ប្រេងឆៅ

តម្លៃប្រេងឆៅ ស្រកចុះបន្តិចវិញ ចំពេលមានការបញ្ចេញប្រេងពីទុនបម្រុងរបស់ក្រុមប្រទេស G7
តម្លៃប្រេងឆៅសកល បានធ្លាក់ចុះវិញគិតនៅត្រឹមថ្ងៃទី៦ ខែតុលា ដោយសារតែមានការនាំចេញប្រេងឆៅដ៏ច្រើនចេញពីតំបន់មជ្ឈិមបូព៌ា និងការបញ្ចេញប្រេងពីទុនបម្រុងរបស់ក្រុមប្រទេស G7 កាលពីពេលថ្មីៗនេះផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ៤សេន មកត្រឹម ១០០,២៨ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ១១សេន ឬ ០,១% មកត្រឹម ៨៩,៣៣ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ ជុំវិញការធ្លាក់ចុះនៃតម្លៃនេះ បានកើតឡើងបន្ទាប់ពីទិន្នន័យនៃការដឹកជញ្ជូនកាលពីថ្ងៃចន្ទបានបង្ហាញថា ការនាំចេញប្រេងឆៅពីមជ្ឈិមបូព៌ាបានកើនឡើងលើសកម្រិតមុនពេលមានសង្គ្រាម រយៈពេល ៤ថ្ងៃក្នុងអំឡុងសប្តាហ៍ចុងក្រោយនៃខែកញ្ញា ដែលនេះបង្ហាញពីភាពធន់នៃលំហូរប្រេងក្នុងតំបន់ ទោះបីជាមានការវាយប្រហារលើនាវាដែលឆ្លងកាត់ច្រកសមុទ្រ Hormuz ក៏ដោយ។

លើសពីនេះ ប្រទេសក្នុងក្រុម G7 ក៏បានយល់ព្រម កាលពីថ្ងៃសុក្រ ក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០ លានបារ៉ែលពីប្រេងបម្រុងបន្ទាន់របស់ពួកគេ ហើយបានសន្យាថានឹងចៀសវាងការដាក់កម្រិតលើការនាំចេញថាមពល បន្ទាប់ពីមានសម្ពាធពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ផងដែរ៕​

The post តម្លៃប្រេងឆៅ ស្រកចុះបន្តិចវិញ ចំពេលមានការបញ្ចេញប្រេងពីទុនបម្រុងរបស់ក្រុមប្រទេស G7 appeared first on .

តម្លៃប្រេងអន្តរជាតិ បន្តកើនឡើងជាង ៤% ក្រោយអាមេរិកត្រៀមពង្រាយទ័ពទៅកាន់តំបន់មជ្ឈិមបូព៌ាបន្ថែមទៀត
តម្លៃប្រេងឆៅប្រភេទ Brent បានបន្តកើនឡើងជាង ៤% បន្ទាប់ពីមានព័ត៌មានថា សហរដ្ឋអាមេរិកចង់ពង្រាយកងទ័ពបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ស្របពេលដែលប្រទេសចិន ក៏កំពុងត្រៀមផ្អាកនាំចេញផលិតផលប្រេងកែច្នៃរបស់ខ្លួនផងដែរ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងការវគ្គជួញដូរកាលពីថ្ងៃទី១ ខែតុលា តម្លៃប្រេងឆៅ Brent បានកើនឡើង ៤,៣% ដល់ ១០២,៣ដុល្លារក្នុងមួយបារ៉ែល។ ចំណែកឯប្រេងឆៅ WTI របស់អាមេរិកបានកើនឡើង ២,៧% ដល់ ៩២,៨ដុល្លារក្នុងមួយបារ៉ែលផងដែរ។ តម្លៃប្រេងឆៅសំខាន់ៗទាំងពីរនេះ បានបន្តកើនឡើងបន្តិចទៀត ក្នុងអំឡុងវគ្គជួញដូរ នៅថ្ងៃទី២ ខែតុលានេះ។

