ប្រេងម៉ាស៊ូត

លោក ត្រាំ បញ្ជាក់ច្បាស់ៗថា អាមេរិកនឹងមិនដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតឡើយ
ប្រធានាធិបតី លោក ដូណាល់ ត្រាំ បានថ្លែងកាលពីពេលថ្មីៗនេះថា សហរដ្ឋអាមេរិកនឹងមិនដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតនោះទេ ដោយលោកបានកោតសរសើរចំពោះការសម្រេចចិត្តរបស់បណ្តាប្រទេសនៅអឺរ៉ុបក្នុងការបញ្ចេញប្រេងពីទុនបម្រុងរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក ត្រាំ​ បាននិយាយក្នុងបទសម្ភាសមួយនៅសេតវិមានថា ៖” ជម្រើសនោះមិនដែលត្រូវបានលើកយកពិចារណាម៉ត់ចត់បែបនេះនោះទេ។ តែទោះជាយ៉ាងណាក៏ដោយ សកម្មភាពរបស់អឺរ៉ុបគឺពិតជាអស្ចារ្យណាស់”។

យ៉ាងណាមិញ ជុំវិញការលើកឡើងរបស់លោក ត្រាំ នេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសក្នុងក្រុម G7 បានព្រមព្រៀងគ្នាក្នុងការបញ្ចេញប្រេងម៉ាស៊ូត និងប្រេងឆៅចំនួន ១០០ លានបារ៉ែលចេញពីប្រេងបម្រុងរបស់ពួកគេក្នុងរយៈពេល ៤ខែខាងមុខ ដើម្បីកាត់បន្ថយការព្រួយបារម្ភអំពីការផ្គត់ផ្គង់ថាមពលសកល។

គួរជម្រាបជូនថា យោងតាមកាសែត The Washington Post សហរដ្ឋអាមេរិកគឺជាប្រទេសនាំចេញប្រេងម៉ាស៊ូតធំបំផុតនៅលើពិភពលោក ដោយបានដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ជាមធ្យម ១,៤ លានបារ៉ែលក្នុងមួយថ្ងៃទៅកាន់ដៃគូពាណិជ្ជកម្ម ជាពិសេសនៅអឺរ៉ុប និងអាមេរិកឡាទីន៕​

The post លោក ត្រាំ បញ្ជាក់ច្បាស់ៗថា អាមេរិកនឹងមិនដាក់បម្រាមលើការនាំចេញប្រេងម៉ាស៊ូតឡើយ appeared first on .

អាមេរិក ជំរុញឲ្យបារាំង និងអាល្លឺម៉ង់ បញ្ចេញប្រេងម៉ាស៊ូតពីទុនបម្រុងរបស់ខ្លួន ដើម្បីទប់ទល់ការកើនឡើងតម្លៃ
រដ្ឋាភិបាលសហរដ្ឋអាមេរិក កាលពីពេលថ្មីៗនេះ បានស្នើឲ្យប្រទេសបារាំង និងអាឡឺម៉ង់ ប្រើប្រាស់ប្រេងម៉ាស៊ូតពីទុនបម្រុងបន្ទាន់របស់ពួកគេ ដើម្បីទប់ស្កាត់ការឡើងថ្លៃនៃប្រេងប្រភេទនេះនៅលើទីផ្សារសកល។ ហើយបើសិនពុំដូច្នោះទេ សហរដ្ឋអាមេរិកអាចនឹងពិចារណាហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតតែម្តង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ការព្រមាននេះបានបង្កើនសម្ពាធលើអឺរ៉ុបបន្ថែមទៀត ខណៈពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ កំពុងពិចារណាលើការហាមឃាត់ការនាំចេញ ដើម្បីកាត់បន្ថយថ្លៃប្រេងឥន្ធនៈនៅក្នុងប្រទេសអាមេរិក មុនការបោះឆ្នោតពាក់កណ្តាលអាណត្តិ។ កាលពីសប្តាហ៍មុន តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅក្នុងសហរដ្ឋអាមេរិកបានកើនឡើងដល់ ៦,៥៣ដុល្លារក្នុងមួយហ្គាឡុង (១,៧៣ដុល្លារក្នុងមួយលីត្រ) ដែលកើនឡើងជិតទ្វេដងបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យ៉ាងណាមិញ ជុំវិញការដាក់សម្ពាធពីអាមេរិក ជុំវិញការបញ្ចេញប្រេងពីទុនបម្រុងនោះ បានធ្វើឲ្យសហភាពអឺរ៉ុបស្ថិតក្នុងស្ថានភាពដ៏លំបាក ដោយប្លុកនេះត្រូវសម្របសម្រួលរវាងតម្រូវការទម្លាក់ថ្លៃប្រេងឥន្ធនៈក្នុងស្រុក និងការរក្សាប្រេងបម្រុងក្នុងកម្រិតខ្ពស់ ដើម្បីការពារវិបត្តិឥន្ធនៈ ក្នុងករណីដែលសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនអាចសម្រេចបានកិច្ចព្រមព្រៀងសន្តិភាព។

