បំណុល

ថៃ គ្រោងខ្ចីបំណុលជាង ១២ពាន់លានដុល្លារ ដើម្បីទប់ទល់ទៅនឹងវិបត្តិដោយសារសង្គ្រាមមជ្ឈិមបូព៌ា
ថៃ ដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទីពីរក្នុងតំបន់អាស៊ីអាគ្នេយ៍នៅក្នុងឆ្នាំ២០២៥ កាលពីពេលថ្មីៗនេះ​ បានអនុម័តប្រាក់កម្ចីសង្គ្រោះបន្ទាន់មួយដែលមានចំនួន ១២,២ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ផលប៉ះពាល់សេដ្ឋកិច្ចនៃសង្គ្រាមមជ្ឈិមបូព៌ា ដែលនេះត្រូវបានចាត់ទុកថាជាផែនការខ្ចីប្រាក់ដ៏ធំបំផុតមួយរបស់ប្រទេស ក្នុងរយៈពេលជាច្រើនទសវត្សមកនេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

គណៈរដ្ឋមន្ត្រីបាននិយាយថា មូលនិធិនេះនឹងត្រូវបានប្រើប្រាស់ដើម្បីជំរុញការចំណាយក្នុងស្រុក និងបន្ធូរបន្ថយការលំបាកផ្នែកសេដ្ឋកិច្ច ខណៈពេលដែលអតិផរណាកើនឡើង និងកំណើនយឺត ដោយក្រសួងហិរញ្ញវត្ថុកាលពីសប្តាហ៍មុនបានកាត់បន្ថយការព្យាករកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនមកត្រឹម ១,៦% ពី ២,៤% កាលពីឆ្នាំមុន។

ប្រាក់កម្ចីប្រហែល ៤០០ពាន់លានបាត នឹងត្រូវចែកចាយ ចាប់ពីខែមិថុនាដល់ខែកញ្ញា ហើយរួមបញ្ចូលជំនួយសម្រាប់ប្រជាជនដែលមានប្រាក់ចំណូលទាបជាង ២០ លាននាក់ ក្រោមគម្រោង “ថៃជួយថៃ” របស់រដ្ឋាភិបាល ដើម្បីបន្ធូរបន្ថយការចំណាយលើការរស់នៅ។

កម្ចីនេះ ក៏នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រលើវិស័យថាមពលជំនួសផងដែរ។នេះបើយោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Ekniti Nitithanprapas បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយ បន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្ត្រី។

គួរជម្រាបជូនថា សង្គ្រាមរវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែលប្រឆាំងអ៊ីរ៉ង់ ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ បានធ្វើឱ្យការផ្គត់ផ្គង់ពលសកលធ្លាក់ចុះ ដែលបណ្តាលឱ្យតម្លៃប្រេង និងឧស្ម័ន រូមទាំងការដឹកជញ្ជូន និងទំនិញប្រើប្រាស់កើនឡើងយ៉ាងខ្លាំង៕​

The post ថៃ គ្រោងខ្ចីបំណុលជាង ១២ពាន់លានដុល្លារ ដើម្បីទប់ទល់ទៅនឹងវិបត្តិដោយសារសង្គ្រាមមជ្ឈិមបូព៌ា appeared first on .

បំណុលជាតិរបស់អាមេរិកកើនលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុបជាលើកដំបូងតាំងពីសង្គ្រាមលោកលើកទី២
បំណុលជាតិរបស់សហរដ្ឋអាមេរិកឥឡូវនេះបានលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុប ដែលជាកម្រិតដ៏ខ្ពស់បំផុតមួយដែលធ្លាប់ត្រូវបានចាត់ទុកថាជារឿងមិនអាចទៅរួច ហើយវាអាចនឹងដល់ការបំបែកកំណត់ត្រាសម្រាប់កម្រិតបំណុលសាធារណៈ បន្ទាប់ពីសង្គ្រាមលោកលើកទី២ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AP។

គិតត្រឹមថ្ងៃទី៣១ ខែមីនា បំណុលសាធារណៈរបស់សហរដ្ឋអាមេរិក មានចំនួន ៣១,២៦៥ទ្រីលានដុល្លារ ខណៈពេលដែលផលិតផលក្នុងស្រុកសរុបសម្រាប់រយៈពេល ១២ខែមុន មានចំនួន ៣១,២១៦ទ្រីលានដុល្លារ។

