Bill Gates

មហាសេដ្ឋី Bill Gates ព្រមានថារដ្ឋាភិបាលនានា កំពុងមានភាពយឺតយ៉ាវខ្លាំងចំពោះ AI
មហាសេដ្ឋីលំដាប់កំពូលរបស់ពិភពលោក Bill Gates បានព្រមានថាមិនទាន់មានរដ្ឋាភិបាលណាមួយក្នុងពិភពលោកបានត្រៀមខ្លួនរួចរាល់នៅឡើយទេសម្រាប់បម្រែបម្រួលដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI នឹងនាំមកកាន់សង្គមនោះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ ក៏បានគូសបញ្ជាក់ពីហានិភ័យធំៗជាច្រើនផ្សេងទៀត រួមមានផលប៉ះពាល់លើការងារ ការព្រួយបារម្ភអំពីការវាយប្រហារតាមបច្ចេកវិទ្យា និងគ្រោះថ្នាក់នៃការញៀនទៅនឹងការប្រើប្រាស់នៃ AI នេះផងដែរ។

មិនតែប៉ុណ្ណោះ លោក Bill Gates បាននិយាយទៅក្នុងបទសម្ភាសមួយកាលពីពេលថ្មីៗនេះថា៖” ខ្ញុំមិនគិតថាមានរដ្ឋាភិបាលណាមួយបានស្វែងយល់ ឬរៀបចំខ្លួនបានស៊ីជម្រៅលើរឿងនេះ ដូចអ្វីដែលពួកគេត្រូវធ្វើនោះទេ”។ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា បច្ចេកវិទ្យានេះមានសក្តានុពលយ៉ាងខ្លាំងក្នុងការជួយដល់ប្រជាជនក្រីក្របំផុតក្នុងពិភពលោក ប្រសិនបើវាត្រូវបានគ្រប់គ្រងបានត្រឹមត្រូវ និងទទួលបានដោយស្មើភាពគ្នានោះ។

លើសពីនេះ​ លោក Bill Gates បាននិយាយថា លោកបាននិងកំពុងពិភាក្សាជាមួយមេដឹកនាំពិភពលោកអំពីក្តីបារម្ភរបស់លោក រួមទាំងជាមួយប្រធានាធិបតី ដូណាល់ ត្រាំ និងក្រុមការងាររបស់លោកនៅសហរដ្ឋអាមេរិក ហើយក៏គ្រោងនឹងជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជិនពីង នៅចុងឆ្នាំនេះ ដើម្បីពិភាក្សាអំពីបញ្ហាដូចគ្នានេះផងដែរ៕​

The post មហាសេដ្ឋី Bill Gates ព្រមានថារដ្ឋាភិបាលនានា កំពុងមានភាពយឺតយ៉ាវខ្លាំងចំពោះ AI appeared first on .

កូនៗបិតាវិនិយោគ Warren Buffett ត្រៀមស្នងមរតកពីឪពុក ក្រោយឈប់បរិច្ចាគឲ្យអង្គការ Bill Gates
មហាសេដ្ឋីលំដាប់កំពូល និងត្រូវបានគេស្គាល់ថាជាបិតាវិនិយោគ Warren Buffett បានប្រកាសថាលោកសម្រេចចិត្តលែងបរិច្ចាគលុយដល់មូលនិធិសប្បុរសធម៌ Gates Foundation ដែលបង្កើតឡើងដោយមហាសេដ្ឋី Bill Gates ទៀតហើយ ខណៈពេលដែលកូនៗរបស់លោកឥឡូវនេះ​ កំពុងត្រៀមស្នងមរតកបន្តពីលោកជំនួសវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញរឿងរ៉ាវនេះ បានកើតឡើងបន្ទាប់ពីប្រធានក្រុមហ៊ុន Berkshire Hathaway វ័យ ៩៥ឆ្នាំរូបនេះ បានសម្រេចចិត្តលុបចោលមូលនិធិ Gates Foundation ចេញពីការបរិច្ចាគសប្បុរសធម៌ប្រចាំឆ្នាំរបស់លោក ដែលរួមមានភាគហ៊ុនរបស់ក្រុមហ៊ុនតម្លៃជិត ៦ពាន់លានដុល្លារផងដែរ។

