ហ្វីលីពីន

ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ គ្រោងចាយលុយកន្លះពាន់លានដុល្លារ សង់រោងចក្រនៅហ្វីលីពីន
ក្រុមហ៊ុន Vingroup របស់មហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ លោក Pham Nhat Vuong កំពុងពិចារណាពង្រីកប្រតិបត្តិការរបស់ខ្លួន តាមរយៈការវិនិយោគទឹកប្រាក់ ៥០០លានដុល្លារ ដើម្បីសាងសង់រោងចក្រផលិតរថយន្តអគ្គិសនី VinFast។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមព័ត៌មានពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានបង្ហាញឲ្យដឹងថាភាគីទាំងពីរបានធ្វើការចរចាគ្នារយៈពេលជាយូរមកហើយលើគម្រោងនេះ។ ការសាងសង់រោងចក្ររបស់ក្រុមហ៊ុន Vingroup អាចនឹងចាប់ផ្តើមនៅក្នុងត្រីមាសទី១ ឆ្នាំក្រោយ ហើយការសាងសង់រំពឹងថានឹងរួចរាល់ក្នុងរយៈពេល ១ឆ្នាំកន្លះខាងមុខ។ គម្រោងនេះត្រូវបានរចនាឡើងជាមួយនឹងសមត្ថភាពផលិតប្រហែល ២០០ ០០០ គ្រឿងក្នុងមួយឆ្នាំ ដែលបម្រើទាំងទីផ្សារក្នុងស្រុក និងទីផ្សារនាំចេញ។

យ៉ាងណាមិញ ក្រៅពីយានយន្ត Vingroup ក៏មានគោលបំណងណែនាំម៉ូតូអគ្គិសនីទៅកាន់ទីផ្សារប្រទេសហ្វីលីពីនផងដែរ។ ក្នុងអំឡុងពេលកិច្ចប្រជុំជាមួយលោក Nguyen Quoc Tuan អនុប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vingroup និងជាប្រធានក្រុមហ៊ុន Green SM តំណាងមកពីក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន បានណែនាំយន្តការគាំទ្រសម្រាប់គម្រោងនេះ រួមទាំងការលើកទឹកចិត្តផ្នែកពន្ធមួយចំនួនក្រោមច្បាប់ CREATE MORE។

ជម្រាបជូនថា តាមរយៈក្រុមហ៊ុនបុត្រសម្ព័មរបស់ខ្លួនគឺ VinFast ក្រុមហ៊ុន Vingroup បានចូល ក្នុងប្រទេសហ្វីលីពីនក្នុងខែឧសភា ឆ្នាំ២០២៤ ដោយការដាក់លក់រថយន្តអគ្គិសនី។ ក្រុមហ៊ុន Green SM ដែលជាក្រុមហ៊ុនហៅរថយន្តតាក់ស៊ីតាមកម្មវិធីទូរសព្ទបង្កើតឡើងដោយមហាសេដ្ឋី Pham Nhat Vuong ក៏បានចាប់ផ្តើមសេវាកម្មរបស់ខ្លួននៅប្រទេសហ្វីលីពីន នៅក្នុងខែមិថុនាឆ្នាំមុន ផងដែរ៕​

The post ក្រុមហ៊ុនមហាសេដ្ឋីមានដាច់គេនៅអាស៊ីអាគ្នេយ៍ គ្រោងចាយលុយកន្លះពាន់លានដុល្លារ សង់រោងចក្រនៅហ្វីលីពីន appeared first on .

ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍
ប្រទេសហ្វីលីពីន គឺជាទីផ្សារដែលលក់ទូរស័ព្ទ iPhone 18 Pro របស់ក្រុមហ៊ុន Apple ថ្លៃជាងគេបំផុតនៅតំបន់អាស៊ីអាគ្នេយ៍ ដោយម៉ូឌែលទំហំផ្ទុក ២៥៦GB មានតម្លៃរហូតដល់ ១ ៥១៣ដុល្លារ។

យោងតាមគេហទំព័រប្រៀបធៀបតម្លៃរបស់ជប៉ុន Nukeni បានឱ្យដឹងថា ប្រទេសវៀតណាមឈរនៅលេខរៀងទីពីរក្នុងតំបន់ដែលលក់ iPhone 18 Pro ថ្លៃបំផុត ជាមួយនឹងតម្លៃ ១ ៥០២ដុល្លារ បន្ទាប់មកគឺប្រទេសសិង្ហបុរី (១ ៤៨៣ដុល្លារ) និងប្រទេសថៃ (១ ៤៥២ដុល្លារ)។

យ៉ាងណាមិញ ចំពោះប្រទេសម៉ាឡេស៊ី ជាទីផ្សារដែលលក់ iPhone 18 Pro តម្លៃធូរថ្លៃបំផុត ក្នុងចំណោមទីផ្សារទាំងប្រាំនៅអាស៊ីអាគ្នេយ៍ ពោលគឺទាបជាងនៅប្រទេសហ្វីលីពីនប្រមាណ ១៦៨ដុល្លារ។

ជម្រាបជូនថា នៅកម្រិតពិភពលោក ម៉ាឡេស៊ីជាទីផ្សារលក់ iPhone 18 Pro ធូរថ្លៃបំផុតទីបួន បន្ទាប់ពីសហរដ្ឋអាមេរិក កាណាដា និងហុងកុង។ ប្រទេសថៃឈរនៅលេខរៀងទី ១០, សិង្ហបុរីលេខ ១២, វៀតណាមលេខ ១៥ និងហ្វីលីពីនលេខ ១៦៕​

The post ហ្វីលីពីន ជាប់ជាប្រទេសលក់ iPhone 18 pro ថ្លៃបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ appeared first on .

សហភាពអឺរ៉ុប និងហ្វីលីពីន កាន់តែខិតជិតក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា
ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen បានថ្លែងក្នុងអត្ថបទមួយលើបណ្តាញសង្គម X នៅថ្ងៃទី២២ កញ្ញាថា លោកស្រីបានពិភាក្សាជាមួយប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr. ហើយភាគីទាំងពីរទើបតែបានព្រមព្រៀងគ្នាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ស្នងការអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្ម និងសន្តិសុខសេដ្ឋកិច្ច លោក Maros Sefcovic និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មហ្វីលីពីន លោកស្រី Ma. Cristina Roque បានថ្លែងក្នុងសេចក្តីថ្លែងការណ៍រួមមួយថា កិច្ចព្រមព្រៀងសំខាន់ដែលសម្រេចបានលើពាណិជ្ជកម្មសេរីនេះ បានដាក់ការចរចាលើផ្លូវយ៉ាងច្បាស់លាស់ដើម្បីឈានទៅរកការបិទបញ្ចប់ជាផ្លូវការនៅក្នុងមុខខាងមុខ។

យ៉ាងណាមិញ​ លោកស្រី Roque និងលោក Sefcovic បានណែនាំដល់ក្រុមអ្នកចរចាឱ្យបញ្ចប់កិច្ចព្រមព្រៀងនេះឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ភាគីទាំងពីរបានលើកឡើងថា កិច្ចព្រមព្រៀងនេះនឹងពង្រឹងចំណងពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ដោយធ្វើឱ្យកាន់តែមានពិធកម្ម និងភាពធន់ចំពេលដែលមានភាពប្រែប្រួលជាសកល។

គួរជម្រាបជូនថាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី (FTA) នេះ ត្រូវបានរំពឹងថានឹងបើកឱកាសថ្មីៗសម្រាប់អាជីវកម្ម ក្នុងនោះរាប់បញ្ចូលទាំងសហគ្រាសធុនតូចបំផុត តូច និងមធ្យម (MSMEs) ក៏ដូចជាកសិករ ផលិតករ និងអ្នកប្រើប្រាស់ ព្រមទាំងផ្តល់នូវវិធានប្រកបដោយយុត្តិធម៌ និងភាពច្បាស់លាស់ជាងមុនរវាងសហភាពអឺរ៉ុប និងហ្វីលីពីន៕​

The post សហភាពអឺរ៉ុប និងហ្វីលីពីន កាន់តែខិតជិតក្នុងការសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នា appeared first on .