យោងតាមលទ្ធផលទាំងនេះ សមាមាត្របំណុលសាធារណៈធៀបទៅនឹងផលិតផលក្នុងស្រុកសរុបរបស់សហរដ្ឋអាមេរិម បានឈានដល់ ១០០,២% បើប្រៀបធៀបទៅនឹង ៩៩,៥% នៅចុងបញ្ចប់នៃឆ្នាំសារពើពន្ធមុន នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥។

តួលេខនេះត្រូវបានគេរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត ដោយសារឱនភាពថវិកាប្រចាំឆ្នាំរបស់រដ្ឋាភិបាលសហព័ន្ធស្ថិតនៅកម្រិតខ្ពស់ជាប្រវត្តិសាស្ត្រ ជិត ៦% នៃផលិតផលក្នុងស្រុកសរុប ដែលបណ្តាលឱ្យបំណុលសាធារណៈបន្តកើនឡើង។

គួរជម្រាបជូនថា ឱនភាពជាក់ស្តែងសម្រាប់ឆ្នាំនេះ នឹងអាស្រ័យលើការចំណាយនៃសង្គ្រាមអ៊ីរ៉ង់ ការសងប្រាក់ពន្ធ និងស្ថានភាពសេដ្ឋកិច្ច។ សហរដ្ឋអាមេរិកមិនទាន់បានបញ្ចប់ឆ្នាំសារពើពន្ធជាមួយនឹងបំណុលសាធារណៈលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុបនៅឡើយនោះទេ គិតចាប់តាំងពីឆ្នាំ១៩៤៦ មក៕​

The post បំណុលជាតិរបស់អាមេរិកកើនលើសពី ១០០% នៃផលិតផលក្នុងស្រុកសរុបជាលើកដំបូងតាំងពីសង្គ្រាមលោកលើកទី២ appeared first on .

ប្រទេសអាហ្រិ្វកជាច្រើន កំពុងសងបំណុលត្រលប់ឲ្យចិនវិញ ច្រើនជាងការទទួលបានកម្ចីថ្មី
យោងតាមការវិភាគដែលចេញផ្សាយដោយ ONE Dataបានបង្ហាញឲ្យដឹងថា ក្នុងនាមប្រទេសចិនមានតួនាទីជាអ្នកផ្តល់ហិរញ្ញវត្ថុឈានមុខគេដល់ប្រទេសកំពុងអភិវឌ្ឍ ហាក់កំពុងត្រូវបានផ្លាស់ប្តូរក្នុងរយៈពេលមួយទសវត្សកន្លងមកនេះ ដោយប្រាក់កម្ចីថ្មីដល់ប្រទេសក្រីក្របានធ្លាក់ចុះយ៉ាងខ្លាំង ខណៈពេលដែលការសងបំណុលត្រលប់ទៅវិញនៅតែបន្តកើនឡើង។

របាយការណ៍ដែលចេញដោយ ONE Data បានរកឃើញទៀតថា ប្រទេសជាច្រើនដែលមានប្រាក់ចំណូលទាប និងមធ្យម ជាពិសេសនៅទ្វីបអាហ្វ្រិក ឥឡូវនេះកំពុងផ្ទេរប្រាក់ទៅប្រទេសចិន ក្នុងការទូទាត់បំណុលច្រើនជាងពួកគេទទួលបានហិរញ្ញប្បទានថ្មីពីប្រទេសដែលមានសេដ្ឋកិច្ចធំទីពីររបស់ពិភពលោក។

គួរឲ្យដឹងថា ការប្រែប្រួលនេះ បានកើតឡើងស្របគ្នាជាមួយនឹងការកើនឡើងនៃហិរញ្ញប្បទានសុទ្ធពីស្ថាប័នពហុភាគី ដែលបានក្លាយជាប្រភពហិរញ្ញប្បទានអភិវឌ្ឍដ៏សំខាន់ នៅទូទាំងពិភពលោក នៅពេលដែលលំហូរចេញនៃសេវាកម្មបំណុលត្រូវបានគិតគូរ។