យ៉ាងណាមិញ ទីផ្សារប្រេងឆៅបានកើនឡើងយ៉ាងខ្លាំង បន្ទាប់ពីសារព័ត៌មាន The Wall Street Journal បានរាយការណ៍ថា សហរដ្ឋអាមេរិកនឹងពង្រាយនាវាផ្ទុកយន្តហោះទីបី រួមជាមួយកងទ័ពរហូតដល់ ១០ ០០០ នាក់បន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ចំពេលដែលប្រធានាធិបតី លោក ដូណាល់ ត្រាំ កំពុងពិចារណាវាយប្រហារលើប្រទេសអ៊ីរ៉ង់ឡើងវិញ បន្ទាប់ពីការបោះឆ្នោតពាក់កណ្តាលអាណត្តិ។

គួរជម្រាបជូនផងដែរថា កាលពីមុននេះ តម្លៃប្រេងឆៅសំខាន់ទាំងពីបានធ្លាក់ចុះ ១% ក្នុងរយៈពេលខ្លី ប៉ុន្តែបានហក់ឡើងវិញ បន្ទាប់ពីភ្នាក់ងារសារព័ត៌មាន Reuters ដោយផ្អែកលើប្រភពស្និទ្ធនឹងរឿងនេះ បានរាយការណ៍ថារោងចក្រប្រេងកាតចិនបានឈប់នាំចេញផលិតផលប្រេងទៅកាន់ទីផ្សារខាងក្រៅហុងកុង និងម៉ាកាវ៕​

The post តម្លៃប្រេងអន្តរជាតិ បន្តកើនឡើងជាង ៤% ក្រោយអាមេរិកត្រៀមពង្រាយទ័ពទៅកាន់តំបន់មជ្ឈិមបូព៌ាបន្ថែមទៀត appeared first on .

កូរ៉េខាងត្បូង ត្រៀមកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅពីមជ្ឈិមបូព៌ាមកនៅត្រឹម ៥០% នៅត្រឹមឆ្នាំ២០៣៥
ក្រសួងឧស្សាហកម្មបាននិយាយនៅថ្ងៃទី២៣ ខែកញ្ញាថា ប្រទេសកូរ៉េខាងត្បូង មានគោលបដៅកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅដែលនាំចូលពីតំបន់មជ្ឈិមបូព៌ាមកត្រឹម ៥០% នៅត្រឹមឆ្នាំ២០៣៥ ខណៈពេលប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីបួននៅអាស៊ីមួយនេះ ស្វែងរកការធ្វើចម្រុះកម្មប្រភពផ្គត់ផ្គង់ថាមពលរបស់ខ្លួន បន្ទាប់ពីមានការរំខានដែលបង្កឡើងដោយសង្គ្រាមអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

នៅក្នុងផែនការសន្តិសុខធនធានធម្មជាតិរយៈពេល ១០ឆ្នាំរបស់ខ្លួន ក្រសួងឧស្សាហកម្មកូរ៉េខាងត្បូង បានលើកឡើងថា ប្រទេសនេះត្រូវការការផ្លាស់ប្តូរជាមូលដ្ឋាននៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់ខ្លួន ដោយរៀនសូត្រពីសង្គ្រាមអ៊ីរ៉ង់ ដែលបានបង្កឲ្យមានការរាំងស្ទះដល់លំហូរថាមពលជាសកល។

គួរឲ្យដឹងថាកូរ៉េខាងត្បូង ពឹងផ្អែកយ៉ាងខ្លាំងលើការនាំចូលប្រេង ហើយបានទាញយកប្រភពផ្គត់ផ្គង់រហូតដល់ ៧០% ពីតំបន់មជ្ឈិមបូព៌ាក្នុងឆ្នាំ២០២៥ ដែលភាគច្រើនត្រូវបានដឹកជញ្ជូនតាមច្រកសមុទ្រ Hormuz។

