ប្រេងឥន្ធនៈ

រដ្ឋ បានបញ្ចេញថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗ
ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា រាជរដ្ឋាភិបាល បានបញ្ចេញថវិកាប្រមាណ ៦០ លានដុល្លារក្នុង១ខែ ដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗ។ សម្តេចធិបតី ថ្លែងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប នាព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ជាថ្មីថា គោលដៅរបស់រាជរដ្ឋាភិបាលមានបី គឺចង់ឱ្យធនធានមនុស្សមានសុខភាពល្អ, ឱ្យមនុស្សមានចំណេះដឹង បំណិន, និងឱ្យមនុស្សមានឱកាសការងារ ដែលបីនេះគឺជាគោលដៅរបស់រាជរដ្ឋាភិបាលក្នុងការជួយទៅដល់ប្រជាជនដែលអាចឱ្យប្រជាជនជួយខ្លួនឯងបាន។ ទន្ទឹមគ្នានេះ សម្ដេចធិបតី ក៏បានបញ្ជាក់ជាថ្មីទៀតថា ក្នុងកាលៈទេសៈពិភពលោកកំពុងជួបបញ្ហា រាជរដ្ឋាភិបាលបានបញ្ចេញថវិកាដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗប្រមាណ ៥០-៦០ លានដុល្លារ ដើម្បីជួយសម្រាលដល់បន្ទុករបស់ប្រជាពលរដ្ឋ។

ហេតុនេះ ដើម្បីជំរុញភាពរីកចំរើននៃសេដ្ឋកិច្ចកម្ពុជា សម្តេចធិបតី បានថ្លែងថា រាជរដ្ឋាភិបាលនីតិកាល​ទី​៧ នៃរដ្ឋសភា នឹងពន្លឿនការកែទម្រង់វិស័យអប់រំ និងបណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ​នៅកម្ពុជា ឱ្យកាន់តែមានប្រសិទ្ធភាព ភាពស័ក្តិសិទ្ធ និងសមធម៌ តាមរយៈ ការ​សិក្សាដាក់ចេញនូវ គោលនយោបាយ យុទ្ធសាស្រ្ត និងកម្មវីធីកែទម្រង់​ស៊ី​ជម្រៅតាមគ្រប់រូបភាព សំដៅទាញយកឱ្យអស់នូវសក្តានុពលនៃ «ផលលាភ​ប្រជាសាស្រ្ត» ដែលកម្ពុជាកំពុងតែមាន។សម្តេចថា ធនធានមនុស្សជាទ្រព្យដ៏សំខាន់សម្រាប់ជាតិ។ ធនធានមនុស្សដែលមានសមត្ថភាព និងសុខភាពល្អ គឺជាជួយឱ្យកម្ពុជា អាចប្រកួតប្រជែងជាមួយប្រទេសដទៃ៕អត្ថបទ៖ហ្សាលីន

The post រដ្ឋ បានបញ្ចេញថវិកាប្រមាណ ៦០លានដុល្លារ ដើម្បីចេញខាតផ្នែកពន្ធលើវិស័យប្រេងឥន្ធនៈក្នុងខែៗ appeared first on .

បារាំង នឹងហាមឃាត់ទាំងស្រុងលើការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល
ប្រទេសបារាំង នឹងហាមឃាត់ការផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីលដែលនាំចូល បន្ទាប់ពីមានការពន្យារពេលអស់ ៥ឆ្នាំ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការប្រើប្រាស់ថាមពលស្អាតជំនួស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Le Monde។

កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលបារាំង បានបញ្ជាក់ថាខ្លួននឹងប្រកាសពីច្បាប់ហាមឃាត់ការផ្សាយពាណិជ្ជកម្មទាំងអស់ដែលទាក់ទងនឹងឥន្ធនៈហ្វូស៊ីលដែលនាំចូលមុនចុងឆ្នាំនេះ។ នេះគឺជាវិធានការមួយក្នុងចំណោមវិធានការចំនួន ២២ ផ្សេងទៀតដែលមានគោលបំណងលើកកម្ពស់ការប្រើប្រាស់ថាមពលអគ្គិសនី និងកាត់បន្ថយការពឹងផ្អែកលើឥន្ធនៈហ្វូស៊ីល។

