Larry Ellison

មេធំក្រុមហ៊ុនសូហ្វវែរខ្នាតយក្ស Oracle ប្រកាសលុបចោលផែនការលក់ភាគហ៊ុនតម្លៃ ៧,៥ពាន់លានដុល្លារ
ក្រុមហ៊ុនសូហ្វវែរ (Software) កំពូលរបស់សហរដ្ឋអាមេរិក Oracle បានប្រកាសថា ប្រធានក្រុមប្រឹក្សាភិបាល គឺលោក Larry Ellison បានសម្រេចលុបចោលផែនការរបស់លោក ក្នុងការលក់ភាគហ៊ុនរបស់ក្រុមហ៊ុនចំនួន ៥០ លានហ៊ុន បន្ទាប់ពីមានការរៀបចំផែនការនេះអស់រយៈពេល ៣ខែកន្លងមក។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ក្រុមហ៊ុន Oracle បានប្រកាសកាលពីថ្ងៃទី១២ ខែកញ្ញាថា សហស្ថាបនិក និងជាប្រធានក្រុមហ៊ុន លោក Larry Ellison បានលុបចោលផែនការលក់ភាគហ៊ុន Oracle រហូតដល់ ៥០ លានហ៊ុន ដែលមានតម្លៃប្រហែល ៧,៥ពាន់លានដុល្លារ។ សេចក្តីប្រកាសដដែលនេះ បានបញ្ជាក់ទៀតថាមិនមានភាគហ៊ុន Oracle ណាមួយត្រូវបានលក់ឡើយ ហើយលោកក៏គ្មានផែនការផ្សេងទៀតក្នុងការផ្ទេរភាគហ៊ុនរបស់លោកចេញនោះដែរ។

គួរឲ្យដឹងថា កាលពីថ្ងៃមុន នៅក្នុងឯកសារដាក់ជូនអាជ្ញាធរគ្រប់គ្រង ក្រុមហ៊ុន Oracle បានថ្លែងថា លោក Ellison បានរៀបចំផែនការលក់ភាគហ៊ុនរបស់ខ្លួន កាលពីថ្ងៃទី២២ ខែមិថុនា ដោយផែនការលក់នេះនឹងផុតកំណត់នៅថ្ងៃទី២៤ ខែតុលា។ ក្រុមហ៊ុន Oracle មិនបានផ្តល់ហេតុផលសម្រាប់ការលុបចោលផែនការនេះរបស់លោក Ellison នៅឡើយនោះទេ។

នៅឆ្នាំនេះ ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានជួបប្រទះនូវសម្ពាធយ៉ាងខ្លាំង ដោយសារវិនិយោគិនកាន់តែមានការព្រួយបារម្ភអំពីការកើនឡើងយ៉ាងគំហុកនៃចំណាយដើមទុន ដែលកំពុងដាក់សម្ពាធលើលំហូរពាណិជ្ជកម្មសាច់ប្រាក់ងាយស្រួល (Free cash flow) របស់ក្រុមហ៊ុន។ ភាគហ៊ុននេះបានធ្លាក់ចុះជិត ២៣% ចាប់តាំងពីដើមឆ្នាំមក ហើយបច្ចុប្បន្នមានតម្លៃទាបជាង ១៨% បើធៀបនឹងតម្លៃបិទទីផ្សារកាលពីថ្ងៃទី១៨ ខែមិថុនា។

ជម្រាបជូនថា លោក Ellison ធ្លាប់បម្រើការជានាយកប្រតិបក្រុមហ៊ុន Oracle រហូតដល់ឆ្នាំ២០១៤ ហើយបច្ចុប្បន្នលោនៅតែជាម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុន ដោយកាន់កាប់ភាគហ៊ុនសរុបចំនួន ៣៨%។ នេះបើយោងតាមទិន្នន័យពីក្រុមហ៊ុន LSEG៕

The post មេធំក្រុមហ៊ុនសូហ្វវែរខ្នាតយក្ស Oracle ប្រកាសលុបចោលផែនការលក់ភាគហ៊ុនតម្លៃ ៧,៥ពាន់លានដុល្លារ appeared first on .

