំដាប់កំពូល ប៉ុន្តែខ្វះកីឡាករដែលមានសញ្ជាតិដើម។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន El Debate។

លោក Mariano តែងតែបង្ហាញពីទស្សនៈផ្ទាល់ខ្លួនផ្សេងៗ បន្ទាប់ពីការប្រកួតនៅក្នុងពានរង្វាន់ World Cup នីមួយៗរបស់ក្រុមជម្រើសជាតិអេស្ប៉ាញ ខណៈពេលដែលបារាំង និងត្រូវប៉ះជាមួយអេស្ប៉ាញ នៅក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៤ ខែកក្កដាខាងមុខ។

មិនតែប៉ុណ្ណោះ អតីតនាយករដ្ឋមន្ត្រីរបស់បក្សអភិរក្សនិយម ដែលបានដឹកនាំរដ្ឋាភិបាលអេស្ប៉ាញពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ បានទទួលស្គាល់ថា ក្រុមបារាំងបានឈ្នះពាន World Cup ពីរដង និងបានឈ្នះគ្រប់ការប្រកួត នៅក្នុងពាន World Cup នៅឆ្នាំនេះ ប៉ុន្តែលោកនៅតែទទូចថា ពួកគេហាក់គ្មានកីឡាករដែលមានសញ្ជាតិដើមបារាំងនោះឡើយ។ យ៉ាងណាមិញ ចំពោះមតិយោបល់នេះ គឺចង់សំដៅលើថាកីឡាករភាគច្រើននៅក្នុងក្រុមជម្រើសជាតិបារាំងមានដើមកំណើតជាជនអន្តោប្រវេសន៍ ឬមកពីអតីតអាណានិគមបារាំងប៉ុណ្ណោះ។

ប៉ុន្តែទន្ទឹមនឹងនេះ លោក Jose Cepeda សមាជិកសភាអឺរ៉ុបមកពីគណបក្សកម្មករសង្គមនិយមអេស្ប៉ាញ (PSOE) ដែលកំពុងកាន់អំណាច បានរិះគន់ការអត្ថាធិប្បាយរបស់លោក Rajoy ថាជាការរើសអើងជាតិសាសន៍ និងស្អប់ជនបរទេស ដោយសង្កត់ធ្ងន់ថា វាជារឿងអាម៉ាស់សម្រាប់អតីតមេដឹកនាំក្នុងការធ្វើសេចក្តីថ្លែងការណ៍បែបនេះ។

គួរជម្រាបជូនផងដែរថា តាមពិតទៅ ក្នុងចំណោមកីឡាករ ២៦នាក់ ដែលត្រូវបានគ្រូបង្វឹកជម្រើសជាតិបារាំងលោក Didier Deschamps កោះហៅសម្រាប់ការប្រកួតនេះ មានតែបីនាក់ប៉ុណ្ណោះដែលកើតនៅខាងក្រៅប្រទេសបារាំងដូចជា Michael Olise ដែលបានកើតនៅទីក្រុងឡុងដ៍ , Marcus Thuram កើតនៅទីក្រុង Parma ប្រទេសអ៊ីតាលី និងBrice Samba កើតនៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ៕​

The post អតីតនាយករដ្ឋមន្ត្រីអេស្ប៉ាញ រិះគន់ក្រុមបាល់ទាត់ជម្រើសជាតិបារាំងថាមិនសូវមានកីឡាករសញ្ជាតិដើម appeared first on .

បារាំង នឹងហាមឃាត់ទាំងស្រុងលើការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល
ប្រទេសបារាំង នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីលដែលនាំចូល បន្ទាប់ពីមានការពន្យារពេលអស់ ៥ឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតជំនួស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Le Monde។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបារាំង បានបញ្ជាក់ថាខ្លួននឹងប្រកាសពីច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងឥន្ធនៈហ្វូស៊ីលដែលនាំចូលមុនចុងឆ្នាំនេះ។ នេះគឺជាវិធានការមួយក្នុងចំណោមវិធានការចំនួន ២២ ផ្សេងទៀតដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