អតីតអ្នកមានដាច់គេរបស់ហ្វីលីពីន ធ្លាក់តំណែងចេញពីមហាសេដ្ឋីកំពូលទាំង៥ ក្រោយរបូតលុយអស់ជិត ៩ពាន់លានដុល្លារ
លោក Manuel Villar ដែលធ្លាប់ជាបុគ្គលមានបំផុតរបស់ប្រទេសហ្វីលីពីន បានធ្លាក់ចុះមកចំណាត់ថ្នាក់លេខ៩ ក្នុងចំណោមមហាសេដ្ឋីមានបំផុតរបស់ប្រទេសរបស់ទស្សនាវដ្តី Forbes បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនធំៗរបស់លោកបានធ្លាក់ចុះ និងរបូតលុយអស់ប្រមាន ៨,៦ពាន់លានដុល្លារ។

ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ លោក Villar បានឃើញទ្រព្យសម្បត្តិរបស់លោកធ្លាក់ចុះមកត្រឹម ២,៤ពាន់លានដុល្លារ ពីចំនួន ១១ពាន់លានដុល្លារ ហើយក្រុមហ៊ុនអចលនទ្រព្យរបស់លោកគឺ Villar Land កំពុងប្រឈមមុខនឹងពាក្យបណ្តឹងព្រហ្មទណ្ឌពីគណៈកម្មការមូលបត្រ និងផ្សារហ៊ុនហ្វីលីពីន (SEC) ផងដែរ។

យ៉ាងណាមិញ ជុំវិញបញ្ហាបានកើតឡើងកាលពីខែឧសភាឆ្នាំមុន នៅពេលដែលការជួញដូរភាគហ៊ុនរបស់ក្រុមហ៊ុនត្រូវបានផ្អាកដោយសារតែការពន្យារពេលក្នុងការដាក់ស្នើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មរបស់ខ្លួន។

បន្ទាប់ពី SEC បានដាក់ចេញបញ្ជាមួយក្នុងខែសីហា ឆ្នាំ២០២៥ ដោយពិន័យក្រុមហ៊ុន Villar Land ប្រធានក្រុមហ៊ុន លោក Villar និងនាយកប្រតិបត្តិជាន់ខ្ពស់ផ្សេងទៀតសរុបចំនួន ១២លានប៉េសូ។

មិនតែប៉ុណ្ណោះ ភាគហ៊ុនរបស់ក្រុមហ៊ុនបានធ្លាក់ចុះយ៉ាងខ្លាំងនៅពេលដែលការជួញដូរបានចាប់ផ្តើមឡើងវិញ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៥។ បន្ទាប់មកវាបានធ្លាក់ចុះបន្ថែមទៀត នៅក្នុងខែមករា ឆ្នាំនេះ បន្ទាប់ពី SEC បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងក្រុមហ៊ុន និងនាយកប្រតិបត្តិរបស់ខ្លួន ដោយចោទប្រកាន់ពីការរៀបចំទីផ្សារ ការជួញដូរផ្ទៃក្នុង និងការបង្ហាញព័ត៌មានបំភាន់។

គួរជម្រាបថា លោក Villar ពីមុន​ជា​បុគ្គល​មានបំផុត​របស់​ប្រទេស​នេះ ដែលមាន​ទ្រព្យសម្បត្តិ​សរុបប្រមាណ​មាន​ចំនួន ១៧,២ពាន់​លាន​ដុល្លារ នៅពេល​ដែល Forbes បាន​ចេញផ្សាយ​ចំណាត់ថ្នាក់​មហាសេដ្ឋី​ពិភពលោក​ឆ្នាំ២០២៥ កាលពី​ខែមេសា​ឆ្នាំមុន៕​

The post អតីតអ្នកមានដាច់គេរបស់ហ្វីលីពីន ធ្លាក់តំណែងចេញពីមហាសេដ្ឋីកំពូលទាំង៥ ក្រោយរបូតលុយអស់ជិត ៩ពាន់លានដុល្លារ appeared first on .