យ៉ាងណាមិញ ក្រោមយុទ្ធសាស្ត្រដែលបានធ្វើបច្ចុប្បន្នភាពនេះ ប្រទេសកូរ៉េខាងត្បូង បានកែសម្រួលផែនការបម្រុងទុកប្រេងឆៅរបស់ខ្លួន ដោយកំណត់គោលដៅពង្រីកបន្ថែមប្រមាណ ២០ លានបារ៉ែលនៅត្រឹមឆ្នាំ២០៣០។ ចំពោះឧស្ម័នធម្មជាតិរាវវិញ រដ្ឋាភិបាលក៏មានគោលដៅកាត់បន្ថយការពឹងផ្អែកលើការនាំចូលពីមជ្ឈិមបូព៌ាឱ្យនៅក្រោម ៣០% នៅត្រឹមឆ្នាំ២០៣៥ ផងដែរ បន្ទាប់ពីបានកាត់បន្ថយមកត្រឹម ២០% កាលពីឆ្នាំ ២០២៥៕​

The post កូរ៉េខាងត្បូង ត្រៀមកាត់បន្ថយការពឹងផ្អែកលើប្រេងឆៅពីមជ្ឈិមបូព៌ាមកនៅត្រឹម ៥០% នៅត្រឹមឆ្នាំ២០៣៥ appeared first on .

តម្លៃប្រេងឆៅ បន្តហក់ឡើងលើស ១០០ដុល្លារ/បារ៉ែល ចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែក្តៅ
ជម្លោះនៅមជ្ឈិមបូព៌ាកាន់តែឡើងកម្តៅខ្លាំងឡើង ដែលជំរុញឲ្យតម្លៃប្រេងឆៅប្រភេទ Brent កើនឡើងដល់ ១០០ដុល្លារក្នុងមួយបារ៉ែល ពោគឺបានកើនឡើងជាង ២៥% បើធៀបទៅនឹងខែមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅរសៀលថ្ងៃទី៩ ខែកញ្ញា តម្លៃប្រេងឆៅ Brent បានកើនឡើង ២,២% ដល់ ១០០,០៧ដុល្លារក្នុងមួយបារ៉ែល។ នេះជាលើកដំបូងហើយ គិតចាប់តាំងពីខែកក្កដា ដែលតម្លៃប្រេង Brent បានឈានដល់កម្រិតខ្ពស់បែបនេះ។ ចំណែកឯតម្លៃប្រេងឆៅ WTI របស់អាមេរិក ក៏បានកើនឡើង ១,៨% ដល់ ៩៤,៧ដុល្លារផងដែរ។

ជម្រាបជូនថាតម្លៃប្រេងបានស្ទុះឡើងយ៉ាងឆាប់រហ័ស នៅពេលដែលជម្លោះរវាងអាមេរិក និងអ៊ីរ៉ង់កាន់តែតានតឹងឡើងៗ ដែលធ្វើឱ្យមានការព្រួយបារម្ភកាន់តែខ្លាំងអំពីការរំខានដល់ប្រភពផ្គត់ផ្គង់ថាមពលនៅមជ្ឈិមបូព៌ា។ កាលពីថ្ងៃទី៨ ខែកញ្ញា កងទ័ពអាមេរិកបានបាញ់កម្ទេចនាវារបស់អ៊ីរ៉ង់ចំនួន ៥ គ្រឿង ដើម្បីសងសឹក បន្ទាប់ពីទីក្រុងតេអេរ៉ង់បើកការវាយប្រហារលើនាវាចម្បាំងរបស់ខ្លួន។ បញ្ជាការដ្ឋានកណ្តាលអាមេរិក (CENTCOM) បានឱ្យដឹងថា នាវាចម្បាំងអាមេរិកបានគេចផុតពីការវាយប្រហាររបស់អ៊ីរ៉ង់ ដោយជោគជ័យ ហើយគ្មានយោធិនណាម្នាក់រងរបួសនោះទេ៕​

The post តម្លៃប្រេងឆៅ បន្តហក់ឡើងលើស ១០០ដុល្លារ/បារ៉ែល ចំពេលសង្គ្រាមមជ្ឈិមបូព៌ាកាន់តែក្តៅ appeared first on .

តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយអ៊ីរ៉ង់ និងអូម៉ង់ ចរចាបើកច្រកសមុទ្រ Hormuz ឡើងវិញ
តម្លៃប្រេងឆៅអន្តរជាតិ បានធ្លាក់ចុះជាង ២ដុល្លារបន្ថែមទៀតនៅក្នុងមួយបារ៉ែល គិតនៅត្រឹមថ្ងៃទី២៦ ខែសីហា ខណៈពេលដែលការចរចារវាងអ៊ីរ៉ង់ និងអូម៉ង់ បានស្តារក្តីសង្ឃឹមឡើងវិញថា ច្រកសមុទ្រ Hormuz អាចនឹងបើកឡើងវិញក្នុងពេលឆាប់ៗ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ២,៣០ដុល្លារ ឬ ២,៦% មកនៅត្រឹម ៨៦,២៨ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងឆៅរបស់សហរដ្ឋអាមេរិក West Texas Intermediate (WTI) បានធ្លាក់ចុះ ២,០៨ដុល្លារ ឬ ២,៥៣% មកនៅត្រឹម ៨០,២៩ដុល្លារ ក្នុងមួយបារ៉ែល។

ជុំវិញស្ថានភាពនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ បាននិយាយថា ខ្លួនបានចាប់ផ្តើមការចរចាឡើងវិញជាមួយអូម៉ង់ ដើម្បីគ្រប់គ្រងច្រកសមុទ្រ Hormuz ដ៏សំខាន់នេះ ខណៈពេលដែលខ្លួនកំពុងប្រឈមមុខនឹងសម្ពាធសេដ្ឋកិច្ចកាន់តែខ្លាំងឡើងពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។

ជម្រាបជូនថា អ៊ីរ៉ង់ និងអូម៉ង់បានចរចាគ្នាអស់រយៈពេលជាច្រើនសប្តាហ៍មកហើយអំពីការគ្រប់គ្រងចរាចរណ៍តាមផ្លូវទឹក នៅច្រកសមុទ្រ Hormuz ដែលដោះស្រាយការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវមួយភាគប្រាំទូទាំងពិភពលោក មុនពេលសង្គ្រាមអាមេរិក-អ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ៕​

The post តម្លៃប្រេងឆៅបន្តធ្លាក់ចុះ ក្រោយអ៊ីរ៉ង់ និងអូម៉ង់ ចរចាបើកច្រកសមុទ្រ Hormuz ឡើងវិញ appeared first on .

តម្លៃប្រេងឆៅកំពុងហក់ឡើងជិតដល់កម្រិត ១០០ដុល្លារ/បារ៉ែលសារជាថ្មី
តម្លៃប្រេងឆៅប្រភេទ Brent កំពុងកើនឡើងយ៉ាងខ្លាំងដោយឈានជិតដល់ ៤% ដោយសារតែហានិភ័យនៃការរំខានដល់ការផ្គត់ផ្គង់ដែលបានកើតឡើងដោយសារតែជម្លោះនៅមជ្ឈិមបូព៌ា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

គិតនៅត្រឹមរសៀលថ្ងៃទី២៣ ខែកក្កដា តម្លៃប្រេងឆៅប្រភេទ Brent បានកើនឡើង ៣,៨% ដល់ ៩៧,៧ដុល្លារក្នុងមួយបារ៉ែល ដែលជាកម្រិតខ្ពស់បំផុតចាប់តាំងពីដើមខែមិថុនាមក។ ទន្ទឹមនឹងនេះ​ ប្រេងឆៅប្រភេទ WTI របស់សហរដ្ឋអាមេរិក ក៏បានកើនឡើង ៣% ដល់ ៨៩,៤ដុល្លារផងដែរ។

