មហាសេដ្ឋីអាស៊ាន

អ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ចាប់ផ្តើមបោះទុនរកស៊ីលើវិស័យប្រេងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី
ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong ថ្មីៗនេះ បានប្រកាសបង្កើតក្រុមហ៊ុនថ្មីមួយឈ្មោះថា Vin Oil&Gas Global Jsc (VOG) ដែលជាក្រុមហ៊ុនធ្វើអាជីវកម្មលើការវិនិយោគ និងការជួញដូរផលិតផលប្រេងកាត និងឧស្ម័ន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រុមហ៊ុន VOG ដែលមានទីស្នាក់ការនៅទីក្រុងហាណូយ មានដើមទុនចុះបញ្ជីដំបូងចំនួន ១ទ្រីលានដុង (ប្រហែល ៣៨,៥លានដុល្លារ) ដោយក្នុងនោះ Vingroup កាន់កាប់ភាគហ៊ុនចំនួន ៥១% ។ Vingroup ដែលជាក្រុមហ៊ុនចុះបញ្ជីធំបំផុតរបស់វៀតណាម គឺគ្រប់គ្រងដោយលោក Pham Nhat Vuong ដែលជាបុគ្គលមានបំផុតនៅអាស៊ីអាគ្នេយ៍ ជាមួយនឹងទ្រព្យសម្បត្តិសរុបជិត ៣៦ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ចំពោះសកម្មភាពអាជីវកម្មចម្បងរបស់ក្រុមហ៊ុនថ្មីនេះ គឺការវិនិយោគ និងការជួញដូរប្រេងកាត និងឧស្ម័ន។ តែទោះជាយ៉ាងណាក៏ដោយ វានៅមិនទាន់មានព័ត៌មានលម្អិតបន្ថែមត្រូវបានទម្លាយឱ្យដឹងអំពីផ្នែក ឬគម្រោងជាក់លាក់ដែល VOG នឹងផ្តោតលើនៅឡើយនោះទេ។

ជម្រាបជូនផងដែរថា ជុំវិញការបង្កើតក្រុមហ៊ុន VOG នេះ ធ្វើឡើងក្នុងពេលដែល Vingroup បាននិងកំពុងពង្រីកសកម្មភាពរបស់ខ្លួនទៅកាន់វិស័យដែលពាក់ព័ន្ធនឹងហេដ្ឋារចនាសម្ព័ន្ធ និងថាមពល៕​

The post អ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ចាប់ផ្តើមបោះទុនរកស៊ីលើវិស័យប្រេងជាមួយក្រុមហ៊ុនទើបបង្កើតថ្មី appeared first on .

ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗទាំង៥ នៅអាស៊ីអាគ្នេយ៍រួមបញ្ចូលគ្នា កើនឡើងដល់ជាង ១១០ពាន់លានដុល្លារ
មហាសេដ្ឋីកំពូលៗទាំង៥ របស់អាស៊ីអាគ្នេយ៍មានទ្រព្យសម្បត្តិសរុបបូកបញ្ជូលគ្នា កើនឡើងដល់ ១១០,៧ពាន់លានដុល្លារ ដោយក្នុងនោះប្រធានក្រុមហ៊ុនខ្នាតយក្សវៀតណាម Vingroup លោក Pham Nhat Vuong មានចំនួនទ្រព្យសម្បត្តិច្រើនដាច់គេ។

យោងតាម Forbes បានបង្ហាញឲ្យដឹងថាចំនួនទ្រព្យសម្បត្តិសរុបរបស់លោក Vuong បានកើនឡើងដល់ ៣៦,៥ពាន់លានដុល្លារ និងជាប់តំណែងជាអ្នកមានបំផុតរបស់តំបន់នេះ។

