ប្រាក់កម្ចី

ធនាគារពិភពលោក អនុម័តប្រាក់កម្ចីបន្ថែមជាង ១ពាន់លានដុល្លារ ដល់ប្រទេសហ្វីលីពីន
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័តប្រាក់កម្ចីថ្មីបន្ថែមចំនួន ១,២៥ពាន់លានដុល្លារ ដើម្បីគាំទ្រដល់គម្រោងធំៗចំនួនពីររបស់រដ្ឋាភិបាលប្រទេសហ្វីលីពីន ក្នុងការធានាសុវត្ថិភាព និងភាពធន់សម្រាប់សាលារៀន ក៏ដូចជាជួយជំរុញដល់ការ​ស្តា​​សេដ្ឋកិច្ចឡើងវិញ ផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Manila Standard។

ធនាគារពិភពលោក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងផ្តល់ប្រាក់កម្ចីចំនួន ៥០០លានដុល្លារ សម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធសាលារៀន។ គម្រោងនេះនឹងគាំទ្រដល់ការកសាងសាលារៀនឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះដោយសារការរញ្ជួយដី និងខ្យល់ព្យុះទីហ្វុង នាពេលថ្មីៗនេះ។

លោក Ndiame Diop នាយកធនាគារពិភពលោកប្រចាំប្រទេសព្រុយណេ ម៉ាឡេស៊ី ហ្វីលីពីន និងថៃ បាននិយាយថា ការអប់រំ គឺជាផ្នែកសំខាន់នៃការអភិវឌ្ឍធនធានមនុស្ស ហើយតាមរយៈការកែលម្អបរិយាកាសសិក្សា និងធ្វើឲ្យសាលារៀនមានសុវត្ថិភាព កុមារនឹងកាន់តែចង់មករៀន ជាមួយនឹងការអនុវត្តការសិក្សាកាន់តែល្អប្រសើរ និងបញ្ចប់ការសិក្សារបស់ពួកគេ។

ទន្ទឹមនឹងនេះ សម្រាប់ប្រាក់កម្ចីចំនួន ៧៥០លានដុល្លារផ្សេងទៀត នឹងត្រូវផ្តល់ជាកញ្ចប់ហិរញ្ញប្បទានដល់ប្រទេសហ្វីលីពីន ដើម្បីគាំទ្រដល់កំណែទម្រង់ដើម្បីបង្កើនការវិនិយោគក្នុងវិស័យសេវាកម្មសាធារណៈ ទាក់ទាញការវិនិយោគឯកជនក្នុងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ជាពិសេសការដឹកជញ្ជូនក្នុងស្រុក លើកកម្ពស់ថាមពលកកើតឡើងវិញ ការពារបរិស្ថាន និងកែលម្អភាពធន់ទៅនឹងអាកាសធាតុ ផងដែរ៕

The post ធនាគារពិភពលោក អនុម័តប្រាក់កម្ចីបន្ថែមជាង ១ពាន់លានដុល្លារ ដល់ប្រទេសហ្វីលីពីន appeared first on .

កូរ៉េខាងត្បូង គ្រោងបង្កើនប្រាក់កម្ចីដល់វៀតណាមជាង ៥០លានដុល្លារ នៅឆ្នាំនេះ
រដ្ឋាភិបាលកូរ៉េខាងត្បូង គ្រោងនឹងធ្វើការបង្កើនប្រាក់កម្ចីនៃជំនួយអភិវឌ្ឍផ្លូវការ (ODA) ទៅឲ្យប្រទេសវៀតណាម ៥០% បន្ថែមទៀតលើសពីឆ្នាំមុន ឲ្យដល់ចំនួន ៥២លានដុល្លារ នៅឆ្នាំ២០២៤ នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