នៅឆ្នាំ២០២១ ប្រទេសបារាំង បានអនុម័តច្បាប់ស្តីពីអាកាសធាតុ និងភាពធន់ ដែលហាមឃាត់ការធ្វើទីផ្សារ ឬយុទ្ធនាការផ្សព្វផ្សាយសម្រាប់ឥន្ធនៈហ្វូស៊ីល។ តែទោះជាយ៉ាងណាក៏ដោយ ច្បាប់នេះមិនត្រូវបានអនុវត្តភ្លាមៗនោះទេ ដោយសារតែខ្វះបទប្បញ្ញត្តិអនុវត្ត។ យោងតាម ​​Le Monde ចលនាថ្មីរបស់រដ្ឋាភិបាលនឹងបិទចន្លោះប្រហោងផ្នែកច្បាប់នេះដែលមានក្នុងរយៈពេលប្រាំឆ្នាំកន្លងមក។

គួរជម្រាបជូនផងដែរថា ប្រទេសបារាំង ប្តេជ្ញាសម្រេចបាននូវការបំភាយឧស្ម័នកាបូនសូន្យនៅឆ្នាំ២០៥០។ ផែនទីបង្ហាញផ្លូវនេះរួមមានការកាត់បន្ថយការបំភាយឧស្ម័នកាបូនចំនួន ៥០% នៅឆ្នាំ២០៣០ ការបញ្ឈប់ការប្រើប្រាស់ធ្យូងថ្មនៅឆ្នាំ២០៣០ ប្រេងឥន្ធនៈនៅឆ្នាំ២០៤៥ និងឧស្ម័នធម្មជាតិរាវនៅឆ្នាំ២០៥០៕​

The post បារាំង នឹងហាមឃាត់ទាំងស្រុងលើការផ្សព្វផ្សាយពាណិជ្ជកម្មពាក់ព័ន្ធនឹងឥន្ធនៈហ្វូស៊ីល appeared first on .

ជប៉ុន ប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់រុស្ស៊ី
ប្រទេសជប៉ុន កាលពីពេលថ្មីៗនេះ បានប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះពីប្រទេសរបស់ខ្លួន ទៅកាន់ប្រទេសរុស្ស៊ី តាមរយៈប្រទេសទីបី ឬការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយនៅលើសមុទ្រ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

កាលពីថ្ងៃទី៧ ខែកក្កដា រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន លោក Ryosei Akazawa បានប្រកាសថា ជប៉ុនកំពុងសម្របសម្រួលជាមួយសមាជិកនៃក្រុម G7 និងប្រទេសដទៃទៀត ដើម្បីហាមឃាត់ការនាំចេញរបស់របរជាច្រើនក្រោមទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី រួមទាំងប្រេងឥន្ធនៈយន្តហោះផងដែរ។

លោក Akazawa បានថ្លែងថា ការហាមឃាត់នេះអនុវត្តចំពោះការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសទីបី ក៏ដូចជាការផ្ទេរពីកប៉ាល់មួយទៅកប៉ាល់មួយទៀតនៅលើសមុទ្រ។ លោកបានមានប្រសាសន៍ទៀតថា ៖”យើងនឹងបន្តគ្រប់គ្រងការនាំចេញយ៉ាងតឹងរ៉ឹងនៅពេលសហការជាមួយប្រទេសដទៃទៀត ខណៈពេលដែលកំពុងពិចារណាលើស្ថានភាពអន្តរជាតិនាពេលបច្ចុប្បន្ននេះផងដែរ”។

យ៉ាងណាមិញ លោក Akazawa បានធ្វើសេចក្តីថ្លែងការណ៍បែបនេះ បន្ទាប់ពីទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍នៅថ្ងៃទី៣ ខែកក្កដា ថាយ៉ាងហោចណាស់ប្រេងឥន្ធនៈយន្តហោះចំនួន ២០០ ០០០ បារ៉ែលត្រូវបានគេរំពឹងថានឹងដឹកទៅផ្ទុកនៅកំពង់ផែ Chiba ប្រទេសជប៉ុន នៅពាក់កណ្តាលខែកក្កដានេះ ហើយនឹងត្រូវបន្តដឹកជញ្ជូនទៅកាន់ប្រទេសកូរ៉េខាងត្បូង។ ការដឹកជញ្ជូននេះនឹងត្រូវបានផ្ទេរទៅនាវាមួយផ្សេងទៀត មុនពេលបញ្ជូនទៅដល់ប្រទេសរុស្ស៊ី។