យ៉ាងណាមិញ ចំពោះតំណែងទីពីរគឺធ្លាក់លើមហាសេដ្ឋីកំពង់ផែហ្វីលីពីន លោក Enrique Razon Jr. ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ២០ពាន់លានដុល្លារ។ លោក Razon អាយុ ៦៦ ឆ្នាំ បានក្លាយជាអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីននៅឆ្នាំនេះជាលើកដំបូងចាប់តាំងពីបានបង្ហាញខ្លួនជាលើកដំបូងនៅក្នុងបញ្ជីអ្នកមានបំផុតរបស់ប្រទេសក្នុងឆ្នាំ២០០៧ មក។

ទន្ទឹមនឹងនេះ លោក Low Tuck Kwong ប្រធានក្រុមហ៊ុនធ្យូងថ្ម Bayan Resources និងជាមហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី បច្ចុប្បន្នជាប់ចំណាត់ថ្នាក់លេខបីនៅអាស៊ីអាគ្នេយ៍ ដោយមានទ្រព្យសម្បត្តិប្រហែល ១៩,៣ពាន់លានដុល្លារ។

ដោយឡែកចំពោះតំណែងលេខ៤ និងលេខ៥ បច្ចុប្បន្នកាន់កាប់ដោយមហាសេដ្ឋីថៃ គឺលោក Dhanin Chearavanont ប្រធានក្រុមហ៊ុន CP Group ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៧,៦ពាន់លានដុល្លារ និងលោក Sarath Ratanavadi មហាសេដ្ឋីថាមពលថៃ ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិក្រុមហ៊ុន Gulf Development មានទ្រព្យសម្បត្តិប្រមាណ ១៧,៣ពាន់លានដុល្លារ៕

The post ទ្រព្យសម្បត្តិមហាសេដ្ឋីកំពូលៗទាំង៥ នៅអាស៊ីអាគ្នេយ៍រួមបញ្ចូលគ្នា កើនឡើងដល់ជាង ១១០ពាន់លានដុល្លារ appeared first on .

គិតត្រឹមបច្ចុប្បន្ន នរណាខ្លះជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍?
គិតនៅត្រឹមចុងខែកក្កដា បុគ្គលដែលជាប់ឈ្មោះជាមហាសេដ្ឋីមានដាច់គេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍គឺមកពីប្រទេសវៀតណាម ហ្វីលីពីន ថៃ និងសិង្ហបុរី ដោយទ្រព្យសម្បត្តិសរុបរបស់ពួកគេរួមបញ្ចូលគ្នាមានចំនួនប្រមាណ ១០៧,៩ពាន់លានដុល្លារ។

យោងតាម Forbes ថៅកែក្រុមហ៊ុន Vingroup ជនជាតិវៀតណាម លោក Pham Nhat Vuong នៅតែជាអ្នកមានដាច់គេបំផុតក្នុងតំបន់ជាមួយទ្រព្យសម្បត្តិសរុប ៣៣,៦ពាន់លានដុល្លារ កើនឡើង ១៩% បើធៀបទៅនឹងដើមឆ្នាំនេះ។

ទន្ទឹមនឹងនេះ មហាសេដ្ឋីហ្វីលីពីន លោក Enrique Razon Jr ជាប់តំណែងលេខពីរ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ២១,៦ពាន់លានដុល្លារ។ លោកជាប្រធានក្រុមហ៊ុន International Container Terminal Services Inc ដែលជាប្រតិបត្តិករកំពង់ផែធំជាងគេបំផុតរបស់ប្រទេសនេះ។

អ្នកមានរបស់ថៃ លោក Sarath Ratanavadi គឺជាបុគ្គលដែលមានជាងគេទីបីនៅអាស៊ីអាគ្នេយ៍ ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៧,៧ពាន់លានដុល្លារ កើនឡើងពី ៥,៦ពាន់លានដុល្លារកាលពីឆ្នាំមុន។ ខណៈលោក Dhanin Chearavanont ដែលជាមហាសេដ្ឋីថៃផងដែរនោះ ជាប់លេខ៤ មានទ្រព្យសម្បត្តិសរុប ១៧,៦ពាន់លានដុល្លារ ជាម្ចាស់ក្រុមហ៊ុន CP Group។