លោក Chang Won-sam ជាប្រធានស្ថាប័ន KOICA ដែលគ្រប់គ្រងទៅលើគម្រោងផ្តល់ជំនួយ ស្ថិតក្រោមរដ្ឋាភិបាលកូរ៉េខាងត្បូង បានប្រាប់ទៅកាន់ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Tran Luu Quang កាលពីពេលថ្មីៗនេះថា រដ្ឋាភិបាលកូរ៉េខាងត្បូង និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ នៅតែបន្តវាយតម្លៃខ្ពស់ចំពោះវៀតណាម ក្នុងការផ្តល់ជំនួយជាប្រាក់កម្ចីបន្ថែមទៀត។

រំលឹកផងដែរថា នៅខែមិថុនា ឆ្នាំ២០២៣ កន្លងទៅ​ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk-yeol បានធ្វើការសន្យាថានឹងអនុញ្ញាតឲ្យវៀតណាម ខ្ចីប្រាក់ចំនួន ២០០លានដុល្លារ នៅក្នុងកិច្ចព្រមព្រៀងជា ODA ចន្លោះពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ដើម្បីផ្តោតទៅលើវិស័យបរិស្ថាន សេវាថែទាំសុខភាព ការអប់រំ និងការផ្លាស់ប្តូរឌីជីថល។

ទន្ទឹមនឹងនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Quang បានបង្ហាញឲ្យដឹងទៀតថា កន្លងមក កូរ៉េខាងត្បូងបាននិងកំពុងផ្តល់ប្រាក់កម្ចីជាច្រើនដល់វៀតណាម ប្រកបដោយប្រសិទ្ធភាព និងលឿនបំផុត ខណ:ពេលដែលរដ្ឋាភិបាលវៀតណាម ក៏កំពុងព្យាយាមជំរុញឲ្យកូរ៉េខាងត្បូង បង្កើនជំនួយបន្ថែមទៀត ជាពិសេសនៅក្នុងការផ្លាស់ប្តូរប្រព័ន្ធឌីជីថល និងការច្នៃប្រឌិតផ្សេងៗ។

ជម្រាបជូនផងដែរថា កូរ៉េខាងត្បូង បាននាំមុខគេលើការវិនិយោគផ្ទាល់ពីបរទេស របស់វៀតណាម ជាមួយនឹងដើមទុនចុះបញ្ជីសរុបដែលមានតម្លៃប្រាមណ ៨៦ពាន់លានដុល្លារ ខណ:ប្រទេសនេះ ក៏បានជាប់ចំណាត់ថ្នាក់ទីបី នៅក្នុងការធ្វើពាណិជ្ជកម្មទ្វេភាគីដែលមានចំនួន ៧៦ពាន់លានដុល្លារ កាលពីឆ្នាំមុន ផងដែរ៕

The post កូរ៉េខាងត្បូង គ្រោងបង្កើនប្រាក់កម្ចីដល់វៀតណាមជាង ៥០លានដុល្លារ នៅឆ្នាំនេះ appeared first on .

កូរ៉េខាងត្បូង ត្រៀមបញ្ចេញកម្ចីជាង ៣០០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន
យោងតាមសេចក្តីថ្លែងការណ៍រួមមួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង និងធនាគារធំៗនៅក្នុងស្រុក បាននិយាយកាលពីថ្ងៃអង្គារ ទី១៩ ខែមីនាកន្លងទៅថា ប្រទេសរបស់ខ្លួន បានប្តេជ្ញាចិត្តក្នុងការផ្តល់ប្រាក់កម្ចីចំនួន ៤២០ទ្រីលានវ៉ុន (៣១៣,៤ពាន់លានដុល្លារ) សម្រាប់គម្រោងហិរញ្ញប្បទាន ដើម្បីជួយកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន។

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញឲ្យដឹងទៀតថា នៅឆ្នាំ២០៣០ ស្ថាប័នហិរញ្ញវត្ថុរបស់រដ្ឋចំនួន ៥ រួមទាំងធនាគារអភិវឌ្ឍកូរ៉េ ហៅកាត់ KDB នឹងផ្តល់ប្រាក់កម្ចីទាំងនោះ ដើម្បីលើកទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ឲ្យងាកទៅរកការធ្វើផលិតកម្មដែលបំភាយឧស្ម័នកាបូនក្នុងកម្រិតទាប។

