អារ៉ាប់រួម

លែងពឹងលើច្រក Hormuz អារ៉ាប់រួមកំពុងសម្រុកសាងសង់បំពង់បង្ហូរប្រេងថ្មី
អារ៉ាប់រួម (UAE) ចង់បញ្ចប់គម្រោងសាងសង់បំពង់បង្ហូរប្រេងថ្មីមួយនៅឆ្នាំក្រោយ ដោយមានគោលបំណងបង្កើនសមត្ថភាពនាំចេញរបស់ខ្លួនទ្វេដងដោយមិនចាំបាច់ឆ្លងកាត់ច្រកសមុទ្រ Hormuz ។

ព័ត៌មាននេះត្រូវបានចេញផ្សាយកាលពីចុងសប្តាហ៍មុន ដោយការិយាល័យប្រព័ន្ធផ្សព្វផ្សាយអាប៊ូដាប៊ីរបស់រដ្ឋាភិបាលអារ៉ាប់រួម ដែលបង្ហាញថា គម្រោងសាងសង់បំពង់បង្ហូរប្រេងថ្មី ឈ្មោះថា West-East នេះ មិនធ្លាប់ត្រូវបានបង្ហាញឲ្យដឹងមុនមកនោះឡើយ។

ព្រះអង្គម្ចាស់នៃទីក្រុងអាប៊ូដាប៊ី Sheikh Khaled bin Mohamed bin Zayed បានណែនាំក្រុមហ៊ុនប្រេងជាតិអាប៊ូដាប៊ី (ADNOC) ឲ្យពន្លឿនគម្រោងសាងសង់នេះ ដែលត្រូវបានគេរំពឹងថា នឹងដាក់ឲ្យដំណើរការនៅឆ្នាំក្រោយ។

អ៊ីរ៉ង់បានបិទច្រកសមុទ្រ Hormuz នៅចុងខែកុម្ភៈ បន្ទាប់ពីការវាយប្រហារដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល។ ផ្លូវទឹកនេះ គឺជាសរសៃឈាមដ៏សំខាន់សម្រាប់ពាណិជ្ជកម្មសកលនៃប្រេងឆៅមួយភាគប្រាំ។ ការរំខានដល់ដែនសមុទ្រដែលកើតឡើងដោយជម្លោះនេះ បានជំរុញឱ្យតម្លៃថាមពលកើនឡើងខ្ពស់ និងបណ្តាលឲ្យមានវិបត្តិប្រេងឥន្ធនៈនៅក្នុងប្រទេសជាច្រើន រួមជាមួយនឹងការព្រួយបារម្ភអំពីអតិផរណា និងវិបត្តិសេដ្ឋកិច្ច ផងដែរ។

យ៉ាងណាមិញ សម្រាប់បំពង់បង្ហូរប្រេងថ្មីនឹងជួយ UAE មិនចាំបាច់ត្រូវពឹងផ្អែកលើច្រកសមុទ្រនេះនោះឡើយ។ នេះគឺជាបំពង់បង្ហូរប្រេងទីពីររបស់អារ៉ាប់រួម បន្ទាប់ពីបំពង់ Habshan-Fujairah។ នៅពេលសាងសង់រួចរាល់វាត្រូវបានគេរំពឹងថានឹងបង្កើនសមត្ថភាពនាំចេញរបស់អារ៉ាប់រួម ទ្វេដងដល់ ៣,៦ លានបារ៉ែលក្នុងមួយថ្ងៃ។

គួរជម្រាបជូនផងដែរថា នៅមជ្ឈិមបូព៌ា អារ៉ាប់រូម គឺជាប្រទេសទីពីរដែលអាចពឹងផ្អែកលើវិធីសាស្រ្តនាំចេញប្រេងតាមបំពង់បង្ហូរបែបនេះ ក្រៅតែពីប្រទេសអារ៉ាប៊ីសាអូឌីត៕​

The post លែងពឹងលើច្រក Hormuz  អារ៉ាប់រួមកំពុងសម្រុកសាងសង់បំពង់បង្ហូរប្រេងថ្មី appeared first on .