នៅឆ្នាំ២០២១ ប្រទេសបារាំង បានអនុម័តច្បាប់ស្តីពីអាកាសធាតុ និងភាពធន់ ដែលហាមឃាត់ការធ្វើទីផ្សារ ឬយុទ្ធនាការផ្សព្វផ្សាយសម្រាប់ឥន្ធនៈហ្វូស៊ីល។ តែទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនត្រូវបានអនុវត្តភ្លាមៗនោះទេ ដោយសារតែខ្វះបទប្បញ្ញត្តិអនុវត្ត។ យោងតាម ​​Le Monde ចលនាថ្មីរបស់រដ្ឋាភិបាលនឹងបិទចន្លោះប្រហោងផ្នែកច្បាប់នេះដែលមានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។

គួរជម្រាបជូនផងដែរថា ប្រទេសបារាំង ប្តេជ្ញាសម្រេចបាននូវការបំភាយឧស្ម័នកាបូនសូន្យនៅឆ្នាំ២០៥០។ ផែនទីបង្ហាញផ្លូវនេះរួមមានការកាត់បន្ថយការបំភាយឧស្ម័នកាបូនចំនួន ៥០% នៅឆ្នាំ២០៣០ ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅឆ្នាំ២០៣០ ប្រេងឥន្ធនៈនៅឆ្នាំ២០៤៥ និងឧស្ម័នធម្មជាតិរាវនៅឆ្នាំ២០៥០៕​

The post បារាំង នឹងហាមឃាត់ទាំងស្រុងលើការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល appeared first on .

ស្នាដៃសិល្បៈចេកបិទលើជញ្ជាំងមានតម្លៃរាប់លានដុល្លារ ត្រូវចោរលួចបាត់ នៅសារមន្ទីរបារាំង
សារមន្ទីរបារាំង បានប្រកាសថាចេកបិទស្កុតជាប់នឹងជញ្ជាំង ដែលជាស្នាដៃសិល្បៈដ៏ល្បីលាញមួយ មានឈ្មោះថា “Comedian” ដែលមានតម្លៃដល់ទៅរាប់លានដុល្លារ ត្រូវបានចោរលួចយកទៅបាត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

នៅថ្ងៃទី៣១ ខែឧសភា សារមន្ទីរ Pompidou-Metz នៅភាគខាងកើតប្រទេសបារាំង បានដាក់របាយការណ៍ទៅកាន់ប៉ូលីស ទាក់ទងនឹងការលួចចេកបិទជាប់លើជញ្ជាំង ដែលត្រូវបានគេស្គាល់ថាជាស្នាដៃសិល្បៈ “Comedian” ដ៏ល្បីល្បាញ បង្កើតឡើងដោយវិចិត្រករអ៊ីតាលី លោក Maurizio Cattelan ដែលមានតម្លៃរហូតដល់រាប់លានដុល្លារឯណោះ ។

យ៉ាងណាមិញ ក្រោយកើតហេតុការនេះ ខាងសារមន្ទីរ បានយកផ្លែចេកថ្មីមួយទៀត ទៅបិទជំនួសវិញភ្លាមៗផងដែរ។ មែនទែនទៅនេះមិនមែនជាលើកទីមួយនោះឡើយ ដែលស្នាដៃសិល្បៈប្លែកខុសគេមួយនេះ ត្រូវបានជួបប្រទះទៅនឹងការលួចបែបនេះ។

គួរឲ្យដឹងថា ស្នាដៃ “Comedian” នេះ បានបង្ហាញខ្លួនជាលើកដំបូងនៅឯពិព័រណ៍ Art Basel ក្នុងទីក្រុង Miami សហរដ្ឋអាមេរិក ក្នុងឆ្នាំ២០១៩ ជាមួយនឹងការដាក់ដេញថ្លៃមួយ ដោយតម្លៃចាប់ផ្តើម ១២០ ០០០ដុល្លារ។ ស្នាដៃនេះបានបង្កឱ្យមានភាពចម្រូងចម្រាសយ៉ាងខ្លាំង ទាក់ទងនឹងគំនិតសិល្បៈ និងតម្លៃរបស់វា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ តម្លៃនៃស្នាដៃសិល្បៈមួយនេះ បានបន្តកើនឡើងយ៉ាងខ្លាំង នៅក្នុងឆ្នាំបន្តបន្ទាប់។ ដោយនៅឆ្នាំ២០២៤ អ្នកជំនួញជនជាតិចិន-អាមេរិក Justin Sun បានចំណាយប្រាក់ជាង ៦លានដុល្លារដើម្បីទិញស្នាដៃសិល្បៈនេះផ្តាច់មុខ បន្ទាប់មកបានហូបចេកនេះ នៅមុខកាមេរ៉ា នៅទីក្រុងហុងកុង ដែលបង្ករឲ្យអ្នកលេងបណ្តាញសង្គមភ្ញាក់ផ្អើលយ៉ាងខ្លាំង៕​