យ៉ាងណាមិញ​តម្លៃប្រេងឆៅពិភពលោកបានកើនឡើងសម្រាប់វគ្គជួញដូរលើកទីប្រាំជាប់ៗគ្នា ដែលជំរុញដោយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ ខណៈពេលដែលកងកម្លាំង Houthi បានបន្តវាយប្រហារនាវានៅក្នុងសមុទ្រក្រហម ហើយសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បានបន្តការវាយប្រហារគ្នាទៅវិញទៅមក ដែលធ្វើឱ្យច្រកសមុទ្រ Hormuz ស្ទើរតែបិទទាំងស្រុង។

គួរជម្រាបជូនថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើងម្តងទៀតក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ សហរដ្ឋអាមេរិករហូតមកដល់ពេលនេះបានបើកការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់អស់រយៈពេល ១២យប់ជាប់ៗគ្នាមកហើយ ខណៈអ៊ីរ៉ង់បានសងសឹកវិញដោយការវាយប្រហារទីតាំងយោធាអាមេរិកនៅក្នុងតំបន់៕​

The post តម្លៃប្រេងឆៅកំពុងហក់ឡើងជិតដល់កម្រិត ១០០ដុល្លារ/បារ៉ែលសារជាថ្មី appeared first on .

តម្លៃប្រេងឆៅ ហក់ឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ១ខែចុងក្រោយ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង
តម្លៃប្រេងឆៅសកលបានកើនឡើង ៣%បន្ថែមទៀត គិតនៅត្រឹមថ្ងៃទី១៤ ខែកក្កដានេះ ដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មានក្នុងរយៈពេល ៤សប្តាហ៍ចុងក្រោយ ខណៈពេលដែលសហរដ្ឋអាមេរិក បានបញ្ជាឲ្យមានការបិទខ្ទប់កំពង់ផែអ៊ីរ៉ង់ឡើងវិញ ដែលធ្វើឲ្យមានភាពមិនច្បាស់លាស់លើលំហូរថាមពលនៅច្រកសមុទ្រ Hormuz។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ប្រេងឆៅនាពេលអនាគតរបស់ Brent បានកើនឡើង ១,៦៨ដុល្លារ ឬ ២% ដល់ ៨៤,៩៨ដុល្លារក្នុងមួយបារ៉ែល ខណៈពេលដែលប្រេងឆៅ WTI របស់សហរដ្ឋអាមេរិកបានកើនឡើង ១,៦៥ដុល្លារ ឬ ២,១% ដល់ ៧៩,៧៩ដុល្លារក្នុងមួយបារ៉ែល។

យ៉ាងណាមិញ តម្លៃប្រេងឆៅដ៏សំខាន់ទាំងពីរ ឥឡូវនេះស្ថិតនៅកម្រិតខ្ពស់បំផុតមិនធ្លាប់មាន គិតចាប់តាំងពីប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាម នៅថ្ងៃទី១៧ ខែមិថុនាមក។

គួរជម្រាបជូនថា ក្រសួងការពារជាតិអារ៉ាប់រួមបាននិយាយកាលពីថ្ងៃចន្ទថា នាវាដឹកប្រេងពីរគ្រឿងរបស់អារ៉ាប់រួមត្រូវបានវាយប្រហារដោយមីស៊ីលបញ្ជាពីរគ្រាប់របស់អ៊ីរ៉ង់នៅតាមផ្លូវភាគខាងត្បូងនៃច្រកសមុទ្រ Hormuz ក្នុងដែនទឹកអូម៉ង់ ដោយបានសម្លាប់សមាជិកនាវិកឥណ្ឌាម្នាក់ និងរបួសប្រាំបីនាក់ផ្សេងទៀត។ ទន្ទឹមនឹងនេះ ប្រធានាធិបតីអាមេរិកលោក លោក ដូណាល់ ត្រាំ ក៏បាននិយាយផងដែរថា សហរដ្ឋអាមេរិកបានស្ដារឡើងវិញនូវការបិទផ្លូវដឹកជញ្ជូនទាំងស្រុងរបស់អ៊ីរ៉ង់៕​

The post តម្លៃប្រេងឆៅ ហក់ឡើងដល់កម្រិតខ្ពស់បំផុតរយៈពេល ១ខែចុងក្រោយ ខណៈជម្លោះនៅមជ្ឈិមបូព៌ាកាន់តែខ្លាំងឡើង appeared first on .

