ឥណ្ឌា

ឥណ្ឌា ចាយលុយជាង ២០០លានដុល្លារ ជួលយន្តហោះគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិក
ឥណ្ឌា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដែលមានតម្លៃចំនួន ២០៣លានដុល្លារដើម្បីជួលយន្តហោះគ្មានមនុស្សបើក MQ-9B របស់សហរដ្ឋអាមេរិកចំនួនពីរគ្រឿង រយៈពេល ២ឆ្នាំកន្លះ សម្រាប់ការពង្រីកសមត្ថភាពឃ្លាំមើលតាមសមុទ្ររបស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រសួងការពារជាតិឥណ្ឌា បានប្រកាសនៅថ្ងៃទី១៧ ខែសីហាថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនអាមេរិក General Atomics ដើម្បីជួលយន្តហោះគ្មានមនុស្សបើកប្រភេទ MQ-9B Sea Guardian ចំនួនពីរគ្រឿង សម្រាប់កងទ័ពជើងទឹករបស់ខ្លួនរយៈពេល ៣០ខែ ក្នុងតម្លៃប្រហែល ២០៣លានដុល្លារ។

យោងតាមទីភ្នាក់ងារដដែលបានបង្ហាញឲ្យដឹងទៀតថា កិច្ចព្រមព្រៀងនេះនឹង “បង្កើនយ៉ាងខ្លាំង” ទៅលើសមត្ថភាពឃ្លាំមើលតាមសមុទ្ររបស់កងទ័ពជើងទឹកឥណ្ឌា ដោយជំរុញសមត្ថភាពរបស់ខ្លួន ក្នុងការត្រួតពិនិត្យ និងឆ្លើយតបទៅនឹងការវិវឌ្ឍ នៅទូទាំងតំបន់មហាសមុទ្រឥណ្ឌា។

យោងតាម Reuters បានកត់សម្គាល់ថា កិច្ចព្រមព្រៀងនេះ ត្រូវបានធ្វើឡើងក្នុងចំណោមការប្រកួតប្រជែងរវាងឥណ្ឌា និងចិន សម្រាប់ឥទ្ធិពលយុទ្ធសាស្ត្រ នៅក្នុងតំបន់មហាសមុទ្រឥណ្ឌា។

គួរជម្រាបជូនថា ប្រទេសឥណ្ឌា ចាប់អារម្មណ៍ជាយូរមកហើយចំពោះយន្តហោះគ្មានមនុស្សបើកធំៗ និងប្រដាប់អាវុធពីសហរដ្ឋអាមេរិក។ នៅឆ្នាំ២០២៤ ទីក្រុងញូវដេលី បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដែលមានតម្លៃប្រហែល ៣,៥ពាន់លានដុល្លារ ដើម្បីទិញយន្តហោះគ្មានមនុស្សបើក MQ-9B ចំនួន ៣១ គ្រឿង៕​

The post ឥណ្ឌា ចាយលុយជាង ២០០លានដុល្លារ ជួលយន្តហោះគ្មានមនុស្សបើក ២គ្រឿងរបស់សហរដ្ឋអាមេរិក appeared first on .

ឥណ្ឌា នៅតែបន្តទិញចូលប្រេងរបស់រុស្ស៊ីដល់កម្រិតខ្ពស់បំផុត ក្នុងខែកក្កដា
យោងតាមទិន្នន័យ​ពី​ប្រភព​ពាណិជ្ជកម្ម​ បាន​បង្ហាញ​ថា ការពឹងផ្អែក​របស់​ឥណ្ឌា​លើ​ប្រេងឆៅ​របស់​រុស្ស៊ី​ បាន​កើនឡើង​ដល់​កម្រិត​ខ្ពស់​បំផុត​ក្នុង​ខែកក្កដា ដោយ​ការដឹកជញ្ជូន​ពី​ប្រទេស​នេះ​មាន​ចំនួន ៥០,៨៣% នៃ​ការនាំចូល​សរុប ឬស្មើប្រមាណ ២,៤៧ លានបារ៉ែលក្នុងមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ទិន្នន័យ​បាន​បង្ហាញខាងលើបានបង្ហាញទៀត​ថា ការនាំចូល​ប្រេង​របស់​ឥណ្ឌា​ក្នុង​ខែកក្កដា ​បាន​កើនឡើង ៦២,៤% បើធៀបទៅនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុន ប៉ុន្តែ​បានធ្លាក់ចុះ ៤,៨% ពី​តួលេខ​នាំចូលបំបែកកំណត់ត្រាក្នុង​ខែមិថុនា​ ដែលមានចំនួន ២,៦ លាន​បារ៉ែល​ក្នុង​មួយថ្ងៃ។