ហ្វីលីពីន ប្រកាសឈប់ដាក់បម្រាមលើការនាំចូលអង្ករនៅឆ្នាំនេះ ដោយសារព្រួយបារម្ភអំពីកង្វះខាត
ប្រទេសហ្វីលីពីន បានប្រកាសថាខ្លួននឹងមិនដាក់បម្រាមលើការនាំចូលអង្ករនៅឆ្នាំនេះទេ ខណៈពេលដែលកំពុងត្រៀមខ្លួនសម្រាប់ផលប៉ះពាល់នៃបាតុភូតរាំងស្ងួត El Nino ដែលអាចកាត់បន្ថយការផ្គត់ផ្គង់ក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រសួងកសិកម្មរបស់ប្រទេសនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា El Nino ដ៏ខ្លាំងក្លាដែលរំពឹងថានឹងកើតឡើងនៅពេលក្រោយនៃឆ្នាំនេះ ដោយវានឹងអាចកាត់បន្ថយទិន្នផលស្រូវរបស់ប្រទេសប្រហែល ៧៥០ ០០០ តោន ដែលបង្កើនហានិភ័យនៃកង្វះខាតការផ្គត់ផ្គង់មុនពេលប្រមូលផលរដូវប្រាំងនៅដើមឆ្នាំ២០២៧ ខាងមុខ ។

យ៉ាងណាមិញ ជុំវិញការសម្រេចចិត្តនេះបង្ហាញពីការផ្លាស់ប្តូរពីឆ្នាំមុន នៅពេលដែលហ្វីលីពីនបានផ្អាកការនាំចូលអង្ករចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីគាំទ្រដល់តម្លៃស្រូវក្នុងស្រុកក្នុងរដូវប្រមូលផលសំខាន់។

យោងតាមកាសែត The Inquirer តម្រូវការអង្កររបស់ប្រទេសហ្វីលីពីនមានចំនួន ១៣,៥៧ លានតោនកាលពីឆ្នាំមុន ដែលខ្ពស់ជាងការផ្គត់ផ្គង់ក្នុងស្រុកចំនួន ១២,៤០ តោន។

លោក Francisco P. Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មបាននិយាយថា រដ្ឋាភិបាលមានគោលបំណងរក្សាទុនបម្រុងអង្ករឱ្យបានគ្រប់គ្រាន់មុនពេលប្រមូលផលនៅឆ្នាំបន្ទាប់ ដើម្បីត្រៀមខ្លួនកាន់តែប្រសើរឡើងសម្រាប់កង្វះខាតការផ្គត់ផ្គង់ដែលអាចកើតមាន។

ជម្រាបជូនថា នៅឆ្នាំនេះ គិតត្រឹមថ្ងៃទី៣ ខែសីហា ប្រទេសហ្វីលីពីន បាននាំចូលអង្ករសរុបចំនួន ៣,៣លានតោន។ ហើយដើម្បីកាត់បន្ថយផលប៉ះពាល់នៃការនាំចូលជាបន្តបន្ទាប់លើកសិករដាំដុះស្រូវក្នុងស្រុក រដ្ឋាភិបាលបានណែនាំអាជ្ញាធរស្បៀងអាហារជាតិឱ្យជួយទិញស្រូវចំនួន ៥០០ ០០០ តោនក្នុងអំឡុងពេលប្រមូលផលស្រូវរដូវវស្សានៅឆ្នាំនេះ៕

The post ហ្វីលីពីន ប្រកាសឈប់ដាក់បម្រាមលើការនាំចូលអង្ករនៅឆ្នាំនេះ ដោយសារព្រួយបារម្ភអំពីកង្វះខាត appeared first on .