គួរឲ្យដឹងផងដែរថា លោក Buffett បានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុន Berkshire មានតម្លៃជាង ៤៧ពាន់លានដុល្លារទៅឱ្យមូលនិធិ Gates Foundation ចាប់តាំងពីឆ្នាំ២០០៦ មក។

យ៉ាងណាមិញ បន្ទាប់ពីការលុបចោលមូលនិធិរបស់មហាសេដ្ឋី Bill Gates នេះ​ លោក Buffett នឹងបង្វែទ្រព្យសម្បត្តិរបស់ខ្លួន រួមទាំងភាគហ៊ុន Class B ចំនួន ១២ លានហ៊ុន ទៅឲ្យមូលនិធិចំនួន៤ ដែលដឹកនាំដោយកូនៗរបស់លោក រួមមាន Susie, Howard និង Peter ជំនួសវិញ។

គួរជម្រាបជូនផងដែរថា លោក Buffett ត្រូវបានទស្សនាវដ្តី Forbes ចាត់ថ្នាក់ជាមហាសេដ្ឋីមានដាច់គេទី១០ នៅលើពិភពលោក ជាមួយទ្រព្យសម្បត្តិសម្រាប់ប្រមាណ ១៣៩,៨ពាន់លានដុល្លារ៕​

The post កូនៗបិតាវិនិយោគ Warren Buffett ត្រៀមស្នងមរតកពីឪពុក ក្រោយឈប់បរិច្ចាគឲ្យអង្គការ Bill Gates appeared first on .

បិតាវិនិយោគ Warren Buffett ប្រកាសផ្អាកបរិច្ចាគលុយដល់អង្គការសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates
ជាលើកដំបូងក្នុងរយៈពេល ២០ឆ្នាំ បិតាវិនិយោគ Warren Buffett បានសម្រេចផ្អាកបរិច្ចាគលុយដល់មូលនិធិសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates ដោយសារតែជាប់ទាក់ទាងនឹងរឿងអាស្រូវរបស់ Epstein។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

កាលពីថ្ងៃទី៣០ ខែមិថុនា កាសែត Wall Street Journal ដោយដកស្រង់ប្រភពដែលជិតស្និទ្ធនឹងបញ្ហានេះ បានរាយការណ៍ថា វិនិយោគិនដ៏ល្បីល្បាញ Warren Buffett បានផ្អាកការបរិច្ចាគប្រចាំឆ្នាំរបស់លោកទៅកាន់មូលនិធិ Gates Foundation ដែលជាអង្គការសប្បុរសធម៌បង្កើតឡើងដោយលោក Bill Gates និងអតីតភរិយារបស់លោក គឺលោកស្រី Melinda ។

យ៉ាងណាមិញ ជុំវិញការផ្អាកនេះ គឺលោក Buffett ចង់រង់ចាំលទ្ធផលនៃការពិនិត្យឡើងវិញលើទំនាក់ទំនងរវាងមូលនិធិនេះ និងមហាសេដ្ឋី Jeffrey Epstein ដែលជាជនជាប់ចោទលើបទរំលោភបំពានកុមារ។

លោក Bill Gates បានជួបជាមួយលោក Epstein ក្នុងឆ្នាំ២០១១ ពោលគឺបីឆ្នាំបន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទលួងលោមអនីតិជន។ អ៊ីមែល និងរូបភាពដែលបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេត្រូវបានរួមបញ្ចូលនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ និងសភាសហរដ្ឋអាមេរិក ដែលចាប់ផ្តើមនៅចុងឆ្នាំ ២០២៥។ លោក Epstein ត្រូវបានចាប់ខ្លួន និងធ្វើអត្តឃាតនៅក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារ។

គួរជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០៦ មក លោក Buffett បានបរិច្ចាគទឹកប្រាក់សរុបចំនួន ៤៣ពាន់លានដុល្លារដល់មូលនិធិ Gates Foundation។ ការចូលរួមវិភាគទានទាំងនេះត្រូវបានធ្វើឡើងជាប្រចាំជារៀងរាល់ឆ្នាំ។ ហើយចំពោះការបរិច្ចាគនៅឆ្នាំនេះវិញ ត្រូវបានគ្រោងនឹងធ្វើឡើងនៅក្នុងខែមិថុនាកន្លងទៅ៕

The post បិតាវិនិយោគ Warren Buffett ប្រកាសផ្អាកបរិច្ចាគលុយដល់អង្គការសប្បុរសធម៌របស់មហាសេដ្ឋី Bill Gates appeared first on .