យោងតាមការសិក្សានេះបានរកឃើញថា កិច្ចព្រមព្រៀងសម្រាប់គំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ប្រទេសចិន បានឈានដល់កម្រិតកំណត់ត្រាចំនួន ២១៣,៥ពាន់លានដុល្លារកាលពីឆ្នាំមុន រួមទាំងកិច្ចសន្យាសាងសង់ចំនួន ១២៨,៤ពាន់លានដុល្លារ និងការវិនិយោគចំនួន ៨៥,២ពាន់លានដុល្លារ ដោយទ្វីបអាហ្វ្រិកកំពុងលេចចេញឡើងជាអ្នកទទួលបានធំជាងគេ។

ជម្រាបជូនថា BRI របស់ប្រទេសចិន ដែលជួនកាលត្រូវបានគេហៅថាផ្លូវសូត្រថ្មី ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣ ដោយប្រធានាធិបតី ស៊ី ជីនពីង ហើយត្រូវបានចាត់ទុកថាជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដ៏មានមហិច្ឆតាបំផុតមួយនៅទូទាំងពិភពលោក៕​

The post ប្រទេសអាហ្រិ្វកជាច្រើន កំពុងសងបំណុលត្រលប់ឲ្យចិនវិញ ច្រើនជាងការទទួលបានកម្ចីថ្មី appeared first on .

មហាសេដ្ឋី Elon Musk បង្ហើបប្រាប់ពីវិធីជួយឲ្យអាមេរិករួចផុតពីបំណុលសាធារណៈធ្ងន់ធ្ងរ
មហាសេដ្ឋីមានដាច់គេរបស់ពិភពលោក ថ្មីៗនេះ បានបង្ហាញការជឿជាក់ថា សហរដ្ឋអាមេរិកត្រូវទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យា AI និងមនុស្សយន្ត ដើម្បីដោះស្រាយបញ្ហាបំណុលសាធារណៈដ៏ច្រើនលើសលប់ ពីព្រោះថាការអនុវត្តបច្ចេកវិទ្យាទាំងនេះ អាចនាំឲ្យមានបរិត្តផរណាវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Fortune។

នៅក្នុងអំឡុងកិច្ចសន្ទនាជាមួយអ្នកវិនិយោគ Nikhil Kamath កាលពីថ្ងៃទី៣០ ខែវិច្ឆិកាកន្លងទៅ លោក Musk បានលើកឡើងថា បំណុលសាធារណៈរបស់អាមេរិកបច្ចុប្បន្ននេះគឺមានចំនួនច្រើនហួសហេតុ។ លោកថែមទាំងបានកត់សម្គាល់ឃើញទៀតថា ការទូទាត់អត្រាការប្រាក់នៃបំណុលទាំងនោះ គឺខ្ពស់ជាងថវិកាយោធារបស់សហរដ្ឋអាមេរិកទៅទៀត ហើយវានឹងនៅតែបន្តកើនឡើងក្នុងរយៈពេលដ៏ខ្លីខាងមុខ។

បើតាមក្រសួងរតនាគារសហរដ្ឋអាមេរិកបានប៉ាន់ប្រមាណថា បំណុលជាតិអាមេរិក បានឈានដល់ ៣៨,៣៤ទ្រីលានដុល្លារ គិតត្រឹមថ្ងៃទី២៦ ខែវិច្ឆិកា ពោលគឺច្រើនជាងពីរដងនៃកម្រិតកាលពីពីមួយទសវត្សមុន។ ជុំវិញបញ្ហានេះ លោក Musk បានបង្ហាញការជឿជាក់ថា ការអភិវឌ្ឍបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត គឺអាចជាមធ្យោបាយតែមួយគត់ សម្រាប់សហរដ្ឋអាមេរិក ដើម្បីគេចផុតពីវិបត្តិបំណុលបច្ចុប្បន្ន។