សេចក្តីថ្លែងការណ៍ដដែលនេះ បាននិយាយទៀតថា ផែនការបង្កើនការប្រយុទ្ធប្រឆាំងនឹងបម្រែបម្រួលអាកាសធាតុថ្មីនេះ ត្រូវបានដាក់បង្ហាញ នៅក្នុងកិច្ចប្រជុំរវាងមន្ត្រីរដ្ឋាភិបាល និងប្រធានធនាគារធំៗចំនួន ៥ របស់កូរ៉េខាងត្បូង។

ទន្ទឹមនឹងនេះ រដ្ឋាភិបាលកូរ៉េខាងត្បូង បានបន្ថែមទៀតថា KDB និងធនាគារធំៗផ្សេងទៀតរួមមាន Woori Bank និង Kookmin Bank ក៏នឹងបង្កើតមូលនិធិថ្មីមួយដែលមានតម្លៃ ៩ទ្រីលានវ៉ុន សម្រាប់ការសាងសង់រោងចក្រថាមពលបៃតងថ្មីៗ ផងដែរ៕

The post កូរ៉េខាងត្បូង ត្រៀមបញ្ចេញកម្ចីជាង ៣០០ពាន់លានដុល្លារ ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នកាបូន appeared first on .

ត្រឹមខែកុម្ភៈ ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក មានទឹកប្រាក់ជាង ១៧៤ លានដុល្លារ
សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គិតត្រឹមចុងខែកុម្ភៈ ឆ្នាំ ២០២៤ បានផ្តល់ការធានាឥណទាន ក្នុង​ទំហំទឹកប្រាក់កម្ចីប្រមាណជាង ១៧៤ លានដុល្លារអាមេរិក ដើម្បីគាំទ្រ​សម្រាប់​ឥណទាន​អាជីវកម្ម ការវិនិយោគ និងជាទុនបង្វិលនៃការពង្រីកអាជីវកម្មក្នុងស្រុក។

យោងតាមរយៈព្រឹត្តិបត្រវឌ្ឍនភាពនៃការធានាឥណទានប្រចាំខែរបស់ CGCC ដែលផ្សាយចេញនៅង្ងៃទី ១៨ ខែមីនា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា បច្ចុប្បន្នភាពនៃទិន្នន័យការធានាឥណទានរបស់ CGCC គិតចាប់តាំងពីខែមេសា ឆ្នាំ២០២១ ដែល CGCC បានដាក់ឱ្យដំណើរការគម្រោងធានាឥណទានដំបូង រហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ គឺបានផ្តល់ការធានាឥណទានជូនដល់ ២០៧០ គណនី ក្នុងទំហំទឹកប្រាក់កម្ចីប្រហាក់ប្រហែល ១៧៤.៥៤ លានដុល្លារ។

ព្រឹត្តិបត្រដដែល បានបង្ហាញទៀតថា នោះសម្រាប់កម្ចីជាប្រាក់រៀល មានទំហំ​ឥណទាន​ដែល​មាន​ការ​ធានា​សរុប​ជាង ១២០.៥៨ លានដុល្លារ និង​ទំហំ​ការ​ធានា​ឥណទាន​មាន​ជិត ៨៦.៩៩ លានដុល្លារ។

ចំពោះ​ប្រភេទអាជីវកម្មដែលបានផ្តល់ជូន គិតត្រឹមរយៈពេលនេះដែរ សរុបមានចំនួនជាង ២ ពាន់​ក្រុមហ៊ុន​/សហគ្រាស ក្នុងនោះអាជីវកម្មដែលគ្រប់គ្រងដោយស្រ្តីមាន ៨៨១ សហគ្រាស និងមិន​គ្រប់​គ្រង​ដោយស្រ្តីមានជាង ១១៨៩ ក្រុមហ៊ុន/ សហគ្រាស ។ ចំណែកប្រភេទនៃការកម្ចីវិញ អាជីវកម្ម​ដែលមានការទ្រព្យធានាមានចំនួន ៧៧១ ក្រុមហ៊ុន/សហគ្រាស និងគ្មាន ទ្រព្យធានា មាន​ចំនួន ១ ២៩៩ ក្រុមហ៊ុន/សហគ្រាស។