លោក Larry Ellison ដណ្តើមតំណែងមេធំក្រុមហ៊ុន Nvidia ជាអ្នកមានបំផុតទី៧ របស់ពិភពលោក
សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានវ៉ាដាច់លោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដើម្បីក្លាយជាអ្នកមានបំផុតទីប្រាំពីររបស់ពិភពលោក បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិរបស់លោក Ellison បានកើនឡើង ២,៩ពាន់លានដុល្លារបន្ថែមទៀត ដែលធ្វើឲ្យចំនួនសរុប កើនឡើងដល់ ១៩០,៦ពាន់លានដុល្លារ ខណៈពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង ២,៦% ដល់ប្រហែល ១៥១ដុល្លារក្នុងមួយហ៊ុន កាលពីដើមសប្តាហ៍នេះ។

ដោយឡែកទ្រព្យសម្បត្តិរបស់លោក Jensen Huang វិញ បានធ្លាក់ចុះអស់ជិត ៤ពាន់លានដុល្លារ មកនៅត្រឹមប្រហែល ១៨៧,៨ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុនបន្ទះឈីបខ្នាតយក្ស Nvidia បានធ្លាក់ចុះអស់ប្រហែល ២,៦% ។

យ៉ាងណាមិញ មហាសេដ្ឋីបច្ចេកវិទ្យាទាំងពីររូបនេះ កំពុងត្រូវបាននាំមុខដោយលោក Steve Ballmer អតីតនាយកប្រតិបត្តិក្រុមហ៊ុន Microsoft ដែលមានទ្រព្យសម្បត្តិសរុបចំនួន ១៥៦,២ពាន់លានដុល្លារ ខណៈពេលដែលលោក Mark Zuckerberg នាយកប្រតិបត្តិក្រុមហ៊ុន Meta ឈរលេខរៀងទីប្រាំមួយ ជាមួយនឹងទ្រព្យសម្បត្តិសរុប ២០៥,៨ពាន់លានដុល្លារ។

គួរជម្រាបជូនថា លោក Elon Musk នាយកប្រតិបត្តិក្រុមហ៊ុន Tesla នៅតែជាអ្នកមានបំផុតរបស់ពិភពលោក ជាមួយនឹងទ្រព្យសម្បត្តិសរុបលើសពី ៨០០ពាន់លានដុល្លារ៕

The post លោក Larry Ellison ដណ្តើមតំណែងមេធំក្រុមហ៊ុន Nvidia ជាអ្នកមានបំផុតទី៧ របស់ពិភពលោក appeared first on .

មេធំក្រុមហ៊ុន Oracle របូតលុយអស់ ១០០ពាន់លានដុល្លារ ធ្លាក់មកចំណាត់ថ្នាក់ទី៧ អ្នកមានបំផុតលើលោក
សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានខាតបង់ទ្រព្យសម្បត្តិសរុបអស់ជាង ១០០ពាន់លានដុល្លារ ក្នុងរយៈពេលតិចជាងមួយខែ ដោយធ្លាក់ពីតំណែងអ្នកមានដាច់គេទី២ មកកាន់ចំណាត់ថ្នាក់ទី៧។

យោងតាមទស្សនាវដ្តី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison ឥឡូវនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ១៩២,៤ពាន់លានដុល្លារ ដែលធ្វើរូបលោកឈរពីក្រោយមេធំរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ដែលមានទ្រព្យសម្បត្តិសរុបប្រហែល ១៩៤,១ពាន់លានដុល្លារ។

គួរឲ្យដឹងផងដែរថា ភាគហ៊ុនរបស់ក្រុមហ៊ុន Oracle បានកើនឡើង ០,៣% នៅរសៀលថ្ងៃចន្ទ បន្ទាប់ពីបានធ្លាក់ចុះជិត ៤១% ចាប់តាំងពីមានការកើនឡើងដល់កម្រិតខ្ពស់បំផុត នៅដើមខែមិថុនាមក។