គួរជម្រាបជូនថា រុស្ស៊ីកំពុងប្រឈមមុខនឹងការកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ បន្ទាប់ពីអ៊ុយក្រែនបានវាយប្រហាររោងចក្រចម្រាញ់ប្រេង និងកន្លែងផ្ទុកប្រេងធំៗរបស់ខ្លួន៕ ​

The post ជប៉ុន ប្រកាសហាមឃាត់ការនាំចេញប្រេងឥន្ធនៈយន្តហោះទៅកាន់រុស្ស៊ី appeared first on .

រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រៀមកាត់បន្ថយតម្លៃប្រេងឥន្ធនៈបន្ថែម ដើម្បីទប់ទល់នឹងអតិផរណា
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ លោក Koo Yun-cheol បាននិយាយកាលនៅថ្ងៃ២៦ មិថុនាថា ប្រទេសកូរ៉េខាងត្បូង នឹងបន្ថយកម្រិតកំណត់តម្លៃប្រេងឥន្ធនៈរបស់ខ្លួនបន្ថែមទៀត ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់សម្ពាធអតិផរណា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

លោក Koo Yun-cheol បាននិយាយទៅកាន់កិច្ចប្រជុំមួយថា៖”យើងបានរក្សាតម្លៃប្រេងឥន្ធនៈកម្រិតទីប្រាំមួយឱ្យនៅដដែលនៅសប្តាហ៍នេះ ដោយសារតែភាពមិនប្រាកដប្រជានៃស្ថានភាពមជ្ឈិមបូព៌ា ប៉ុន្តែកម្រិតកំណត់ទីប្រាំពីរ នឹងទាបជាងកម្រិតបច្ចុប្បន្ន ហើយរក្សារហូតដល់តម្លៃទំនិញប្រើប្រាស់មានស្ថេរភាព”។

គួរឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូង បានណែនាំចេញកម្រិតកំណត់តម្លៃប្រេងឥន្ធនៈនៅទូទាំងប្រទេស នៅក្នុងខែមីនាជាលើកដំបូង ក្រោយសង្គ្រាមនៅមជ្ឈិមបូព៌ាផ្ទុះឡើង ហើយអាជ្ញាធរ បានបន្តកែសម្រួលកម្រិតនេះឲ្យកាន់តែទាបជារៀងរាល់ខែ ក្នុងគោលបំណងកាត់បន្ថយការចំណាយរបស់ពលរដ្ឋ។

អតិផរណាទំនិញប្រើប្រាស់របស់កូរ៉េខាងត្បូងបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងខែឧសភាដល់ ៣,១% ដែលជាកម្រិតខ្ពស់បំផុតមានរយៈពេលជាងពីរឆ្នាំ ពោលគឺលើសពីការរំពឹងទុក ដែលជំរុញដោយតម្លៃប្រេងខ្ពស់ដែលបង្កឡើងដោយជម្លោះមជ្ឈិមបូព៌ា។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Koo Yun-cheol បាននិយាយថា រដ្ឋាភិបាលកូរ៉េនឹងខិតខំប្រឹងប្រែងបង្កើតគោលនយោបាយដើម្បីរក្សាអតិផរណាទំនិញប្រើប្រាស់ឱ្យនៅក្រោម ៣% នៅក្នុងឆមាសទីពីរនៃឆ្នាំនេះ៕​

The post រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រៀមកាត់បន្ថយតម្លៃប្រេងឥន្ធនៈបន្ថែម ដើម្បីទប់ទល់នឹងអតិផរណា appeared first on .