គួរឲ្យដឹងថា ក្នុង​ខែមករា ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា​ បាន​ចាប់ផ្តើម​កាត់បន្ថយ​ការនាំចូល​ប្រេង​របស់​រុស្ស៊ី​ដើម្បី​ជៀសវាងការទទួលរង​ពន្ធ​ខ្ពស់​របស់​សហរដ្ឋអាមេរិក ខណៈ​ពេលដែល​ទីក្រុង​ញូវដេលី​កំពុង​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ជាមួយ​ទីក្រុង​វ៉ាស៊ីនតោន។

តែទោះជាយ៉ាងណាក៏ដោយ ការរំខាន​ដល់​ការផ្គត់ផ្គង់​នៅ​មជ្ឈិមបូព៌ា​ដែល​បង្កឡើង​ដោយ​សង្គ្រាម​អ៊ីរ៉ង់​បាន​បង្ខំ​ឱ្យ​ក្រុមហ៊ុន​ចម្រាញ់​ប្រេង​របស់​ឥណ្ឌា​ បន្ត​ទិញ​ប្រេង​របស់​រុស្ស៊ីឡើងវិញ។

មិនតែប៉ុណ្ណោះ យោងទិន្នន័យបានបង្ហាញទៀតថា ចំណែកនៃការនាំចូលប្រេងឆៅពីរុស្ស៊ីរបស់ឥណ្ឌា បានកើនឡើងដល់កម្រិតខ្ពស់បំផុត ៤៣,២៥% ក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំហិរញ្ញវត្ថុដែលបានចាប់ផ្តើមនៅក្នុងខែមេសា ដែលមានមធ្យមជាង ២ លានបារ៉ែលក្នុងមួយថ្ងៃ ពោលគឺបានកើនឡើងពីប្រហែល ៣៧% កាលពីមួយឆ្នាំមុន៕​

The post ឥណ្ឌា នៅតែបន្តទិញចូលប្រេងរបស់រុស្ស៊ីដល់កម្រិតខ្ពស់បំផុត ក្នុងខែកក្កដា appeared first on .

មហាសេដ្ឋី Mark Zuckerberg ចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌា ជុំវិញកំហុសបច្ចេកទេសរបស់ Meta
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភបលោក Mark Zuckerberg ដែលជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta Platforms បានចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌាចំពោះខ្លឹមសាររំលោភបំពានផ្លូវភេទកុមារនៅលើវេទិការបស់ក្រុមហ៊ុន និងកំហុសឆ្គងបច្ចេកទេស។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

ទន្ទឹមនឹងនេះ យោងតាមការចុះផ្សាយរបស់សារព័ត៌មានហិរញ្ញវត្ថុ Moneycontrol បានបង្ហាញថា លោក Mark បានសុំទោសចំពោះវត្តមាននៃខ្លឹមសារមិនសមរម្យ ក៏ដូចជាខ្លឹមសារ Deepfake និងកំហុសបច្ចេកទេសនៅលើវេទិកាសង្គមរបស់ Meta ដែលខ្លួនមិនអាចគ្រប់គ្រងបាន និងបានជះផលអវិជ្ជមាននៅក្នុងប្រទេសឥណ្ឌា។

យ៉ាងណាមិញ ការចុះផ្សាយនេះបានបន្ថែមទៀតថា ការសុំទោសរបស់លោក Mark នេះត្រូវបានធ្វើឡើងក្នុងអំឡុងពេលកិច្ចប្រជុំរវាងនាយកប្រតិបត្តិ Meta និងមន្ត្រីរដ្ឋាភិបាលឥណ្ឌាកាលពីថ្ងៃអង្គារ។ ក្រុមហ៊ុន Meta មានកម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗរួមមាន Facebook និង Instagram ជាដើម។