រំឮកជូនថា ទ្រព្យសម្បត្តិរបស់លោក Ellison ធ្លាប់បានកើនឡើងលើស ៣០០ពាន់លានដុល្លារ នៅថ្ងៃទី១ ខែមិថុនា ដែលធ្វើឲ្យលោកក្លាយជាអ្នកមានបំផុតទីពីររបស់ពិភពលោកមួយរយៈពេលខ្លី។ ប៉ុន្តែនៅមួយសប្តាហ៍ក្រោយ លោកបានធ្លាក់ចុះមកតំណែងលេខ៥វិញ និងបន្តធ្លាក់មកកាន់តំណែងលេខ៧ គិតនៅត្រឹមចុងខែមិថុនានេះ៕​

ជម្រាបថា លោក Ellison បានបង្កើតក្រុមហ៊ុន Oracle ដែលពេលនោះត្រូវបានគេស្គាល់ថាជាមន្ទីរពិសោធអភិវឌ្ឍកម្មវិធី ក្នុងឆ្នាំ១៩៧៧ ជាមួយលោក Bob Miner និងលោក Ed Oates។ លោកបានលាលែងពីតំណែងជានាយកប្រតិបត្តិក្នុងឆ្នាំ២០១៤ បន្ទាប់ពីបានដឹកនាំក្រុមហ៊ុនអស់រយៈពេល ៣៧ឆ្នាំ ហើយឥឡូវនេះលោកបានបន្តបម្រើការងារជាប្រធាន និងជាប្រធានផ្នែកបច្ចេកវិទ្យា៕​

The post មេធំក្រុមហ៊ុន Oracle របូតលុយអស់ ១០០ពាន់លានដុល្លារ ធ្លាក់មកចំណាត់ថ្នាក់ទី៧ អ្នកមានបំផុតលើលោក appeared first on .

ក្រុមហ៊ុនអ្នកមានដាច់គេទី៥ លើលោក គ្រោងកាត់បន្ថយបុគ្គលិកជាង ២ម៉ឺននាក់ ដើម្បីផ្តោតលើ AI
ក្រុមហ៊ុន Oracle របស់មហាសេដ្ឋីមានដាច់គេទី៥ លើលោក Larry Ellison គ្រោងកាត់បន្ថយបុគ្គលិកសរុបរបស់ខ្លួនទាំងអស់ ១៣% ឬស្មើប្រមាណ ២១ ០០០ នាក់ នៅក្នុងឆ្នាំសារពើពន្ធ ២០២៦នេះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

ជុំវិញការកាត់បន្ថយនេះ ត្រូវបានធ្វើឡើងចំពេលក្រុមហ៊ុនខ្នាតយក្សផ្នែក Cloud Computing មួយនេះ កំពុងរៀបចំរចនាសម្ព័ន្ធអាជីវកម្មរបស់ខ្លួនឡើងវិញ ដែលផ្នែកខ្លះត្រូវបានជំរុញដោយការទទួលយក AI ដើម្បីមកប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់ខ្លួនជំនួសវិញ។

យ៉ាងណាមិញ យោងតាមរបាយការណ៍ប្រចាំឆ្នាំ ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា គិតនៅត្រឹមថ្ងៃទី៣១ ខែឧសភា ក្រុមហ៊ុននេះមានកម្លាំងពលកម្មសរុបចំនួន ១៤១ ០០០ នាក់ បើប្រៀបធៀបទៅនឹងប្រហែល ១៦២ ០០០ នាក់ ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