អារ៉ាប់រួម លើកឡើងពីមូលហេតុច្បាស់ៗ ជុំវិញការចាកចេញពីអង្គការប្រេង OPEC
យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Mohamed Al Mazrouei បានបញ្ជាក់ថាការចាកចេញរបស់ប្រទេសនេះ ពីអង្គការនាំចេញប្រេងពិភពលោក OPEC និង OPEC+ គឺផ្អែកលើការពិចារណាផ្នែកសេដ្ឋកិច្ច មិនមែនដោយសារតែជម្លោះនយោបាយនោះឡើយ។

អារ៉ាប់រូម បានសម្រេចចិត្តចាកចេញពីអង្គការប្រទេសនាំប្រេងដ៏ធំបំផុត OPEC កាលពីដើមខែឧសភាកន្លងទៅ​ ខណៈពួកគេជាសមាជិករបស់អង្គការនេះ ចាប់តាំងពីឆ្នាំ១៩៦៧ មក។ កន្លងមក អ្នកវិភាគជឿថា មូលហេតុនៃការចាកចេញរបស់អារ៉ាប់រួមពី OPEC គឺដោយសារតែភាពខុសគ្នានៃទស្សនៈជាមួយសម្ព័ន្ធភាពប្រេង ក៏ដូចជាទំនាក់ទំនងសេដ្ឋកិច្ច និងនយោបាយជាមួយប្រទេសជាសមាជិក។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ នៅថ្ងៃទី១៦ ខែឧសភា រដ្ឋមន្ត្រីថាមពលអារ៉ាប់រួម លោក Al Mazrouei បានសរសេរនៅលើបណ្តាញសង្គមថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការវាយតម្លៃយ៉ាងទូលំទូលាយអំពីគោលនយោបាយផលិតកម្មរបស់ប្រទេស និងសមត្ថភាពនាពេលអនាគត។

លោក Al Mazrouei បានអះអាងទៀតថា ការសម្រេចចិត្តនេះគឺផ្អែកទាំងស្រុងលើផលប្រយោជន៍ជាតិរបស់អារ៉ាប់រួម ការទទួលខុសត្រូវរបស់ខ្លួនជាអ្នកផ្គត់ផ្គង់ថាមពលដែលអាចទុកចិត្តបាន និងការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការរក្សាស្ថិរភាពទីផ្សារ។ ហើយនេះ គឺមិនផ្អែកលើការពិចារណាផ្នែកនយោបាយទេ ដោយវាក៏មិនឆ្លុះបញ្ចាំងជម្លោះណាមួយរវាងអារ៉ាប់រួម និងដៃគូរបស់ខ្លួនផងដែរ។

គួរជម្រាបជូនថា នៅមុនពេលមានជម្លោះនៅមជ្ឈិមបូព៌ា អារ៉ាប់រួមបានផលិតប្រេងជាង ៣ លានបារ៉ែលក្នុងមួយថ្ងៃ ដោយសម្រេចបាននូវគោលដៅរបស់អង្គការ OPEC+ ។ តែទោះជាយ៉ាងណាក៏ដោយ ជម្លោះជាបន្តបន្ទាប់បានកាត់បន្ថយការផលិតរបស់ប្រទេសនេះ មកនៅត្រឹម ១,៨-២,១ លានបារ៉ែលក្នុងមួយថ្ងៃប៉ុណ្ណោះ។ អារ៉ាប់រួមមានគោលបំណងផលិតឲ្យបាន ៤,៩លានបារ៉ែលនៅឆ្នាំក្រោយ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក៕​

The post អារ៉ាប់រួម លើកឡើងពីមូលហេតុច្បាស់ៗ ជុំវិញការចាកចេញពីអង្គការប្រេង OPEC appeared first on .

អារ៉ាប់រួម បន្តដកខ្លួនចេញពីអង្គការប្រេងអារ៉ាប់ OAPEC
ប្រទេសអារ៉ាប់រួម (UAE) កាលពីពេលថ្មីៗនេះ បានសម្រេចចិត្តចេញពីអង្គការប្រទេសនាំចេញប្រេងអារ៉ាប់ (OAPEC) ពោលគឺត្រឹមតែពីរ បីថ្ងៃប៉ុណ្ណោះ បន្ទាប់ពីការប្រកាសដកខ្លួនចេញពីអង្គការប្រេងពិភលោក OPEC និង OPEC+។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

ជុំវិញព័ត៌មាននៃការចាកចេញនេះផងដែរ ត្រូវបានបញ្ជាក់ដោយ OAPEC កាលពីថ្ងៃទី៣ ខែឧសភា ខណៈពេលដែលលេខាធិការដ្ឋាននៃអង្គការនេះ បាននិយាយថា ខ្លួនត្រូវបានជូនដំណឹងអំពីការសម្រេចចិត្តតាមរយៈលិខិតមួយច្បាប់ពីរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Mohammed Al Mazrouei ទៅកាន់រដ្ឋមន្ត្រីប្រេងលីប៊ី លោក Khalifa Rajab Abdul Sadiq ដែលជាប្រធានបច្ចុប្បន្ននៃក្រុមប្រឹក្សារដ្ឋមន្ត្រីរបស់ OAPEC។