គួរជម្រាបជូនផងដែរថា យោងតាមប្រភពមួយនៅអឺរ៉ុបបានបង្ហាញឲ្យដឹងថា សហរដ្ឋអាមេរិកបានស្នើឱ្យសហភាពអឺរ៉ុបបញ្ចេញប្រេងម៉ាស៊ូតចំនួន ១២០ លានបារ៉ែល ក្នុងរយៈពេល ៦ខែខាងមុខ៕

The post អាមេរិក ជំរុញឲ្យបារាំង និងអាល្លឺម៉ង់ បញ្ចេញប្រេងម៉ាស៊ូតពីទុនបម្រុងរបស់ខ្លួន ដើម្បីទប់ទល់ការកើនឡើងតម្លៃ appeared first on .

រដ្ឋតិចសាស់ ប្រកាសអាសន្នពីគ្រោះមហន្តរាយ ដោយសារតម្លៃប្រេងសាំងឡើងថ្លៃខ្លាំង
អភិបាលរដ្ឋតិចសាស់ លោក Greg Abbott បានប្រកាសអាសន្នពីគ្រោះមហន្តរាយរយៈពេល ៣០ថ្ងៃ នៅក្នុងរដ្ឋរបស់ខ្លួន ដើម្បីអនុវត្តវិធានការបន្ទាន់ក្នុងការគ្របគ្រងតម្លៃសាំងដែលកំពុងហក់ឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Texas Tribune។

ជុំវិញបទបញ្ជាប្រតិបត្តិ ដែលត្រូវបានប្រកាសដោយ លោក Abbott កាលពីថ្ងៃទី២៨ ខែកញ្ញា នេះ​នឹងអនុញ្ញាតឱ្យរដ្ឋាភិបាលនៃរដ្ឋតិចសាស់បន្ធូរបន្ថយការរឹតបន្តឹងមួយចំនួនលើការដឹកជញ្ជូនពាណិជ្ជកម្ម បង្កើនការផ្គត់ផ្គង់ និងទប់ស្កាត់ការកើនឡើងនៃតម្លៃប្រេងឥន្ធនៈ។ ស្ថានភាពអាសន្នគ្រោះមហន្តរាយទូទាំងរដ្ឋនេះ នឹងមានប្រសិទ្ធភាពរយៈពេល ៣០ថ្ងៃ ហើយអាចនឹងត្រូវពន្យារពេលបន្ថែមទៀតដោយគ្មានកាលកំណត់ផងដែរ។

យោងតាមអភិបាលរដ្ឋតិចសាស់ វិធានការនៅក្នុងបទបញ្ជានេះ នឹងកាត់បន្ថយចំណាយនៅតាមកសិដ្ឋាន ការដឹកជញ្ជូន និងតម្លៃលក់រាយនៅតាមហាងនានា។

លោក Abbott បានមានប្រសាសន៍ថា៖”វិស័យកសិកម្ម និងការដឹកជញ្ជូនទំនិញរបស់រដ្ឋតិចសាស់ អាស្រ័យលើប្រេងម៉ាស៊ូត។ តម្លៃលក់រាយដែលឡើងថ្លៃខ្ពស់បំផុតមិនធ្លាប់មាន គឺកំពុងគំរាមកំហែងដល់វិស័យទាំងពីរ និងបង្កើនចំណាយសម្រាប់គ្រប់គ្រួសារទាំងអស់នៅក្នុងរដ្ឋតិចសាស់”។