Bill Gates នឹងគ្រងតំណែងជាអ្នកដាច់គេទី២ លើលោក បើសិនលោកមិនបរិច្ឆាគលុយជាង ៣៥០ពាន់លានដុល្លារទេនោះ
សហស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates នឹងមានទ្រព្យសម្បត្តិប្រហែល ៤៦៤ពាន់លានដុល្លារ និងជាប់ចំណាត់ថ្នាក់ជាអ្នកមានបំផុតទីពីររបស់ពិភពលោក ប្រសិនបើមិនបានបរិច្ចាគទ្រព្យសម្បត្តិរបស់ខ្លួនភាគច្រើនទេនោះ។

នៅបញ្ជីឈ្មោះ “True Net Worth” ដែលចេញផ្សាយដោយសារព័ត៌មាន Forbes បានធ្វើការគណនាឡើងវិញនូវទ្រព្យសម្បត្តិរបស់មហាសេដ្ឋី ដោយបូករួមជាមួយនឹងទ្រព្យសម្បត្តិដែលបានបរិច្ចាគហើយ។

គួរឲ្យដឹងថាភាគហ៊ុនរបស់ក្រុមហ៊ុន Microsoft ចំនួន ៧៣១ លានហ៊ុនដែលលោក Bill Gates បានបរិច្ចាគ​​ គិតនៅក្នុងពេលបច្ចុប្បន្ននេះ អាចនឹងមានតម្លៃប្រហែល ២៨៧ពាន់លានដុល្លារ រួមជាមួយនឹងសាច់ប្រាក់ផ្សេងទៀត អាចមានចំនួនសរុបប្រហែល ៣៥៦ពាន់លានដុល្លារ។

ចាប់តាំងពីបង្កើតមូលនិធិ Gates Foundation ក្នុងឆ្នាំ២០០០ មក លោករួមជាមួយអតីតភរិយា លោកស្រី Melinda French Gates បានបរិច្ចាគប្រហែលទឹកប្រាក់ប្រហែល ៦០ពាន់លានដុល្លារ។ លោក Bill Gates ក៏បានផ្តល់ជំនួយចំនួន ១២,៥ពាន់លានដុល្លារដល់គំនិតផ្តួចផ្តើមផ្តល់អំណាចដល់ស្ត្រីដែលបង្កើតឡើងដោយ លោកស្រី Melinda ផងដែរ។

ជម្រាបជូនផងដែរថា គិតនៅត្រឹមថ្ងៃទី២២ ខែមេសា លោក Bill Gates ត្រូវបាន Forbes រាយការណ៍មានទ្រព្យសម្បត្តិសរុប ១០៣,៩ពាន់លានដុល្លារ៕​

The post Bill Gates នឹងគ្រងតំណែងជាអ្នកដាច់គេទី២ លើលោក បើសិនលោកមិនបរិច្ឆាគលុយជាង ៣៥០ពាន់លានដុល្លារទេនោះ appeared first on .

Warren Buffett ប្រកាសថានឹងមិនបរិច្ចាគលុយទៅមូលនិធិរបស់មហាសេដ្ឋី Bill Gates ទៀតឡើយ
ស្ថាបនិកក្រុមហ៊ុនវិនិយោគ Berkshire Hathaway លោក Warren Buffett បានបដិសេធមិនប្តេជ្ញាចិត្តបន្តការបរិច្ចាគលុយប្រចាំឆ្នាំរាប់ពាន់លានដុល្លារ ទៅកាន់មូលនិធិ Gates Foundation របស់មហាសេដ្ឋី Bill Gates ទៀតនោះឡើយ ដោយសារតែរឿងអាស្រូវជាប់ពាក់ព័ន្ធជាមួយ Jeffrey Epstein។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

នៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍លើកដំបូង ចាប់តាំងពីលាលែងពីតំណែងជានាយកប្រតិបត្តិក្រុមហ៊ុន Berkshire កាលពីខែមករា លោក Buffett បានបង្ហើបថាលោកមិនដែលនិយាយជាមួយលោក Bill Gates ទៀតនោះទេ ចាប់តាំងពីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិកបានចេញផ្សាយឯកសារកាលពីខែកុម្ភៈ ដោយបង្ហាញថាស្ថាបនិកក្រុមហ៊ុន Microsoft និងលោក Epstein ធ្លាប់ជួបគ្នាម្តងហើយម្តងទៀត បន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទរំលោភបំពានលើអនីតិជន។

គួរឲ្យដឹងថា លោក Buffett វ័យ ៩៥ឆ្នាំ ដែលបច្ចុប្បន្ននៅតែជាប្រធានក្រុមហ៊ុន Berkshire បានចាប់ផ្តើមបរិច្ចាគទ្រព្យសម្បត្តិរបស់លោក តាំងពីឆ្នាំ២០០៦ ហើយថែមទាំងបានបរិច្ចាគភាគហ៊ុនរបស់ក្រុមហ៊ុនប្រមាណជាង ៤៧ពាន់លានដុល្លារ ដល់មូលនិធិ Gates Foundation។

តែទោះជាយ៉ាងណាក៏ដោយ នៅពេលត្រូវបានគេសួថា តើការបរិច្ចាគទៅកាន់មូលនិធិរបស់លោក Bill Gates នៅតែបន្តទៀតឬយ៉ាងណា ភ្លាមនោះ លោក Buffett បានឆ្លើយតបថា ៖” ខ្ញុំនឹងរង់ចាំមើលថានឹងមានអ្វីកើតឡើងទៀត។ ខ្ញុំកំពុងតែរៀនពីអ្វីដែលខ្ញុំមិនដឹង”៕​

The post Warren Buffett ប្រកាសថានឹងមិនបរិច្ចាគលុយទៅមូលនិធិរបស់មហាសេដ្ឋី Bill Gates ទៀតឡើយ appeared first on .

បិតាវិនិយោគ Warren Buffett ថាមិនដែលនិយាយជាមួយ Bill Gates ទៀតទេ តាំងពីផ្ទុះរឿងអាស្រូវ Epstein មក
ស្ថាបនិកក្រុមហ៊ុន Berkshire Hathaway និងស្គាល់ថាជាបិតាវិនិយោគ លោក Warren Buffett បាននិយាយថា លោកមិនដែលនិយាយជាមួយស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ទៀតនោះឡើយ ចាប់តាំងពីផ្ទុះរឿងអាស្រូវ Jeffrey Epstein មក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNBC។

លោក Buffett បាននិយាយនៅក្នុងបទសម្ភាសមួយថា ៖”ខ្ញុំមិនចង់ស្ថិតក្នុងស្ថានភាពដែលខ្ញុំដឹងអ្វីមួយ ហើយត្រូវតែចាត់ទុកថាជាសាក្សីនោះទេ”។ ការនិយាយរបស់លោក Buffett បែបនេះ គឺចង់សំដៅទៅលើទំនាក់ទំនងរវាងលោក Bill Gates និងមហាសេដ្ឋី Jeffrey Epstein ដែលត្រូវបានជាប់ចោទជាអ្នករំលោភបំពានលើកុមារជាច្រើន។

គួរឲ្យដឹងថាលោក Bill Gates បានជួបលោក Epstein ក្នុងឆ្នាំ២០១១ ពោលគឺបីឆ្នាំបន្ទាប់ពីលោក Epstein បានសារភាពកំហុសនៅក្នុងតុលាការរដ្ឋ Florida ពីបទរំលោភបំពានលើអនីតិជន។ អ៊ីមែល និងរូបភាពដែលបញ្ជាក់ពីទំនាក់ទំនងរវាងមហាសេដ្ឋីទាំងពីរ ត្រូវបានរួមបញ្ចូលនៅក្នុងឯកសារដែលចេញផ្សាយដោយក្រសួងយុត្តិធម៌ និងសភាសហរដ្ឋអាមេរិក ដែលបានចាប់ផ្តើមបើកការស៊ើបអង្កេត នៅចុងឆ្នាំ២០២៥ មក។