អឺរ៉ុប ប្រឈមមុខនឹងការអស់ប្រេងឥន្ធនៈយន្តហោះក្នុងរយៈពេល ៥សប្តាហ៍ទៀត បើជម្លោះមជ្ឈិមបូព៌ានៅតែបន្ត
ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) បានព្រមានថា អឺរ៉ុបមានប្រេងឥន្ធនៈយន្តហោះគ្រប់គ្រាន់សម្រាប់ប្រើប្រាស់តែពីរ ឬបីសប្តាហ៍ទៀតប៉ុណ្ណោះ ដែលអាចនឹងនាំឲ្យមានផលវិបាកដល់សេដ្ឋកិច្ចធ្ងន់ធ្ងរ។

តំណាង IEA បានប្រាប់ទៅកសារព័ត៌មាន CNBC ថាប្រទេសអឺរ៉ុបមួយចំនួនអាចចាប់ផ្តើមជួបប្រទះនឹងកង្វះខាតប្រេងឥន្ធនៈយន្តហោះក្នុងរយៈពេលប្រាំសប្តាហ៍ អាស្រ័យលើចំនួនដែលពួកគេអាចនាំចូលដើម្បីជំនួសការផ្គត់ផ្គង់ដែលបាត់បង់ពីមជ្ឈិមបូព៌ា។ កន្លងមកតំបន់នេះធ្លាប់មានចំនួន ៧៥% នៃការនាំចូលប្រេងឥន្ធនៈយន្តហោះសរុបរបស់អឺរ៉ុប។

ទន្ទឹមនឹងនេះ លោក Claudio Galimberti ប្រធានសេដ្ឋវិទូនៅ Rystad Energy ក៏បាននិយាយផងដែរថា ស្ថានភាពសម្រាប់ក្រុមហ៊ុនអាកាសចរណ៍នៅអឺរ៉ុប ភាគច្រើនគឺអាស្រ័យលើចំនួនបារ៉ែលប្រេងដែលត្រូវបានដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រ Hormuz។

មិនតែប៉ុណ្ណោះ លោក Rico Luman សេដ្ឋវិទូជាន់ខ្ពស់ប្រចាំនៅ ING ក៏បាននិយាយផងដែរថា កប៉ាល់ជាច្រើនត្រូវបានបង្ខំឲ្យឈប់ឆ្លងកាត់ច្រកសមុទ្រ Hormuz ដោយសារតែស្ថានភាពតានតឹងនៅតែបន្តកើនឡើង ដូច្នេះការផ្គត់ផ្គង់ពីជម្ឈិមបូព៌ា ត្រូវបានកាត់ផ្តាច់ស្ទើតែទាំងស្រុង។

ជម្រាបជូនផងដែរថា ជុំវិញស្ថានភាពបែបនេះ​ បានធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់អឺរ៉ុបយ៉ាងធ្ងន់ធ្ងរ ខណៈបើតាមសមាគម ACI Europe ដែលតំណាងឱ្យអាកាសយានដ្ឋាននានាក្នុងសហភាពអឺរ៉ុប និយាយថា ការដឹកជញ្ជូនតាមផ្លូវអាកាសបង្កើតប្រាក់ចំណូល ៨៥១ពាន់លានអឺរ៉ូ (ជិត ១ទ្រីលានដុល្លារ) ក្នុងផលិតផលក្នុងស្រុកសរុបសម្រាប់សេដ្ឋកិច្ចអឺរ៉ុបជារៀងរាល់ឆ្នាំ៕​

The post អឺរ៉ុប ប្រឈមមុខនឹងការអស់ប្រេងឥន្ធនៈយន្តហោះក្នុងរយៈពេល ៥សប្តាហ៍ទៀត បើជម្លោះមជ្ឈិមបូព៌ានៅតែបន្ត appeared first on .

ក្រោយកម្ពុជាសម្រេចបិទទ្វារលែងនាំចូលប្រេងឥន្ធនៈ ថៃអាចនឹងរបូតចំណូលសរុបជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ
យោងតាមទិន្នន័យពីនាយកដ្ឋានអាជីវកម្មថាមពលរបស់ប្រទេសថៃ បានបង្ហាញឲ្យដឹងថា នៅចន្លោះខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤ ប្រទេសថៃ បាននាំចេញប្រេងឥន្ធន:សរុបចំនួន ២,២៨ ពាន់លានលីត្រ មកកាន់ប្រទេសកម្ពុជា ឬជាមធ្យម ៦,២៥ លានលីត្រ ក្នុងមួយថ្ងៃ ដែលស្មើទៅនឹង ២១,២% នៃការនាំចេញប្រេងឥន្ធន:សរុបរបស់ប្រទេសថៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន The Nation។