មិនតែប៉ុណ្ណោះ លោក Musk បានពន្យល់ទៀតថា អតិផរណា ឬបរិត្តផរណា គឺជាអត្រាដែលទំនិញ និងសេវាកម្មត្រូវបានផលិត បើប្រៀបធៀបទៅនឹងការផ្លាស់ប្តូរនៅក្នុងការផ្គត់ផ្គង់ប្រាក់។ លោកបន្តអះអាងទៀតថា នៅពេលដែលបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្តត្រូវបានដាក់ពង្រាយយ៉ាងទូលំទូលាយ ពួកវានឹងបង្កើតការកើនឡើងនៃទិន្នផល ដែលអាចនាំឲ្យមានបរិត្តផរណាជំនួសវិញ។​ បរិត្តផរណា គីជាការធ្លាក់ចុះនៃថ្លៃទំនិញ និងសេវាកម្ម៕​

The post មហាសេដ្ឋី Elon Musk បង្ហើបប្រាប់ពីវិធីជួយឲ្យអាមេរិករួចផុតពីបំណុលសាធារណៈធ្ងន់ធ្ងរ appeared first on .

រដ្ឋាភិបាលថៃ គ្រោងចាយលុយជាង ៣០០លានដុល្លារ ទិញយកបំណុលអាក្រក់ ក្នុងខែនេះ
យោងតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ បាននិយាយនៅថ្ងៃទី៩ ខែតុលាថា ប្រទេសថៃ នឹងចំណាយទឹកប្រាក់ចំនួន ១០ពាន់លានបាត ឬស្មើប្រមាណ ៣០៧លានដុល្លារ ដើម្បីទិញបំណុលអាក្រក់ នៅក្នុងខែនេះ ដែលជាផ្នែកមួយនៃផែនការរបស់ខ្លួន ក្នុងការស្តារសេដ្ឋកិច្ចដែលកំពុងធ្លាក់ចុះយ់ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសរព័ត៌មាន CNA។

ជុំវិញផែនការនេះ ត្រូវបានធ្វើឡើង ចំពេលកម្រិតដ៏ខ្ពស់នៃបំណុលគ្រួសាររបស់ប្រទេសថៃ បានរារាំងដល់សេដ្ឋកិច្ចអស់រយៈពេលជាច្រើនឆ្នាំកន្លងមក ជាមួយនឹងសមាមាត្រនៃបំណុលគ្រួសារធៀបទៅនឹងផលិតផលក្នុងស្រុកសរុប បានឈានដល់ ៨៦,៨% គិតនៅត្រឹមចុងខែមិថុនា ដែលជាកម្រិតខ្ពស់ជាងគេបំផុត នៅអាស៊ី។ ចំនួនបំណុលសរុបរបស់ប្រទេសថៃ មានប្រមាណ ១៦,៣ទ្រីលានបាត (៥០១ពាន់លានដុល្លារ)។

យ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុថៃ លោក Ekniti Nitithanprapas បានប្រាប់អ្នកយកព័ត៌មានថា៖” គម្រោងទិញបំណុលអាក្រក់ នឹងត្រូវបានផ្តល់មូលនិធិពីកញ្ចប់ថវិកា ២៦ពាន់លានបាត ដែលនៅសេសសល់ពីមូលធិនិស្តារនីតិសម្បទាពីមុន និងការកាត់វិភាគទាន ដោយមិនប្រើប្រាស់ថវិកាសារពើពន្ធណាមួយឡើយ” ។

ទន្ទឹមនឹងនេះ លោក​ Ekniti បាន​បន្ត​ទៀតថា វិន័យ​សារពើពន្ធ​នឹង​ត្រូវ​បាន​ពង្រឹង​ដើម្បី​បង្កើន​ទំនុក​ចិត្ត ហើយ​ក៏​នឹង​មាន​ការ​គាំទ្រ​សម្រាប់​ការ​វិនិយោគ​ថ្មី​ ក្នុង​វិស័យបច្ចេកវិទ្យា​ផង​ដែរ៕​

The post រដ្ឋាភិបាលថៃ គ្រោងចាយលុយជាង ៣០០លានដុល្លារ ទិញយកបំណុលអាក្រក់ ក្នុងខែនេះ appeared first on .