ទីផ្សារប្រេងឆៅពិភពលោក ខាតបង់ទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ដោយសារតែជម្លោះមជ្ឈិមបូព៌ា
ការបិទច្រកសមុទ្រ Hormuz អស់រយៈពេលជាងមួយខែមកនេះ បានបណ្តាលឲ្យមានការស្ទះប្រេងចំនួន ៥០០ លានបារ៉ែល ដែលបណ្តាលឲ្យមានការខាតបង់ជាទឹកប្រាក់សរុបចំនួន ៥០ ពាន់លានដុល្លារ នៅក្នុងទីផ្សារថាមពលពិភពលោក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី១៧ ខែមេសា រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានប្រកាសពីការបើកច្រកសមុទ្រ Hormuz ឡើងវិញជាបណ្តោះអាសន្ន ក្នុងអំឡុងពេលបទឈប់បាញ់អ៊ីស្រាអែល-លីបង់។ តែទោះជាយ៉ាងណាក៏ដោយ ត្រឹមមួយថ្ងៃក្រោយមក អ៊ីរ៉ង់ បានប្រកាសបិតច្រកសមុទ្រដ៏សំខាន់នេះសារជាថ្មីម្តងទៀត ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ជុំវិញការបិទខ្ទប់កំពង់ផែរបស់អ៊ីរ៉ង់។

យោងតាមក្រុមហ៊ុនស្រាវជ្រាវ និងផ្តល់ទិន្នន័យ Kpler បានបង្ហាញឲ្យដឹងថា គិតចាប់តាំងពីការផ្ទុះឡើងនៃជម្លោះ នៅចុងខែកុម្ភៈ មក ប្រេងឆៅជាង ៥០០ លានបារ៉ែលមិនអាចចូលទៅក្នុងទីផ្សារពិភពលោកបានទេ ដោយសារច្រកសមុទ្រ Hormuz ត្រូវបានបិទស្ទើរតែទាំងស្រុង។ ហើយនេះត្រូវបានចាត់ទុកថាជាការរំខានដល់ការផ្គត់ផ្គង់ថាមពលដ៏ធំបំផុត នៅក្នុងប្រវត្តិសាស្ត្រ។

លោក Johannes Rauball អ្នកវិភាគប្រចាំនៅ Kpler បានគណនាថា ដោយតម្លៃប្រេងជាមធ្យមប្រហែល ១០០ដុល្លារក្នុងមួយបារ៉ែល ដូច្នេះប្រេង ៥០០ លានបារ៉ែលដែលជាប់គាំងក្នុងឃ្លាំង បានធ្វើឲ្យឧស្សាហកម្មថាមពលពិភពលោក ត្រូវខាតបង់ប្រាក់ចំណូលប្រហែល ៥០ពាន់លានដុល្លារ។ តួលេខនេះ គឺស្មើនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសដូចជាឡាតវី ឬអេស្តូនី ជាដើម។

ជម្រាបជូនថា សម្រាប់ប្រេងឥន្ធនៈចំនួន ៥០០ លានបារ៉ែលទាំងនេះ គឺមានចំនួនស្មើនឹងប្រេងឥន្ធនៈរបស់សហរដ្ឋអាមេរិកប្រើប្រាស់បានជិតមួយខែ និងជាចំនួនច្រើនជាងប្រេងឥន្ធនៈដែលទ្វីបអឺរ៉ុបទាំងមូលប្រើប្រាស់បានក្នុងរយៈពេលមួយខែផងដែរ៕​

The post ទីផ្សារប្រេងឆៅពិភពលោក ខាតបង់ទឹកប្រាក់ជាង ៥០ពាន់លានដុល្លារ ដោយសារតែជម្លោះមជ្ឈិមបូព៌ា appeared first on .