ប្រភពដដែលនេះ បានឲ្យដឹងទៀតថា កម្ពុជាគឺជាគោលដៅនាំចេញប្រេងឥន្ធន:ធំជាងគេបំផុតទីពីររបស់ប្រទេសថៃ ជាមួយនឹងតម្លៃនៃការនាំចេញសរុបចំនួន ៤៧,៩៨ពាន់លានបាត (ឬស្មើ ១,៤៣ពាន់លានដុល្លារ) បន្ទាប់ពីប្រទេសសិង្ហបុរី ដែលបានទទួលប្រេងឥន្ធនៈពីថៃ ក្នុងតម្លៃសរុប ៤៩,៦០ពាន់លានបាត ឬស្មើនឹង ២៥,៩% នៃការនាំចេញសរុប។

យ៉ាងណាមិញ ជុំវិញទំហំនៃការនាំចេញមកកាន់កម្ពុជាដ៏ច្រើននេះ កំពុងធ្វើឲ្យក្រុមហ៊ុនប្រេងរបស់ថៃ ប្រឈមមុខទៅនឹងការខាតបង់យ៉ាងធំ បន្ទាប់ពីភាពតានតឹងព្រំដែនរវាងប្រទេសទាំងពីរ កាន់តែកើនកម្តៅឡើង។

ជម្រាបជូនផងដែរថា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសកាលពីពេលថ្មីៗនេះ ដោយផ្អាករាល់ការនាំចូលប្រេងឥន្ធន: និងឧស្ម័នទាំងអស់ពីប្រទេសថៃ គិតចាប់ពីម៉ោង ១២យប់ ថ្ងៃទី២៣ ខែមិថុនា តទៅ។ សម្តេចថែមទាំងបានសង្កត់ធ្ងន់ទៀតថា ក្រុមហ៊ុន​នាំ​ចូល​ប្រេងឥន្ធនៈ​ក្នុង​ស្រុក​ មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ទិញ​ប្រេងឥន្ធនៈ និង​ឧស្ម័ន​ពី​ប្រទេស​ផ្សេង​ទៀត​ ដើម្បី​បំពេញ​តម្រូវ​ការ ទោះ​បី​ជា​មាន​ការ​ផ្អាក​ការនាំចូលពីប្រទេសថៃ មានរយ:ពេលយូរ​យ៉ាងណាក៏​ដោយ៕

The post ក្រោយកម្ពុជាសម្រេចបិទទ្វារលែងនាំចូលប្រេងឥន្ធនៈ ថៃអាចនឹងរបូតចំណូលសរុបជាង ១ពាន់លានដុល្លារ ក្នុងមួយឆ្នាំ appeared first on .

ប្រាក់ចំណេញក្រុមហ៊ុនប្រេងឥន្ធនៈ Shell របូតអស់ ៣០% កាលពីឆ្នាំ២០២៣
ក្រុមហ៊ុនប្រេងឥន្ធនៈលំដាប់ពិភពលោក Shell បានប្រកាសពីប្រាក់ចំណេញសម្រាប់ឆ្នាំ២០២៣ កាលពីថ្ងៃទី០១ ខែកុម្ភៈ ដោយក្នុងនោះពួកគេទទួលបានប្រមាណ ២៨ពាន់លានដុល្លារ តិចជាងកាលឆ្នាំ២០២២ ប្រមាណ ៣០%។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា មូលហេតុដែលប្រាក់ចំណេញរបស់ក្រុមហ៊ុន Shell ថយចុះយ៉ាងសំបើមបែបនេះ គឺដោយសារតម្លៃប្រេង និងឧស្ម័ន មានការថយចុះជាលំដាប់នៅចុងឆ្នាំមុន។

បើទោះជាប្រាក់ចំណេញប្រចាំឆ្នាំ២០២៣ Shell ទទួលបានការខាតបង់ ក៏ប៉ុន្តែក្រុមហ៊ុនមួយនេះ​នៅតែធ្វើបានល្អ ពោលកាលពីត្រីមាសទី៤ ក្រុមអ្នកវិភាគរំពឹងថា ក្រុមហ៊ុនប្រេងអាមេរិក នឹងរងផលប៉ះពាល់ខ្លាំង ក៏ប៉ុន្តែផ្ទុយពីការព្យាករណ៍ទុក Shell រកប្រាក់ចំណេញបានជាង ៧ពាន់លានដុល្លារ នៅត្រីមាសចុងក្រោយ លើសការរំពឹងទុកដែលមានតែ ៦ពាន់លានដុល្លារ។