យោងតាមឯកសារដដែល បានបង្ហាញទៀតថា Oracle បានចំណាយទឹកប្រាក់ចំនួន ១,៨៤ពាន់លានដុល្លារសម្រាប់ប្រាក់បំណាច់ និងការចំណាយផ្សេងទៀតដែលទាក់ទងនឹងសកម្មភាពរៀបចំរចនាសម្ព័ន្ធឡើងវិញ នៅក្នុងឆ្នាំសារពើពន្ធ២០២៦ ពោលគឺជាចំនួនខ្ពស់ជាង ៣៧៤លានដុល្លារដែលបានចំណាយក្នុងឆ្នាំសារពើពន្ធមុន។

ជម្រាបជូនផងដែរថា ការព្រួយបារម្ភពាក់ព័ន្ធទៅនឹងការបាត់បង់ការងារដោយសារតែបច្ចេកវិទ្យា AI កំពុងតែកើនឡើងយ៉ាងខ្លាំង។ បើតាមគេហទំព័រ ​​Layoffs.fyi បានបង្ហាញថាក្រុមហ៊ុនបច្ចេកវិទ្យាចំនួន ១៩៦ ហើយ បានបញ្ឈប់បុគ្គលិកសរុបជាង ១១៩ ៨០០ នាក់រហូតមកដល់ពេលនេះនៅឆ្នាំនេះ៕​

The post ក្រុមហ៊ុនអ្នកមានដាច់គេទី៥ លើលោក គ្រោងកាត់បន្ថយបុគ្គលិកជាង ២ម៉ឺននាក់ ដើម្បីផ្តោតលើ AI appeared first on .

ស្ងាត់ៗមេធំ​ Oracle ឡើងគ្រងតំណែងអ្នកមានដាច់គេទី២ លើលោកជាថ្មី ក្រោយភាគហ៊ុនហក់ឡើងខ្ពស់
លោក Larry Ellison សហស្ថាបនិកក្រុមហ៊ុន Oracle បានវ៉ាដាច់លោក Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon និងលោក Larry Page និង Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google ដើម្បីក្លាយជាអ្នកមានបំផុតលំដាប់ទីពីររបស់ពិភពលោក ខណៈដែលភាគហ៊ុនរបស់ក្រុមហ៊ុនសូហ្វវែរខ្នាយក្សរបស់លោកបានកើនឡើងយ៉ាងខ្លាំង។

យោងតាម Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison បច្ចុប្បន្ន បានឈានដល់ប្រមាណ ២៩៦ពាន់លានដុល្លារ ដែលធ្វើឲ្យលោកតាមពីក្រោយតែមហាសេដ្ឋី Elon Musk ប៉ុណ្ណោះ ខណៈស្ថាបនិកក្រុមហ៊ុន Tesla រូបនេះ មានទ្រព្យសម្បត្តិសរុបរហូតដល់ទៅ ៨២៦ពាន់លានដុល្លារ។

លោក Ellison កាន់កាប់ភាគហ៊ុនរបស់ Oracle សរុបជិត ១,២ ពាន់លានហ៊ុន ដែលតំណាងឲ្យប្រហែល ៤០% នៃភាគហ៊ុនទាំងអស់របស់ក្រុមហ៊ុន ដែលនេះមានន័យថាការកើនឡើងនៃតម្លៃភាគហ៊ុន គឺជាកត្តាចម្បងដែលកំណត់លើចំនួនទ្រព្យសម្បត្តិរបសម់ហាសេដ្ឋីវ័យ ៨០ឆ្នាំរូបនេះ ផងដែរ។

គួរជម្រាបជូនផងដែរថា លោក Ellison បានឡើងមកឈរនៅចំណាត់ថ្នាក់លេខទី២ ក្នុងបញ្ជីអ្នកមានបំផុតលើលោកវិញ បន្ទាប់ពីភាគហ៊ុនក្រុមហ៊ុន Oracle បានកើនឡើង ២៨% ក្នុងរយៈពេលប្រាំថ្ងៃនៃការជួញដូរកន្លងមក។ Oracle ទទួលបានផលប្រយោជន៍យ៉ាងខ្លាំង ពីការកើនឡើងនៃវិស័យ AI ខណៈពេលដែលពួកគេ គឺជាអ្នកផ្គត់ផ្គង់ថាមពលកុំព្យូទ័រដ៏សំខាន់មួយ ដែលត្រូវការដើម្បីបណ្តុះបណ្តាល និងដំណើរការប្រព័ន្ធ AI កម្រិតខ្ពស់៕

The post ស្ងាត់ៗមេធំ​ Oracle ឡើងគ្រងតំណែងអ្នកមានដាច់គេទី២ លើលោកជាថ្មី ក្រោយភាគហ៊ុនហក់ឡើងខ្ពស់ appeared first on .