មិនតែប៉ុណ្ណោះ នៅក្នុងឯកសារទាំងនេះ ក៏មានព័ត៌មានអំពីការចូលរួមពាក់ព័ន្ធរបស់អ្នកនយោបាយលេចធ្លោមួយចំនួន សមាជិកនៃខ្សែរាជវង្ស និងអ្នកជំនួញដែលមានទ្រព្យសម្បត្តិច្រើន ផ្សេងទៀតផងដែរ។ លោក Epstein ត្រូវបានចាប់ខ្លួន និងធ្វើអត្តឃាតនៅក្នុងពន្ធនាគារក្នុងឆ្នាំ២០១៩ ខណៈពេលកំពុងរង់ចាំការកាត់ក្តីពីបទជួញដូរផ្លូវភេទ និងការរំលោភបំពានផ្លូវភេទលើកុមារ៕​

The post បិតាវិនិយោគ Warren Buffett ថាមិនដែលនិយាយជាមួយ Bill Gates ទៀតទេ តាំងពីផ្ទុះរឿងអាស្រូវ Epstein មក appeared first on .

ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Binance កើនច្រើនជាងមហាសេដ្ឋី Bill Gates
លោក Changpeng Zhao ឬស្គាល់ថា CZ ដែលជាស្ថាបនិក Binance បច្ចុប្បន្នមានទ្រព្យសម្បត្តិសរុបចំនួន ១១០ពាន់លានដុល្លារ ពោលគឺកើនឡើងលើសមហាសេដ្ឋី Bill Gates ចំនួន ២ពាន់លានដុល្លារ។ នេះបើយោងតាមចំណាត់ថ្នាក់មហាសេដ្ឋីឆ្នាំ២០២៦ របស់ទស្សនាវដ្តី Forbes។

ប្រភពដដែល បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Zhao ស្ថិតនៅកម្រិតខ្ពស់បំផុតដែលមិនធ្លាប់មានពីមុនមកឡើយ។ ចំនួននេះ គឺបានកើនឡើងពី ៤៧ពាន់លានដុល្លារ កាលពីឆ្នាំមុន។

ជាលទ្ធផល លោក Zhao បានចូលទៅក្នុងក្រុមអ្នកមានបំផុតទាំង២០ នៅលើពិភពលោក ដោយស្ថិតនៅចំណាត់ថ្នាក់ទី១៧ ខណៈពេលដែលលោក Bill Gates ស្ថិតនៅចំណាត់ថ្នាក់ទី១៩ មានទ្រព្យសម្បត្តិសរុបប្រមាណ ១០៨ពាន់លានដុល្លារ។ ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បានធ្លាក់ចុះយ៉ាងខ្លាំង បន្ទាប់ពីការបរិច្ចាគសប្បុរសធម៌យ៉ាងច្រើន និងក្រោយការលែងលះនៅឆ្នាំ២០២១។

នៅក្នុងចំណាត់ថ្នាក់របស់ Forbes នេះ លោក Zhao ក៏បានវ៉ាដាច់បុគ្គលល្បីឈ្មោះជាច្រើន ដូចជា Michael Bloomberg (មានទ្រព្យសម្បត្តិ ១០៩ពាន់លានដុល្លារ) លោក Jeff Yass (៦៧,៤ពាន់លានដុល្លារ) និងលោក Ken Griffin (៤៩,៨ពាន់លានដុល្លារ) ផងដែរ។​

ជម្រាបជូនថា បើទោះបីជាបានលាលែងពីតំណែងជានាយកប្រតិបត្តិរបស់ Binance តាំងពីឆ្នាំ២០២៣ មកហើយក៏ដោយ តែទ្រព្យសម្បត្តិស្នូលរបស់លោក Zhao នៅតែបានមកពីក្រុមហ៊ុនផ្លាស់ប្តូររូបិយប័ណ្ណឌីជីថលដ៏ធំបំផុតមួយនេះ។ នេះក៏ជាកត្តាមួយដែលរួមចំណែកដល់ការកើនឡើងគួរឲ្យកត់សម្គាល់នៃទ្រព្យសកម្មសរុបរបស់ CZ ផងដែរ៕​

The post ទ្រព្យសម្បត្តិរបស់ស្ថាបនិកក្រុមហ៊ុន Binance កើនច្រើនជាងមហាសេដ្ឋី Bill Gates appeared first on .