គួររំលឹកថា សាជីវកម្មធានាឥណទានកម្ពុជា ត្រូវបានបង្កើតឡើង នៅចុងឆ្នាំ២០២០ ដើម្បីចូលរួមចំណែកជួយដល់អាជីវកម្ម រួមទាំងសហគ្រាសធុនតូច និងមធ្យម និងក្រុមហ៊ុនធំៗ ដើម្បីបង្កើនលទ្ធភាពទទួលបានប្រាក់កម្ចីផ្លូវការពីស្ថាប័នហិរញ្ញវត្ថុដែលចូលរួមសម្រាប់ដើមទុនធ្វើការ ការវិនិយោគ និងការពង្រីកអាជីវកម្មនៅកម្ពុជា៕ អត្ថបទ៖ រង្សី

The post ត្រឹមខែកុម្ភៈ ឆ្នាំនេះ៖ សាជីវកម្មធានាឥណទានកម្ពុជា បានធានាឥណទានដល់អាជីកម្មក្នុងស្រុក មានទឹកប្រាក់ជាង ១៧៤ លានដុល្លារ appeared first on .

ឥណ្ឌូនេស៊ី នឹងបញ្ចប់ការចុះហត្ថលេខាលើកម្ចីផ្លូវដែកជិត ៦០០លានដុល្លារពីចិន នៅសប្តាហ៍ក្រោយ
ឥណ្ឌូនេស៊ី បានបង្ហាញក្តីរំពឹងថានឹងអាចបញ្ចប់ការចុះហត្ថលេខាលើកម្ចីថ្មីចំនួន ៥៦០លានដុល្លារ ដែលបានពន្យាពេលជាយូរមកហើយ ជាមួយប្រទេសចិន ក្នុងអំឡុងវេទិកាខ្សែក្រវ៉ាត់ និងផ្លូវ (BRF) នៅទីក្រុងប៉េកាំង នាសប្តាហ៍ក្រោយ ដោយចំនួនទឹកប្រាក់នេះ នឹងត្រូវយកទៅដោះស្រាយទៅលើការចំណាយ ដែលបានកើនឡើង នៅក្នុងគម្រោងផ្លូវរថភ្លើងល្បឿនលឿនរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក ចូកូ វីដូដូ កាលពីដើមខែនេះ បានប្រកាសដាក់ឱ្យដំណើរការផ្លូវដែកមានតម្លៃប្រមាណ ៧,៣ពាន់លានដុល្លារ ដែលតភ្ជាប់ពីរដ្ឋធាទីហ្សាកាតា ទៅកាន់ទីក្រុង Bandung ដោយគម្រោងនេះត្រូវបានសាងសង់ឡើង ដោយការសហការគ្នា រវាងក្រុមហ៊ុនរដ្ឋរបស់ឥណ្ឌូនេស៊ី និងក្រុមហ៊ុនរដ្ឋរបស់ចិន ហើយបានប្រើប្រាស់ថវិកាលើសផែនការចំនួន ១,២ពាន់លានដុល្លារ។

ទន្ទឹមនឹងនេះ លោក Kartika Wirjoatmodjo អនុរដ្ឋមន្ត្រីនៃក្រសួងសហគ្រាសរដ្ឋ បានថ្លែងប្រាប់អ្នកយកព័ត៌មាន នៅពេលត្រូវបានសួរអំពីស្ថានភាពប្រាក់កម្ចីនេះថា ៖ “សប្តាហ៍ក្រោយ ប្រាក់កម្ចីនេះគួរតែត្រូវបញ្ចប់ហើយ” ។