មេធំក្រុមហ៊ុន Oracle ហក់មកតំណែងមហាសេដ្ឋីមានដាច់គេទី២ វិញ ក្រោយទ្រព្យកើនដល់ជិត ២៧០ពាន់លានដុល្លារ
សហស្ថាបនិកក្រុមហ៊ុន Oracle លោក Larry Ellison បានឡើងមកកាន់តំណែងលេខ០២ ក្នុងនាមជាមហាសេដ្ឋីមានដាច់គេរបស់ពិភពលោកសារជាថ្មី បន្ទាប់ពីត្រូវវ៉ាដាច់ទ្រព្យសម្បត្តិរបស់សហស្ថាបនិកក្រុមហ៊ុន Google លោក Larry Page ។

យោងតាមការចុះផ្សាយពី Forbes បានបង្ហាញឲ្យដឹងថា ទ្រព្យសម្បត្តិសរុបរបស់លោក Ellison បានកើនឡើងដល់ជាង ២៦៩ពាន់លានដុល្លារ ពោលគឺលើសលោក Page ដែលមានទ្រព្យជាង ២៦៣ពាន់លានដុល្លារ ។

ខាងក្រោមនេះជាបញ្ជីឈ្មោះមហាសេដ្ឋីមានដាច់គេបំផុតលើលោកទាំង១០ គិតនៅត្រឹមថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥៖

1.Elon Musk ប្រធានក្រុមហ៊ុន Tesla មានទ្រព្យសម្បត្តិសរុបប្រមាណ ៤៩៦,៥ពាន់លានដុល្លារ

2.Larry Ellison ស្ថាបនិកក្រុមហ៊ុន Oracle មានទ្រព្យសម្បត្តិសរុបប្រមាណ ២៦៩,៨ពាន់លានដុល្លារ

3.Larry Page សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៦៣,៤ពាន់លានដុល្លារ

4.Sergey Brin សហស្ថាបនិកក្រុមហ៊ុន Google មានទ្រព្យសម្បត្តិប្រមាណ ២៤៣ពាន់លានដុល្លារ

5.Jeff Bezos ស្ថាបនិកក្រុមហ៊ុន Amazon មានទ្រព្យសម្បត្តិប្រមាណ ២៤១,៣ពាន់លានដុល្លារ

6.Mark Zuckerberg ស្ថាបនិកក្រុមហ៊ុន Meta Platforms មានទ្រព្យសម្បត្តិសរុបប្រមាណ ២៣០,៨ពាន់លានដុល្លារ

7.Bernard Arnault ប្រធានក្រុមហ៊ុន LVMH មានទ្រព្យសម្បត្តិសរុបប្រមាណ ១៨៨,៩ពាន់លានដុល្លារ

8.Jensesn Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia មានទ្រព្យសម្បត្តិប្រមាណ ១៥៨,៤ពាន់លានដុល្លារ

9.Michael Dell នាយកប្រតិបត្តិក្រុមហ៊ុន Dell មានទ្រព្យសម្បត្តិប្រមាណ ១៥១,៤ពាន់លានដុល្លារ

10. Warren Buffett នាយកប្រតិបត្តិក្រុមហ៊ុន Berkshire Hathaway មានទ្រព្យសម្បត្តិសរុបប្រមាណ ១៤៩,១ពាន់លានដុល្លារ៕

The post មេធំក្រុមហ៊ុន Oracle ហក់មកតំណែងមហាសេដ្ឋីមានដាច់គេទី២ វិញ ក្រោយទ្រព្យកើនដល់ជិត ២៧០ពាន់លានដុល្លារ appeared first on .