អាមេរិក នឹងប្រើលុយប្រមូលបានពីពន្ធនាំចូល ដើម្បីទូទាត់បំណុលសាធារណៈ
យោងតាមរដ្ឋមន្ត្រីរតនាគារអាមេរិក លោក Scott Bessent បាននិយាយថា ឥឡូវនេះ សហរដ្ឋអាមេរិក កំពុងផ្តល់អាទិភាពលើការប្រើប្រាស់ប្រាក់ចំណូលដែលបានពីពន្ធនាំចូល ដើម្បីយកទៅទូទាត់បំណុល ជាជាងផ្តល់ទៅឲ្យប្រជាជន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការលើកឡើងបែបនេះ ត្រូវបានកើតឡើង បន្ទាប់ពីសមាជិកសភាអាមេរិកមួយចំនួន បានស្នើឲ្យប្រើប្រាស់ថវិកាដែលប្រមូលបានពីន្ធនាំចូល ដើម្បីចែកជូនដល់ប្រជាជន ដោយយ៉ាងហោចណាស់ ៦០០ដុល្លារ សម្រាប់មនុស្សពេញវ័យ និងកុមារ។ បើតាមផែនការនេះ មានន័យថាគ្រួសារដែលមានសមាជិកបួននាក់ អាចទទួលបានខ្ទង់ ២ ៤០០ដុល្លារ ពីរដ្ឋាភិបាល។

ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ នៅក្នុងបទសម្ភាសជាមួយ CNBC កាលពីថ្ងៃទី១៩ ខែសីហា លោក Bessent បានចេញមុខច្រានចោលចំពោះគំនិតនេះភ្លាមៗ។ លោកថែមទាំងបាននិយាយទៀតថា៖” ខ្ញុំគិតថានៅពេលណាមួយ យើងអាចធ្វើវាបាន។ ប៉ុន្តែសម្រាប់ពេលនេះ ប្រធានាធិបតី ដូណាល់ ត្រាំ និងខ្ញុំកំពុងផ្តោតលើការសងបំណុល”។

ជម្រាបជូនផងដែរថា បើតាមរបាយការណ៍ពីក្រសួងរតនាគារសហរដ្ឋអាមេរិក បានឲ្យដឹងថាប្រទេសនេះ បានប្រមូលពន្ធនាំចូលប្រហែល ១០០ពាន់លានដុល្លាររួចមកហើយ ចន្លោះខែមេសា ដល់ខែកក្កដា៕

The post អាមេរិក នឹងប្រើលុយប្រមូលបានពីពន្ធនាំចូល ដើម្បីទូទាត់បំណុលសាធារណៈ appeared first on .

IMF ចេញការព្រមានចំៗ ខណ:បំណុលពិភពលោក អាចកើនឡើងលើស ១០០ទ្រីលានដុល្លារ
មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) បានព្រមានថា បំណុលដែលជំពាក់ដោយរដ្ឋាភិបាលនានាជុំវិញពិភពលោក អាចនឹងកើនឡើងលើសពី ១០០ទ្រីលានដុល្លារនៅចុងឆ្នាំ២០២៤ នេះ ហើយវានឹងក្លាយជាការគំរាមកំហែងកាន់តែខ្លាំងឡើង ចំពោះសេដ្ឋកិច្ចពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Politico។

IMF បាននិយាយទៀតថាបំណុលសាធារណៈទូទាំងពិភពលោក ត្រូវបានគេរំពឹងថានឹងឈានដល់ ៩៣% នៃផលិតផលក្នុងស្រុកសរុបពិភពលោក នៅឆ្នាំ២០២៤ ហើយអាចបន្តកើនឡើងដល់ ១០០% តែម្តង នៅចុងទសវត្សនេះ។

ទន្ទឹមនឹងនេះ អ្នកឃ្លាំមើលហិរញ្ញវត្ថុពិភពលោក បានសរសេរនៅក្នុងរបាយការណ៍ចុងក្រោយមួយនៃការត្រួតពិនិត្យសារពើពន្ធពាក់កណ្តាលឆ្នាំរបស់ខ្លួនថា ៖”ការបង្កើនបំណុលប្រកបដោយនិរន្តរភាព អាចបង្កើនប្រូបាប៊ីលីតេ (Probability) នៃវិបត្តិបំណុល ឬវិបត្តិហិរញ្ញវត្ថុកាន់តែទូលំទូលាយ” ។