ដោយឡែកសម្រាប់ចំណាត់ថ្នាក់ចុងក្រោយ គឺលោក Jason Chang ដែលជាបុរសមានបំផុតនៅសិង្ហបុរី មានទ្រព្យសម្បត្តិសុទ្ធសរុបចំនួន ១៧,៤ពាន់លានដុល្លារ។ លោកគឺជាម្ចាស់ក្រុមហ៊ុន ASE Technology Holding ដែលជាក្រុមហ៊ុនបន្ទះឈីប semiconductor ចុះបញ្ជីនៅតៃវ៉ាន់៕​

The post គិតត្រឹមបច្ចុប្បន្ន នរណាខ្លះជាប់ឈ្មោះជាមហាសេដ្ឋីមានបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍? appeared first on .

ភរិយាអ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ទិញភាគហ៊ុនតម្លៃជាង ៣០០លានដុល្លារ ក្នុងធនាគារវៀតណាម
លោកស្រី Pham Thu Huong ដែលជាភរិយាមហាសេដ្ឋីមានដាច់គេនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong បានទិញភាគហ៊ុនចំនួន ៤,៩៧% នៅក្នុងធនាគារ LPBank ដែលជាធនាគារធំជាងគេទីប្រាំពីររបស់ប្រទេសវៀតណាមផ្អែកតាមមូលធនតម្លៃទីផ្សារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ធនាគារ LPBank បានបញ្ជាក់ពីការទិញរបស់លោកស្រី Thu Huong នេះកាលពីថ្ងៃចន្ទកន្លងទៅ ខណៈភាគហ៊ុនទាំងនេះមានតម្លៃប្រហែល ៨ទ្រីលានដុង (៣០៤លានដុល្លារអាមេរិក) ផ្អែកតាមតម្លៃទីផ្សារហ៊ុននាពេលបច្ចុប្បន្ន។

គួរឲ្យឹដងផងដែរថា លោក Pham Nhat Vuong ប្រធានក្រុមហ៊ុនធំបំផុតរបស់វៀតណាម Vingroup កាលពីថ្ងៃទី២៣ ខែមិថុនា កន្លងទៅក៏បានទិញភាគហ៊ុន ៤,៨៩% នៅក្នុងធនាគារនេះ ក្នុងតម្លៃ ៦,៧ទ្រីលានដុងផងដែរ។

សរុបមក ប្តីប្រពន្ធមួយគូនេះមានភាគហ៊ុនក្នុងដៃចំនួន ៩,៨៥%។ លោកស្រី Huong បច្ចុប្បន្នកាន់តំែណងជាអនុប្រធានក្រុមហ៊ុន Vingroup គឺជាមហាសេដ្ឋីវៀតណាមម្នាក់ក្នុងចំណោមមហាសេដ្ឋីទាំងប្រាំពីរនាក់របស់វៀតណាម និងមានទ្រព្យសម្បត្តិសរុបចំនួន ៣,៧ពាន់លានដុល្លារ។ លោក ស្រីឈរលំដាប់ទី៣ បន្ទាប់ពីស្វាមីរបស់លោកស្រី និងលោកស្រី Nguyen Thi Phuong Thao ដែលជាប្រធានក្រុមហ៊ុន Vietjet Air ប៉ុណ្ណោះ៕​

The post ភរិយាអ្នកមានដាច់គេនៅអាស៊ីអាគ្នេយ៍ ទិញភាគហ៊ុនតម្លៃជាង ៣០០លានដុល្លារ ក្នុងធនាគារវៀតណាម appeared first on .