គួរជម្រាបជូនផងដែរថា កាលពីខែកក្កដា រដ្ឋាភិបាលឥណ្ឌាបានបញ្ជាឱ្យ Meta លុបចោលការផ្សាយពាណិជ្ជកម្ម និងខ្លឹមសារដែលពាក់ព័ន្ធនឹងការរំលោភបំពានផ្លូវភេទកុមារនៅលើ Instagram។ រដ្ឋាភិបាលប្រទេសនេះ ក៏បានស្វែងរកការពន្យល់ពី Meta ក្នុងរយៈពេលប្រាំពីរថ្ងៃ អំពីរបៀបដែលការផ្សាយពាណិជ្ជកម្មដែលមានខ្លឹមសារបែបនេះ ត្រូវបានអនុញ្ញាតនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ពួកគេផងដែរ៕

The post មហាសេដ្ឋី Mark Zuckerberg ចេញមុខសុំទោសរដ្ឋាភិបាលឥណ្ឌា ជុំវិញកំហុសបច្ចេកទេសរបស់ Meta appeared first on .

រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លាលែចេញពីតំណែងក្រោយបែកធ្លាយវិញ្ញាសារប្រឡងថ្នាក់ជាតិ
រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លោក Dharmendra Pradhan បានប្រកាសលាលែងចេញពីតំណែងបន្ទាប់ពីរលកនៃការតវ៉ាទាមទារឲ្យរូបលោកទទួលខុសត្រូវចំពោះរឿងអាស្រូវលេចធ្លាយវិញ្ញាសារនៃការប្រឡងចូលសាលាវេជ្ជសាស្ត្រជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

លោក Pradhan បានសរសេរនៅលើបណ្តាញសង្គមកាលពីថ្ងៃទី២៥ ខែកក្កដាថា ៖”ខ្ញុំបានដាក់លិខិតលាលែងពីតំណែងរបស់ខ្ញុំទៅកាន់នាយករដ្ឋមន្ត្រីរួចរាល់ហើយ”។ លោកបានបន្ថែមទៀតថា ការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីមានការតវ៉ារបស់យុវជននៅតំបន់ Jantar Mantar ក្នុងទីក្រុង New Delhi និងទូទាំងប្រទេសប្រឆាំងនឹងរឿងអាស្រូវលេចធ្លាយវិញ្ញាសារប្រឡងចូលសាលាវេជ្ជសាស្ត្រជាតិរបស់ឥណ្ឌា កាលពីខែឧសភា។

គួរឲ្យដឹងថា ក្នុងអំឡុងពេលប្រឡងចូលសាលាវេជ្ជសាស្ត្រជាតិក្នុងខែឧសភា សំណួរប្រឡងត្រូវបានលេចធ្លាយ ដែលនាំឱ្យមានការលុបចោលលទ្ធផលចូលរៀន និងបទបញ្ជារបស់រដ្ឋាភិបាលសម្រាប់ការប្រឡងឡើងវិញ ដែលប៉ះពាល់ដល់បេក្ខជនប្រហែលពីរលាននាក់។ ការតវ៉ាក៏បានឆ្លុះបញ្ចាំងពីការមិនពេញចិត្តចំពោះកង្វះការងារ អំពើពុករលួយ និងការទទួលខុសត្រូវរបស់រដ្ឋាភិបាលផងដែរ។

ជម្រាបជូនថា លោក Pradhan គឺជារដ្ឋមន្ត្រីទីពីរដែលបានលាលែងពីតំណែងដោយសារតែរឿងអាស្រូវចាប់តាំងពីលោកនាយករដ្ឋមន្ត្រី Narendra Modi ឡើងកាន់អំណាចក្នុងឆ្នាំ២០១៤ មក។ ពីមុនលោក MJ Akbar ត្រូវលាលែងពីតំណែងពីទេសរដ្ឋមន្ត្រីនៅឆ្នាំ២០១៨ បន្ទាប់ពីត្រូវបានចោទប្រកាន់ពីបទយាយីផ្លូវភេទលើស្ត្រីមួយចំនួន៕​

The post រដ្ឋមន្ត្រីក្រសួងអប់រំឥណ្ឌា លាលែចេញពីតំណែងក្រោយបែកធ្លាយវិញ្ញាសារប្រឡងថ្នាក់ជាតិ appeared first on .