The post ស្នាដៃសិល្បៈចេកបិទលើជញ្ជាំងមានតម្លៃរាប់លានដុល្លារ ត្រូវចោរលួចបាត់ នៅសារមន្ទីរបារាំង appeared first on .

អតីតនាយករដ្ឋមន្ត្រីបារាំងវ័យ ៣៧ឆ្នាំ ប្រកាសឈរឈ្មោះសម្រាប់តំណែងជាប្រធានាធិបតី
អតីតនាយរកដ្ឋមន្ត្រី លោក Gabriel Attal បានប្រកាសឈរឈ្មោះជាបេក្ខជនសម្រាប់តំណែងជាប្រធានាធិបតីបារាំង នៅក្នុងការបោះឆ្នោតសកលដែលនឹងត្រូវរៀបចំធ្វើឡើង នៅឆ្នាំ២០២៧ ខាងមុខ។

លោក Gabriel Attal អាយុ ៣៧ឆ្នាំបានប្រកាសនៅថ្ងៃទី២២ ខែឧសភាថា ៖”ខ្ញុំបានសម្រេចចិត្តឈរឈ្មោះជាប្រធានាធិបតី ។ខ្ញុំមិនអាចទ្រាំទ្រនឹងនយោបាយបារាំងបែបនេះបានទៀតទេ។ វាបានបង្ហាញយ៉ាងច្បាស់រួចហើយថាបារាំងកំពុងធ្លាក់ចុះដុនដាបដល់កម្រិតណា”។

យ៉ាងណាមិញ អតីតនាយករដ្ឋមន្ត្រីវ័យក្មេងរូបនេះ ក៏បានសន្យាថានឹងដឹកនាំប្រទេសបារាំងទៅឆ្ពោះទៅមុខដើម្បីឱ្យប្រជាជនអាចជឿជាក់ថាប្រទេសរបស់ពួកគេនិងក្លាយជាមហាអំណាចឈានមុខគេនៅអឺរ៉ុបម្តងទៀត។

គួរឲ្យដឹងថាតំណែងប្រធានាធិបតីបារាំង គឺជាប្រមុខរដ្ឋ ដែលត្រូវបានជ្រើសរើសដោយប្រជាជនរៀងរាល់ប្រាំឆ្នាំម្តង ហើយទទួលខុសត្រូវចំពោះគោលនយោបាយការបរទេស និងការពារជាតិ។ ការបោះឆ្នោតលើកក្រោយត្រូវបានគ្រោងទុកសម្រាប់ខែមេសា ឆ្នាំ២០២៧។ ប្រធានាធិបតីបច្ចុប្បន្ន លោក Emmanuel Macron បានឈានដល់ដែនកំណត់ពីរអាណត្តិរបស់លោក ហើយនឹងមិនអាចឈរឈ្មោះបោះឆ្នោតឡើងវិញបានទៀតទេ។

ជម្រាបជូនថា លោក Attal គឺជាមេដឹកនាំនៃគណបក្ស Renaissance កណ្តាលនិយមដែលបង្កើតឡើងដោយប្រធានាធិបតី Macron ។ នៅក្នុងគណបក្សនេះ លោក Attal នឹងប្រកួតប្រជែងជាមួយអតីតនាយករដ្ឋមន្ត្រី Edouard Philippe អាយុ ៥៥ ឆ្នាំ ដែលត្រូវបានគេចាត់ទុកថាជាបេក្ខជនដ៏លេចធ្លោមួយរូបផងដែរ៕​

The post អតីតនាយករដ្ឋមន្ត្រីបារាំងវ័យ ៣៧ឆ្នាំ ប្រកាសឈរឈ្មោះសម្រាប់តំណែងជាប្រធានាធិបតី appeared first on .