គួរជម្រាបជូនថា តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅក្នុងរដ្ឋតិចសាស់នាពេលបច្ចុប្បន្ន មានតម្លៃប្រមាណ ៥,៨៦ដុល្លារ ក្នុងមួយហ្គាឡុង ដែលកើនឡើងយ៉ាងខ្លាំងបើធៀបនឹង ៣,៣០ដុល្លារ ក្នុងមួយហ្គាឡុង កាលពីដើមខែកុម្ភៈ។ តម្លៃប្រេងម៉ាស៊ូតជាមធ្យមនៅអាមេរិកកាលពីសប្តាហ៍មុន បានកើនឡើងដល់ ៦,៥៣ដុល្លារ ក្នុងមួយហ្គាឡុង ខណៈរយៈពេលដូចគ្នាកាលពីឆ្នាំមុន មានតម្លៃត្រឹមតែ ៣,៦៩ដុល្លារ ក្នុងមួយហ្គាឡុងប៉ុណ្ណោះ៕

The post រដ្ឋតិចសាស់ ប្រកាសអាសន្នពីគ្រោះមហន្តរាយ ដោយសារតម្លៃប្រេងសាំងឡើងថ្លៃខ្លាំង appeared first on .

លោក ត្រាំ គាំទ្រឲ្យមានការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ចំពេលតម្លៃហក់ឡើងខ្ពស់
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានថ្លែងកាលពីថ្ងៃទី២២ ខែកញ្ញាថា លោកគាំទ្រឲ្យមានការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ខណៈពេលដែលទាំងបេក្ខជនតំណាងគណបក្សប្រជាធិបតេយ្យ និងសាធារណរដ្ឋ បានទាមទារឲ្យមានវិធានការនេះ ដើម្បីកាត់បន្ថយតម្លៃប្រេងឥន្ធនៈដែលបានកើនឡើងដល់កម្រិតកំណត់ត្រា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តម្លៃប្រេងម៉ាស៊ូតបានស្ទុះឡើងដល់កម្រិតខ្ពស់បំផុតមិនធ្លាប់មាននៅសហរដ្ឋអាមេរិក និងអឺរ៉ុប ដោយសារសង្គ្រាមនៅអ៊ីរ៉ង់ និងអ៊ុយក្រែន ដែលបានកាត់បន្ថយយ៉ាងខ្លាំងនូវការនាំចេញពីប្រទេសផលិតប្រេងធំៗមួយចំនួន ដូចជា រុស្ស៊ី អារ៉ាប៊ីសាអ៊ូឌីត និងអេមីរ៉ាតអារ៉ាប់រួមជាដើម។

យ៉ាងណាមិញ លោក ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មានមុនជំនួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiyនៅក្នុងកិច្ចប្រជុំកំពូល UN ថា៖ “ខ្ញុំបានលើកឡើងរួចហើយថា កុំបញ្ជូនប្រេងម៉ាស៊ូតចេញទៅក្រៅប្រទេសអី។ យើងចង់ផលិតប្រេងម៉ាស៊ូតឲ្យបានច្រើន។ ហើយខ្ញុំបានស្នើឲ្យពួកគេធ្វើរឿងនេះសម្រាប់ខ្ញុំ”។

មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោក Scott Bessent ក៏បាននិយាយនៅក្នុងពេលដដែលនោះថា រដ្ឋបាលអាមេរិកកំពុងពិនិត្យមើលថា តើការហាមឃាត់បែបនេះអាចធ្វើទៅបានដែរឬទេ ហើយថា តើការហាមឃាត់ទាំងស្រុង ឬមួយផ្នែកនឹងមានប្រសិទ្ធភាពដែរឬអត់។

គួរជម្រាបជូនផងដែរថា ជុំវិញតម្លៃប្រេងឥន្ធនៈកើនឡើងខ្ពស់នេះ គឺជាចំណុចខ្សោយដ៏ធំមួយសម្រាប់លោក ត្រាំ ក្នុងការបោះឆ្នោតពាក់កណ្តាលអាណត្តិដែលនឹងត្រូវធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ខាងមុខ ដែលខាងគណបក្សសាធារណរដ្ឋរបស់លោកកំពុងព្យាយាមរក្សាអាសនៈភាគច្រើននៅក្នុងសភាទាំងពីរ៕

The post លោក ត្រាំ គាំទ្រឲ្យមានការហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត ចំពេលតម្លៃហក់ឡើងខ្ពស់ appeared first on .