Amazon គ្រោងចាក់លុយវិនិយោគ ១៣ពាន់លានដុល្លារបន្ថែមនៅឥណ្ឌា លើប្រព័ន្ធ Cloud និង AI
ក្រុមហ៊ុនខ្នាតយក្សរបស់សហរដ្ឋអាមេរិក Amazon បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួននឹងវិនិយោគទឹកប្រាក់បន្ថែមចំនួន ១៣ពាន់លានដុល្លារ រហូតដល់ឆ្នាំ២០៣០ នៅក្នុងប្រទេសឥណ្ឌា ដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud របស់ខ្លួន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA ។

ជុំវិញការវិនិយោគថ្មីចុងក្រោយនេះ គឺជាការបន្ថែមទៅលើកញ្ចប់ថវិកាចំនួន ៣៥ពាន់លានដុល្លារដែលបានគ្រោងទុក និងត្រូវបានប្រកាសកាលពីឆ្នាំមុន ដែលនាំឱ្យការវិនិយោគរបស់ក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកនៅក្នុងប្រទេសនេះ កើនដល់ ៤៨ពាន់លានដុល្លាររហូតដល់ឆ្នាំ២០៣០។

គួរឲ្យដឹងថា ការប្រកាសនេះត្រូវបានធ្វើឡើងបន្ទាប់ពីមានកិច្ចប្រជុំរវាងនាយកប្រតិបត្តិក្រុមហ៊ុន Amazon លោក Andy Jassy និងនាយករដ្ឋមន្ត្រីឥណ្ឌា លោក Narendra Modi កាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងញូវដេលី។

លោក Jassy បាននិយាយនៅក្នុងការបង្ហោះមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា ៖”យើងបានចែករំលែកថា យើងកំពុងវិនិយោគ ៤៨ពាន់លានដុល្លារក្នុងរយៈពេលប្រាំឆ្នាំខាងមុខ ដោយក្នុងនោះ ២១ពាន់លានដុល្លារនឹងត្រូវផ្តោតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធ AI និង Cloud”។

គួរជម្រាបជូនផងដែរថា ក្នុងរយៈពេលចុងក្រោយនេះ ក្រុមហ៊ុនបច្ចេកវិទ្យាធំៗរបស់សហរដ្ឋអាមេរិក បានវិនិយោគរាប់ពាន់លានដុល្លារនៅក្នុងប្រទេសឥណ្ឌា ដែលបង្ហាញពីភាពលេចធ្លោរបស់ប្រទេសនេះ ក្នុងនាមជាមជ្ឈមណ្ឌលយុទ្ធសាស្ត្រសម្រាប់ការរីកចម្រើននៃ Cloud, AI និងបច្ចេកវិទ្យាស៊ីជ្រៅនាពេលអនាគតផ្សេងទៀត៕​

The post Amazon គ្រោងចាក់លុយវិនិយោគ ១៣ពាន់លានដុល្លារបន្ថែមនៅឥណ្ឌា លើប្រព័ន្ធ Cloud និង AI appeared first on .

ឥណ្ឌា បិទ Telegram បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសារប្រឡងថ្នាក់ជាតិ
រដ្ឋាភិបាលឥណ្ឌា កាលពីពេលថ្មីៗនេះ បានសម្រេចបិទ Telegram ជាបណ្តោះអាសន្ន បន្ទាប់ពីបានរកឃើញថាមានជនខិលខូចបានយកកម្មវិធីនេះ ទៅចែកចាយវិញ្ញាសារប្រឡងថ្នាក់ជាតិ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារធ្វើតេស្តថ្នាក់ជាតិរបស់ក្រសួងអប់រំ បានបង្ហាញឲ្យដឹងថា ជុំវិញការបិទជាបណ្តោះអាសន្ននេះ ត្រូវបានធ្វើឡើងដើម្បីជាការឆ្លើយតបទៅនឹងការប្រើប្រាស់វេទិកា Telegram ដើម្បីចែកចាយវិញ្ញាសារដល់បេក្ខជនដែលត្រៀមខ្លួនសម្រាប់ការប្រឡងវេជ្ជសាស្រ្តថ្នាក់ជាតិ។