ថៅកែក្រុមហ៊ុន Vingroup ឡើងគ្រងតំណែងជាអ្នកមានដាច់គេក្នុងតំបន់អាស៊ីអាគ្នេយ៍
លោក Pham Nhat Vuong ប្រធានក្រុមហ៊ុន Vingroup បានវ៉ាដាច់លោក Prajogo Pangestu មហាសេដ្ឋីកំពូលរបស់ប្រទេសឥណ្ឌូណេស៊ី ដើម្បីក្លាយជាអ្នកមានបំផុត នៅអាស៊ីអាគ្នេយ៍ ជាមួយទ្រព្យសម្បត្តិសរុប ២៤,៥ពាន់លានដុល្លារ។

យោងតាមចំណាត់ថ្នាក់មហាសេដ្ឋីតាមពេលវេលាជាក់ស្តែងរបស់ទស្សនាវដ្តី Forbes គិតត្រឹមថ្ងៃទី៥ ខែមេសា បានបង្ហាញថា លោក Vuong មានទ្រព្យសម្បត្តិសរុប ២៤,៥ពាន់លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី១០០ នៅលើពិភពលោក។

ជុំវិញទ្រព្យសម្បត្តិដ៏ច្រើននេះមានន័យថា លោក Vuong បានវ៉ាដាច់លោក Prajogo Pangestu ស្ថាបនិកក្រុមហ៊ុន Barito Pacific Group ជនជាតិឥណ្ឌូណេស៊ី ដើម្បីក្លាយជាអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍។

ជម្រាបជូនថា នៅចុងឆ្នាំ២០២៥ លោក Pham Nhat Vuong បានជាប់ចំណាត់ថ្នាក់លេខពីរក្នុងចំណោមអ្នកមានបំផុតនៅអាស៊ីអាគ្នេយ៍ នៅពីក្រោយលោក Prajogo Pangestu។ ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបីខែក្រោយ ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីឥណ្ឌូណេស៊ីរូបនេះ បានធ្លាក់ចុះ ពីចំនួនជាង ៤៤ពាន់លានដុល្លារ មកត្រឹម ១៨,៦ពាន់លានដុល្លារ គិតត្រឹមថ្ងៃទី ៥ ខែមេសា៕​

The post ថៅកែក្រុមហ៊ុន Vingroup ឡើងគ្រងតំណែងជាអ្នកមានដាច់គេក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

អ្នកមានដាច់គេទីពីរនៅអាស៊ីអាគ្នេយ៍ បន្តកើបលុយបានជាង ៣ពាន់លានដុល្លារ ត្រឹមមួយថ្ងៃ
មហាសេដ្ឋីកំពូលវៀតណាម លោក Pham Nhat Vuong ដែលជាបុគ្គលមានបំផុតទីពីរនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បានឡើងដល់ចំណាត់ថ្នាក់លេខ ៧៣ នៅក្នុងបញ្ជីមហាសេដ្ឋីមានដាច់គេរបស់ពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិសរុបរបស់លោក បានកើនឡើងដល់ ៣ពាន់លានដុល្លារ បន្ថែមទៀត ក្នុងពេលត្រឹមតែមួយថ្ងៃ។

យោងតាម Forbes បានរាយការណ៍ឲ្យដឹងថា ការកើនឡើងនេះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក Vuong ឈានដល់ចំនួន ២៩,៦ពាន់លានដុល្លារ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Vingroup ដែលគ្រប់គ្រងដោយលោក Vuong បានកើនឡើង ៦,៩៤% នៅក្នុងការជួញដូរចុងក្រោយមួយ ស្របពេលក្រុមហ៊ុនបុត្រសម្ព័ន្ធផ្សេងទៀត រួមមាន ក្រុមហ៊ុនបដិសណ្ឋារកិច្ច Vinpearl ប្រតិបត្តិករផ្សារទំនើប Vincom Retail និងក្រុមហ៊ុនអចលនទ្រព្យ Vinhomes ក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។