រុស្ស៊ី ប្រកាសហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង ចំពេលខ្វះខាតខ្លាំង
រុស្ស៊ី បានប្រកាសថាខ្លួននឹងហាមឃាត់ការនាំចេញចំពោះប្រេងម៉ាស៊ូតទាំងស្រុងនៅខែនេះ ហើយចាប់ផ្តើមបង្កើនការនាំចូលប្រេងឥន្ធនៈបន្ថែមទៀត ដើម្បីជំរុញតម្រូវការផ្គត់ផ្គង់នៅក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅថ្ងៃទី៨ ខែកក្កដា ឧបនាយករដ្ឋមន្ត្រីរុស្ស៊ី លោក Alexander Novak បានប្រកាសនៅក្នុងកិច្ចប្រជុំរដ្ឋាភិបាលតាមទូរទស្សន៍ថា ប្រទេសខ្លួននឹងហាមឃាត់ការនាំចេញប្រេងម៉ាស៊ូត និងចាប់ផ្តើមនាំចូលប្រេងឥន្ធនៈបន្ថែមចាប់ពីខែកក្កដា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយកង្វះខាតការផ្គត់ផ្គង់ប្រេងសាំង និងប្រេងម៉ាស៊ូតក្នុងស្រុក។

មិនតែប៉ុណ្ណោះ កាលពីដើមខែនេះ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានសង្កត់ធ្ងន់អំពីការពិចារណាហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតផងដែរ។ បច្ចុប្បន្ន រុស្ស៊ីគឺជាប្រទេសផលិតប្រេងឆៅធំជាងគេទីបីរបស់ពិភពលោក និងជាប្រទេសផ្គត់ផ្គង់ប្រេងម៉ាស៊ូតធំជាងគេមួយរបស់ពិភពលោក។ ហើយចំពោះការហាមឃាត់នេះ នឹងមានប្រសិទ្ធភាពរហូតដល់ថ្ងៃទី៣១ ខែកក្កដា។

គួរជម្រាបជូនថា រុស្ស៊ីកំពុងប្រឈមមុខនឹងកង្វះខាតប្រេងឥន្ធនៈខ្លាំង បន្ទាប់ពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនអស់រយៈពេលជាច្រើនខែកន្លងមក ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធថាមពលធំៗ នៅក្នុងទឹកដីរុស្ស៊ី រួមទាំងរោងចក្រចម្រាញ់ប្រេង និងឃ្លាំងស្តុកទុកប្រេងឥន្ធនៈផងដែរ។ មេដឹកនាំអ៊ុយក្រែនបានហៅការវាយប្រហារនេះថាជា “ទណ្ឌកម្មរយៈពេលវែង” ដែលត្រូវបានអនុវត្តដើម្បីបង្កើនសម្ពាធលើទីក្រុងមូស្គូឱ្យទទួលយកការចរចា៕​

The post រុស្ស៊ី ប្រកាសហាមឃាត់ការនាំចេញប្រេងម៉ាស៊ូតទាំងស្រុង ចំពេលខ្វះខាតខ្លាំង appeared first on .

ឥណ្ឌូណេស៊ី គ្រោងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូត នៅត្រឹមឆ្នាំ២០២៦
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌូណេស៊ី គ្រោងនឹងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតនៅត្រឹមឆមាសទី២ នៃឆ្នាំ២០២៦ បន្ទាប់ពីមានការសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការអនុវត្តគម្រោងផលិតឥន្ធនៈស្អាត B50។ នេះបើតាមការចុះផ្សាយពីសារ VNA។