ស្ងាត់ៗ​ មេធំក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ឡើងតំណែងអ្នកមានបំផុតទី៦ របស់ប្រទេស
មហាសេដ្ឋី លោក Lucio Tan ប្រធានក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines បានឡើងដល់ចំណាត់ថ្នាក់ទីប្រាំមួយ ក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសហ្វីលីពីន ក្នុងខែនេះ ខណៈពេលដែលក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ ធ្វើការពង្រីកជើងហោះហើររបស់ខ្លួនដើម្បីទាញយកអត្ថប្រយោជន៍ពីតម្រូវការធ្វើដំណើរដែលកំពុងកើនឡើង។

យោងតាមទស្សនាវដ្តី Forbes ទ្រព្យសម្បត្តិសរុបរបស់លោក Tan ឥឡូវនេះមានចំនួន ២,៩ពាន់លានដុល្លារ ដែលធ្វើឲ្យលោកហក់ឡើងមកកាន់ចំណាត់ថ្នាក់ទី៦ ពីចំណាត់ថ្នាក់ទីប្រាំបីក្នុងឆ្នាំ២០២៥ និងទីប្រាំពីរក្នុងឆ្នាំ២០២៤។

គួរឲ្យដឹងថា ជុំវិញការកើនឡើងនេះ បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ Philippine Airlines កាលពីខែមុនបានយល់ព្រមបញ្ជាទិញយន្តហោះថ្មីៗចំនួន ៣៤ គ្រឿងពីក្រុមហ៊ុន Boeing និង Airbus ដោយមានតម្លៃសរុបលើសពី ១២ពាន់លានដុល្លារ។

ហើយយ៉ាងណាមិញ ការបញ្ជាទិញយន្តហោះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ជាតិមួយនេះ បានរៃអង្គាសទឹកប្រាក់បានចំនួន ៣០០លានដុល្លារតាមរយៈការលក់មូលបត្របំណុលរយៈពេលប្រាំឆ្នាំ កាលពីដើមខែនេះ។

ជម្រាបជូនថា ក្រុមហ៊ុនអាកាសចរណ៍ដែលមានអាយុកាល ៨៥ឆ្នាំនេះ កំពុងពន្លឿនការធ្វើទំនើបកម្ម និងការពង្រីកជើងហោះហើរបស់ខ្លួន ខណៈពេលដែលប្រាក់ចំណូលកំពុងងើបឡើងវិញ។ ប្រាក់ចំណេញសុទ្ធបានកើនឡើង ៣៧% ដល់ ៩,៦ពាន់លានប៉េសូ (១៦០លានដុល្លារអាមេរិក) ក្នុងឆ្នាំ២០២៥ ខណៈពេលដែលប្រាក់ចំណូលបានកើនឡើង ៣,២% ដល់ ១៨៤ពាន់លានប៉េសូ ក្នុងរយៈពេលដូចគ្នា៕​

The post ស្ងាត់ៗ​ មេធំក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ឡើងតំណែងអ្នកមានបំផុតទី៦ របស់ប្រទេស appeared first on .