មហាសេដ្ឋីមានដាច់គេទី២ លើលោក សន្យាបរិច្ចាគ ៩៥% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន
លោក Larry Ellison ដែលជាសហស្ថាបនិកក្រុមហ៊ុន Oracle និងជាមហាសេដ្ឋីមានបំផុតលំដាប់ទីពីររបស់ពិភពលោក ធ្លាប់បានសន្យាថា លោកនឹងយល់ព្រមលះបង់រហូតដល់ទៅ ៩៥% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន។ នេះបើតាមការចុះផ្សាយផ្សាយពីសារព័ត៌មាន The American Bazar ។

បើតាម Bloomberg បានរាយការណ៍ថាទ្រព្យសម្បត្តិសរុបរបស់លោក Ellison ត្រូវបានប៉ាន់ប្រមាណថាមានចំនួនសរុប ៣៧៣ពាន់លានដុល្លារ ដែលភាគច្រើនទទួលបានពីការកាន់កាប់ភាគហ៊ុន ៤១% របស់លោក នៅក្នុងក្រុមហ៊ុន Oracle និងវិនិយោគនៅក្នុងក្រុមហ៊ុន Tesla។

យ៉ាងណាក៏ដោយ រំឮកទៅកាន់ឆ្នាំ២០១០ វិញ លោក Ellison នៅក្នុងនាមជាសមាជិកនៃអង្គការសប្បុរសធម៌ Giving Pledge ធ្លាប់បានសន្យាថាលោកនឹងបរិច្ចាគ ៩៥% នៃទ្រព្យសម្បត្តិរបស់ខ្លួន ដើម្បីចូលរួមនៅក្នុងសកម្មភាពជួយសង្គម។

គួរឲ្យដឹងផងដែរថា កន្លងមកសកម្មភាពសប្បុរសធម៌របស់លោក Ellison ភាគច្រើន ត្រូវបានបញ្ជូនតាមរយៈវិទ្យាស្ថានបច្ចកវិទ្យា Ellison (EIT) ដែលជាអង្គការរកប្រាក់ចំណេញ មានមូលដ្ឋាននៅសាកលវិទ្យាល័យ Oxford។ EIT ធ្វើការលើបញ្ហាប្រឈមជាសកលដូចជាការថែទាំសុខភាព ការប្រែប្រួលអាកាសធាតុ អសន្តិសុខអាហារ និងការស្រាវជ្រាវ AI ជាដើម។

ជម្រាបជូនថា ក្នុងពេលប៉ុន្មានឆ្នាំមកនេះ លោក Ellison បានធ្វើការបរិច្ចាកទឹកប្រាក់ច្រើនយ៉ាង។ លោក បានផ្តល់ប្រាក់ចំនួន ២០០លានដុល្លារដល់សាកលវិទ្យាល័យ Southern California ដើម្បីបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវជំងឺមហារីក និងបរិច្ចាគប្រហែល ១ពាន់លានដុល្លារដល់មូលនិធិវេជ្ជសាស្ត្រ Ellison ដែលផ្តោតលើភាពចាស់ និងការការពារជំងឺ មុនពេលវាត្រូវបានបិទវិញ៕​

The post មហាសេដ្ឋីមានដាច់គេទី២ លើលោក សន្យាបរិច្ចាគ ៩៥% នៃទ្រព្យសម្បត្តិសរុបរបស់ខ្លួន appeared first on .