បន្ថែមពីនោះ ការជួញដូរភាគហ៊ុននៅក្នុងក្រុមហ៊ុន Shell កាលពីឆ្នាំមុន មានរហូតដល់ ២៣ពាន់លានដុល្លារ ច្រើនជាង ១០% នៃតម្លៃមូលធនទីផ្សារសរុប និងច្រើនជាង ៤០% នៃលំហូរសាច់ប្រាក់បានពីប្រតិបត្តិការផ្សេងៗ។

សូមជម្រាបដែរថា បើទោះជាប្រាក់ចំណេញប្រចាំឆ្នាំ២០២៣ របស់ក្រុមហ៊ុន Shell មានការថយចុះ បើធៀបនឹងឆ្នាំ២០២២ ក្ដី ប៉ុន្តែក្រុមហ៊ុនអាមេរិក នៅតែធ្វើបានល្អដាច់ បើធៀបនឹងទិន្នន័យប្រាក់ចំណេញប្រចាំឆ្នាំ រយៈពេលជាង ១០ឆ្នាំចុងក្រោយនេះ៕

The post ប្រាក់ចំណេញក្រុមហ៊ុនប្រេងឥន្ធនៈ Shell របូតអស់ ៣០% កាលពីឆ្នាំ២០២៣ appeared first on .

សាំងធម្មតានៅរក្សាតម្លៃថេរ ខណៈម៉ាស៊ូតវិញ ឡើងថ្លៃ ២៥០ រៀល
តម្លៃ​ប្រេង​ចាប់ពី​ថ្ងៃទី ១១ ដល់​ថ្ងៃទី ២០ ខែសីហា​នេះ​ ប្រេងសាំងធម្មតា ​នឹងត្រូវលក់ក្នុងតម្លៃថេរ​ដដែល​ និង​ប្រេងម៉ាស៊ូត ​នឹង​ឡើងថ្លៃចំនួន ២៥០រៀល បន្ថែមពីលើតម្លៃបច្ចុប្បន្ន។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង នៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់បន្ថែមថា ផ្អែក​តាម​តម្លៃ​មធ្យម​ប្រេងឥន្ធនៈ​លើ​ទីផ្សារ​អន្តរជាតិ ថ្ងៃ​លក់រាយ​ប្រេងឥន្ធនៈ​ចាប់ពីថ្ងៃ​ទី ១១ ដល់ ២០ ខែសីហា ឆ្នាំ ២០០៣ សម្រាប់​សាំង​ធម្មតា នឹងត្រូវ លក់ ៤ ៥៥០ រៀល​ដដែល​ ក្នុង ១ លីត្រ​ ខណៈប្រេងម៉ាស៊ូត​តម្លៃ ៤ ៧០០ រៀល​ក្នុង ១ លីត្រ។ តម្លៃនេះបើប្រៀបធៀបត្រឹមថ្ងៃទី១ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ឃើញថា តម្លៃ​ប្រេងសាំងនៅកម្ពុជា នៅតែមានតម្លៃថេរ   ខណៈប្រងម៉ាស៊ូត បានកើនឡើង២៥០ រៀល ក្នុងមួយលីត្រ។

គួរបញ្ជាក់ថា ការ​កំណត់​តម្លៃ​ប្រេង​នេះ គឺផ្អែក​ទៅលើ​ទីផ្សារ​អន្តរជាតិ​ ប៉ុន្តែដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ​ប្រមុខ​ដឹកនាំ​រាជរដ្ឋាភិបាលកម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​សម្រេច​បញ្ចុះតម្លៃ​លក់រាយ​ប្រេង​ឥន្ទ​នៈ​នេះ​ចំនួន​៦,៥ សេន​ដុល្លារ​ ក្នុង​មួយ​លី​ត្រ​រួចទៅហើយ៕ អត្ថបទ៖ ពិសី

The post សាំងធម្មតានៅរក្សាតម្លៃថេរ ខណៈម៉ាស៊ូតវិញ ឡើងថ្លៃ ២៥០ រៀល appeared first on .