តម្លៃប្រេងឆៅហក់ឡើងខ្ពស់កប់ពពក ក្រោយអាមេរិកវាយប្រហារអ៊ីរ៉ង់
តម្លៃប្រេងឆៅ បានកើនឡើងយ៉ាងខ្លាំង គិតនៅត្រឹមថ្ងៃចន្ទនេះ ពោលគឺដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយ:ពេល ៥ខែចុងក្រោយ បន្ទាប់ពីមានការវាយប្រហារតាមផ្លូវអាកាសរបស់សហរដ្ឋអាមេរិក ទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់ ដែលបាន​បង្ក​ឲ្យមានការព្រួយបារម្ភអំពីការរំខានដល់ការផ្គត់ផ្គង់ប្រេងឆៅក្នុងប្រទេសអ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

តម្លៃប្រេងឆៅនាពេលអនាគត ប្រភេទ Brent បានកើនឡើង ១,៥២ដុល្លារ ឬ ១,៩៧% ដល់តម្លៃ ៧៨,៥៣ដុល្លារក្នុងមួយបារ៉ែល គិតត្រឹមថ្ងៃចន្ទ ទី២៣ ខែមិថុនានេះ។ ចំណែកឯប្រេងឆៅអាមេរិក ប្រភេទ West Texas Intermediate បានឡើងថ្លៃ ១,៥១ដុល្លារ ឬ ២,០៤% ដល់តម្លៃ ៧៥,៣៥ដុល្លារក្នុងមួយបារ៉ែល។

គួរឲ្យដឹងថា តម្លៃប្រេងឆៅទាំងពីរប្រភេទនេះ បានកើនឡើងរហូតដល់ជាង ៣% នៅក្នុងវគ្គជួញដូរមុន រហូតដល់តម្លៃ ៨១,៤០ដុល្លារ ក្នុងមួយធុងបារ៉ែល និង ៧៨,៤០ដុល្លារ ក្នុងមួយធុងបារ៉ែល ដែលជាការហក់ឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាន រយ:ពេល ៥ខែចុងក្រោយ មុនពេលវាធ្លាក់ចុះវិញបន្តិច។

យ៉ាងណាមិញ ជុំវិញតម្លៃប្រេងឆៅនេះបានកើនឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា លោកបានបំផ្លាញទីតាំងផលិតនុយក្លេអ៊ែរសំខាន់ៗរបស់អ៊ីរ៉ង់ នៅក្នុងការវាយប្រហារតាមរយ:ផ្លូវអាកាសទ្រង់ទ្រាយធំ កាលពីចុងសប្តាហ៍មុន ដែលធ្វើឲ្យភាព​តានតឹង​ នៅ​ក្នុងតំបន់មជ្ឈិមបូព៌ា កាន់តែឡើងកម្តៅខ្លាំងឡើង។

ជម្រាបជូនថា បច្ចុប្បន្ន អ៊ីរ៉ង់​ជា​ប្រទេស​ផលិត​ប្រេង​ធំ​ជាង​គេ​លំដាប់ទី​បី​ នៅ​ក្នុង​អង្គការ​ប្រទេស​នាំ​ចេញ​ប្រេង (OPEC)។ ដូច្នេះ វិធានការរបស់អាមេរិក បានបង្កើនជាការព្រួយបារម្ភយ៉ាងខ្លាំងថា អ៊ីរ៉ង់នឹងសងសឹកវិញ ដោយការបិទច្រកសមុទ្រ Hormuz ដែលផ្លូវដឹកជញ្ជូនប្រេងឆៅដ៏សំខាន់បំផុត ដោយក្នុងនោះប្រហែល ២០% នៃការផ្គត់ផ្គង់ប្រេងឆៅពិភពលោកត្រូវបានដឹកជញ្ជូនតាមរយ:ផ្លូវនេះ៕

The post តម្លៃប្រេងឆៅហក់ឡើងខ្ពស់កប់ពពក ក្រោយអាមេរិកវាយប្រហារអ៊ីរ៉ង់ appeared first on .