សម្រាប់ការដកខ្លួនចេញរបស់អារ៉ាប់រូួមពីអង្គការ OAPEC នេះ ត្រូវចូលជាធរមានភ្លាមៗ ចាប់ពីថ្ងៃទី១ ខែឧសភា ពោលគឺពេលដូចគ្នាទៅនឹងការដកខ្លួនចេញពីអង្គការប្រេង OPEC និង OPEC+ ផងដែរ។

គួរឲ្យដឹងថា OAPEC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៦៨ ដោយប្រទេសគុយវ៉ែត លីប៊ី និងអារ៉ាប៊ីសាអូឌីត ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសនាំចេញប្រេងអារ៉ាប់។ ហើយបន្ទាប់ពី UAE ចាកចេញ អង្គការនេះមានសមាជិកសរុបចំនួន ១០ ប្រទេស ដោយក្នុងនោះរួមមាន អាល់ហ្សេរី អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត បារ៉ែន អ៊ីរ៉ាក់ គុយវ៉ែត លីប៊ី កាតា ស៊ីរី និងទុយនីស៊ី។

ជម្រាបជូនថា សម្ព័ន្ធភាពនេះមិនគ្រប់គ្រងដោយផ្ទាល់នូវការផ្គត់ផ្គង់ និងតម្រូវការប្រេងឆៅរបស់ពិភពលោកដូច OPEC និង OPEC+ ទេ។ ពួកគេសហការជាចម្បងលើបញ្ហាបច្ចេកទេស ចែករំលែកធនធាន និងជំនាញ សម្របសម្រួលការអនុវត្តគម្រោងរួមគ្នា និងបង្កើតបរិយាកាសអំណោយផលសម្រាប់ការវិនិយោគក្នុងវិស័យថាមពលនៅក្នុងប្រទេសអារ៉ាប់តែប៉ុណ្ណោះ៕

The post អារ៉ាប់រួម បន្តដកខ្លួនចេញពីអង្គការប្រេងអារ៉ាប់ OAPEC appeared first on .

តើនឹងមានបញ្ហាអ្វីកើតឡើងនៅពេលដែលអារ៉ាប់រួម ដកខ្លួនចេញពីអង្គការប្រេង OPEC?
ការដកខ្លួនរបស់ប្រទេសអារ៉ាប់រួម (UAE) បានបណ្តាលឲ្យអង្គការ OPEC បាត់បង់ប្រហែល ៤% នៃចំណែកទីផ្សារផលិតកម្មប្រេងរបស់ខ្លួន ខណៈពេលដែលវាក៏នឹងធ្វើឱ្យសមត្ថភាពរបស់ពួកគេ ក្នុងការគ្រប់គ្រងតម្លៃប្រេងចុះខ្សោយ ដោយសារតែសមត្ថភាពបម្រុងថយចុះផងដែរ។

នៅថ្ងៃទី២៨ ខែមេសា អារ៉ាប់រួម បានប្រកាសដោយមិននឹកស្មានដល់មួយថា ខ្លួននឹងចាកចេញពីអង្គការប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក (OPEC) ដែលនឹងមានប្រសិទ្ធភាពភ្លាមៗ នៅថ្ងៃទី១ ខែឧសភា។

ក្រសួងថាមពលរបស់ប្រទេសនេះ បាននិយាយថា ការសម្រេចចិត្តរបស់ខ្លួន ត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យឡើងវិញយ៉ាងទូលំទូលាយអំពីគោលនយោបាយផលិតកម្មរបស់ប្រទេស ក៏ដូចជាសមត្ថភាពបច្ចុប្បន្ន និងអនាគត ដែលផ្តល់ឱ្យ UAE នូវភាពបត់បែនកាន់តែច្រើនក្នុងការឆ្លើយតបទៅនឹងការប្រែប្រួលទីផ្សារ ចំពេលមានវិបត្តិថាមពលដោយសារសង្គ្រាមនៅអ៊ីរ៉ង់។

យោងតាមរដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Al Mazrouei ក៏បានសង្កត់ធ្ងន់ថា ការចាកចេញរបស់ប្រទេសខ្លួន នឹបង្កឱ្យមានការរំខានតិចតួច ដល់ប្រទេសដទៃទៀត។ លោកបាននិយាយថា ការចាកចេញរបស់ UAE នៅពេលនេះគឺជាការសម្រេចចិត្តត្រឹមត្រូវព្រោះវានឹងមានផលប៉ះពាល់តិចតួចប៉ុណ្ណោះ លើតម្លៃ និងដៃគូនៅក្នុង OPEC និង OPEC+។