ជម្រាបជូនផងដែរថា លោក Vuong បានក្លាយជាអ្នកមានបំផុតទីពីរនៅអាស៊ីអាគ្នេយ៍ក្នុងរយៈពេលតិចជាងពីរសប្តាហ៍មុន ដោយស្ថិតនៅក្រោមមហាសេដ្ឋីថាមពលឥណ្ឌូណេស៊ី លោក Prajogo Pangestu ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ៣៨,៦ពាន់លានដុល្លារ៕​

The post អ្នកមានដាច់គេទីពីរនៅអាស៊ីអាគ្នេយ៍ បន្តកើបលុយបានជាង ៣ពាន់លានដុល្លារ ត្រឹមមួយថ្ងៃ appeared first on .

មេធំក្រុមហ៊ុន Vingroup បន្តក្តាប់តំណែងជាអ្នកមានដាច់គេទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រធានក្រុមហ៊ុនខ្នាតយក្ស Vingroup និងជាអ្នកមានដាច់គេរបស់ប្រទេសវៀតណាម លោក Pham Nhat Vuong ឥឡុវនេះ បានបន្តក្តាប់តំណែងជាមហាសេដ្ឋីមានទ្រព្យសម្បត្តិច្រើនបំផុតទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដោយសារតែការកើនឡើងនៃភាគហ៊ុនក្រុមហ៊ុនរបស់លោក នៅឆ្នាំនេះ។

យោងតាមការចុះផ្សាយពីទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា បុរសវ័យ ៥៧ឆ្នាំរូបនេះ មានទ្រព្យសម្បត្តិសរុបចំនួន ២៦,៥ពាន់លានដុល្លារ ពោលគឺបានកើនឡើងដល់ទៅបួនដង គិតចាប់តាំងពីដើមឆ្នាំនេះមក។

លោក Vuong ដែលជាប់ចំណាត់ថ្នាក់ទី៨៥ ជាអ្នកមានបំផុតនៅទូទាំងពិភពលោក គឺជាជនជាតិវៀតណាមដំបូងគេដែលស្ថិតក្នុងចំណោមអ្នកមានបំផុតទាំង១០០ នាក់របស់ពិភពលោក។

គួរឲ្យដឹងថា លោក Vuong ទទួលបានអត្ថប្រយោជន៍ពីការកើនឡើងប្រាំពីរដងនៃតម្លៃភាគហ៊ុន Vingroup ចាប់តាំងពីដើមឆ្នាំនេះ ដែលជំរុញដោយការពង្រីកក្រុមហ៊ុនផលិតរថយន្ត VinFast របស់ខ្លួននៅក្នុងទីផ្សារថ្មីៗដូចជាប្រទេសឥណ្ឌា និងឥណ្ឌូណេស៊ី ក៏ដូចជាការបណ្តាក់ទុនរបស់លោក ទៅក្នុងឧស្សាហកម្មថ្មីៗដូចជាផ្លូវដែក ដែកថែប និងអាកាសចរណ៍ ជាដើម។

ជម្រាបជូនផងដែរថា នៅអាស៊ីអាគ្នេយ៍ លោក Prajogo Pangestu ដែលជាមហាសេដ្ឋីថាមពលឥណ្ឌូណេស៊ី ជាប់នៅចំណាត់ថ្នាក់កំពូលគេ ជាមួយទ្រព្យសម្បត្តិសរុបជាង ៤១ពាន់លានដុល្លារ៕​

The post មេធំក្រុមហ៊ុន Vingroup បន្តក្តាប់តំណែងជាអ្នកមានដាច់គេទីពីរ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