គួរឲ្យដឹងថា B50 គឺជាការលាយប្រេងម៉ាស៊ូតដែលអាចកកើតឡើងវិញបាន ដោយនោះរួមមានប្រេងដូងឆៅ ៥០% (CPO) និង ៥០% ទៀតជាប្រេងម៉ាស៊ូតហ្វូស៊ីលធម្មតា។ បច្ចុប្បន្ន ឥណ្ឌូណេស៊ី កំពុងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការតេស្តប្រេង B50 ដើម្បីចាក់ចូលយានយន្ត និងឧបករណ៍ម៉ាស៊ីនផ្សេងទៀត។

យ៉ាងណាមិញ ចំពោះរយៈពេលនៃការធ្វើតេស្តនេះ ត្រូវបានធ្វើរំពឹងទុកថានឹងចំណាយពេលប្រហែលពី ៦ ទៅ ៨ខែ ហើយក្នុងនោះរួមបញ្ចូលទាំងការចាក់សាកល្បងលើម៉ាស៊ីននាវា រថភ្លើង ឧបករណ៍ធុនធ្ងន់ និងគ្រឿងម៉ាស៊ីនផ្សេងទៀត ផងដែរ។

គួរឲ្យដឹងថា កម្មវិធី B50 គឺជាជំហានយុទ្ធសាស្ត្រមួយឆ្ពោះទៅរកការសម្រេចបាននូវអធិបតេយ្យភាពថាមពលជាតិ ជាមួយនឹងគោលដៅចុងក្រោយគឺការលុបបំបាត់ការនាំចូលប្រេងម៉ាស៊ូត។ ការផ្លាស់ប្តូរទៅប្រើ B50 មិនត្រឹមតែជួយប្រទេសឥណ្ឌូណេស៊ីកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈនាំចូលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើនសក្តានុពលនៃប្រេងដូងដែលផលិតក្នុងស្រុក ពង្រឹងជីវភាពកសិករ និងធានាសន្តិសុខថាមពល ថែមទៀតផង។

ជម្រាបជូនថាបច្ចុប្បន្ន ឥណ្ឌូណេស៊ីនៅតែនាំចូលប្រេងម៉ាស៊ូតប្រមាណ ៤,៩ លានគីឡូលីត្រ ស្មើនឹង ១០,៥៨% នៃតម្រូវការក្នុងស្រុកសរុប។ ប៉ុន្តែនៅពេលដែល B50 ត្រូវបានដាក់ឱ្យដំណើរការពេញលេញ នោះបរិមាណនាំចូលទាំងនេះ នឹងត្រូវបានជំនួសទាំងស្រុង ដោយការផ្គត់ផ្គង់ក្នុងស្រុកវិញ៕​

The post ឥណ្ឌូណេស៊ី គ្រោងបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូត នៅត្រឹមឆ្នាំ២០២៦ appeared first on .

ឥណ្ឌូណេស៊ី​ ដាក់គោលដៅបញ្ចប់​ការ​នាំ​ចូល​ប្រេង​ម៉ាស៊ូតទាំងស្រុង នៅ​ត្រឹម​ឆ្នាំ២០២៦
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពល និងធនធានរ៉ែ លោក Bahlil Lahadalia បាននិយាយថា រដ្ឋាភិបាលឥណ្ឌូណេស៊ីកំពុងរៀបចំអនុវត្តកម្មវិធី ៥០% Biodiesel (B50) ជាកាតព្វកិច្ចចម្បង នៅឆ្នាំ២០២៦ ខាងមុខ ដើម្បីឈានដល់ការបញ្ឈប់ការនាំចូលប្រេងម៉ាស៊ូតទាំងស្រុង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

ជាផ្នែកមួយនៃកម្មវិធីផ្លាស់ប្តូរថាមពល រដ្ឋាភិបាលឥណ្ឌូណេស៊ី នឹងចាប់ផ្តើមអនុវត្តកម្មវិធី B40 ជាកាតព្វកិច្ចចម្បងនៅឆ្នាំនេះ មុនពេលបន្តរៀបចំកម្មវិធី B50 នៅឆ្នាំក្រោយ។ លោក Bahlil បានសង្កត់ធ្ងន់ទៀតថា កម្មវិធី B50 គឺស្របតាមការណែនាំរបស់ប្រធានាធិបតី លោក Prabowo Subianto ដើម្បីសម្រេចបាននូវសន្តិសុខថាមពលជាតិ។