ទន្ទឹមនឹងនេះ ក្រុមអ្នកវិភាគ ក៏បានបង្ហាញការយល់ស្របថា វានឹងមានផលប៉ះពាល់រយៈពេលខ្លីប៉ុណ្ណោះ ដោយសារការផលិត និងការនាំចេញរបស់ OPEC ត្រូវបានរារាំងរួចហើយដោយជម្លោះនៅមជ្ឈិមបូព៌ា។ កាលពីខែមីនា ទិន្នផលរបស់ប្លុកនេះ បានធ្លាក់ចុះ ២៧% មកត្រឹម ២០,៧៩ លានបារ៉ែលក្នុងមួយថ្ងៃ។

ដោយឡែក លោក Jorge Leon ប្រធានផ្នែកវិភាគភូមិសាស្ត្រនយោបាយនៅ Rystad Energy បានបង្ហាញការយល់ស្របផងដែរ ប៉ុន្តែព្រមានអំពីផលវិបាករយៈពេលវែងសម្រាប់ OPEC។ មុនពេល UAE ចាកចេញ អង្គការនេះមានសមាជិកចំនួន ១២ រួមមាន អារ៉ាប៊ីសាអូឌីត អាល់ហ្សេរី កុងហ្គោ ហ្គីណេអេក្វាទ័រ ហ្គាបុង អ៊ីរ៉ង់ អ៊ីរ៉ាក់ គុយវ៉ែត លីប៊ី នីហ្សេរីយ៉ា និងវេណេស៊ុយអេឡា។

ជម្រាបជូនថា UAE បានដើរតួនាទីយ៉ាងសំខាន់ក្នុងការសម្រេចចិត្តរបស់ OPEC អស់រយៈពេលជិតប្រាំមួយទសវត្សមកហើយ។ ប្រទេសក្នុងតំបន់ឈូងសមុទ្រនេះ បានចូលរួមជាមួយ OPEC នៅឆ្នាំ១៩៦៧ ពោលគឺរយៈប្រាំពីរឆ្នាំបន្ទាប់ពីការបង្កើតអង្គការនេះត្រូវបានបង្កើតឡើង។ ដូច្នេះ អ្នកសង្កេតការណ៍បានព្រមានថា ការអវត្តមានរបស់ UAE អាចបង្កើតភាពវឹកវរ និងធ្វើឲ្យ OPEC ចុះខ្សោយ៕​

The post តើនឹងមានបញ្ហាអ្វីកើតឡើងនៅពេលដែលអារ៉ាប់រួម ដកខ្លួនចេញពីអង្គការប្រេង OPEC? appeared first on .

អារ៉ាប់រួម ប្រកាសដកខ្លួនចេញពីអង្គការ OPEC និង OPEC+ បង្កក្តីបារម្ភដល់ក្រុមអ្នកផលិតប្រេងសកល
ប្រទេសអារ៉ាប់រួម (UAE) បាននិយាយ កាលពីថ្ងៃទី២៨ ខែមេសាថា ខ្លួននឹងសម្រេចចិត្តចាកចេញពីអង្គការ OPEC និង OPEC+ ដែលបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ក្រុមប្រទេសអ្នកនាំចេញប្រេងទូទាំងពិភពលោក ខណៈពេលដែលសង្គ្រាមអ៊ីរ៉ង់ បានបង្កឲ្យមានកង្វះខាតថាមពលជាប្រវត្តិសាស្ត្រ និងធ្វើឲ្យសេដ្ឋកិច្ចពិភពលោកជួបភាពមិនស្ថិតស្ថេររួចទៅហើយនោះ។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Reuters។

ប្រទេសអារ៉ាប់រួម បាននិយាយថា ខ្លួននឹងចាកចេញពីអង្គការទាំងនេះ ចាប់ពីថ្ងៃទី១ ខែឧសភាតទៅ។

គួរឲ្យដឹងថា ជុំវិញការបាត់បង់ដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អារ៉ាប់រួម ដែលជាសមាជិករបស់អង្គការ OPEC ដ៏យូរអង្វែង អាចបង្កើតឲ្យមានភាពច្របូកច្របល់ និងធ្វើឱ្យក្រុមនេះចុះខ្សោយ ដែលជាធម្មតាតែងតែស្វែងរកការរួបរួមគ្នា បើទោះបីជាមានការខ្វែងគំនិតផ្ទៃក្នុងលើបញ្ហាជាច្រើន រាប់ចាប់ពីភូមិសាស្ត្រនយោបាយរហូតដល់កូតាផលិតកម្មក៏ដោយ។

យ៉ាងណាមិញ រដ្ឋមន្ត្រីក្រសួងថាមពលអារ៉ាប់រួម លោក Suhail Mohamed al-Mazrouei បានប្រាប់ទៅសារព័ត៌មាន Reuters ថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការពិនិត្យដោយប្រុងប្រយ័ត្នលើយុទ្ធសាស្ត្រថាមពលរបស់មហាអំណាចក្នុងតំបន់។