មិនតែប៉ុណ្ណោះ ស្ថាប័នមូលនិធិរូបិយវត្ថុអន្តរជាតិ IMF ដែលបានបើកកិច្ចប្រជុំប្រចាំឆ្នាំរបស់ខ្លួន នៅថ្ងៃទី២១ ខែតុលា បានលើកឡើងរួចហើយអំពីបញ្ហាសំខាន់ៗដែលខ្លួនសង្ឃឹមថា នឹងបញ្ចេញការព្យាករសេដ្ឋកិច្ចពិភពលោក នៅត្រឹមប៉ុន្មានថ្ងៃខាងមុខ។

ស្ថាប័នហិរញ្ញវត្ថុដ៏ធំនេះ ក៏បានចេញមុខព្រមានផងដែរថា បំណុលសាធារណៈរបស់ពិភពលោកទាំងមូល នឹងកើនឡើងរហូតដល់១០០ទ្រីលានដុល្លារអាមេរិក នៅត្រឹមចុងឆ្នាំ២០២៤ នេះ ដែលភាគច្រើនដោយសារតែការកើនឡើងបំណុលរបស់មហាយក្សចិន និងសហរដ្ឋអាមេរិក។

ជុំវិញបញ្ហានេះ IMF ប៉ាន់ប្រមាណថា នៅទូទាំងពិភពលោក បណ្តាប្រទេសនានា នឹងត្រូវរឹតបន្តឹងគោលនយោបាយសារពើពន្ធ ឬអាចនិយាយម្យ៉ាងទៀតថាជាការដំឡើងពន្ធ ឬកាត់បន្ថយការចំណាយ ពី ៣% ទៅ ៤,៥% នៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន ដើម្បីមានឱកាសល្អក្នុងការគ្រប់គ្រងស្ថិរភាពសមាមាត្របំណុលរបស់ពួកគេ៕

The post IMF ចេញការព្រមានចំៗ ខណ:បំណុលពិភពលោក អាចកើនឡើងលើស ១០០ទ្រីលានដុល្លារ appeared first on .

រដ្ឋាភិបាលថៃ គ្រោងបង្កើនការខ្ចីបំណុលបន្ថែមរហូតដល់ជាង ៧៨ពាន់លានដុល្លារ
រដ្ឋាភិបាលរបស់ប្រទេសថៃ គ្រោងនឹងបង្កើនការខ្ចីបំណុលចំនួន ៨% បន្ថែមទៀតដល់ប្រហែល ២,៦ទ្រីលានបាត (៧៨,២ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ ដែលនឹងត្រូវចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

បើតាមប្រភពដែលដឹងពីផែនការនេះ បានបង្ហាញឲ្ដដឹងថាក្នុងចំណោមកម្ចីសរុប ក្នុងនោះមានជាង ១ទ្រីលានបាតនឹងជាប្រាក់កម្ចីថ្មី ខណ: ១,៥៣ទ្រីលានបាតផ្សេងទៀតនឹងជាបំណុលបន្ត។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលថៃ ក៏គ្រោងនឹងលក់មូលបត្របំណុលរដ្ឋាភិបាលក្នុងចំនួនប្រហែល ១,២៥ទ្រីលានបាត និងចំនួន ៥២០ពាន់លានបាតនៃវិក័យប័ត្ររតនាគារ ក្នុងឆ្នាំសារពើពន្ធ ២០២៥ ផងដែរ។

ជម្រាបជូនផងដែរថា ជុំវិញផែនការបង្កើនកម្ចីនេះ បានកើតឡើងនៅពេលដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីថ្មី គឺលោកស្រី Paetongtarn Shinawatra បានដាក់ចេញនូវគោលនយោបាយជាច្រើន រួមទាំងគម្រោងចែកលុយឌីជីថលរបស់ខ្លួន ដើម្បីផ្តល់កំណើនសេដ្ឋកិច្ច៕

The post រដ្ឋាភិបាលថៃ គ្រោងបង្កើនការខ្ចីបំណុលបន្ថែមរហូតដល់ជាង ៧៨ពាន់លានដុល្លារ appeared first on .