ការ​អនុវត្តកម្មវិធី B50 ត្រូវបានគេរំពឹងទុកថានឹង​បង្កើន​ទុនបម្រុង​ថាមពល​របស់​ឥណ្ឌូណេស៊ី និង​គាំទ្រ​ដល់​គោលដៅ​បង្កើន​សមត្ថភាព​របស់ខ្លួន​ក្នុងការ​បំពេញតម្រូវការ​ថាមពល​ក្នុងស្រុក និង​កាត់បន្ថយ​ការ​នាំចូល។

ជម្រាបជូនផងដែរថា B40 គឺជាកម្មវិធីផលិតថាមពល ដោយផ្សំចេញពីល្បាយនៃប្រេងម៉ាស៊ូត ៦០% និងជីវឥន្ធនៈ ៤០% ដែលផលិតចេញពីប្រេងដូង។

ទន្ទឹមនឹងនេះ អនុរដ្ឋមន្ត្រីអនុរដ្ឋមន្ត្រីក្រសួងវិនិយោគថ្មី លោក Yuliot Tanjung បានបញ្ជាក់បន្ថែមថា គោលនយោបាយនៃការប្រើប្រាស់ចំហេះ B40 ជាកាតព្វកិច្ច នឹងត្រូវបានអនុវត្តយ៉ាងពេញលេញ នៅក្នុងខែកុម្ភៈឆ្នាំនេះ។ លោកបានបន្ថែមថា ដំណាក់កាលដំបូងនៃកម្មវិធី B40 ត្រូវបានគេរំពឹងថានឹងផលិតបាន ១៥,៦ លានគីឡូលីត្រនៃប្រេងជីវសាស្រ្ត (Biodiesel) ដោយការផលិតនឹងនៅតែបន្តជាដំណាក់កាល ក្នុងរយ:ពេលពេញមួយឆ្នាំ៕

The post ឥណ្ឌូណេស៊ី​ ដាក់គោលដៅបញ្ចប់​ការ​នាំ​ចូល​ប្រេង​ម៉ាស៊ូតទាំងស្រុង នៅ​ត្រឹម​ឆ្នាំ២០២៦ appeared first on .

កម្ពុជា មានត្រូវការនាំចូលប្រេងសំាង ម៉ាស៊ូតនិងប្រេងយន្តហោះមានទឹកប្រាក់ជាង​ ៨៨៨លានដុល្លារ
ការប្រើប្រាស់ប្រេងសំាង ប្រេងម៉ាស៊ូតនិងប្រេងយន្តហោះនៅកម្ពុជានាប៉ុន្មានខែដើមឆ្នំា២០២៣កន្លងមកនេះហាក់បង្ហាញសញ្ញាមានតម្រូវការកើនឡើងជិតពាក់កណ្តាលនៃការនាំចូលក្នុងឆ្នំា២០២២មានទឹកប្រាក់ជាង២.៤០១លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នំា២០២២កន្លងមកនេះ កម្ពុជាមានត្រូវការនាំចូលប្រេងសំាង(E.A) មកពីប្រទេរស ថៃ សំាងហ្គាពួរ វៀតណាម ជប៉ុន ហើយប្រេងម៉ាស៊ូត(D.O)មាននាំចូលមកពីប្រទេរស ថៃ វៀតណាម សំាងហ្គាពួរ ម៉ាឡេស៊ី ចិន ហុងកុង កូរ៉េ និងប្រេងយន្តហោះ(Z.A1)មាននំាមកពីថៃ និងវៀតណាម ។ប្រភេទប្រេងទំាងពី៣ប្រភេទបើគិតជាទំហំសាច់ប្រាក់មានប្រមាណជាង២.៤០១លានដុល្លារអាមេរិក។