ហ្វីលីពីន បន្តនាំចូលអង្ករឡើងវិញ ដោយសារព្រួយបារម្ភអំពីបាតុភូតរាំងស្ងួតអែលនីញ៉ូ
ប្រទេសហ្វីលីពីន បានបន្តនាំចូលអង្ករឡើងវិញជំនួសឱ្យការផ្អាកដូចឆ្នាំមុន ដោយសារបាតុភូតរាំងស្ងួតខ្លាំងអែលនីញ៉ូ (El Nino) ដែលកាត់បន្ថយការផលិតអង្ករក្នុងស្រុក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមសេចក្តីថ្លែងការណ៍មួយពីក្រសួងកសិកម្មហ្វីលីពីន (DA) នៅថ្ងៃទី៤ ខែសីហា បានបង្ហាញថា បាតុភូតអែលនីញ៉ូដ៏ខ្លាំងក្លានៅឆ្នាំនេះ អាចកាត់បន្ថយការផលិតអង្កររបស់ប្រទេសប្រហែល ៧៥០ ០០០ តោន ដែលវានឹងបង្កើនហានិភ័យនៃកង្វះខាតការផ្គត់ផ្គង់មុនពេលប្រមូលផលរដូវប្រាំងនៅដើមឆ្នាំ២០២៧ ខាងមុខ។ គិតត្រឹមថ្ងៃទី៣ ខែសីហា ប្រទេសហ្វីលីពីនបាននាំចូលអង្ករប្រហែល ៣,៣ លានតោនរួចមកហើយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Francisco P. Tiu Laurel Jr. បាននិយាយថា រដ្ឋាភិបាលមានគោលបំណងធានានូវស្តុកអង្ករគ្រប់គ្រាន់មុនពេលប្រមូលផលបន្ទាប់ ដើម្បីដោះស្រាយបញ្ហាកង្វះខាតការផ្គត់ផ្គង់ដែលអាចកើតមានក្នុងឆ្នាំនេះ។

គួរជម្រាបជូនផងដែរថា ជុំវិញការសម្រេចចិត្តថ្មីនេះ គឺជាការផ្លាស់ប្តូរមួយពីឆ្នាំមុន នៅពេលដែលប្រទេសហ្វីលីពីនបានផ្អាកការនាំចូលអង្ករជាបណ្តោះអាសន្ន ចាប់ពីខែកញ្ញាដល់ខែធ្នូ ដើម្បីគាំទ្រដល់តម្លៃអង្ករក្នុងស្រុក ក្នុងរដូវប្រមូលផលសំខាន់៕

The post ហ្វីលីពីន បន្តនាំចូលអង្ករឡើងវិញ ដោយសារព្រួយបារម្ភអំពីបាតុភូតរាំងស្ងួតអែលនីញ៉ូ appeared first on .

មហាសេដ្ឋីមានដាច់គេទី៣ របស់ហ្វីលីពីន ចាយលុយជាង ៧ពាន់លានដុល្លារ បញ្ជាទិញយន្តហោះ Boeing ចំនួន ២០ គ្រឿង
ក្រុមហ៊ុនអាកាសចរណ៍ហ្វីលីពីន ដែលគ្រប់គ្រងដោយមហាដ្ឋីធនាគារ និងថ្នាំជក់ លោក Lucio Tan មានគម្រោងបញ្ជាទិញយន្តហោះ Boeing 787-10 Dreamliner រហូតដល់ ២០ គ្រឿង ខណៈពេលដែលក្រុមហ៊ុននេះកំពុងធ្វើឱ្យប្រសើរឡើងនូវជើងហោះហើយររបស់ខ្លួន ចំពេលមានការកើនឡើងនៃតម្រូវការធ្វើដំណើរតាមផ្លូវអាកាស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

ក្រោមកិច្ចព្រមព្រៀងបឋមដែលបានចុះហត្ថលេខានៅចក្រភពអង់គ្លេស ក្រុមហ៊ុនអាកាសចរណ៍ជាតិរបស់ហ្វីលីពីនមួយនេះ បានសន្យាថានឹងទិញយន្តហោះ Dreamliner យ៉ាងហោចណាស់ ១៥ គ្រឿង ជាមួយនឹងជម្រើសប្រាំគ្រឿងបន្ថែមទៀត។ ហើយជុំវិញការដឹកជញ្ជូនត្រូវបានកំណត់នៅចន្លោះឆ្នាំ២០៣១ និង ២០៣៤។