យ៉ាងណាមិញ កាលពីខែមុន រដ្ឋាភិបាលឥណ្ឌា ក៏បានលុបចោលការប្រឡងចូលរៀនថ្នាក់បរិញ្ញាបត្រ NEET សម្រាប់មហាវិទ្យាល័យវេជ្ជសាស្ត្រផងដែរ បន្ទាប់ពីអាជ្ញាធរបាននិយាយថា ពួកគេកំពុងស៊ើបអង្កេតការចោទប្រកាន់ថាសំណួររបស់ខ្លួនត្រូវបានលេចធ្លាយ មុនពេលមានការប្រឡង។

គួរឲ្យដឹងផងដែរថា ជុំវិញបញ្ហានេះ បង្កឱ្យមានបាតុកម្មតវ៉ាយ៉ាងខ្លាំងក្លាពីនិស្សិតនៅទូទាំងប្រទេស រួមទាំងមានបាតុកម្មពីគណបក្សប្រឆាំង Cockroach Janta Party ដ៏ល្បីល្បាញផងដែរ ដើម្បីទាមទារឱ្យរដ្ឋមន្ត្រីក្រសួងអប់រំ លោក Dharmendra Pradhan ចុះចេញពីតំណែង។

ជម្រាបជូនថា រដ្ឋាភិបាលឥណ្ឌា សម្រេចកំណត់ថ្ងៃប្រឡងជាថ្មីដែលនឹងធ្វើឡើងនៅថ្ងៃទី ២១ ខែមិថុនា ខណៈ Telegram នឹងត្រូវបើកឱ្យដំណើរការជាធម្មតាវិញ នៅថ្ងៃទី២២ ខែមិថុនា៕​

The post ឥណ្ឌា បិទ Telegram បណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការបែកធ្លាយវិញ្ញាសារប្រឡងថ្នាក់ជាតិ appeared first on .

Meta ចាប់ដៃសហការគ្នា​ជាមួយក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា វិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្ន័យ AI
Meta ដែលជាក្រុមហ៊ុនមេរបស់ Facebook បាននិយាយនៅថ្ងៃទី១០ មិថុនាថា ខ្លួនកំពុងភ្ជាប់ទំនាក់ទំនងជាមួយក្រុមហ៊ុន Reliance Industries របស់មហាសេដ្ឋីកំពូល Mukesh Ambani សម្រាប់មជ្ឈមណ្ឌលផ្ទុកទិន្នន័យ AI ដំបូងបង្អស់របស់ក្រុមហ៊ុនអាមេរិក នៅក្នុងប្រទេសឥណ្ឌា។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

យោងតាមសេចក្តីថ្លែងការណ៍នេះ ក្រុមហ៊ុន Reliance នឹងសាងសង់មជ្ឈមណ្ឌលផ្ទុកទិន្នន័យដែលមានសមត្ថភាព ១៦៨ MW នៅក្នុងខេត្ត Jamnagar ក្នុងរដ្ឋ Gujarat ភាគខាងលិចនៃប្រទេសឥណ្ឌា ដែលក្នុងនោះ Meta នឹងជួលបន្ត ជាមួយនឹងជម្រើសក្នុងការពង្រីកបន្ថែម។

ក្រុមហ៊ុន Meta ក៏បាននិយាយផងដែរថា មូលដ្ឋានអ្នកប្រើប្រាស់ដ៏ធំរបស់ប្រទេសឥណ្ឌា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ធ្វើឱ្យប្រទសនេះក្លាយជាកន្លែងដ៏ល្អបំផុតសម្រាប់វិនិយោគ។