តើប្រទេសណានៅក្នុងតំបន់អាស៊ាន ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត?
អាស៊ានជាតំបន់សេដ្ឋកិច្ចមានការអភិវឌ្ឍន៍លឿនបំផុតមួយលើពិភពលោក ហើយតំបន់នេះ ក៏សំបូរទៅដោយមហាសេដ្ឋីរស់នៅច្រើនផងដែរ ប្រមាណជាង ១០០នាក់ឯណោះ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ប្រទេសដែលសំបូរមហាសេដ្ឋីរស់នៅច្រើនបំផុត ក្នុងតំបន់អាស៊ីអាគ្នេយ៍គឺ ប្រទេសសិង្ហបុរី ដែលមានមហាសេដ្ឋីប្រមាណ ៣៩នាក់។

ទន្ទឹមនឹងនោះ ប្រទេសឥណ្ឌូណេស៊ីឈរនៅលំដាប់លេខរៀងទី០២ ដោយមានមហាសេដ្ឋី ៣៥នាក់ និងប្រទេសថៃមានមហាសេដ្ឋី ២៦នាក់។

ចំណែកឯ កំពូលអ្នកមានដាច់គេប្រចាំតំបន់អាស៊ាន គឺមហាសេដ្ឋីឥណ្ឌូណេស៊ី លោក Prajogo Pangestu ស្ថាបនិក និងជាប្រធានក្រុមហ៊ុនខ្នាតយក្ស Barito Pacific Group រកស៊ីលើអាជីវកម្មចម្រុះ ដែលមានទ្រព្យសម្បត្តិប្រហែល ៦៥ពាន់លានដុល្លារ៕

The post តើប្រទេសណានៅក្នុងតំបន់អាស៊ាន ដែលមានមហាសេដ្ឋីរស់នៅច្រើនបំផុត? appeared first on .

ទម្លាយឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍
ស្ដេចសុលតង់នៃប្រទេសប៊្រុយណេ ជាបុគ្គលមានឥទ្ធិពលមួយរូបនៅប៉ែកអាស៊ីអាគ្នេយ៍​នេះ​ ហើយធ្លាប់​ល្បីសុសសាយជា​បុគ្គល​មាន​បំផុត​ប្រចាំតំបន់ តែការពិត​មិន​អីចឹងទេ។

បើ​ទោះ​ជា​ទ្រង់​ជាប់​ងារ​ជា​បុគ្គល​មាន​ឥទ្ធិពល​មួយ​រូប​ក្នុង​ចំណោម​មនុស្ស​រាប់​រយ​លាន​នាក់​ក៏​ពិតមែន តែ​បើ​និយាយ​ពី​ទំហំ​ទ្រព្យ​សម្បត្តិ​វិញ គឺ​នៅ​ចាញ់​ស្ដេចត្រាញ់​ឥណ្ឌូណេស៊ី​នៅឡើយ គឺលោក Prajogo Pangestu ដែល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍។

ខាងក្រោមនេះ គឺជា​បញ្ជីឈ្មោះ​មហាសេដ្ឋីមាន​បំផុត​ប្រចាំ​ប្រទេស​នៅ​តំបន់អាស៊ីអាគ្នេយ៍ សម្រាប់​ឆ្នាំ២០២៤ ផ្អែកតាម​ទិន្នន័យផ្ដល់​ឲ្យ​ដោយ​ Forbes៖

1/ មហាសេដ្ឋី Prajogo Pangestu នៃ​ប្រទេស​ឥណ្ឌូណេស៊ី​ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤៨,២ពាន់​លាន​ដុល្លារ
2/ ​ស្ដេច​សុល​តង់ Sultan Hassanal Bolkiah នៃ​ប្រទេស​ប៊្រុយណេ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ២៨ពាន់​លាន​ដុល្លារ
3/ លោក Li Xiting នៃ​ប្រទេស​សិង្ហបុរី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១៤,១ពាន់​លាន​ដុល្លារ
4/ លោក Robert Kuok នៃ​ប្រទេស​ម៉ាឡេស៊ី មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៩ពាន់​លាន​ដុល្លារ
5/ បងប្អូន​ត្រកូល Chearavanont នៃ​ប្រទេស​ថៃ មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៨ពាន់​លាន​ដុល្លារ
6/ មហាសេដ្ឋី Manuel Villar នៃ​ប្រទេស​ហ្វីលីពីន មាន​ទ្រព្យសម្បត្តិ​ប្រមាណ ១១,៦ពាន់​លាន​ដុល្លារ
7/ លោក Pham Nhat Vuong នៃ​ប្រទេស​វៀតណាម មាន​ទ្រព្យសម្បត្តិ​ប្រមាណ ៤,៦ពាន់​លាន​ដុល្លារ