យ៉ាងណាមិញ ក្រុមហ៊ុនអាកាសចរណ៍នេះ មិនបានបង្ហាញពីលក្ខខណ្ឌហិរញ្ញវត្ថុនៃកិច្ចព្រមព្រៀងនោះទេ ប៉ុន្តែសម្រាប់តម្លៃអាចឈានដល់ ៧,១ពាន់លានដុល្លារ ដោយផ្អែកលើតម្លៃក្នុងបញ្ជី។ យន្តហោះ Dreamliner តែមួយគ្រឿងអាចមានតម្លៃរចន្លោះពី ១៥០លានដុល្លារ ទៅ៣០០លានដុល្លារ បន្ទាប់ពីការបញ្ចុះតម្លៃ។

គួរជម្រាបជូនផងដែរថា លោក Lucio Tan បច្ចុប្បន្នត្រូវបានចាត់ថ្នាក់ជាអ្នកមានបំផុតទីបីនៅក្នុងប្រទេសហ្វីលីពីន ក្នុងបញ្ជីរបស់ Forbes។ មហាសេដ្ឋីពាណិជ្ជកម្មរូបនេះ ជាប្រធានក្រុមហ៊ុន LT Group ដែលជាក្រុមហ៊ុនមេ Philippine Airlines បច្ចុប្បន្នលោកមានទ្រព្យសម្បត្តិសរុបប្រមាណ ៣,៥ពាន់លានដុល្លារ៕​

The post មហាសេដ្ឋីមានដាច់គេទី៣ របស់ហ្វីលីពីន ចាយលុយជាង ៧ពាន់លានដុល្លារ បញ្ជាទិញយន្តហោះ Boeing ចំនួន ២០ គ្រឿង appeared first on .

អ្នកមានដាច់គេទី២ របស់ឥណ្ឌូណេស៊ី គ្រោងទិញយកក្រុមហ៊ុនថាមពលកម្តៅផែនដីធំបំផុតរបស់ហ្វីលីពីន
មហាសេដ្ឋីមានបំផុតលំដាប់ទី២ របស់ឥណ្ឌូណេស៊ី លោក Prajogo Pangestu កំពុងស្វែងរកលទ្ធភាពក្នុងការទិញយកក្រុមហ៊ុន Energy Development Corp. (EDC) ដែលជាក្រុមហ៊ុនថាមពលកំដៅផែនដីធំជាងគេរបស់ប្រទេសហ្វីលីពីន។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញថាក្រុមហ៊ុន Barito Renewables Energy ដែលគ្រប់គ្រងដោយ លោក Pangestu បានធ្វើការផ្តល់ជូនសំណើដំបូង ដើម្បីទិញយកក្រុមហ៊ុន EDC ក្នុងកិច្ចព្រមព្រៀងមួយដែលត្រូវបានវាយតម្លៃថាមានចំនួនរហូតដល់ ៥ពាន់លានដុល្លារ។

យ៉ាងណាមិញ ក្រុមហ៊ុន First Gen Corp. ដែលជាម្ចាស់ភាគហ៊ុនធំរបស់ EDC ដែលមានមូលដ្ឋាននៅទីក្រុងម៉ានីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនាពេលថ្មីៗនេះថា សំណើនេះគឺស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងម៉ត់ចត់ និងត្រូវការការអនុម័តពីនិយតកម្មជាចាំបាច់។

ក្រុមហ៊ុន EDC ដែលជាក្រុមហ៊ុនរដ្ឋមានវ័យចំណាស់មួយ ត្រូវបានទិញយកដោយក្រុមហ៊ុនរបស់មហាសេដ្ឋីហ្វីលីន Federico Lopez នៅក្នុងឆ្នាំ២០០៧ ដើម្បីគ្រប់គ្រងជាម្ចាស់ និងដំណើរការរោងចក្រថាមពលកំដៅផែនដីចំនួន ១៦ នៅទូទាំងប្រទេសហ្វីលីពីន ដែលមានសមត្ថភាពរួមគ្នា ១ ៣០០ មេហ្គាវ៉ាត់។ ក្រុមហ៊ុននេះក៏មានសមត្ថភាពផលិតថាមពលវារីអគ្គិសនី ថាមពលព្រះអាទិត្យ និងថាមពលខ្យល់ជិត ៣០០ មេហ្គាវ៉ាត់ផងដែរ។