បំណុលសរុបរបស់ហ្វីលីពីន កើនឡើងដល់ជាង ២៧៦ពាន់លានដុល្លារ គិតត្រឹមចុងខែកក្កដា
យោងតាមការិយាល័យរតនាគាររបស់ប្រទេសហ្វីលីពីន បាននិយាយនៅថ្ងៃអង្គារ ទី៣ ខែកញ្ញានេះថាបំណុលសរុបរបស់ប្រទេសខ្លួន បានកើនឡើងដល់ជាង ១៥ទ្រីលានប៉េសូ (ប្រហែលជាង ២៧៦ពាន់លានដុល្លារ) គិតត្រឹមចុងខែកក្កដា ពោលគឺកើនឡើងខ្ពស់ជាង ១,៣% ធៀបទៅនឹងចុងខែមិថុនា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Xinhua។

បើតាមការិយាល័យដដែលនេះ បានសន្មតថា ការកើនឡើងនៃកម្រិតបំណុលសរុបរបស់រដ្ឋាភិបាលហ្វីលីពីននេះ គឺដោយសារតែការចេញបំណុលទាំងក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាផលប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុកធៀបទៅនឹងប្រាក់ដុល្លារ ផងដែរ។

គួរឲ្យដឹងផងដែរថា ក្នុងចំណោមភាគហ៊ុនបំណុលសរុបទាំងនោះ មាន ៣១,៤% គឺជាប្រភពកម្ចីពីខាងក្រៅ ខណៈ ៦៨,៥% គឺជាប្រភពប្រាក់កម្ចីក្នុងស្រុក។

ទន្ទឹមនឹងនេះ បើតាមរដ្ឋាភិបាលហ្វីលីពីន បានបង្ហាញឲ្យដឹងទៀតថា ចាប់តាំងពីដើមឆ្នាំ២០២៤នេះមក ប្រភពប្រាក់កម្ចីខាងក្រៅស្រុករបស់ខ្លួន បានបន្តកើនឡើងដល់ ៧,៤%។

The post បំណុលសរុបរបស់ហ្វីលីពីន កើនឡើងដល់ជាង ២៧៦ពាន់លានដុល្លារ គិតត្រឹមចុងខែកក្កដា appeared first on .

បំណុលសរុបរបស់ហ្វីលីពីន កើនឡើងជាង ២៦៤ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនា
យោងតាមទិន្នន័យផ្លូវការចេញផ្សាយដោយការិយាល័យរតនាគារហ្វីលីពីន បានបង្ហាញឲ្យដឹងថា បំណុលសរុបរបស់ប្រទេសខ្លួន បានកើនឡើងដល់ ១៥,៤ទ្រីលានប៉េសូ ឬប្រហែលជាង ២៦៤ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនា ឆ្នាំ២០២៤នេះ ពោលគឺកើនឡើង ០,៩% ពីបំណុលសរុបដែលបានកត់ត្រានៅចុងខែឧសភា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Star។

ការរិយាល័យដដែលនេះ បានសន្មតថា ការកើនឡើងនៃកម្រិតបំណុលសរុបរបស់រដ្ឋាភិបាលហ្វីលីពីន កាលពីខែមុននេះ គឺដោយសារតែការចេញក្នុងស្រុក និងក្រៅស្រុក ក៏ដូចជាផលប៉ះពាល់ដោយសារតែការធ្លាក់ចុះនៃរូបិយប័ណ្ណក្នុងស្រុកធៀបទៅនឹងប្រាក់ដុល្លារ ផងដែរ។

គួរឲ្យដឹងផងដែរថា ក្នុងចំណោមភាគហ៊ុនបំណុលសរុប ៣១,៧% គឺជាប្រភពកម្ចីខាងក្រៅប្រទេស ខណ: ៦៨,២% គឺជាជាប្រាក់កម្ចីនៅក្នុងស្រុក។

រដ្ឋាភិបាលហ្វីលីពីន បានបង្ហាញឲ្យដឹងទៀតថា បំណុលខាងក្រៅប្រទេសរបស់ខ្លួន មានចំនួន ៤,៩ទ្រីលានប៉េសូ (ជាង ៨៣ពាន់លានដុល្លារ) គិតក្នុងខែមិថុនា ពោលគឺកើនឡើង ០,១% ខ្ពស់ជាងខែឧសភា៕

The post បំណុលសរុបរបស់ហ្វីលីពីន កើនឡើងជាង ២៦៤ពាន់លានដុល្លារ គិតត្រឹមចុងខែមិថុនា appeared first on .