បញ្ជាក់​ដែរ​ថា ដោយសារ​នៅ​ប្រទេស​ ៤ផ្សេង​ទៀត​ដូចជា ប្រទេស​ឡាវ កម្ពុជា មីយ៉ាន់ម៉ា និង​ទីម័រខាងកើត​មិន​មាន​ព័ត៌មាន​បញ្ជាក់​ច្បាស់លាស់​ពី​ទំហំ​ទ្រព្យសម្បត្តិ​របស់​បុគ្គល​មាន​បំផុត​ប្រចាំ​ប្រទេស ទើប​ឧកញ៉ាញូវសន៍​មិន​អាច​រក​ទិន្នន័យ​មក​ចុះផ្សាយ​បាន៕

The post ទម្លាយឈ្មោះមហាសេដ្ឋីមានបំផុតប្រចាំប្រទេស នៅតំបន់អាស៊ីអាគ្នេយ៍ appeared first on .

នៅ​ជាប់ខ្មែរ​យើង​នេះ​ទេ ​ឡាវ​ មាន​សេដ្ឋី​មួយ​រូប​មាន​ទ្រព្យ​សម្បត្តិ​ជិត​ពាន់​លាន​ដុល្លារ
អត្ថបទមុន​ ឧកញ៉ាញូវសន៍​បាន​បង្ហាញ​​ពី​បុគ្គល​ជាប់​ឈ្មោះ​ជា​សេដ្ឋី​មាន​បំផុត​តាមប្រទេស​នៅ​តំបន់​អាស៊ាន។ ដោយឡែក​អត្ថបទ​នេះ​វិញ ឧកញ៉ា​ញូវសន៍​នឹង​បន្ត​​ជីកកកាយ​ឲ្យ​អ្នកតាមដាន​បាន​ស្គាល់​ពី​ប្រវត្តិ​របស់​ស្ដេចត្រាញ់​នៃ​ប្រទេស​ឡាវ​ម្ដង។

លោក Khamtai Siphandone ត្រូវបាន​គេ​ស្គាល់​ថា​ជា​បុគ្គល​មាន​ទ្រព្យ​សម្បត្តិ​ច្រើន​បំផុត​ប្រចាំ​ប្រទេសឡាវ។ ហើយប្រវត្តិ​សេដ្ឋី​ដែលមាន​ ហើយ​ទម្រាំ​មាន​ថ្ងៃជោគជ័យ​បែបនេះ ​អ្នកនយោបាយ​វ័យ ៩៧ ឆ្នាំ​ ធ្លាប់​មាន​ប្រវត្តិ​តស៊ូ​ដែល​គ្រប់គ្នា​អាច​នឹង​ស្មាន​មិនដល់។

លោក​បាន​ធំធាត់​ឡើង​នៅ​ក្នុង​គ្រួសារ​ត្រកូល​កសិករ និង​ការងារ​ដំបូង​របស់​លោក​គឺជា​អ្នក​រត់សំបុត្រ​តាម​ប្រៃសណីយ៍​ និង​ក្រោយ​មក​​បាន​ចូលរួម​ក្នុង​ចលនា​រំដោះជាតិ Laos Issara បន្ទាប់ពី​បញ្ចប់​សង្គ្រាម​លោក​លើក​ទី​២ ដើម្បី​ទាមទារ​ឯករាជ្យភាព​របស់​ឡាវ ព្រមទាំង​ប្រឆាំង​នឹង​ការ​វិលត្រឡប់​នៃ​ការ​គ្រប់គ្រង​អាណាព្យាបាល​របស់​បារាំង។