គួរជម្រាបជូនផងដែរថា កាលពីខែសីហា ឆ្នាំមុន ក្រុមហ៊ុន Meta និង Reliance បានបង្កើតក្រុមហ៊ុនរួមគ្នាមួយដើម្បីបង្កើតវេទិកា និងឧបករណ៍ AI សម្រាប់សហគ្រាសនៅក្នុងប្រទេសឥណ្ឌា ដោយប្រើប្រាស់គំរូភាសា Llama របស់ Meta។ ក្រុមហ៊ុន Reliance និង Meta បានប្តេជ្ញាចិត្តរួមគ្នាលើការវិនិយោគដំបូងចំនួន ៨,៥៥ពាន់លានរូពី (៨៩,៦លានដុល្លារ) ដោយបែងចែកភាគហ៊ុន ៧០% និង ៣០% រៀងៗខ្លួន៕​

The post Meta ចាប់ដៃសហការគ្នា​ជាមួយក្រុមហ៊ុនមហាសេដ្ឋីកំពូលឥណ្ឌា វិនិយោគលើមជ្ឈមណ្ឌលផ្ទុកទិន្ន័យ AI appeared first on .

មហាសេដ្ឋីលំដាប់កំពូលអូស្ត្រាលី គ្រោងចាយលុយ ២១ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅឥណ្ឌា
ក្រុមហ៊ុន AirTrunk ដែលជាក្រុមហ៊ុនមជ្ឈមណ្ឌលទិន្នន័យ បង្កើតឡើងដោយមហាសេដ្ឋីអូស្ត្រាលី Robin Khuda កំពុងបង្ហាញផែនការអភិវឌ្ឍគម្រោងមជ្ឈមណ្ឌលទិន្នន័យទំហំបីជីហ្គាវ៉ាត់នៅ Maharashtra ដែលជារដ្ឋមួយនៅភាគខាងលិចនៃប្រទេសឥណ្ឌា ជាមួយទុនវិនិយោគសរុបចំនួន ២ពាន់ពាន់លានរូពីឥណ្ឌា (២១ពាន់លានដុល្លារអាមេរិក)។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

គម្រោងនេះត្រូវបានប្រកាសនៅលើបណ្តាញសង្គម X ដោយលោក Devendra Fadnavis នាយករដ្ឋមន្រ្តីរដ្ឋMaharashtra បន្ទាប់ពីភាគីទាំងពីរបានចុះហត្ថលេខាលើលិខិតចេតនាសម្រាប់ការទិញដីនៅ Raigad ដែលជាស្រុកមួយនៅជាយក្រុងនៃមជ្ឈមណ្ឌលហិរញ្ញវត្ថុរបស់ប្រទេសឥណ្ឌាគឺ Mumbai។

លោក Fadnavis បាននិយាយនៅក្នុងប្រកាសរបស់ខ្លួនថា ៖”យើងបានផ្លាស់ប្តូរលិខិតចេតនាសម្រាប់ការបែងចែកដីនៅមជ្ឈមណ្ឌលលូតលាស់ Raigad Pen (Orange City) សម្រាប់មជ្ឈមណ្ឌលទិន្នន័យនាពេលខាងមុខរបស់ AirTrunk ជាមួយការវិនិយោគដ៏ធំសម្បើមចំនួន ២ពាន់ពាន់លានរូពីឥណ្ឌា ដែលមានសមត្ថភាព ៣ ជីហ្គាវ៉ាត់”។

គួរឲ្យដឹងថា ដោយមានមូលដ្ឋាននៅទីក្រុងស៊ីដនី ក្រុមហ៊ុន AirTrunk បាននិងកំពុងពង្រីកវត្តមានរបស់ខ្លួននៅទូទាំងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាមួយនឹងប្រតិបត្តិការនៅក្នុងប្រទេសអូស្ត្រាលី ហុងកុង ឥណ្ឌា ជប៉ុន ម៉ាឡេស៊ី និងសិង្ហបុរី។ យោងតាម Forbes ក្រុមហ៊ុន AirTrunk ពីមុនក៏បានប្រកាសពីការវិនិយោគចំនួន ៣ពាន់លានដុល្លារនៅក្នុងមជ្ឈមណ្ឌលទិន្នន័យចំនួនពីរ នៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។