Elon Musk បាត់តំណែងជាអ្នកមានដាច់គេលើលោក ត្រឹមប៉ុន្មានម៉ោង មុនដណ្តើមបានមកវិញ
កាលពីពេលថ្មីៗនេះ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយមេក្រុមហ៊ុន Oracle លោក Larry Ellison បានឡើងកាន់តំណែងជាអ្នកមានដាច់គេបំផុតនៅលើពិភពលោក ប៉ុន្តែត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk ក៏ដណ្តើមបានតំណែងនោះមកវិញ។

កាលពីថ្ងៃទី១០ ខែកញ្ញាកន្លងទៅ យោងតាមសារព័ត៌មាន Bloomberg បានប៉ាន់ប្រមាណថាទ្រព្យសម្បត្តិសរុបរបស់លោក Ellison បានកើនឡើងដល់ចំនូួនប្រមាណជាង ៣៨៣ពាន់លានដុល្លារ បន្ទាប់ពីក្រុមហ៊ុន Oracle របស់លោក បានរាយការណ៍ពីប្រាក់ចំណេញលើសពីការរំពឹងទុក។ ភាគហ៊ុនរបស់ Oracle បានកើនឡើងដល់ ៤៣% ដែលជាកម្រិតខ្ពស់បំផុតមួយក្នុងប្រវត្តិសាស្រ្តរបស់ក្រុមហ៊ុន។

យ៉ាងណាមិញ លោក Ellison ដែលជាម្ចាស់ភាគហ៊ុនធំជាងគេរបស់ Oracle បានមើលឃើញទ្រព្យសម្បត្តិរបស់ខ្លួនកើនឡើងដល់ ១១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ។ ការកើនឡើងដ៏ច្រើននេះ ក៏បានធ្វើឲ្យលោក Ellison ឡើងកាន់តំណែងជាអ្នកមានដាច់គេលើពិភពលោក ដោយវ៉ាដាច់មហាេសេដ្ឋី Elon Musk ក្នុងរយៈពេលខ្លីមួយផងដែរ។

តែទោះជាយ៉ាងណាក៏ដោយ នៅពេលដែលទីផ្សារហិរញ្ញវត្ថុត្រូវបានបិទ ទ្រព្យសម្បត្តិសរុបរបស់លោក Ellison ពិតប្រាកដមានការកើនឡើងត្រឹមតែ ៨៩ពាន់លានដុល្លារប៉ុណ្ណោះ។ ទន្ទឹមនឹងនេះ ទ្រព្យសម្បត្តិសរុបរបស់លោក Elon Musk បានកើនឡើងដល់ជាង ៣៨៤ពាន់លានដុល្លារ ឬច្រើនជាងលោក Ellison ប្រហែលជាងមួយពាន់លានដុល្លារ៕​

The post Elon Musk បាត់តំណែងជាអ្នកមានដាច់គេលើលោក ត្រឹមប៉ុន្មានម៉ោង មុនដណ្តើមបានមកវិញ appeared first on .

ទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Oracle កើនឡើងជាង ១១០ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ
ទ្រព្យសម្បត្តិរបស់ប្រធានក្រុមហ៊ុន Oracle លោក Larry Ellison ត្រូវបានគេមើលឃើញថាបានកើនឡើងជាង ១១០ពាន់លានដុល្លារ ក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ ខណៈពេលដែលតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុនសហ្វវែរកំពូលរបស់អាមេរិកមួយនេះ​ បានហក់ឡើងយ៉ាងខ្លាំង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

ភាគហ៊ុនរបស់ Oracle បានកើនឡើងច្រើនជាង ៤០% គិតនៅត្រឹមថ្ងៃទី១០ ខែកញ្ញាកន្លងទៅ បន្ទាប់ពីអាជីវកម្ម Cloud របស់ក្រុមហ៊ុន ត្រូវបានព្យាករថានឹងមានភាពរីកចម្រើនជាវិជ្ជមាន ក្នុងរយៈពេល ៥ឆ្នាំខាងមុខ។