ប្រាំមួយឆ្នាំមកហើយ អាមេរិកនៅតែបន្តជាអ្នកផលិតប្រេងឆៅធំជាងគេរបស់ពិភពលោក
កាលពីថ្ងៃទី១១ ខែមីនារដ្ឋបាលព័ត៌មានថាមពល (EIA) បានលើកឡើងថា ផលិតកម្មប្រេងឆៅរបស់សហរដ្ឋអាមេរិក នៅតែបន្តនាំមុខផលិតកម្មប្រេងពិភពលោកក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា ជាមួយនឹងការផលិតបំបែកកំណត់ត្រាជាមធ្យម ១២,៩លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

ទីភ្នាក់ងារបានបន្ថែមទៀតថា ត្រឹមតែនៅក្នុងខែធ្នូប៉ុណ្ណោះ ការផលិតប្រេងឆៅរបស់សហរដ្ឋអាមេរិកបានឈានដល់កម្រិតខ្ពស់បំផុតប្រចាំខែគឺជាង ១៣,៣លានបារ៉ែលក្នុងមួយម៉ោង ហើយបើយោងតាមស្ថិតិរបស់ថាមពលអន្តរជាតិនៅរយៈពេលប្រាំមួយឆ្នាំជាប់គ្នានេះ សហរដ្ឋអាមរិកផលិតប្រេងឆៅបានច្រើនជាងបណ្តាប្រទេសណាៗទាំងអស់ និងគ្រប់ពេលទាំងអស់។ ដូច្នេះហើយប្រទេសផ្សេងៗទំនងជាមិនអាចបំបែកកំណត់ត្រារបស់សហរដ្ឋអាមេរិក នៅក្នុងរយៈពេលដ៏ខ្លីបែបនេះបាននោះទេ។

បើងាកទៅកាន់តំបន់មជ្ឈិមបូព៌ាវិញ កាលពីក្នុងខែមករា រដ្ឋាភិបាលអារ៉ាប៊ីសាអូឌីតបានបញ្ជាឲ្យក្រុមហ៊ុន Aramco បញ្ឈប់ផែនការពង្រីកទិន្នផលប្រេងរបស់ខ្លួន និងកំណត់គោលដៅផលិតកម្មប្រកបដោយនិរន្តរភាពជាអតិបរិមា ១២លានបារ៉ែលក្នុងមួយថ្ងៃ និងមួយលានបារ៉ែលក្នុងមួយម៉ោង ក្រោមគោលដៅដូចដែលបានប្រកាសកាលក្នុងពីឆ្នាំ២០២០ ។

គួរជម្រាបថា ថ្មីៗនេះសមាជិក OPEC+ ដែលដឹកនាំដោយអារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានយល់ព្រមបន្តកាត់បន្ថយលើទិន្នផលប្រេងដោយស្ម័គ្រចិត្តចំនួន ២,២លានបារ៉ែលក្នុងមួយថ្ងៃនៅក្នុងត្រីមាសទីពីរ ដោយបានផ្តល់ការគាំទ្របន្ថែមដល់ទីផ្សារ ចំពេលដែលមានការព្រួយបារម្ភអំពីកំណើនពិភពលោក និងការកើនឡើងទិន្នផលនៅខាងក្រៅក្រុមរបស់ពួកគេ៕

The post ប្រាំមួយឆ្នាំមកហើយ អាមេរិកនៅតែបន្តជាអ្នកផលិតប្រេងឆៅធំជាងគេរបស់ពិភពលោក appeared first on .