គរជម្រាបជូនថា លោក Prajogo Pangestu ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាអ្នកមានដាច់គេទី២ របស់ប្រទេសឥណ្ឌូណេស៊ី ជាមួយទ្រព្យសម្បត្តិសរុប ១៥,៤ពាន់លានដុល្លារ តាមពីក្រោយមហាសេដ្ឋីធ្យូងថ្ម Low Tuck Kwong ដែលមានទ្រព្យសម្បត្តិសរុបប្រមាណ ១៦,១ពាន់លានដុល្លារ៕​

The post អ្នកមានដាច់គេទី២ របស់ឥណ្ឌូណេស៊ី គ្រោងទិញយកក្រុមហ៊ុនថាមពលកម្តៅផែនដីធំបំផុតរបស់ហ្វីលីពីន appeared first on .

អ្នកមានដាច់គេរបស់ហ្វីលីពីន កើនទ្រព្យសម្បត្តិជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមមួយឆ្នាំ​
លោក Enrique Razon Jr. ដែលជាអ្នកមានជាងគេបំផុតនៅក្នុងប្រទេសហ្វីលីពីន បានឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើង ១០,៣ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ ដោយសារតែដំណើរការដ៏រឹងមាំនៃក្រុមហ៊ុន International Container Terminal Services Inc (ICTSI) របស់លោក។

យោងតាមទស្សនាវដ្តី Forbes បានរាយការណ៍ថា លោក Razon ដែលជាប្រធានក្រុមហ៊ុនកំពង់ផែធំជាងគេរបស់ប្រទេស ឥឡូវនេះមានទ្រព្យសម្បត្តិសរុបចំនួន ២១,៨ពាន់លានដុល្លារ ពោលគឺបានកើនឡើងពី ១១,៥ពាន់លានដុល្លារ គិតនៅក្នុងខែសីហាឆ្នាំមុន។

គួរឲ្យដឹងថា ភាគហ៊ុនរបស់ក្រុមហ៊ុន ICTSI បានកើនឡើង ១១២% ពីមួយឆ្នាំទៅមួយឆ្នាំ ដែលជំរុញដោយបរិមាណពាណិជ្ជកម្មដ៏រឹងមាំ ពន្ធគយខ្ពស់ កំណើនសេវាកម្មដឹកទំនិញ និងការអនុវត្តប្រកបដោយជោគជ័យនៅទូទាំងបណ្តាញកំពង់ផែរបស់ខ្លួន។ លោក Razon គ្រប់គ្រងភាគហ៊ុន ៥១% នៅក្នុងក្រុមហ៊ុនតាមរយៈការកាន់កាប់ដោយផ្ទាល់ និងដោយប្រយោល។

គួរជម្រាបជូនផងដែរថា ក្រុមហ៊ុននេះបានមើលឃើញពីការកើនឡើងនៃប្រាក់ចំណូល ២៩% ពីមួយឆ្នាំទៅមួយឆ្នាំ ដល់ ៩៦១លានដុល្លារ គិតនៅត្រឹមក្នុងត្រីមាសទីមួយ ដែលជំរុញដោយការដាក់បញ្ចូលកំពង់ផែថ្មីៗពីរបន្ថែមទៀតគឺ Durban Gateway Terminal នៅអាហ្វ្រិកខាងត្បូង និង Batu Ampar Container Terminal នៅ Batam ប្រទេសឥណ្ឌូណេស៊ី៕​

The post អ្នកមានដាច់គេរបស់ហ្វីលីពីន កើនទ្រព្យសម្បត្តិជាង ១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមមួយឆ្នាំ​ appeared first on .