យ៉ាងណាមិញ ដោយសារតែកើនឡើងនៃភាគហ៊ុនយ៉ាងខ្លាំងនេះ​ បានធ្វើឲ្យទ្រព្យសម្បត្តិរបស់លោក Ellison ក៏បានហក់ឡើងដល់ជាង ១១០ពាន់លានដុល្លារផងដែរ។ ចំនួននេះ បានធ្វើឲ្យទ្រព្យសម្បត្តិសរុបរបស់លោក Ellison កើនឡើងដល់ប្រមាណ ៣៩១ពាន់លានដុល្លារ​ ពោលគឺតាមតែពីក្រោយមហាសេដ្ឋី Elon Musk ប៉ុណ្ណោះ​ ក្នុងបញ្ជីអ្នកមានដាច់គេលើលោក ជាមួួយទ្រព្យសរុប ៤៣៦ពាន់លានដុល្លារ។

ជម្រាបជូនផងដែរថា ដោយបន្ថែមពីលើតំណែងជាប្រធានក្រុមហ៊ុន Oracle លោក Ellison ក៏មានតួនាទីជាប្រធានផ្នែកបច្ចេកវិទ្យារបស់ក្រុមហ៊ុនផងដែរ។ មហាសេដ្ឋីលំដាប់កំពូលរូបនេះ ក៏ធ្លាប់ជាសមាជិកក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ ផងដែរ៕​

The post ទ្រព្យសម្បត្តិរបស់មេធំក្រុមហ៊ុន Oracle កើនឡើងជាង ១១០ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ appeared first on .

មេធំ Oracle ឡើងគ្រងតំណែងថៅកែ Facebook នាមជាមហាសេដ្ឋីមានដាច់គេទី២ លើលោក
លោក Larry Ellison ដែលជាសហស្ថាបនិក និងជាប្រធានផ្នែកបច្ចេកវិទ្យានៃក្រុមហ៊ុនសូហ្វវែរខ្នាតយក្ស Oracle កាលពីពេលថ្មីៗនេះ បានវ៉ាដាច់នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Meta លោក Mark Zuckerberg ក្នុងនាមជាមហាសេដ្ឋីមានដាច់គេទី០២ លើពិភពលោក។

យោងតាមការចុះផ្សាយពី Bloomberg Billionaires Index បានរាយការណ៍ថា បច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក Ellison មានចំនួនសរុបប្រមាណ ២៥១ពាន់លានដុល្លារ បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក បានកើនឡើងចំនួន ៥៩ពាន់លានដុល្លារ នៅឆ្នាំនេះ។

គួរឲ្យដឹងផងដែរថា ជុំវិញការកើនឡើងគួរឲ្យកត់សម្គាល់នេះ​ ត្រូវបានកើតឡើងបន្ទាប់ពីភាគហ៊ុនរបស់ Oracle បានហក់ឡើង ៥,៧% កាលពីថ្ងៃអង្គារ សប្តាហ៍នេះ បន្ទាប់ពីមានដំណឹងថា សហរដ្ឋអាមេរិក គ្រោងនឹងអនុញ្ញាតឲ្យក្រុមហ៊ុនផលិតបន្ទះឈីប Nvidia និង Advanced Mico Devices Inc. នាំចេញឧបករណ៍បន្ទះឈីប semiconductors មួយចំនួនទៅកាន់ប្រទេសចិន ឡើងវិញ។

កាលពីខែមុន លោក Ellison បានបន្ថែមទឹកប្រាក់ដល់ទៅ ២៦ពាន់លានដុល្លារ ទៅក្នុងទ្រព្យសម្បត្តិសរុបរបស់ខ្លួន ដោយសារតែការកើនឡើងនៃភាគហ៊ុនរបស់ Oracle ។

ជម្រាបជូនថា លោក Ellison បានឡើងងារជាមហាសេដ្ឋី ចាប់តាំងពីឆ្នាំ១៩៩៣ មកម្លេះ ដោយចំណូលចម្បងរបស់លោកទទួលបានពីការកាន់កាប់ភាគហ៊ុនប្រមាណ ៨០% នៅក្នុងក្រុមហ៊ុន Oracle៕​

The post មេធំ Oracle ឡើងគ្រងតំណែងថៅកែ Facebook នាមជាមហាសេដ្ឋីមានដាច់គេទី២ លើលោក appeared first on .