លុះ​ដល់​ឆ្នាំ ១៩៥៤ លោក Siphandone បាន​ក្លាយ​ជា​សមាជិក​នៃ​បក្ស​កុម្មុយនីស្ត​ Indochina និង​រំលង​បាន​មួយឆ្នាំ​បាន​ក្លាយជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​ឡាវ Laos People’s Party ដែល​បាន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​លោក​នៅ​ឆ្នាំ ១៩៥៧។

ការ​ប្រឡូក​នៅ​ក្នុង​វិស័យ​នយោបាយ​របស់ Siphandone គឺ​មាន​ភាព​ជោគជ័យ​ខ្លាំង​ពោល​គឺ​នៅ​ឆ្នាំ ១៩៦២ លោក​បាន​ក្លាយ​ជា​អ្នក​ស្នង​តំណែង​នាយ​សេនាធិការ​នៃ​អង្គភាព​ប្រដាប់​អាវុធ ​ប្រចាំ​តំបន់​ Pathet Lao ហើយ​រំលង​បាន​តែ ៤ ឆ្នាំ​​បាន​ឡើង​តំណែង​ជា​មេបញ្ជាការ​នៃ​កងទ័ព​រំដោះ​ប្រជាជន​ឡាវ ដែល​ធ្វើការ​ប្រឆាំង​នឹង​កងទ័ព​វៀតណាម​ខាងត្បូង។

ក្រោយ​ឡាវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របប​កុម្មុយនីស្ត​នៅ​ឆ្នាំ ១៩៧៥ បុរស​ដែល​មាន​ដើម​កំណើត​ជា​កូន​កសិករ​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ និង​ជា​អនុប្រធាន​ទី​ស្តីការ​គណៈ​រដ្ឋមន្ត្រី ហើយ​លោក​បាន​កាន់​តំណែង​នៅ​ការិយាល័យ​នេះ​អស់​រយៈ​ពេល ១៦ ឆ្នាំ​ មុន​បន្ត​ក្លាយ​ជា​អ្នក​ស្នង​ជា​ប្រធាន​គណបក្ស LPRP នៅ​ឆ្នាំ ១៩៩១ ដែល​គ្រានោះ​លោក​បាន​ក្លាយជា​នាយករដ្ឋមន្ត្រី។

រហូត​ដល់​ឆ្នាំ ១៩៩៨ លោក Khamtai Siphandone បាន​ជាប់​ឈ្មោះ​ជា​ប្រធានាធិបតី​​ប្រទេស​ឡាវ ហើយ​បាន​ក្ដោបក្ដាប់​ឋានៈ​មួយ​នេះ​រហូត​ដល់​ខែមិថុនា ២០១៦ ទើប​បាន​ចុះចេញ​ពី​តំណែង។

ដោយឡែក ​ទ្រព្យសម្បត្តិ​សរុប​របស់​លោក​គឺ​មិន​ត្រូវ​បាន​ទម្លាយ​ឲ្យ​ដឹង​​ជាក់លាក់​ទេ ​គ្រាន់តែ​ដឹង​ថាប្រភព​ព័ត៌មាន​បរទេស​ចុះផ្សាយ​​អាច​មាន​ចន្លោះ​ ៨០០ ទៅ ៨៦០ លាន​ដុល្លារ​អាមេរិក៕

The post នៅ​ជាប់ខ្មែរ​យើង​នេះ​ទេ ​ឡាវ​ មាន​សេដ្ឋី​មួយ​រូប​មាន​ទ្រព្យ​សម្បត្តិ​ជិត​ពាន់​លាន​ដុល្លារ appeared first on .