របាយការណ៍ដដែលគូសបញ្ជាក់ថា«នៅប៉ុន្មានខែដើមឆ្នំា២០២៣នេះ សម្រាប់ប្រេងសំាង(E.A) កម្ពុជាត្រូវការនំាចូលពីប្រទេសសំាងហ្គាពួរ វៀតណាម ថៃ និងចិន ហើយប្រេងម៉ាស៊ូត(D.O) នាំចូលមកពី ប្រទេសវៀតណាម ចិន ថៃ សំាងហ្គាពួរ និងម៉ាឡេស៊ី និងចំណែកប្រភេទប្រេងសំាងយន្តហោះ(Z.A1) មាននាំចូលមកពីប្រទេសថៃ និងវៀតណាមគិតជាសាច់ប្រាក់មានជាង៨៨៨លានដុល្លារអាមេរិក»។

ទាក់ទងនិងការប្រើប្រាស់ប្រេងសំាងនិងប្រេងម៉ាស៊ូតនៅ២០២៣នេះ កម្ពុជាបានធ្វើការផ្គត់ផ្គង់និងគ្រប់គ្រងតម្លៃប្រេងផ្អែកទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ហើយមានប្រេងស្តុកទុកសម្រាប់លក់និងប្រើប្រាស់គឺមានគ្រប់គ្រាន់។

លោក ប៉ែន សុវិជាតិ មន្ត្រីអ្នកនំាពាក្យក្រសួងពាណិជ្ជកម្មធ្លាប់ឱ្យប្រាប់ឱ្យដឹងថា ប៉ុន្មានខែដើមឆ្នំា២០២៣មកនេះក្រសួងពាណិជ្ជកម្មគ្រប់គ្រងបានលើការផ្គត់ផ្គង់ប្រេងនិងការធ្វើអន្តរាគមន៍លើថ្លៃប្រេង គឺយើងបានកំណត់ថ្លៃផ្អែកលើទៅលើថ្លៃប្រេងលក់ជាអន្តរជាតិ និងការស្រុះស្រួលគ្នាឬ ធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋនិងវិស័យឯកជនឃើញថាតម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសយើងគ្រប់គ្រងបាន។

លោកបន្តថា «ជាក់ស្តែងនៅសប្តាហ៍នេះថ្លៃប្រេងសំាងលក់រាយនៅថេ ចំណែកថ្លែងប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ។ ដូចនេះតំាពីដើមឆ្នំា២០២៣មក រហូតមកដល់ឥលូវនេះតម្លៃប្រេងម៉ាស៊ូតមានការប្រែប្រួលថ្លៃ៥០រៀលពីរដង ហើយបើសិនសភាពការនៅលើពិភពលោក តម្លៃប្រេងឆៅមិនឡើងថ្លៃច្រើនទេ យើងអាចរំពឹងទុកបានថា តម្លៃប្រេងលក់រាយមិនមានការប្រែប្រួលខ្លំាងនោះទេ»។

លោកលើកឡើងថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន សម្រាប់សន្និធិប្រេងស្តុកទុកប្រើប្រាស់និងលក់នៅក្នុងទីផ្សារ យើងអាចគ្រប់គ្រងបាន អីចឹងយើងអត់មានវិបត្តិបង្ហាញថាមានការខ្វះខាតប្រេងឥន្ធនៈសម្រាប់លក់ ធ្វើឱ្យមានការចលាចលឡើងថ្លៃខុសសណ្តាប់ធ្នប់គឺអត់មានទេ។នៅមុនសភាពការបោះឆ្នោតនិងក្រោយបោះឆ្នោតនេះ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការស្នូលរបស់ខ្លួនគឺការគ្រប់គ្រងទីផ្សារបានត្រឹមត្រូវល្អហើយការគ្រប់គ្រងថ្លៃប្រេងឥន្ធនៈវាសមស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់មានកាលពីកន្លងមក៕ អត្ថបទ៖ សារេត

The post កម្ពុជា មានត្រូវការនាំចូលប្រេងសំាង ម៉ាស៊ូតនិងប្រេងយន្តហោះមានទឹកប្រាក់ជាង​ ៨៨៨លានដុល្លារ appeared first on .