លោក Kartika បានបន្ថែមទៀត ការចុះហត្ថលេខាប្រាក់កម្ចីថ្មីនេះ អាចនឹងត្រូវធ្វើឡើងក្នុងអំឡុង​វេទិកា​ BRFនៅពេលដែលលោក​ វីដូដូ និងប្រធានាធិបតីចិន លោក ស៊ី​ ជិនពីង ត្រូវបានគេរំពឹងថានឹងសម្ពោធដាក់ឱ្យដំណើរការជាលក្ខណ:ពាណិជ្ជកម្ម សម្រាប់រថភ្លើងល្បឿនលឿននេះ តាមរយ:ប្រព័ន្ធអនឡាញ។

ជម្រាបជូនផងដែរថា ប្រាក់កម្ចីថ្មីនេះ គឺបន្ថែមពីលើប្រាក់កម្ចីចាស់ កាលពីឆ្នាំ ២០១៧ ដែលមានចំនួន ៤,៥៥ពាន់លានដុល្លារ ដែលត្រូវបានធនាគារអភិវឌ្ឍចិន អនុម័តសម្រាប់ក្រុមហ៊ុនសាងសង់ផ្លូវដែកនេះ។ ប្រាក់កម្ចីចាស់នោះ គឺមានសុពលភាពរយៈពេល ៤០ ឆ្នាំ ជាមួយនឹងរយៈពេលអនុគ្រោះរយៈពេល ១០ ឆ្នាំ និងអត្រាការប្រាក់ ២% ក្នុងមួយឆ្នាំ៕

The post ឥណ្ឌូនេស៊ី នឹងបញ្ចប់ការចុះហត្ថលេខាលើកម្ចីផ្លូវដែកជិត ៦០០លានដុល្លារពីចិន នៅសប្តាហ៍ក្រោយ appeared first on .

ថៃ គ្រោងខ្ចីលុយជាង ៦៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤
រដ្ឋាភិបាលថៃ គ្រោងនឹងខ្ចីប្រាក់ប្រហែល ២,៤ទ្រីលានបាត (៦៦,៦៥ពាន់លានដុល្លារ) សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ដែលនឹងត្រូវចាប់ផ្តើមពីថ្ងៃទី១ ខែតុលា ពោលគឺបានកើនឡើងប្រហែល ៩% បើធៀបទៅនឹងឆ្នាំបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយពីកាសែត Bangkok Post ។

ប្រភពដែលបានដឹងអំពីផែនការនេះ បាននិយាយថា ថវិកាជាង ៧០០ពាន់លានបាត នៃកម្ចីសរុប នេះនឹងត្រូវផ្តល់ជាហិរញ្ញប្បទានដល់ឱនភាពថវិកា ខណ:ប្រហែល ១,៧ទ្រីលានបាត ផ្សេងទៀត ត្រូវបានកំណត់សម្រាប់ផ្តល់ហិរញ្ញប្បទានឡើងវិញ និងដើម្បីរៀបចំរចនាសម្ព័ន្ធបំណុល ដែលមានស្រាប់ផងដែរ ។

ប្រភពដដែល បាននិយាយទៀតថា ប្រហែលពាក់កណ្តាលនៃការស្វែងរកមូលនិធិនេះ នឹងត្រូវធ្វើឡើងតាមរយ:ការលក់មូលបត្របំណុលរដ្ឋាភិបាល ខណ:ចំនួនកម្ចីដែលនៅសេសសល់ នឹងត្រូវបានផ្តល់ជាហិរញ្ញប្បទានតាមរយ:វិក្កយបត្ររតនាគារ ប័ណ្ណសន្សំ ការប្តូរសញ្ញាប័ណ្ណ និងលិខិតសន្យា ។

ទន្ទឹមនឹងនេះ អាជ្ញាធរ ក៏គ្រោងនឹងលក់រហូតដល់ ២៧២ពាន់លានបាត នៃមូលបត្របំណុលរដ្ឋាភិបាល ក្នុងអំឡុងខែតុលា ដល់ខែធ្នូ ផងដែរ។ ហើយ​នៅពេលសួរអំពីផែនការនេះ ការិយាល័យគ្រប់គ្រងបំណុលសាធារណៈរបស់ក្រសួងហិរញ្ញវត្ថុថៃ មិនបានផ្តល់ព័ត៌មានលម្អិតណាមួយនោះឡើយ ប៉ុន្តែបាននិយាយថាកាលវិភាគប្រចាំត្រីមាស សម្រាប់ការដេញថ្លៃមូលបត្របំណុល នឹងត្រូវចេញផ្សាយនៅសប្តាហ៍ក្រោយ។