នៅពេលត្រូវបានគេសួរថា តើអារ៉ាប់រួមបានពិគ្រោះយោបល់ជាមួយអារ៉ាប៊ីសាអូឌីត ដែលជាដៃគូប្រទេសដ៏សំខាន់បំផុតរបស់ខ្លួនឬអត់ ជុំវិញការចាកចេញនេះ លោក Mazrouei បាននិយាយថា អារ៉ាប់រួមមិនបានលើកឡើងពីបញ្ហានេះ ជាមួយប្រទេសផ្សេងទៀតទេ ពោលគឺជាការសម្រេចចិត្តដោយខ្លួនឯងផ្ទាល់។

មិនតែប៉ុុណ្ណោះ រដ្ឋមន្ត្រីក្រសួងថាមពលរូបនេះ បានបន្ថែមថា នេះគឺជាការសម្រេចចិត្តគោលនយោបាយ វាត្រូវបានធ្វើឡើងបន្ទាប់ពីការពិនិត្យដោយប្រុងប្រយ័ត្នលើគោលនយោបាយបច្ចុប្បន្ន និងអនាគតទាក់ទងនឹងកម្រិតផលិតកម្ម។ ហើយការដែលធ្វើជាប្រទេសដែលគ្មានកាតព្វកិច្ចក្រោមអង្គការទាំងនេះ នឹងផ្តល់ឱ្យ UAE នូវភាពបត់បែន៕

The post អារ៉ាប់រួម ប្រកាសដកខ្លួនចេញពីអង្គការ OPEC និង OPEC+ បង្កក្តីបារម្ភដល់ក្រុមអ្នកផលិតប្រេងសកល appeared first on .

អារ៉ាប់រួម ទាមទារសំណងពីអ៊ីរ៉ង់ ជុំវិញការខូចខាតដោយសារការវាយប្រហារលើអាកាស
ទីប្រឹក្សាម្នាក់របស់ប្រធានាធិបតីប្រទេសអារ៉ាប់រួម (UAE) បានអំពាវនាវឲ្យអ៊ីរ៉ង់សងសំណងសម្រាប់ការខូចខាតដែលបង្កឡើងដោយការវាយប្រហារតាមអាកាសដែលធ្វើឡើងដោយទីក្រុងតេអេរ៉ង់ប្រឆាំងនឹងប្រទេសរបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Anwar Gargash ទីប្រឹក្សារបស់ប្រធានាធិបតីនៃសហព័ន្ធអារ៉ាប់រួម (UAE) បានបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីពេលថ្មីៗនេះថា ៖”ដំណោះស្រាយនយោបាយណាមួយដើម្បីដោះស្រាយការឈ្លានពានរបស់អ៊ីរ៉ង់ប្រឆាំងនឹងរដ្ឋឈូងសមុទ្រត្រូវតែមានការធានាច្បាស់លាស់ ដើម្បីការពារការវាយប្រហារនាពេលអនាគត បញ្ជាក់ពីគោលការណ៍មិនឈ្លានពានទៀត និងទាមទារសំណងពីអ៊ីរ៉ង់ សម្រាប់ការកំណត់គោលដៅលើជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលសំខាន់ៗ”។

លោក Gargash បានចោទប្រកាន់អ៊ីរ៉ង់ទៀតថា បានបោកបញ្ឆោតប្រទេសជិតខាង អំពីចេតនាពិតរបស់ខ្លួនមុនពេលផ្ទុះឡើងនៃអរិភាព និងបង្ហាញការឈ្លានពានដែលគិតទុកជាមុន ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីចៀសវាងវាក៏ដោយ។

យ៉ាងណាមិញ​ ជុំវិញការបង្ហោះរបស់មន្ត្រីអារ៉ាប់រួមនេះ បានកើតឡើងបន្ទាប់ពីអ៊ីរ៉ង់ទាមទារសំណងពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលសម្រាប់ការខូចខាតដែលបង្កឡើងដោយជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។

ជម្រាបជូនថា កាលពីថ្ងៃទី១៩ ខែមីនា លោក Amir Saeid Iravani ឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ បានផ្ញើលិខិតមួយច្បាប់ទៅកាន់អគ្គលេខាធិការ លោក Antonio Guterres ដោយអះអាងថា ការអនុញ្ញាតរបស់ UAE សម្រាប់សហរដ្ឋអាមេរិកប្រើប្រាស់ទឹកដីរបស់ខ្លួន ដើម្បីធ្វើការវាយប្រហារតាមអាកាសប្រឆាំងនឹងអ៊ីរ៉ង់ គឺជាទង្វើខុសឆ្គងក្រោមច្បាប់អន្តរជាតិ៕​

The post អារ៉ាប់រួម ទាមទារសំណងពីអ៊ីរ៉ង់ ជុំវិញការខូចខាតដោយសារការវាយប្រហារលើអាកាស appeared first on .