មហាសេដ្ឋី Bill Gates ទទួលស្គាល់ថាលោកធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីរុស្ស៊ីពីរនាក់
មហាសេដ្ឋីលំដាប់កំពូលរបស់អាមេរិក លោក Bill Gates កាលពីពេលថ្មីៗនេះ បានទទួលស្គាល់ថាលោកធ្លាក់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីជនជាតិរុស្ស៊ីដល់ទៅពីរនាក់ ខណៈពេលដែលនៅតែជាស្វាមីរបស់លោកស្រី Melinda Gates។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន AFP។

សហស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះ បាននិយាយនៅក្នុងកិច្ចប្រជុំបុគ្គលិកមូលធិនិធិ Gates Foundation កាលពីថ្ងៃទី២៤ ខែកុម្ភៈថា ៖” ខ្ញុំធ្លាប់មានទំនាក់ទំនងសេ្នហាលួចលាក់ ម្តងជាមួយអ្នកលេងសន្លឹកបៀជនជាតិរុស្ស៊ីម្នាក់ដែលខ្ញុំបានជួបនៅក្នុងការប្រកួតមួយ និងម្តងទៀតជាមួយអ្នករូបវិទ្យានុយក្លេអ៊ែរជនជាតិរុស្ស៊ីម្នាក់ដែលខ្ញុំបានជួបតាមរយៈអាជីវកម្ម”។

យ៉ាងណាមិញជុំវិញការសារភាពនេះ គឺត្រូវបានកើតឡើងបន្ទាប់ពីលោក Bill Gates ត្រូវបានគេចោទប្រកាន់ថាមានការជាប់ពាក់ព័ន្ធទៅនឹងមហាសេដ្ឋី​ Jeffrey Epstein ដែលជាជនរំលោភបំពានផ្លូវភេទលើកុមារ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ លោក Bill Gates បានទទូចថាលោកមិនមានជាប់ពាក់ព័ន្ធទៅនឹងសកម្មភាពខុសច្បាប់របស់ Epstein នោះឡើយ ពោលគឺគ្រាន់តែជាអ្នករាប់អានស្គាល់គ្នាធម្មតាប៉ុណ្ណោះ។ ហើយក្នុងអំឡុងកិច្ចប្រជុំនោះ លោកក៏ទទួលស្គាល់ថាផងដែរថា ការរក្សាទំនាក់ទំនងជាមួយ Epstein គឺជាកំហុសដ៏ធំបំផុតមួយ៕​

The post មហាសេដ្ឋី Bill Gates ទទួលស្គាល់ថាលោកធ្លាប់មានទំនាក់ទំនងស្នេហាលួចលាក់ជាមួយស្ត្រីរុស្ស៊ីពីរនាក់ appeared first on .

មហាសេដ្ឋី Bill Gate ចាប់ដៃជាមួយ​ OpenAI វិនិយោគ ៥០លានដុល្លារ ជំរុញវិស័យសុខភាពនៅអាហ្រ្វិក
មហាសេដ្ឋីលំដាប់របស់អាមេរិក លោក Bill Gate បាននិយាយកាលពីពេលថ្មីៗនេះថា មូលនិធី Gates Foundation របស់លោក និងក្រុមហ៊ុន OpenAI កំពុងចាប់ដៃសហការគ្នា វិនិយោគទឹកប្រាក់ចំនួន ៥០លានដុល្លារ ដើម្បីជួយប្រទេសអាហ្រ្វិកជាច្រើន ប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីកែលម្អប្រព័ន្ធសុខាភិបាលរបស់ពួកគេ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

តាមរយៈភាពជាដៃគូនេះ ត្រូវបានឲ្យឈ្មោះថា Horizon1000 ដែលមានគម្រោងធ្វើការជាមួយមដឹកនាំរបស់ប្រទេសនៅអាហ្រ្វិកជាច្រើន ដើម្បីកំណត់ពីរបៀបប្រើប្រាស់បច្ចេកវិទ្យា AI នេះឲ្យបានល្អបំផុត និងត្រូវចាប់ផ្តើមដំបូងគេជាមួយប្រទេស Rwanda។