វៀតណាមអនុម័តគម្រោងពង្រីកទំហំផ្ទុកប្រេងឥន្ធនៈ តម្លៃ១១ពាន់លានដុល្លារ
វៀតណាមបានសម្រេចអនុម័តនូវផែនការពង្រីកសមត្ថភាពផ្ទុកឥន្ធនៈជាតិរបស់ខ្លួននៅឆ្នាំ២០៣០ខាងមុខ ដោយគម្រោងមួយនេះចាយទុនវិនិយោគដល់ទៅ២៧០ពាន់ពាន់លានដុង​(១១,៤ពាន់លានដុល្លារ)។នេះបើតាមការទទួលបានពីសារព័ត៌មានCNA។

កាលពីខែមីនា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានដកស្រង់សម្តីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម​ និងពាណិជ្ជកម្មវៀតណាមថា វៀតណាមមានសមត្ថភាពស្តុកប្រេងបានត្រឹមប្រមាណ៦៥ថ្ងៃ ប៉ុណ្ណោះនៃការនាំចូលសុទ្ធនាពេលបច្ចុបន្ននេះ។

យ៉ាងណាមិញ ការវិនិយោគនេះនឹងបង្កើនសមត្ថភាពផ្ទុកប្រេងឆៅ និងចម្រាញ់នូវការនាំចូលសុទុ្ធបានរហូតដល់៧៥ ទៅ៨០ថ្ងៃ។ នេះបើយោងតាមផែនការដែលបានចុះហត្ថលេខាដោយឧបនាយករដ្ឋមន្ត្រីTran Hong Ha កាលពីថ្ងៃអង្គារ និងពិនិត្យដោយ​Reuters ។

ដោយឡែក ស្របពេលនឹងផែនការមួយនេះ វៀតណាមក៏នឹងអភិវឌ្ឍស្ថានីយឧស្ម័នធម្មជាតិ​រាវ និងកន្លែងផ្ទុកឧស្ម័ន(LNG)ដែលពាក់ព័ន្ធ នឹងអាចមានសមត្ថភាពផ្ទុកប្រេងប្រចាំឆ្នាំបានចំនួន២០លានតោន ​នៅឆ្នាំ២០៣០ផងដែរ៕

The post វៀតណាមអនុម័តគម្រោងពង្រីកទំហំផ្ទុកប្រេងឥន្ធនៈ  តម្លៃ១១ពាន់លានដុល្លារ appeared first on .

កម្ពុជា មានត្រូវការនាំចូលប្រេងសំាង ម៉ាស៊ូតនិងប្រេងយន្តហោះមានទឹកប្រាក់ជាង​ ៨៨៨លានដុល្លារ
ការប្រើប្រាស់ប្រេងសំាង ប្រេងម៉ាស៊ូតនិងប្រេងយន្តហោះនៅកម្ពុជានាប៉ុន្មានខែដើមឆ្នំា២០២៣កន្លងមកនេះហាក់បង្ហាញសញ្ញាមានតម្រូវការកើនឡើងជិតពាក់កណ្តាលនៃការនាំចូលក្នុងឆ្នំា២០២២មានទឹកប្រាក់ជាង២.៤០១លានដុល្លារ។

យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ក្នុងឆ្នំា២០២២កន្លងមកនេះ កម្ពុជាមានត្រូវការនាំចូលប្រេងសំាង(E.A) មកពីប្រទេរស ថៃ សំាងហ្គាពួរ វៀតណាម ជប៉ុន ហើយប្រេងម៉ាស៊ូត(D.O)មាននាំចូលមកពីប្រទេរស ថៃ វៀតណាម សំាងហ្គាពួរ ម៉ាឡេស៊ី ចិន ហុងកុង កូរ៉េ និងប្រេងយន្តហោះ(Z.A1)មាននំាមកពីថៃ និងវៀតណាម ។ប្រភេទប្រេងទំាងពី៣ប្រភេទបើគិតជាទំហំសាច់ប្រាក់មានប្រមាណជាង២.៤០១លានដុល្លារអាមេរិក។