អ៊ីរ៉ង់ ទាមទារសំណងពីអារ៉ាប់រួម ក្រោយចោទប្រកាន់ចូលដៃជាមួយអាមេរិក និងអ៊ីស្រាអែល
រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ កាលពីពេលថ្មីៗនេះ បានចោទប្រកាន់ប្រទេសអារ៉ាប់រួម (UAE) ថាបានចូលរួមសម្របសម្រួលដល់ការវាយប្រហាររបស់សហរដ្ឋអាមេរិកលើទឹកដីអ៊ីរ៉ង់ និងទាមទារសំណងពីទីក្រុងអាប៊ូដាប៊ី។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Nournews នៅថ្ងៃទី១៩ ខែមីនានេះ បានចេញផ្សាយលិខិតមួយច្បាប់ពីឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិ លោក Amir Saeid Iravani ដែលផ្ញើជូនអគ្គលេខាធិការ UN លោក Antonio Guterres ដោយបញ្ជាក់ថា ការអនុញ្ញាតរបស់អារ៉ាប់រួម ក្នុងការប្រើប្រាស់ទឹកដីរបស់ខ្លួនដើម្បីធ្វើការវាយប្រហារតាមអាកាស គឺជាទង្វើខុសឆ្គងក្រោមច្បាប់អន្តរជាតិ និងជាកម្មវត្ថុនៃការទទួលខុសត្រូវជាតិ។

អ៊ីរ៉ង់ បានអះអាងទៀតថា ក្រោមច្បាប់អន្តរជាតិ UAE ទទួលខុសត្រូវចំពោះការចំណាយ រួមទាំងសំណងពេញលេញសម្រាប់ការខូចខាតសម្ភារៈ និងផ្នែកអារម្មណ៍។ ប៉ុន្តែទោះជាយ៉ាងណា UAE មិនទាន់បានធ្វើអត្ថាធិប្បាយលើព័ត៌មាននេះនៅឡើយទេ។

មិនតែប៉ុណ្នោះ នៅក្នុងលិខិតនោះ ឯកអគ្គរដ្ឋទូត លោក Iravani ក៏បានរិះគន់ចំៗលើក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចំពោះ ភាពស្ងៀមស្ងាត់របស់ពួកគេ នៅចំពោះមុខការធ្វើឃាតម្តងហើយម្តងទៀតរបស់អ៊ីស្រាអែលលើមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់។

គួរឲ្យដឹងថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល និងអាមេរិករហូតមកដល់ពេលនេះបានសម្លាប់មន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់យ៉ាងហោចណាស់ ១០ នាក់រួចមកហើយ ដែលភាគច្រើនជាអ្នកកាន់តំណែងសំខាន់ៗក្នុងវិស័យការពារជាតិ។

ជម្រាបជូនថា អារ៉ាប់រួមគឺជាដៃគូពាណិជ្ជកម្មធំទីពីររបស់អ៊ីរ៉ង់ បន្ទាប់ពីប្រទេសចិន។ តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីសហរដ្ឋអាមេរិក និងអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ពួកគេប្រឆាំងនឹងអ៊ីរ៉ង់នៅថ្ងៃទី២៨ ខែកុម្ភៈ អារ៉ាប់រួមបានក្លាយជាគោលដៅចម្បងរបស់អ៊ីរ៉ង់សម្រាប់ការសងសឹក៕​

The post អ៊ីរ៉ង់ ទាមទារសំណងពីអារ៉ាប់រួម ក្រោយចោទប្រកាន់ចូលដៃជាមួយអាមេរិក និងអ៊ីស្រាអែល appeared first on .

អគារខ្ពស់បំផុតលើលោក Burj Khalifa មួយឆ្នាំៗ ទាក់ទាញភ្ញៀវទេសចរមិនក្រោម ១៧ លាននាក់
អគារដ៏ខ្ពស់បំផុតនៅលើពិភពលោក Burj Khalifa របស់ទីក្រុងឌុយបៃ ត្រូវបានចាត់ទុកថាជាទីតាំងដ៏ពេញនិយមបំផុត ដោយផ្នែកទៅលើចំនួនអ្នកទៅទស្សនា ជារៀងរាល់ឆ្នាំ។

យោងតាមការស្រាវជ្រាវមួយដែលធ្វើឡើយដោយគេហទំព័រ Switch On Business បានបង្ហាញឲ្យដឹងថា អគារនេះមានអ្នកទៅទស្សនាយ៉ាងហោចណាស់ ១៧ លាននាក់ ជារៀងរាល់ឆ្នាំ។