ជម្រាបជូនផងដែរថា ចំពោះផែនការលក់មូលបត្របំណុលនេះ បានកើតឡើង នៅពេលដែលរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយគណបក្សភឿថៃ បានលើកឡើងពីគោលនយោបាយថ្មីៗ ដើម្បីជំរុញសេដ្ឋកិច្ចដែលធ្លាក់ចុះ ដោយសារតម្រូវការ​ទុន​សម្រាប់ការនាំចេញ និងទំនុកចិត្តវិនិយោគិនដែលមានកម្រិតទាប៕

The post ថៃ គ្រោងខ្ចីលុយជាង ៦៦ពាន់លានដុល្លារ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ appeared first on .

ធនាគារពិភពលោក អនុម័តផ្តល់ប្រាក់កម្ចី ១ពាន់លានដុល្លារ ដល់ប្រទេសកេនយ៉ា
ថ្មីៗនេះ ធនាគារពិភពលោក បានសម្រេចអនុម័តផ្តល់ប្រាក់កម្ចីចំនួន ១ពាន់លានដុល្លារ ដល់កេនយ៉ា ដើម្បីជាការគាំទ្រដល់ប្រទេសមហាអំណាចសេដ្ឋកិច្ចនៅអាហ្រ្វិកមួយនេះ ក្នុងការទប់ទល់ទៅនឹងវិបត្តិបំណុលកើនឡើងខ្ពស់ និងការធ្លាក់ចុះនៃតម្លៃរូបិយប័ណ្ណ ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឱ្យដឹងទៀតថា ការផ្តល់ប្រាក់កម្ចីនេះ នឹងធ្វើឡើងនៅក្រោមកម្មវិធីមួយហៅថា កម្ចីប្រតិបត្តិការគោលនយោបាយអភិវឌ្ឍ (DPO) ដើម្បីជាការជួយដល់ប្រទេសកេនយ៉ា ក្នុងការបង្កើតកំណែទម្រង់ថ្មី សម្រាប់ការបង្កើតលំហសារពើពន្ធ និងធ្វើឱ្យប្រសើឡើងនូវការប្រកួតប្រជែងផ្នែកកសិកម្ម ក៏ដូចជាការកែលម្អផ្នែកអភិបាលកិច្ច ផងដែរ ។

លោក Aghassi Mkrtchyan ដែលជាសេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោក ប្រចាំនៅកេនយ៉ា បាននិយាយថា ៖ ” កំណែទម្រង់របស់រដ្ឋាភិបាល ដែលគាំទ្រដោយកម្មវិធី DPO នេះ នឹងជួយឱ្យសម្រេចបាននូវការបង្រួបបង្រួមសារពើពន្ធ ដែលមានសារ:សំខាន់ខ្លាំង សម្រាប់ការកាត់បន្ថយបន្ទុកបំណុល និងហានិភ័យពាក់ព័ន្ធក្នុងលក្ខណ:សមធម៌ និងនិរន្តរភាព” ។

ជម្រាបជូនផងដែរ បន្ទាប់ពីទទួលបានជំនួយកម្ចីនេះ ប្រធានាធិបតីកេនយ៉ា លោក William Ruto ដែលត្រូវបានជ្រើសតាំង កាលពីឆ្នាំមុន បានធ្វើការសន្យាថា នឹងស្តារឡើងវិញនូវវិន័យសារពើពន្ធ បន្ទាប់ពីបំណុលសាធារណ:របស់ប្រទេសខ្លួន បានកើនឡើងខ្ពស់ អំឡុងស្ថិតនៅក្រោមអ្នកដឹកនាំពីមុន ៕

The post ធនាគារពិភពលោក អនុម័តផ្តល់ប្រាក់កម្ចី ១ពាន់លានដុល្លារ ដល់ប្រទេសកេនយ៉ា appeared first on .

ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា មានការកើនឡើងជាង ១៨ភាគរយ
គិតត្រឹមចុងឆ្នាំ២០២២ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណទានដល់វិស័យឯកជនសរុបប្រមាណជាង ២០០ ទ្រីលានរៀល មានការកើនឡើងជាង១៨% ។នេះបើតាមការឱ្យដឹងពី ធនាគារជាតិនៃកម្ពុជា (National Bank of Cambodia)នៅថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២៣នេះ។

បើតាម ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានផ្តល់ឥណាទានដល់វិស័យឯកជន ក្នុងឆ្នាំ២០២២ សរុប ២៣៣,៣ ទ្រីលានរៀល ឬប្រមាណ ៥៦,៦ ប៊ីលានដុល្លារអាមេរិក មានការកើនឡើង ១៨,៨% បើធៀបនឹងចុងត្រីមាសទី៤ នៃឆ្នាំ២០២១។

ជាមួយគ្នានោះ NBC បានបញ្ចាក់ថា ឥណទានជាប្រភពទុនយ៉ាងសំខាន់ក្នុងការគាំទ្រដល់សកម្មភាពសេដ្ឋកិច្ច និងបានបែងចែកទៅតាមប្រភេទជំនួញសំខាន់ៗក្នុងវិស័យសេដ្ឋកិច្ច។ក្នុងនោះ នៅចុងឆ្នាំ២០២២ ការផ្តល់ឥណទានតាមវិស័យសេដ្ឋកិច្ច រួមមាន វិស័យសំណង់ ៦៤ទ្រីលានរៀល កើនឡើង ២៧,៤% ធៀបនឹងឆ្នាំមុន។ ឥណទានប្រមាណ ៥៨,៦ ទ្រីលានរៀល គ្របដណ្តប់លើការជួញដូរដុំនិងរាយ កើនឡើង ២៥,១% ខណៈសេវាកម្ម មានទំហំ ២២,៥ ទ្រីលានរៀល កើនឡើង ៩,៦%។

ដោយឡែក សម្រាប់វិស័យកសិកម្មទទួលបានឥណទានពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានប្រមាណ ២២,៥ ទ្រីលានរៀល កើនឡើង ៩.៧% អង្គភាពគ្រួសារ ១២,៩ទ្រីលានរៀល កើនឡើង ៥,៥% និងកម្មន្តសាលកើនឡើង ៣,៥% ក្នុងទំហំទឹកប្រាក់ ៨,២ទ្រីលានរៀល រួមនិងផ្នែកផ្សេងៗប្រមាណ ៤៤,៥ទ្រីលានរៀល កើនឡើងប្រមាណ ១៩,២% ។

បើតាមការគូសបញ្ជាក់របស់ធនាគារជាតិនៃកម្ពុជា កន្លងទៅថា ប្រព័ន្ធធនាគារបានដើរតួនាទីយ៉ាងសកម្ម ដើម្បីបន្តគាំទ្រការងើបឡើងវិញនៃសេដ្ឋកិច្ច តាមរយៈការបន្តផ្តល់សេវាហិរញ្ញវត្ថុសមស្រប ដើម្បីឆ្លើយតបនឹងតម្រូវការសេដ្ឋកិច្ច៕

អត្ថបទ៖ ស៊ីណាត

The post ការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅកម្ពុជា មានការកើនឡើងជាង ១៨ភាគរយ appeared first on .