មិនតែប៉ុណ្ណោះ លោក Bill Gates បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖” នៅក្នុងប្រទេសក្រីក្រ ដែលមានកង្វះខាតបុគ្គលិកសុខាភិបាលយ៉ាងច្រើន និងខ្វះហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធសុខាភិបាល បញ្ញាសិប្បនិម្មិតអាចជាកត្តាផ្លាស់ប្តូរ ក្នុងការពង្រីកការទទួលបានការថែទាំងសុខភាពដែឡមានគុណភាពខ្ពស់”។

មិនតែប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន Microsoft រូបនេះថែមទាំងបាននិយាយទៀតថា គម្រោង Horizon1000 នេះ មានគោលបំណងទៅដល់គ្លីនិកសុខភាពបឋមចំនួន ១ ០០០ និងសហគមន៍ជុំវិញនៅទូទាំងប្រទេសជាច្រើននៅឆ្នាំ២០២៨៕​

The post មហាសេដ្ឋី Bill Gate ចាប់ដៃជាមួយ​ OpenAI វិនិយោគ ៥០លានដុល្លារ ជំរុញវិស័យសុខភាពនៅអាហ្រ្វិក appeared first on .

លោក Bill Gates ផ្ទេរលុយជិត ៨ពាន់លានដុល្លារ ទៅអង្គការសប្បុរសធម៌ ដើម្បីដោះស្រាយបណ្តឹងលែងលះ
មហាសេដ្ឋីលំដាប់កំពូល Bill Gates បានបញ្ចប់ការផ្ទេរប្រាក់ដ៏ច្រើនចំនួនប្រមាណ ៧,៨៨ពាន់លានដុល្លារ ទៅកាន់មូលនិធិសប្បុរសធម៌ឯកជនរបស់អតីតភរិយារបស់លោក គឺលោកស្រី Melinda Gates ដើម្បីដោះស្រាយបណ្តឹងលែងលះដ៏ធំបំផុតមួយដែលធ្លាប់មាន។

យោងតាមឯកសារពន្ធដែលទើបចេញផ្សាយថ្មី ហើយត្រូវបានពិនិត្យដោយកាសែត New York Times ក្នុងខែមករា ឆ្នាំ២០២៦ បានបង្ហាញឲ្យដឹងថា ការបរិច្ចាគនេះត្រូវបានធ្វើឡើង តាំងពីឆ្នាំ២០២៤ មកម្លេះ ដល់មូលនិធិ Pivotal Philanthropies ដែលជាអង្គការមិនស្វែងរកប្រាក់ចំណេញបង្កើតឡើងដោយលោកស្រី Melinda។

ហើយមិនតែប៉ុណ្ណោះ ចំពោះការបរិច្ចាគនេះផងដែរ ត្រូវបានធ្វើឡើង ដើម្បីជាការដោះស្រាយបណ្តឹងលែងលះ នៅក្នុងឆ្នាំ២០២១ របស់គូស្វាមីភរិយានេះ បន្ទាប់ពីការសម្រេចចិត្តរបស់ពួកគេក្នុងការបើកដំណើរការអង្គការសប្បុរសធម៌ឯករាជ្យ។

ជម្រាបជូនថា ការដោះស្រាយនេះ ក៏មានពាក់ព័ន្ធនឹងការបែងចែកទ្រព្យសម្បត្តិផ្ទាល់ខ្លួនយ៉ាងច្រើនផងដែរ រួមទាំងអចលនទ្រព្យដែលមានតម្លៃជាង ១៧០លានដុល្លារ ការប្រមូលស្នាដៃសិល្បៈចំនួន ១៣០លានដុល្លារ និងភាគហ៊ុនសំខាន់ៗរបស់ Microsoft។ បើយោងតាម Forbes បានប៉ាន់ប្រមាណថា ការផ្ទេរទាំងនេះបានធ្វើឱ្យលោកស្រី Melinda មានទ្រព្យសម្បត្តិសរុបប្រហែល ២៥ពាន់លានដុល្លារ៕​

The post លោក Bill Gates ផ្ទេរលុយជិត ៨ពាន់លានដុល្លារ ទៅអង្គការសប្បុរសធម៌ ដើម្បីដោះស្រាយបណ្តឹងលែងលះ appeared first on .