របាយការណ៍ដដែលគូសបញ្ជាក់ថា«នៅប៉ុន្មានខែដើមឆ្នំា២០២៣នេះ សម្រាប់ប្រេងសំាង(E.A) កម្ពុជាត្រូវការនំាចូលពីប្រទេសសំាងហ្គាពួរ វៀតណាម ថៃ និងចិន ហើយប្រេងម៉ាស៊ូត(D.O) នាំចូលមកពី ប្រទេសវៀតណាម ចិន ថៃ សំាងហ្គាពួរ និងម៉ាឡេស៊ី និងចំណែកប្រភេទប្រេងសំាងយន្តហោះ(Z.A1) មាននាំចូលមកពីប្រទេសថៃ និងវៀតណាមគិតជាសាច់ប្រាក់មានជាង៨៨៨លានដុល្លារអាមេរិក»។

ទាក់ទងនិងការប្រើប្រាស់ប្រេងសំាងនិងប្រេងម៉ាស៊ូតនៅ២០២៣នេះ កម្ពុជាបានធ្វើការផ្គត់ផ្គង់និងគ្រប់គ្រងតម្លៃប្រេងផ្អែកទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិ ហើយមានប្រេងស្តុកទុកសម្រាប់លក់និងប្រើប្រាស់គឺមានគ្រប់គ្រាន់។

លោក ប៉ែន សុវិជាតិ មន្ត្រីអ្នកនំាពាក្យក្រសួងពាណិជ្ជកម្មធ្លាប់ឱ្យប្រាប់ឱ្យដឹងថា ប៉ុន្មានខែដើមឆ្នំា២០២៣មកនេះក្រសួងពាណិជ្ជកម្មគ្រប់គ្រងបានលើការផ្គត់ផ្គង់ប្រេងនិងការធ្វើអន្តរាគមន៍លើថ្លៃប្រេង គឺយើងបានកំណត់ថ្លៃផ្អែកលើទៅលើថ្លៃប្រេងលក់ជាអន្តរជាតិ និងការស្រុះស្រួលគ្នាឬ ធ្វើកិច្ចសហប្រតិបត្តិការគ្នារវាងរដ្ឋនិងវិស័យឯកជនឃើញថាតម្លៃប្រេងនៅលើទីផ្សារក្នុងប្រទេសយើងគ្រប់គ្រងបាន។

លោកបន្តថា «ជាក់ស្តែងនៅសប្តាហ៍នេះថ្លៃប្រេងសំាងលក់រាយនៅថេ ចំណែកថ្លែងប្រេងម៉ាស៊ូតឡើងថ្លៃ៥០រៀលក្នុងមួយលីត្រ។ ដូចនេះតំាពីដើមឆ្នំា២០២៣មក រហូតមកដល់ឥលូវនេះតម្លៃប្រេងម៉ាស៊ូតមានការប្រែប្រួលថ្លៃ៥០រៀលពីរដង ហើយបើសិនសភាពការនៅលើពិភពលោក តម្លៃប្រេងឆៅមិនឡើងថ្លៃច្រើនទេ យើងអាចរំពឹងទុកបានថា តម្លៃប្រេងលក់រាយមិនមានការប្រែប្រួលខ្លំាងនោះទេ»។

លោកលើកឡើងថា ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចសហប្រតិបត្តិការជាមួយនិងវិស័យឯកជន សម្រាប់សន្និធិប្រេងស្តុកទុកប្រើប្រាស់និងលក់នៅក្នុងទីផ្សារ យើងអាចគ្រប់គ្រងបាន អីចឹងយើងអត់មានវិបត្តិបង្ហាញថាមានការខ្វះខាតប្រេងឥន្ធនៈសម្រាប់លក់ ធ្វើឱ្យមានការចលាចលឡើងថ្លៃខុសសណ្តាប់ធ្នប់គឺអត់មានទេ។នៅមុនសភាពការបោះឆ្នោតនិងក្រោយបោះឆ្នោតនេះ ក្រសួងពាណិជ្ជកម្មបានធ្វើកិច្ចការស្នូលរបស់ខ្លួនគឺការគ្រប់គ្រងទីផ្សារបានត្រឹមត្រូវល្អហើយការគ្រប់គ្រងថ្លៃប្រេងឥន្ធនៈវាសមស្របទៅតាមយុទ្ធសាស្ត្រដែលយើងធ្លាប់មានកាលពីកន្លងមក៕ អត្ថបទ៖ សារេត

The post កម្ពុជា មានត្រូវការនាំចូលប្រេងសំាង ម៉ាស៊ូតនិងប្រេងយន្តហោះមានទឹកប្រាក់ជាង​ ៨៨៨លានដុល្លារ appeared first on .