IMF អនុម័តកម្ចីជាង ១៥ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែន
មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ IMF បានអនុម័តកញ្ចប់ជំនួយមានទំហំ ១៥,៦ពាន់លាន​ដុល្លារ​សម្រាប់​ប្រទេសអ៊ុយក្រែន ដើម្បី​ទ្រទ្រង់ដល់​ការងើបឡើងវិញ​នៃ​សេដ្ឋកិច្ច​ប្រទេស​កំពុង​មាន​សង្គ្រាម។

យោងតាមការបង្ហើបឲ្យដឹងពី IMF បានឲ្យដឹងថា ការឈ្លានពានពីរុស្ស៊ីទៅកាន់អ៊ុយក្រែន បានធ្វើឲ្យ​សេដ្ឋកិច្ចប្រទេសមួយនេះ ខូចខាតយ៉ាងដំណំពោលខាតបង់ប្រមាណ ៣០% កាលពីឆ្នាំទៅ និងធ្វើឲ្យអត្រាក្រីក្រកើនឡើងខ្ពស់។

មូលនិធិបន្ថែមរយៈពេល ៤៨ ខែ ត្រូវបានអនុម័តដោយក្រុមប្រឹក្សាភិបាលរបស់មូលនិធិ មានតម្លៃប្រហែល ១៥,៦ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពី CNA។

សូមជម្រាបដែរថា ក្នុងចំណោមទឹកប្រាក់ជាង ១៥​ពាន់លានដុល្លារនោះ អ៊ុយក្រែនអាចទទួល​បាន​ត្រឹម ២,៧ពាន់លានដុល្លារភ្លាមៗប៉ុណ្ណោះ ខណៈទឹកប្រាក់ដែលសេសសល់ និងត្រូវបើកម្ដងបន្តិចៗ រយៈពេល ៤ឆ្នាំខាងមុខ៕

The post IMF អនុម័តកម្ចីជាង ១៥ពាន់លានដុល្លារ ទៅកាន់អ៊ុយក្រែន appeared first on .

ប្រធានធនាគារកណ្ដាល៖ ប្រាក់កម្ចីបៃតងចិនកើនលើស ៣,២ទ្រីលានដុល្លារ
ប្រាក់កម្ចីបៃតង គឺជាប្រាក់កម្ចីសំដៅលើគោលបំណងប្រកបដោយនិរន្តរភាព និងជាមិត្តភាពបរិស្ថាន ដូចជាការកាត់បន្ថយការបំភាយឧស្ម័ន CO2 ឬគោលបំណងដែលរួមចំណែកដល់ការផ្លាស់ប្តូរពណ៌បៃតងនៅក្នុងសង្គម ដូចជាការអភិវឌ្ឍន៍បច្ចេកវិទ្យាថ្មីដែលមិនប៉ះពាល់ដល់បរិស្ថាន។

ថ្មីៗនេះ ប្រធានធនាគារកណ្ដាលចិន Yi Gang បានទម្លាយថា ប្រាក់កម្ចីបៃតងរបស់ចិនបច្ចុប្បន្ន មានលើស ២២ទ្រីលានយ៉ន់ ឬប្រមាណ ៣,២ទ្រីលានដុល្លារ ដែលស្មើនឹង ១០% នៃប្រាក់កម្ចីសរុបរបស់ប្រទេស។ នេះបើតាមការចុះផ្សាយពី Kelo។

ដើម្បីអាចកាត់បន្ថយការបំភាយឧស្ម័នកាបូន ធនាគារកណ្ដាលបានផ្ដល់ប្រាក់កម្ចី ៣០០ពាន់លានយ៉ន់ទៅកាន់ធនាគារមួយចំនួន ដើម្បីបង្កើនគម្រោងប្រាក់កម្ចីដល់ ៦០០ពាន់លានយ៉ន់​សម្រាប់គម្រោងការណ៍បៃតង។

សូមជម្រាបដែរថា ប្រទេសចិនមានបំណងចង់កាត់បន្ថយការបំភាយឧស្ម័នកាបូនឌីអុកស៊ីតឲ្យ​ដល់​ចំណុចកំពូល​ត្រឹមឆ្នាំ ២០៣០ និងលុបបំបាត់តែម្ដងមុនឆ្នាំ ២០៦០៕

The post ប្រធានធនាគារកណ្ដាល៖ ប្រាក់កម្ចីបៃតងចិនកើនលើស ៣,២ទ្រីលានដុល្លារ appeared first on .