ការសិក្សាបានបង្ហាញឲ្យដឹងទៀតថា Burj Khalifa ដែលមានកម្ពស់ខ្ពស់បំផុតហូតដល់ ៨២៥ ម៉ែត្រ និងខ្ពស់ជាងប៉ម Eiffel Tower ដ៏ល្បីល្បាញនៅទីក្រុងប៉ារីសបីដងនោះ ទទួលបានការស្វែងរកនៅលើ Google ជិត ២២ លានដង និងមានអ្នកទៅទស្សនាប្រហែល ១៧ លាននាក់ ក្នុងមួយឆ្នាំៗ ដោយនាំមកនូវប្រាក់ចំណូលប្រមាណ ៦២១លានដុល្លារ ពីការលក់សំបុត្រ។

យ៉ាងណាមិញ បើតាមអ្នកជំនាញ បាននិយាយថា អគារ Burj Khalifa នេះ​គឺជាកន្លែងដែលត្រូវតែទៅទស្សនាសម្រាប់ភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅក្នុងទីក្រុងឌុយបៃ ប្រទេសអារ៉ាប់រួម៕​

The post អគារខ្ពស់បំផុតលើលោក Burj Khalifa មួយឆ្នាំៗ ទាក់ទាញភ្ញៀវទេសចរមិនក្រោម ១៧ លាននាក់ appeared first on .

ក្រុងអាប៊ូដាប៊ី និងឌុយបៃ ប្រកាសរាប់រងការចំណាយទាំងស្រុង ចំពោះភ្ញៀវទេសចរដែលជាប់គាំង ដោយសារជម្លោះអ៊ីរ៉ង់
ក្រសួងវប្បធម៌ និងទេសចរណ៍អាប៊ូដាប៊ី (DCT Abu Dhabi) និងក្រសួងសេដ្ឋកិច្ច និងទេសចរណ៍ទីក្រុងឌុយបៃ បានណែនាំឲ្យសណ្ឋាគារទាំងអស់នៅក្នុងប្រទេសអារ៉ាប់រួម អនុញ្ញាតឲ្យភ្ញៀវទេសចរដែលមិនអាចចេញបាន ដោយសារតែការលុបចោលជើងហោះហើរ និងការបិទដែនអាកាស ឲ្យបន្តការស្នាក់នៅរបស់ពួកគេលើសពីកាលបរិច្ឆេទដែលបានកំណត់។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Gulf News។

DCT អាប៊ូដាប៊ី បាននិយាយថា រាល់ការចំណាយលើការស្នាក់នៅបន្ថែមទាំងនោះ នឹងត្រូវទទួលរាប់ដោយរដ្ឋាភិបាលរបស់អារ៉ាប់រួមផ្ទាល់។ ប៉ុន្តែទោះជាយ៉ាងណា​ ទំហំនៃការចំណាយនោះមិនត្រូវបានគេទម្លាយឲ្យដឹងនៅឡើយនោះទេ។

នៅក្នុងសារាចរចុះកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលផ្ញើទៅកាន់អ្នកគ្រប់គ្រងទូទៅនៃគ្រឹះស្ថានសណ្ឋាគារ DCT អាប៊ូដាប៊ី បានណែនាំថា ភ្ញៀវដែលប្រឈមមុខនឹងការរំខានដល់ការធ្វើដំណើរដែលហួសពីការគ្រប់គ្រងរបស់ពួកគេ ត្រូវអនុញ្ញាតឲ្យបន្តការស្នាក់នៅរហូតដល់ពួកគេអាចចាកចេញពីប្រទេសបាន។

មិនតែប៉ុណ្ណោះ ការណែនាំស្រដៀងគ្នានេះត្រូវបានអនុវត្តនៅក្នុងទីក្រុងឌុយបៃ ផងដែរ ដោយក្រសួងសេដ្ឋកិច្ច និងទេសចរណ៍របស់ទីក្រុង បានណែនាំដល់ប្រតិបត្តិករសណ្ឋាគារអនុញ្ញាតឲ្យភ្ញៀវដែលរងផលប៉ះពាល់បន្តការស្នាក់នៅរបស់ពួកគេ ក្រោមលក្ខខណ្ឌកក់ដូចគ្នា ដោយការពារការដំឡើងថ្លៃ ឬការពិន័យក្នុងអំឡុងពេលនៃការរំខាន ដោយសារតែសង្រ្គាមនៅអ៊ីរ៉ង់នេះ។