ជម្រាបជូនថា ក្រុមហ៊ុន AirTrunk បង្កើតឡើងដំបូងក្នុងឆ្នាំ២០១៥ ដោយលោក Robin Khuda ដែលមានដំណើតនៅក្នុងប្រទេសបង់ក្លាដែស បច្ចុប្បន្នលោក ត្រូវបាន Forbes ប៉ាន់ប្រមាណថាមានទ្រព្យសម្បត្តិសរុបប្រមាណ ២,១ពាន់លានដុល្លារ ដែលធ្វើឲ្យលោកស្ថិតក្នុងចំណោមអ្នកមានបំផុតរបស់ប្រទេសអូស្ត្រាលី៕​

The post មហាសេដ្ឋីលំដាប់កំពូលអូស្ត្រាលី គ្រោងចាយលុយ ២១ពាន់លានដុល្លារ សង់មជ្ឈមណ្ឌទិន្នន័យនៅឥណ្ឌា appeared first on .

ឥណ្ឌា ងាកទៅរកប្រេងរបស់អាមេរិកឡាទីន និងអាហ្រ្វិក បន្ទាប់ពីមានការរំខាននៅច្រកសមុទ្រ Hormuz
យោងតាមទិន្នន័យដែលផ្តល់ដោយប្រភពពាណិជ្ជកម្មឥណ្ឌា បង្ហាញឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ប្រទេសឥណ្ឌា បានងាកទៅរកការនាំចូលពីអាមេរិកឡាទីន និងអាហ្វ្រិកជំនួសវិញ បន្ទាប់ពីការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ាត្រូវបានរំខាន ខណៈសង្គ្រាមអ៊ីស្រាអែល-អាមេរិក លើអ៊ីរ៉ង់បានរឹតត្បិតការដឹកជញ្ជូននៅក្នុងច្រកសមុទ្រ Hormuz។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ក្រុមហ៊ុនចម្រាញ់ប្រេងនៅក្នុងប្រទេសដែលជាអ្នកនាំចូល និងប្រើប្រាស់ធំជាងគេទីបីរបស់ពិភពលោកមួយនេះ បានទិញប្រេងឆៅភាគច្រើនរបស់ពួកគេ ពីមជ្ឈិមបូព៌ា រហូតដល់សង្គ្រាមផ្ទុះឡើងនៅចុងខែកុម្ភៈ។

យ៉ាងណាមិញ បើតាមទិន្នន័យបឋមពី Kpler បង្ហាញថា នៅក្នុងខែមេសា និងឧសភា ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា បានបង្កើនការនាំចូលពីប្រទេសវេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា ដើម្បីបំពេញកង្វះខាត ក៏ដូចជាបន្តទិញប្រេងពីរុស្ស៊ី ផងដែរ។

ទិន្នន័យពីប្រភពដដែល បានបង្ហាញទៀតថា ទីក្រុងញូវដេលី បានកាត់បន្ថយការនាំចូលពីប្រទេសរុស្ស៊ីប្រហែល ២៩,៤% ពីខែមីនា មកត្រឹម ១,៦ លានបារ៉ែលក្នុងមួយថ្ងៃ។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងខែឧសភានេះ ប្រទេសឥណ្ឌា បានបង្កើនការទិញប្រេងរុស្ស៊ីដល់ប្រហែល ១,៩ លានបារ៉ែលក្នុងមួយថ្ងៃ និងប្រេងអ៊ីរ៉ាក់ប្រហែល ៤១ ០០០ បារ៉ែលក្នុងមួយថ្ងៃ។

គួរជម្រាបជូនផងដែរថា រុស្ស៊ី នៅតែជាផ្គត់ផ្គង់ប្រេងកំពូលរបស់ឥណ្ឌា បន្ទាប់មកគឺអារ៉ាប់រួម និងអារ៉ាប៊ីសាអូឌីត។ ប្រេស៊ីលគឺជាអ្នកផ្គត់ផ្គង់ធំទីបួន ខណៈពេលដែលវេណេស៊ុយអេឡាជាប់ចំណាត់ថ្នាក់ទីប្រាំ។ ទិន្នន័យពី Kpler បានបង្ហាញថា វេណេស៊ុយអេឡាកំពុងស្ថិតនៅលើផ្លូវក្លាយជាអ្នកផ្គត់ផ្គង់ធំទីបួន របស់ឥណ្ឌា នៅក្នុងខែឧសភានេះ៕

The post ឥណ្ឌា ងាកទៅរកប្រេងរបស់អាមេរិកឡាទីន និងអាហ្រ្វិក បន្ទាប់ពីមានការរំខាននៅច្រកសមុទ្រ Hormuz appeared first on .