ទោះរដ្ឋបាត់ចំណូលជិត ៥០០ លានដុល្លារ តែនាយករដ្ឋមន្ត្រីថៃ គ្រោងឧបត្ថម្ភធនលើតម្លៃប្រេងម៉ាស៊ូត បន្តទៀត
នាយករដ្ឋមន្ត្រីថៃ លោក Prayut Chan-o-cha បាននិយាយកាលពីថ្ងៃអង្គារថា រដ្ឋាភិបាល ទំនងជានឹងបន្តកម្មវិធីឧបត្ថម្ភធន លើតម្លៃប្រេងម៉ាស៊ូត ខណ:វិធានការបច្ចុប្បន្ន នឹងត្រូវបញ្ចប់នៅថ្ងៃទី ២០ ខែឧសភា ខាងមុខហើយ ។

ជាក់ស្តែង លោក Prayut បានលើកឡើងថា ការសម្រេចចិត្តរបស់គណ:រដ្ឋមន្ត្រី ក្នុងការកាត់បន្ថយពន្ធ លើការគិតថ្លៃប្រេងម៉ាស៊ូតក្នុងមួយលីត្រ ចំនួន ៣ បាត គឺបានធ្វើឱ្យរដ្ឋខាតបង់ប្រាក់ចំណូលប្រមាណ ៥,៧ ពាន់លានបាតក្នុងមួយខែៗ ចាប់តាំងពីវិធានការនេះ ត្រូវបានអនុវត្ត កាលពីខែ ៣ មុន ខណ:ដែលធ្វើឱ្យបាត់បង់ប្រាក់ចំណូលសរុបប្រហែល ១៧ ពាន់លានបាត ឬជិត ៥០០ លានដុល្លារអាមេរិក ។

លោកឧត្តមសេនីយ Prayut បានបន្ថែមទៀតថា ដោយសារតែតម្លៃប្រេងម៉ាស៊ូត មានការកើនឡើងតម្លៃខ្ពស់ ដែលវាបានធ្វើឱ្យជះឥទ្ធិពល លើផលិតផលជាច្រើនទៀត រួមទាំងប្រេងចម្អិនអាហារ ចំណីសត្វ និងជីផងដែរ ខណ:គណ:រដ្ឋមន្ត្រី គ្រោងនឹងរក្សាការកាត់បន្ថយពន្ធនេះបន្តទៀត ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ នៃអតិផរណា ដែលបានកើនឡើង ក្នុងស្រុក ។

លើសពីនេះ នាយករដ្ឋមន្ត្រីរូបនេះ បាននិយាយថា ព័ត៌មានលម្អិតបន្ថែម នឹងត្រូវសម្រេចដោយក្រសួងថាមពល និងហិរញ្ញវត្ថុ មុនពេលគណ:រដ្ឋមន្ត្រីអនុម័តវិធានការបន្ថែម និងកែសម្រួល មុនកាលបរិច្ឆេទបច្ចុប្បន្ននៃវិធានការនេះ ត្រូវអស់សុពលភាព នៅសប្តាហ៍ក្រោយ ។

បន្ថែមពីនេះ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងថាមពល លោក Supattanapong Punmeechaow បាននិយាយថា ដើម្បីរក្សាបាននូវការទប់ស្កាត់តម្លៃលក់រាយប្រេងម៉ាស៊ូត ក្រសួងថាមពល បានផ្តល់ទិន្នន័យចាំបាច់ ដល់ក្រសួងហិរញ្ញវត្ថុរួចរាល់ហើយ ដើម្បីគណនាថា តើនឹងត្រូវបន្តកាត់បន្ថយពន្ធ សម្រាប់រយ:ពេលប៉ុន្មានទៀត ។

មិនតែប៉ុណ្ណោះ លោក Supattanapong​​ បានបន្តទៀតថា ក្រសួងហិរញ្ញវត្ថុ នឹងបញ្ជូនសំណើទាក់ទងនឹងវិធានការឧបត្ថម្ភធនសម្រាប់តម្លៃប្រេងម៉ាស៊ូតនេះ ទៅកាន់គណ:រដ្ឋមន្រ្តី ដើម្បីធ្វើការពិចារណា នៅថ្ងៃទី ១៧ ខែឧសភា ខាងមុខ ៕

ប្រភព: Bangkok Post

The post ទោះរដ្ឋបាត់ចំណូលជិត ៥០០ លានដុល្លារ តែនាយករដ្ឋមន្ត្រីថៃ គ្រោងឧបត្ថម្ភធនលើតម្លៃប្រេងម៉ាស៊ូត បន្តទៀត appeared first on .