ជម្រាបជូនថា វិធានការទាំងនេះ គឺបានកើតឡើងចំពេលមានចលាចលក្នុងការធ្វើដំណើរយ៉ាងទូលំទូលាយនៅទូទាំងតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីភាពតានតឹងកាន់តែខ្លាំងឡើងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល ដែលនាំឲ្យមានការរឹតបន្តឹងដែនអាកាសបណ្តោះអាសន្ន ការបង្វែរជើងហោះហើរ និងការលុបចោលដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ និងអន្តរជាតិជាច្រើន។

យោងតាមការប៉ាន់ស្មានដែលដកស្រង់ចេញពីប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ បានបង្ហាញឲ្យដឹងថាភ្ញៀវទេសចរ និងអ្នកដំណើរឆ្លងកាត់ប្រហែល ២០ ០០០ នាក់ ត្រូវបានគេជឿថាកំពុងជាប់គាំងនៅទូទាំងប្រទេសអារ៉ាប់រួម៕​

The post ក្រុងអាប៊ូដាប៊ី និងឌុយបៃ ប្រកាសរាប់រងការចំណាយទាំងស្រុង ចំពោះភ្ញៀវទេសចរដែលជាប់គាំង ដោយសារជម្លោះអ៊ីរ៉ង់ appeared first on .

ប្រទេសអ្នកមាននៅអារ៉ាប់មួយ កាន់កាប់កាក់ Bitcoin មានតម្លៃសរុបរាប់ពាន់លានដុល្លារ
មូលនិធិវិនិយោគរបស់រដ្ឋាភិបាលប្រទេសអារ៉ាប់រួមចំនួនពីរ ត្រូវបានគេប៉ាន់ប្រមាណថា បានកាន់កាប់កាក់ Bitcoin ដែលមានតម្លៃសរុបជាង ១ពាន់លានដុល្លារ គិតនៅត្រឹមចុងឆ្នាំ២០២៥ តាមរយៈទីផ្សារប្តូររូបិយប័ណ្ណឌីជីថល ETF របស់ក្រុមហ៊ុនអាមេរិក BlackRock។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CoinDesk។

យោងតាមព័ត៌មានដែលចេញផ្សាយតាមរយៈរបាយការណ៍ដែលបានដាក់ជូនគណៈកម្មការមូលបត្រ និងប្តូរប្រាក់សហរដ្ឋអាមេរិក (SEC) ក្រុមហ៊ុនវិនិយោគ Mubadala ដែលជាមូលនិធិទ្រព្យសម្បត្តិរដ្ឋដែលគាំទ្រដោយរដ្ឋាភិបាលអារ៉ាប់រួម បានទិញ iShares Bitcoin Trust (IBIT) ជិត ៤ លានកាក់បន្ថែម ចន្លោះខែតុលា និងខែធ្នូ ឆ្នាំ២០២៥ ដែលនាំឱ្យការកាន់កាប់សរុបរបស់ខ្លួនកើនដល់ ១២,៧ លានកាក់។ ការផ្លាស់ប្តូរនេះកើតឡើងនៅពេលដែលតម្លៃកាត់ BTC បានធ្លាក់ចុះប្រហែល ២៣% នៅក្នុងត្រីមាសចុងក្រោយនៃឆ្នាំមុន។

ទន្ទឹមនឹងនេះ ក្រុមហ៊ុន Al Warda Investments ដែលជាក្រុមហ៊ុនគ្រប់គ្រងការវិនិយោគមួយផ្សេងទៀតដែលមានមូលដ្ឋាននៅអារ៉ាប់រួមដែរនោះ បានកាន់កាប់កាក់ BTC ចំនួន ៨,២ លានកាក់ គិតនៅត្រឹមនៅចុងត្រីមាសទី៤ ឆ្នាំ២០២៥។ សរុបមក មូលនិធិទាំងពីរបានកាន់កាប់ Bitcoin ដែលមានតម្លៃជាង ១ពាន់លានដុល្លារតាមរយៈ IBIT នៅចុងឆ្នាំ២០២៥។

ជម្រាបជូនថា ទីផ្សាររូបិយប័ណ្ណឌីជីថលបានបង្ហាញភាពទន់ខ្សោយយ៉ាងខ្លាំង នៅដើមសប្តាហ៍នេះ ដោយកាក់ Bitcoin ធ្លាក់ថ្លៃចុះក្រោម ៦៧ ០០០ដុល្លារក្នុងកាក់ បើធៀបទៅនឹងចុងសប្តាហ៍មុន ដែលមានតម្លៃជិត ៧០ ០០០ដុល្លារក្នុងមួយកាក់៕​

The post ប្រទេសអ្នកមាននៅអារ៉ាប់មួយ កាន់កាប់កាក់ Bitcoin មានតម្លៃសរុបរាប់ពាន់លានដុល្លារ appeared first on .