ឥណ្ឌា គ្មានគម្រោងដំឡើងពន្ធបន្ថែមលើមាស និងប្រាក់ ដើម្បីទប់ទល់ការប្រើប្រាស់ក្នុងស្រុកឡើយ
យោងតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Reuters បានបង្ហាញឲ្យដឹងថា ប្រទេសឥណ្ឌា គ្មានគម្រោងក្នុងការដំឡើងពន្ធនាំចូលបន្ថែម ដើម្បីទប់ស្កាត់ការប្រើប្រាស់មាស និងប្រាក់ នៅក្នុងស្រុកនោះឡើយ ចំពេលស្ថានភាពសេដ្ឋកិច្ចមិនល្អ។

ប្រភពដដែលនេះ បានចុះផ្សាយដោយស្រង់ប្រភពចេញពីរដ្ឋាភិបាលឥណ្ឌាថា បច្ចុប្បន្នប្រទេសនេះ គ្មានគម្រោងដំឡើងពន្ធនាំចូលលើមាស និងប្រាក់នោះឡើយ ពោលគឺបន្ទាប់ពីនាយករដ្ឋមន្ត្រី លោក Narendra Modi បានជំរុញឲ្យពលរដ្ឋផ្អាកទិញមាសរយៈពេលមួយឆ្នាំ ដោយសារតែផលប៉ះពាល់នៃជម្លោះនៅមជ្ឈិមបូព៌ា។

គួរឲ្យដឹងថា ឥណ្ឌាគឺជាប្រទេសប្រើប្រាស់ប្រាក់ធំជាងគេបំផុតរបស់ពិភពលោក និងជាប្រទេសប្រើប្រាស់មាសធំបំផុតទីពីរផងដែរ។ ពីមុន ការអំពាវនវារបស់លោក Modi ឲ្យផ្អាកការទិញមាសនេះ បានជំរុញឲ្យមានការរំពឹងទុកថា រដ្ឋាភិបាលអាចនឹងដំឡើងពន្ធនាំចូលបន្ថែមទៀតលើលោហៈដ៏មាសតម្លៃនេះ។

គិតក្នុងពេលបច្ចុប្បន្ននេះ មាសដែលនាំចូលទៅក្នុងប្រទេសឥណ្ឌាត្រូវបង់ពន្ធផ្សេងៗ ដែលអាចកើនឡើងដល់ប្រហែល ៦% ក្នុងករណីជាច្រើន។

គួរជម្រាបជូនថា កាលពីថ្ងៃទី១០ ខែឧសភា នៅក្នុងព្រឹត្តិការណ៍មួយនៅទីក្រុងហៃដឺរ៉ាបាដ លោក Modi បានជំរុញឱ្យពលរដ្ឋផ្អាទិញមាស កាត់បន្ថយការធ្វើពិធីមង្គលការនៅបរទេស និងចៀសវាងការធ្វើដំណើរ ដើម្បីសន្សំសំចៃការចំណាយ។

វិធានការទាំងនេះត្រូវបានណែនាំក្នុងចំណោមបញ្ហាប្រឈមសំខាន់ៗផ្សេងទៀត ដែលសេដ្ឋកិច្ចឥណ្ឌាកំពុងជួបប្រទះដោយសារតែសង្គ្រាមអ៊ីរ៉ង់។ វិបត្តិថាមពលដែលបណ្តាលមកពីជម្លោះនៅមជ្ឈិមបូព៌ាកំពុងដាក់សម្ពាធយ៉ាងខ្លាំងលើទុនបម្រុងប្តូរប្រាក់បរទេស និងប្រាក់រូពីរបស់ប្រទេសនេះ៕​

The post ឥណ្ឌា គ្មានគម្រោងដំឡើងពន្ធបន្ថែមលើមាស និងប្រាក់ ដើម្បីទប់ទល់ការប្រើប្រាស់ក្នុងស្រុកឡើយ appeared first on .